រោងចក្រនៅកម្ពុជាកើនដល់ ១៧៦៨៤ ផ្ដល់ការងារជូនពលរដ្ឋជាង ១លាន ៥សែននាក់ ​ឆ្លុះបញ្ចាំងពីកំណើន​សេដ្ឋកិច្ចជាតិរួម

គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៣នេះ ចំនួនរោងចក្រនៅកម្ពុជាបានកើនឡើងពី ៦៤រោងចក្រ ដែលមានកម្មករនិយោជិត ត្រឹម៨ម៉ឺននាក់នៅឆ្នាំ១៩៩៧ ដល់ចំនួន ១៧៦៨៤រោងចក្រ​ និងមានកម្មករប្រមាណជាង ១លាន៥សែននាក់កំពុងបម្រើការងារ និងទទួលបានចំណូលជាប្រចាំ ខណៈដែលប្រាក់បៀវត្សរ៍នឹងឡើងដល់ ២០៤ ដុល្លារអាម៉េរិកក្នុងមួយខែចាប់ពីឆ្នាំ២០២៤ខាងមុខនេះទៅ។

នេះបើតាមការលើកឡើងរបស់ឯកឧត្តម ហេង​ សួរ រដ្ឋមន្ត្រីក្រសួងការងារ បណ្ដុះបណ្ដាល និងវិជ្ជាជីវៈ ថ្លែងក្នុង​ឱកាសអមដំណើរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះជួប និងសំណេះសំណាល​ជាមួយ​កម្មករ និយោជិតចំនួន ១៥ ១៩៤នាក់ មកពីតាមបណ្តារោងចក្រដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី អេសអ៉ីហ្សេត ខេត្តព្រះសីហនុ កាល ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

បើតាមការឱ្យដឹងបន្ថែមរបស់ឯកឧត្តម ហេង សួរ សម្រាប់តែខេត្តព្រះសីហនុ កាលពីឆ្នាំ២០១៣ មានរោងចក្រ​សហគ្រាសត្រឹមតែចំនួន ៣១៧ និងកម្មករចំនួន ២ម៉ឺននាក់ ដោយទទួលបានប្រាក់ឈ្នួលក្នុង​​មួយឆ្នាំសរុប​ប្រមាណជា ២២លានដុល្លារ។ ប៉ុន្តែសម្រាប់ឆ្នាំ២០២៣នេះ រោងចក្រនៅខេត្តព្រះសីហនុបានកើន​ឡើងដល់ ៦២៤ និងមានកម្មករ​ចំនួន ៨ម៉ឺននាក់។ 

ឯកឧត្តមបានបន្តឱ្យដឹងទៀតថា ជាង២ទសវត្សរ៍កន្លងមកនេះ មុនពេលកើតមានវិបត្តិជាសកលនៃការរាតត្បាតជំងឺកូវីដ-១៩ កំណើនសេដ្ឋកិច្ចកម្ពុជាកើនឡើងជាមធ្យមក្នុងរង្វង់ ៧% ហើយលក្ខខណ្ឌការងារសម្រាប់កម្មករនិយោជិតក៏ត្រូវបានកែសម្រួល និងគិតគូរលើកកម្ពស់ឱ្យកាន់តែប្រសើរឡើងជាបន្តបន្ទាប់។ ជាក់ស្ដែង ប្រាក់ឈ្នួលប្រចាំខែអប្បបរមាបានកើនឡើងពី ៤០ដុល្លារនៅឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០ដុល្លារនៅឆ្នាំ២០២៣នេះ ហើយបន្តកើនឡើងដល់ ២០៤ដុល្លារដល់ឆ្នាំ២០២៤ឆាប់ៗខាងមុខនេះ។ បន្ថែមពីនេះ កម្មករនិយោជិតក៏ទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗចំនួន ១៧ដុល្លារ ដល់ ២៨ដុល្លារផងដែរ ដូចជាប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ដុល្លារ ប្រាក់ចំណាយធ្វើដំណើរ និងស្នាក់នៅចំនួន៧ ដុល្លារ ជាមួយនឹងប្រាក់អតីតភាពការងារសម្រាប់អ្នកដែលធ្វើការលើសពី ២ឆ្នាំ ចន្លោះពី ២ដុល្លារ ដល់ ១១ដុល្លារ។ 

