គណៈប្រតិភូរៀបចំសន្និសីទស្វាយចន្ទីពិភពលោកសរសើរកម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានច្រើន និងមានគុណភាព

សៀមរាប ៖ គណៈប្រតិភូរៀបចំសន្និសីទស្វាយ​ចន្ទីពិភពលោក ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានកោតសរសើរចំពោះប្រទេសកម្ពុជា ដែលបានផលិតគ្រាប់ស្វាយចន្ទីមានគុណភាពល្អដាច់គេ ក្នុងទំហំជាង១ លានតោន ក្នុង ១ ឆ្នាំ ព្រមទាំងបានបង្ហាញពីអត្ថប្រយោជន៍ក្នុងការផ្សព្វផ្សាយវិស័យស្វាយចន្ទីកម្ពុជា ទៅកាន់សកលលោក។

ក្នុងជំនួបនេះផងដែរ គណៈប្រតិភូរៀបចំសន្និសីទស្វាយចន្ទីពិភពលោក រួមមាន ៖ លោក Srivat​sava G នាយកប្រតិបត្តិ និងលោក Vinayak Meharwade នៃក្រុមហ៊ុន Eventell Global Advisory Private Limited និងលោក អាន តារា ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្វាយចន្ទីកម្ពុជា បានពិភាក្សានិងប្រឹក្សាយោ​បល់ សុំគោលការណ៍ណែនាំ ពីឯកឧត្តម សាយ សំអាល់ ដើម្បីរៀបចំសន្និសីទស្វាយចន្ទីពិភពលោកឆ្នាំ ២០២៤ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅលើទឹកដីអង្គរ ទីរួមខេត្តសៀមរាប។

លើសពីចំណីអាហារដែលជួយសុខភាពរបស់មនុស្ស ផលិតផលស្វាយចន្ទីអាចយកទៅកែច្នៃក្នុងគោលបំណងផ្សេងៗ រួមមាន សាច់ផ្លែស្វាយចន្ទីជាអេតាណុល សម្បកស្វាយចន្ទីចម្រាញ់ជាប្រេង ឬជីវឥន្ធនៈ កំទិចសម្បកដែលបានចម្រាញ់រួចជាប្រភពចំហេះយ៉ាងល្អក្នុងឧសហ្សាហកម្ម និងជាពិសេសជាងនេះទៅទៀតនោះដំណាំ និងផលិតផលស្វាយចន្ទីផ្តល់ឥណទានកាបូនខ្ពស់សម្រាប់ជួយចូលរួមកាត់បន្ថយបម្រែបម្រួលអាកាសធាតុបានយ៉ាងខ្លាំងផងដែរ។ នេះបើតាមការបញ្ចាក់របស់គណៈប្រតិភូរៀបចំសន្និសីទស្វាយចន្ទីពិភពលោក។

នាឱកាសនេះដែរ អង្គប្រជុំសង្ឃឹមយ៉ាងមុតមាំថា សន្និសីទស្វាយចន្ទីពិភពលោកឆ្នាំ ២០២៤ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជួយរួមចំណែកគាំទ្រគោលនយោបាយជាតិស្វាយចន្ទី និងប្រសាសន៍របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលចង់ប្រែក្លាយប្រទេសកម្ពុជា ជាអធិរាជស្វាយចន្ទី ក្នុងការផលិតគ្រាប់ស្វាយចន្ទីទាំងបរិមាណ គុណភាព និងធ្វើការកែច្នៃនាំចេញទៅកាន់ទីផ្សារធំៗនៅលើពិភពលោក។

ទាក់ទិននឹងចំណុចនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា ក៏ធ្លាប់បានប្តេជ្ញាយ៉ាងមោះមុតក្នុងការសហការជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធទាំងអស់ ដូចជាសហគមន៍ និងសហព័ន្ធស្វាយចន្ទីកម្ពុជា ក្រសួងពាណិជ្ជកម្ម និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ធ្វើយ៉ាងណាអាចសម្រេចគោលដៅនេះឱ្យខានតែបាន ដើម្បីប្រែក្លាយកម្ពុជាជាអធិរាជស្វាយចន្ទីនាពេលអនាគត។
គួររំលឹកថា កម្ពុជាបាននឹងកំពុងផលិតស្វាយចន្ទីមានគុណភាពប្រកួតប្រជែងនៅទីផ្សារជាតិ និងអន្តរជាតិ ដែលការនាំចេញបានកើនឡើងជាបន្តបន្ទាប់ ទោះបីជាស្ថិតក្នុងស្ថានភាពនៃជំងឺកូវីដ-១៩ និងតម្រូវការផលិតផលកសិកម្មនាំចេញមានការថយចុះយ៉ាងណាក៏ដោយ។
បើយោងតាមរបាយការណ៍សភាពការណ៍កសិកម្ម របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រយៈពេល០ ២ ខែ ក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីសរុបចំនួន ១១៤ ១៩៣,៩៣ តោន ទៅកាន់ប្រទេសចំនួន០៤ គឺប្រទេសវៀតណាម (១១៤ ១៤០,៥៣តោន) ប្រទេសជប៉ុន(២៧តោន) ប្រទេសថៃ(២០តោន) និងប្រទេសកូរ៉េ (៦,៤០តោន)៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក