មន្ត្រីជាន់ខ្ពស់ពន្ធដារពន្យល់ពីកត្តា​ដែល​នាំឱ្យដីមិនប្រើប្រាស់តម្រូវបង់ពន្ធ​​

ភ្នំពេញ ៖ បើតាមច្បាប់ស្ដីពីហិរញ្ញវត្ថុ​របស់កម្ពុជាបានចែងថា ​ដីដែលមិនប្រើប្រាស់​គឺត្រូវ​បង់ពន្ធជូន​រដ្ឋ​ ដូច្នេះ​អ្នកដែលមានដី​តែមិនបានប្រើប្រាស់ទុកទំនេរ​ដុះស្មៅចោលនោះ គឺត្រូវ​បង់ពន្ធជូនរដ្ឋ​ទៅតាមទំហំ​តូច​ធំ ។ តើ​កត្តាអ្វីដែលជំរុញឱ្យ​ដី​ដែលមិនប្រើប្រាស់ត្រូវបង់ពន្ធជូនទៅអគ្គនាយកដ្ឋានពន្ធដារ​ដែរនោះ ?

បើតាម​លោក ​រស់ សារ៉ាក់ ប្រធាន​ការិយាល័យ​ពន្ធអចលនទ្រព្យនៃអគ្គនាយកដ្ឋាន​ពន្ធដារ​បានមានប្រ​សា​សន៍​ថា  ពន្ធលើដីធ្លីមិនបានប្រើប្រាស់បង្កើតឡើងក្នុងគោលបំណងទប់ស្កាត់​រូបភាព​នៃការ​ទិញដី​ប្រើ​ប្រាស់ ​ហើយដោយរង់ចាំតម្លៃឡើងថ្លៃដោយលក់យកកម្រៃលើស និង​ជំរុញ​ការប្រើ​ប្រាស់ដី​ធ្លីឱ្យស​មស្រ​ប​នឹង​ការ​អភិរវឌ្ឍ និងបង្កើន​សកម្មភាព​សេដ្ឋ​កិច្ច ដើម្បី​បង្កើន​កំ​ណើ​ន​ការងារ និងជាគុណប្រយោជន៍​ថវិកាថ្នាក់​ក្រោម​ជាតិ ។

លោកបន្តថា​ ការប្រមូលពន្ធលើដីធ្លីមិនបានប្រើប្រាស់នេះ គឺត្រូវប្រមូលនៅទូទាំង​ប្រទេសដោយ​កំណត់​លើ​ដីដែ​ល​មា​នសំ​​ណង់​ ​ឬគ្មានសំណង់ ស្ថិតនៅក្នុងទីក្រុងនានា និងក្នុងតំបន់ទាំងឡាយ ដែលកំណត់​ដោយ​គណៈ​កម្មការវា​យ​ត​ម្លៃ​ដី​មិ​នបានប្រើប្រាស់ ដូចមាន​ចែងនៅ​ក្នុងសេច​ក្តីសម្រេច​លេខ០០៧ ចុះថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០០៥ ។ ដោយឡែក ក្នុងក​រណី​អច​ល​ន​ទ្រព្យ​ដែល​ស្នើ​សុំ​បង់​ពន្ធធ្លាប់បានចុះបញ្ជី និងបានធ្វើប​ច្ចុ​ប្បន្ន​ភាព​ព័​ត៌មា​នអ​ចល​នទ្រព្យក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់អគ្គនាយកដ្ឋានពន្ធដាររួចហើយ នោះ​កម្ម​សិទ្ធិ​ករ​នៃដីជាប់ពន្ធ ឬអ្នកជួ​ល​ដីពី​រដ្ឋគ្រាន់​តែ​ភ្ជាប់​មកនូវប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ ឬបង្កាន់ដៃ​បញ្ជា​​ក់​កា​​រ​ប​​ង់​ប្រា​ក់​ព​ន្ធ​ដែ​ល​បា​នបង់ឆ្នាំចាស់ មករដ្ឋបាលសារពើពន្ធធ្វើការវាយតម្លៃ និងបោះ​ពុម្ព​លិខិ​ត​ប្រ​កា​សប​ង់​ព​ន្ធលើ​​ដីធ្លី​មិ​ន​បា​នប្រើ​​ប្រាស់ចេញពីប្រព័ន្ធរបស់អគ្គនាយក​ដ្ឋានពន្ធដារដើម្បីបង់បន្ត ។

លោក​បញ្ជាក់ថា ​បច្ចុប្បន្នអគ្គនាយកដ្ឋានពន្ធដារមិនទាន់បានអនុញ្ញាតឱ្យបង់ប្រាក់ពន្ធនៅតាមរយៈ GDT Taxpayer App នៅឡើយនោះទេ អ្នកជាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ទាំងអស់ អាច​ទៅ​បង់ពន្ធនៅតាម​សា​ខា​​​ពន្ធដារខេត្តដែលអចលនទ្រព្យនោះស្ថិតនោះ ហើយប្រសិន​បើ​អចល​ន​ទ្រព្យ​នោះស្ថិ​តនៅ​​ក្នុង​រា​ជ​ធា​នី​ភ្នំ​ពេ​ញ អ្នកជាប់ពន្ធអាចទៅបង់ពន្ធ​នៅ​អគ្គនា​យ​ក​ដ្ឋាន​ពន្ធ​ដារ​បាន ប៉ុន្តែ​នៅ​ពេលខាង​មុន​អាច​នឹង​​មាន​ដោយ​សារ​កំពុងស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ ។​

បច្ចុប្បន្ន​នេះ ការទិញលក់ដីធ្លីនៅក្នុងប្រទេស​កម្ពុជា​ ហាក់មានកា​រថមថយ​ច្រើនជាងមុន ដោយបច្ចុប្បន្ននេះ អ្នកលក់ដីមានច្រើនជាងអ្នកទិញ ដែលធ្វើឱ្យ​ការដោះដូរឬទិញលក់​កាន់តែតិច ហើយ​ស​កម្ម​ភា​​ពនៃ​កា​រ​​អភិ​វឌ្ឍ​​ដីធ្លីក៏ហាក់​មានកា​រថមថយជាងមុនមួយកម្រិតដែរ ដែល​ធ្វើឱ្យ​ដីទំនេរ​មានច្រើនជាង​មុនដូចគ្នាដែរ​ ៕

បើតាម​អ្នក​នាង ​គឹម គិន​កេសា អគ្គនាយិកា​រង​នៃក្រុមហ៊ុន​ CBRE Cambodia បានឱ្យដឹងថា ម្ចាស់ដីអាច​កែ​ប្រែដីទំនេរ​របស់ខ្លួន​ដើម្បីកុំឱ្យ​រដ្ឋ​គិតពន្ធបានតាមរយៈការ​ប្រើប្រាស់​ដីនោះទៅជា​ដី​ក​សិ​កម្ម សាងសង់ឃ្លាំង​សម្រាប់ជួលក្នុងពេល​ស្ថានភាពនៃការអភិវឌ្ឍមិនទាន់​មកដល់ ។​ បើសិនជា​ម្ចាស់​ដីទិញដីទុក​អភិវឌ្ឍ​ន៍ ឬ​កំពុ​ង​​​ស្វែ​ងរក​ដៃគូមកអភិវឌ្ឍន៍​តែរកមិនទាន់បាន គាត់អាច​ប្រើ​ប្រាស់​ដី​នោះបណ្ដោះអាសន្ន រង់ចាំស្ថានភាព​ល្អ​ប្រសើរវិញចាំអភិវឌ្ឍន៍​​នោះទើបមិនអស់ថ្លៃពន្ធដារ​ ។


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)