យ៉ាងណាក៏ដោយ បើប្រៀបធៀបប្រាក់ឈ្នួលអប្បបរមាជាមួយប្រទេសមួយចំនួនក្នុងតំបន់ឆ្នាំ២០២៣នេះ គឺមានអត្រាទាបជាងកម្ពុជា ក្នុងនោះរួមមានដូចជា ប្រទេសវៀតណាម មានប្រាក់ឈ្នួលត្រឹម​ចន្លោះពី ១៣៧ដុល្លារ ទៅ១៩៨ដុល្លារ, ប្រទេសមីយ៉ាន់ម៉ាមានត្រឹមតែ ៨៣ដុល្លារ និង ឡាវត្រឹម៩០ដុល្លារប៉ុណ្ណោះ។ ដោយឡែក ស្រីលង្កាមានត្រឹម ៤០ដុល្លារ​ ខណៈដែលបង់ក្លាដែសមានត្រឹម ៧៤ដុល្លារ ។ 

អ្វីដែលរឹតតែល្អប្រសើរជាងនេះទៅទៀត ក្រៅពីការដំឡើងប្រាក់ឈ្នួល រាជរដ្ឋាភិបាលក៏បានខិតខំរួមចំណែកកាត់បន្ថយការចំណាយរបស់កម្មករផងដែរ ដូចជា បានពង្រីកវិសាលភាព ប.ស.ស ដោយតម្រូវឱ្យនិយោជកបង់ជំនួសកម្មករនិយោជិត ១០០%​ លើផ្នែកសុខភាព និងហានិភ័យការងារ ហើយ ៥០% ជំនួសលើផ្នែកប្រាក់សោធន់ ជាហេតុ​ធ្វើឱ្យកម្មករ​និយោជិតអាចសន្សំថវិកាបានប្រមាណ ៦ដុល្លារក្នុងមួយខែ។ ជាក់ស្ដែង ចាប់តាំងពីឆ្នាំ២០១៨ ដល់ខែ​តុលា ឆ្នាំ២០២៣ នេះ មានកម្មករ និយោជិតដែលជាសមាជិក ប.ស.ស បានទៅពិនិត្យ និងព្យាបាលជំងឺដោយមិនបង់ប្រាក់ប្រមាណ ១៦លានករណី គិតជា​ទឹកប្រាក់ដែល ប.ស.ស បានចំណាយអស់ប្រមាណ ៤៦៣លានដុល្លារ។ 

ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ទៅលើស្ត្រីមានផ្ទៃពោះ រួមជាមួយនឹងកុមារដែលជាកូនរបស់កម្មការិនីដែលអាយុក្រោម២ឆ្នាំផងដែរ ដោយក្នុងនោះ មុនពេលសម្រាល កម្មការិនីអាចទៅពិនិត្យសុខភាពចំនួន៤លើក ហើយក្រោយសម្រាល​អាចនាំកូន ក៏ដូចជាទៅពិនិត្យសុខភាពខ្លួនឯងចំនួន ១០លើក ដោយក្នុងមួយលើកៗ​ទទួលបាន​ប្រាក់ឧបត្ថម្ភចំនួន ៨ម៉ឺនរៀល។ នៅពេលសម្រាលទៀតសោត កម្មការិនីនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨០ម៉ឺនរៀល។ ដើម្បីជួយសម្រួលដល់កម្មករ និយោជិតកាន់តែប្រសើរថែមទៀត ខណៈដែលក្រសួងក៏កំពុងតែរៀបចំបង្កើត​ទារកដ្ឋានសហគមន៍ និងមត្តេយ្យសហគមន៍តាមបណ្ដាខេត្តដែលមានទីតាំងរោងចក្រ សហគ្រាស ច្រើនផងដែរ។ 

តាមរយៈការបង្កើតទារកដ្ឋាននេះ នឹងធ្វើឱ្យកូនចៅកម្មករមានការ​លូតលាស់ល្អ មានអាហារូប​ត្ថម្ភ​គ្រប់គ្រាន់ និងទទួលបានកម្មវិធីអប់រំតាំងពីមត្តេយ្យ។ កូនចៅជំនាន់ក្រោយនឹងកាន់តែមានមូល​ដ្ឋានអប់រំខ្ពស់។ ការយោគយល់ទាំងនេះហើយ ដែលធ្វើឱ្យស្ថានភាពការងារនៅកម្ពុជាកាន់តែល្អប្រសើរ ហើយ​នឹងធ្វើឱ្យសេដ្ឋកិច្ចគ្រួសារមានភាពល្អប្រសើរប្រកបដោយសុខុមាលភាពទៅតាមនោះដែរ ព្រោះកាលណាតែជីវភាពគ្រួសារកាន់តែល្អប្រសើរ សេដ្ឋកិច្ចជាតិទាំងមូលក៏នឹងមានកំណើនដូចគ្នា។

ស្ថិតនៅក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានដាក់ចេញគោលការណ៍ខាងលើនេះ លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានបង្ហាញពីកិច្ចគាំទ្រ និងរីករាយសាទរយ៉ាងពេញទំហឹង ត្បិតនឹងអាចជួយសម្រាលបន្ទុក និងកាត់បន្ថយចំណាយរបស់បងប្អូនកម្មករនិយោជិតបានច្រើន។

លោក លី វិចិត្រ បានមានប្រសាសន៍សង្កត់ធ្ងន់ថា ៖ ​រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសុខទុក្ខរបស់បងប្អូនកម្មករ-កម្មការិនី ជាពិសេសស្ត្រីដែលមានផ្ទៃពោះ។ ជាក់ស្ដែង បើយើងសម្លឹងមើលកាលពីប៉ុន្មានឆ្នាំមុន សម្រាប់កម្មករដែលជាស្ត្រីមានផ្ទៃពោះ ពេលសម្រាលកូន និងលំហែរមាតុភាព គឺត្រូវប្រឈមនឹងការចំណាយខ្លួនឯងស្ទើរទាំងស្រុង ហើយទទួលបានចំណូលត្រឹម៥០ភាគរយពីរោងចក្រតែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នគឺទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ពោលគឺទទួលបានពីខាងរោងចក្រផង ទទួលពីខាង ប.ស.ស ផង និងទទួលបានការឧបត្ថម្ភពីសំណាក់រដ្ឋាភិបាលផង ទាំងពេលទៅពិនិត្យផ្ទៃពោះមុនពេលសម្រាល ពេលសម្រាល និងក្រោយពេលសម្រាល។

ជាមួយគ្នានេះ ក្នុងនាមជាប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា លោក លី វិចិត្រ ក៏សូមសម្ដែងនូវក្ដីសាទរ និងរីករាយជាខ្លាំងដែលបណ្តាបងប្អូនកម្មករ- កម្មការិនី ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ និងជួយសម្រាលបន្ទុកទាំងការចំណាយក្នុងជីវភាពគ្រួសារ និងបញ្ហាសុខសុវត្ថិភាព៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បណ្តុះកូនទុរេនលក់ជារបរលាក់មុខ តែមានតម្រូវការខ្ពស់នៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2026

ការបណ្តុះកូនទុរេនលក់ ជារបរមួយដែលកំពុងលាក់មុខនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាដូច្នេះ របរនេះកំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារ ដោយសារកសិករខ្មែរនៅតាមបណ្តាខេត្តឆា្ងយៗ មានទំនោរ​ដាំទុរេនកាន់តែច្រើនឡើងៗ

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូមួយថ្ងៃ ដែលជំរុញឱ្យមានក្ដីព្រួយបារម្ភពីអនាគតនៃឧស្សាហកម្មរបស់សហភាពអឺរ៉ុបទាំងមូល

ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កសិករដាំដុះស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា ស្វាយកែវរមៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងមានទីផ្សារ និងតម្លៃល្អ ពិសេស នឹងជួយទាក់ទាញអ្នកវិនិយោគដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ក្រោយទទួលបានការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)

អ្នកជំនួញ​ធំៗនៅកម្ពុជា រួមគ្នា​អភិវឌ្ឍវិស័យកសិកម្ម ​ជំរុញការ​កែច្នៃ និងផលិតក្នុងស្រុក​ឱ្យបានកាន់តែច្រើន​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

អ្នកជំនួញធំៗ​នៅក្នុងប្រទេសកម្ពុជា បានរួមគ្នា​ជំរុញការអភិវឌ្ឍវិស័យកសិកម្ម​ ដើម្បីបង្កើនការផលិត​ និងកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន​ សម្រាប់ផ្គត់ផ្គង់ទីផ្សារ​

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០មកកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 16/06/2026

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០ ពីទីក្រុងប៉ារីស មកកាន់ប្រទេសកម្ពុជា

កសិករ នៅតែពេញនិយមប្រើប្រាស់លាមកសត្វប្រចៀវជាជី សម្រាប់ដាំដុះដំណាំ

ជំនួញ, ព្រឹត្តិការណ៍

• 16/06/2026

លាមកសត្វប្រចៀវ គឺជាជីពេញដែលនិយមមួយរបស់កសិករក្នុងវិស័យកសិកម្មតាំងពីដើមមក ហើយរហូតមកដល់សម័យទំនើប ទោះបីជាមនុស្សអាចផលិតជី សម្រាប់ប្រើក្នុងវិស័យកសិកម្មបានច្រើន  សម្បូរបែបក៏ដោយ ក៏លាមកប្រចៀវ នៅតែជាជីពេញនិយមសម្រាប់កសិករក្នុងតំបន់មួយចំនួនដដែល

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស