ងាយៗ វិធីចិញ្ចឹមត្រីឆ្លូញក្នុងអាងស៊ីម៉ងត៍ទទួលបានទិន្នផលខ្ពស់លក់បានថ្លៃ

ត្រីឆ្លូញ ជាប្រភេទត្រីដ៏មានទីផ្សារខ្ពស់ដោយសារគេនិយមទទួលទានច្រើន ត្បិតត្រីប្រភេទនេះ មានសាច់ត្រីស្វិតល្អ រសជាតិឆ្ងាញ់ និងមិនមានឆ្អឹងល្អិតនោះទេ។ ដោយសារតែមានតម្រូវការទីផ្សារខ្ពស់ និងមានតម្លៃថ្លៃ បច្ចុប្បន្ននេះ ត្រីឆ្លូញត្រូវបានកសិករ ឬវារីវប្បករមួយចំនួនបានធ្វើការចិញ្ចឹមតាមវិធីផ្សេងគ្នា ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺវិធីចិញ្ចឹមក្នុងអាងស៊ីម៉ងត៍ ដែលមិនសូវពិបាកថែទាំ និងអាចទទួលបានទិន្នផលខ្ពស់។

សម្រាប់វិធីសាស្ត្រនៃការចិញ្ចឹមត្រីឆ្លូញនៅក្នុងអាងស៊ីម៉ងត៍បាន ជាដំបូងគេត្រូវការរៀបចំអាងសម្រាប់ចិញ្ចឹមដែលមានទំហំធំល្មមអាចដាក់ពូជត្រីចូលបាន ហើយអាងត្រូវមានកម្ពស់ប្រមាណ ៧តឹក ចៀសវាងត្រីអាចលោតចេញ។ ក្រៅពីនេះ គេត្រូវរៀបចំប្រព័ន្ធបញ្ចេញបញ្ចូលទឹកឱ្យបានល្អ ដើម្បីងាយស្រួលផ្លាស់ប្តូរទឹកកុំឱ្យស្អុយដែលបង្កឡើងដោយសារការដាក់ចំណីឱ្យត្រីស៊ី។

ក្រៅពីនេះ គេត្រូវប្រើប្រភេទដីស្អិតទ្រាប់នៅបាតអាង ដែលជាប្រភេទដីយកពីបាតត្រពាំង ឬបឹង ហើយដាក់ចូលកម្រាស់ប្រមាណ ២តឹក រួចចាក់ទឹកចូលកម្ពស់៤តឹក។ ជាចុងក្រោយ គេអាចបន្ថែមរុក្ខជាតិទឹកចូល ដូចជា កំប្លោក ចក និងត្រកួនទឹកមួយចំនួនដាក់ក្នុងអាង ដែលធ្វើយ៉ាងណាឱ្យបរិស្ថានក្នុងអាងមានសភាពដូចក្នុងប្រភពទឹកធម្មជាតិដែរ។

ចំពោះពូជត្រីវិញ គេអាចទិញកូនត្រីពូជស្រាប់ៗពីកសិដ្ឋានបង្កាត់ពូជត្រី ឬអាចទិញមេ និងបាត្រីដែលធំល្អពីផ្សារមកចិញ្ចឹមយកពូជកូនដោយខ្លួនឯងក៏បាន។ សម្រាប់កូនត្រីដែលមានអាយុ ៣សប្តាហ៍ឡើងទៅគេអាចដាក់ចូលក្នុងអាងចិញ្ចឹមដែលបានរៀបចំដូចខាងលើជាការស្រេច។

ពាក់ព័ន្ធទៅនឹងការថែទាំ គេត្រូវផ្លាស់ប្តូរទឹកចេញរៀងរាល់មួយសប្តាហ៍ម្តង ដែលធ្វើយ៉ាងណាកុំឱ្យទឹកក្នុងអាងស្អុយអាចបង្កជាបញ្ហាដល់ត្រីចិញ្ចឹមក្នុងអាង។ ចំណែកការដាក់ចំណីវិញ ចំណីរបស់ត្រីឆ្លូញគេអាចរកបានងាយៗ ដូចជា កាកសំណល់ត្រីសាច់ផ្សេងៗ ជាពិសេសពពួកសត្វជន្លេនដែលសម្បូរទៅដោយប្រូតេអ៊ីន ជួយធ្វើឱ្យត្រីឆ្លូញឆាប់លូតលាស់ធំធាត់លឿន និងមានសុខភាពល្អ។

ដោយឡែកការដាក់ចំណីទៀតសោត គេត្រូវដាក់ ២ដងក្នុងមួយថ្ងៃ ពោលគឺរៀងរាលព្រឹក និងល្ងាច ធ្វើយ៉ាងណាឱ្យត្រីស៊ីចំណីបានគ្រប់គ្រាន់ ឆាប់លូតលាស់ តែក៏មិនត្រូវដាក់ចំណីច្រើនជ្រុលដែលធ្វើឱ្យខូចទឹកនោះដែរ។ ចំណែកឯរយៈពេលចិញ្ចឹមវិញ គេត្រូវការរយៈពេលប្រមាណ ៦-៧ខែ ទើបត្រីធំធាត់ល្អដែលអាចប្រមូលផលយកទៅលក់នៅលើទីផ្សារបាន។ នេះជាវិធីងាយៗក្នុងការចិញ្ចឹមត្រីឆ្លូញក្នុងអាងស៊ីម៉ង់ត៍ដែលរៀបចំបាននៅជុំវិញផ្ទះ ឬផ្ទៃដីទំនេរ ដោយប្រើកាកសំណល់ផ្ទះបាយធ្វើជាចំណីដើម្បីកាត់បន្ថយថ្លៃទិញចំណីត្រី និងអាចទទួលបានទិន្នផលល្អ បង្កើនចំណូលក៏ដូចជាលើកកម្ពស់សេដ្ឋកិច្ចគ្រួសារបានយ៉ាងប្រសើរ៕ 


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ក្រុមហ៊ុន VINCI Airports ចូលរួមជំរុញការតភ្ជាប់ការហោះហើរត្រង់មកកាន់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ក្រុមហ៊ុន VINCI Airports បានបញ្ជាក់ថា ខ្លួនកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអាកាសចរណ៍នៃបណ្តាប្រទេសនានា ក្នុងគោលបំណងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ មកកាន់កម្ពុជា ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត

អ្នកជំនាញថា ពលរដ្ឋគួរដើរកម្សាន្តក្នុងស្រុកឱ្យ​ច្រើន និងកាត់បន្ថយទៅក្រៅប្រទេសក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ម្ចាស់ក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក លើកទឹកចិត្តឲ្យពលរដ្ឋនាំគ្នាដើរកម្សាន្តក្នុងស្រុកឲ្យបាន​ច្រើន ហើយកាត់បន្ថយដំណើរកម្សាន្តទៅក្រៅប្រទេស ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៦នេះ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី