ការនាំចេញផលិតផលកសិកម្មរបស់រុស្ស៊ីបានកើនឡើងដល់ ៤១,៦ ពាន់លានដុល្លារ

បរទេស៖ យោងទៅតាមប្រភពព័ត៌មានពីរ៉យទ័រ​បានរាយការណ៍ថា ការនាំចេញកសិផលរបស់រុស្ស៊ីបានកើនឡើងចាប់តាំងពីឆ្នាំមុន បើទោះបីជាមានទណ្ឌកម្មពាណិជ្ជកម្មពីលោកខាងលិចក៏ដោយ។

កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសក្នុងអំឡុងកិច្ចប្រជុំមួយថា  រុស្ស៊ីរីករាយនឹងការប្រមូលផលគ្រាប់ធញ្ញជាតិដ៏ធំបំផុតមិនធ្លាប់មានជិត ១៥៨ លានតោនកាលពីឆ្នាំមុន។ លើសពីនេះ ប្រទេសនេះកំពុងរំពឹងថានឹងនាំចេញគ្រាប់ធញ្ញជាតិរហូតដល់ ៦០ លានតោនត្រឹមខែមិថុនខាងមុននេះ។ លោកប្រធានាធិបតី Putin បានកត់សម្គាល់ថា វាដូចទៅនឹងពេលមុនៗដែរ រុស្ស៊ី គឺជាអ្នកផ្គត់ផ្គង់ផលិតផលកសិកម្មដ៏សំខាន់មួយនៅក្នុងពិភពលោក ហើយធ្វើខ្លួនជាដៃគូមួយដែលអាចទុកចិត្តបាន។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសនេះក៏មានស្បៀង និងផលិតផលកសិកម្មគ្រប់គ្រាន់សម្រាប់ខ្លួនឯងតាមរយៈការធ្វើកសិកម្ម ហើយមានអតិរេកលើសលប់នៃត្រី សាច់ ប្រេងបន្លែ គ្រាប់ធញ្ញជាតិ និងស្ករដែលអាចនាំចេញទៅក្រៅប្រទេសបាន។ ទោះបីជាមានបញ្ហាជាមួយនឹងពាណិជ្ជកម្មបរទេសក៏ដោយ ប៉ុន្តែការនាំចេញផលិតផលកសិកម្មបានកើនឡើងដល់ ៤១,៦ ពាន់លានដុល្លារកាលពីឆ្នាំមុន។

យោងតាមការប៉ាន់ប្រមាណដោយក្រសួងកសិកម្មរុស្ស៊ីបានបង្ហាញថា រុស្ស៊ីនាំចេញគ្រាប់ធញ្ញជាតិចំនួន ៤០ លានតោនរួចហើយគិតត្រឹមខែមីនាកន្លងទៅនេះ។ កាលពីឆ្នាំមុន ការ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​សរុប​មាន​ត្រឹមតែ​ជាង ៣៨ លាន​តោន​ប៉ុណ្ណោះ។ លើសពីនេះ ទិន្នន័យពីក្រសួងកសិកម្មបានបង្ហាញថា រុស្ស៊ីបានផ្គត់ផ្គង់កសិផលមានតម្លៃ ៣៧,១ ពាន់លានដុល្លារដល់អតិថិជននៅក្រៅប្រទេសកាលពីឆ្នាំ ២០២១ កន្លងទៅនេះ។ ចាប់តាំងពីឆ្នាំ២០១០ មក ការនាំចេញកសិផលរបស់ប្រទេសទាំងមូលបានកើនឡើងប្រាំដង។ យ៉ាងណាក៏ដោយ បើទោះបីជាទីក្រុងមូស្គូត្រូវបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចដោយលោកខាងលិចជាច្រើនលើកចាប់តាំងពីឆ្នាំមុនមកក៏ដោយ រុស្ស៊ីបានបង្កើតភាពជាដៃគូសេដ្ឋកិច្ចថ្មីៗ និងបានរកឃើញមធ្យោបាយផ្សេងទៀតក្នុងការអនុវត្តពាណិជ្ជកម្មបរទេស រួមទាំងការប្រើប្រាស់រូបិយប័ណ្ណជាតិជំនួសឱ្យប្រាក់ដុល្លារអាមេរិក និងប្រាក់អឺរ៉ូផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 09/06/2026

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែៗ

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន