សម្ដេចធិបតី ៖ កោះនរា នឹងក្លាយជាតំបន់ពហុសកម្មភាពសេដ្ឋកិច្ច និងជួយបង្កើនជីវភាពប្រជាពលរដ្ឋ

ភ្នំពេញ ៖  ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា កោះនរា នឹងក្លាយជាតំបន់ពហុសកម្មភាពសេដ្ឋកិច្ច និងជួយបង្កើនជីវភាពប្រជាពលរដ្ឋឱ្យរីកចម្រើនកាន់តែលឿន ដោយការអភិវឌ្ឍនៅតំបន់កោះនរា គឺដើម្បីបែងចែកនូវផលសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋទូទៅទាំងអស់ ហើយនឹងត្រូវអភិវឌ្ឍន៍មិនចាញ់តំបន់កោះពេជ្រនោះទេ ពោលនឹងបង្កើតទៅជាតំបន់សេដ្ឋកិច្ច ឧស្សាហកម្ម ទៅតាមអ្វីដែលបានគ្រោងទុក។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា ការអភិវឌ្ឍដែលមានន័យបំផុត គឺការអភិវឌ្ឍដែលបានផលប្រយោ​ជន៍ទៅដល់ប្រជាពលរដ្ឋទូទៅទាំងអស់ ហើយកោះនរានេះទៀតសោត ប្រៀបដូចជាការជប់ដីដែលត្រូវបានលុបបាត់ ហើយធ្វើឱ្យរីកឡើងវិញកាន់តែខ្ពស់សម្រាប់ប្រជាពលរដ្ឋគ្រប់រូប។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ៖

«ការប្រែក្លាយទីនេះ (កោះនរា) ទៅជាតំបន់សេដ្ឋកិច្ច ឧស្សា​ហកម្ម ដែលមានគ្រោងដូចជា ទីផ្សារ កន្លែងធ្វើការ សួនកម្សាន្ដ សម្រាប់ប្រជាពលរដ្ឋ ។ ការអភិវឌ្ឍដែលមានន័យបំផុត គឺការអភិវឌ្ឍដែលផ្ដល់ផលប្រយោ​ជន៍ ទៅដល់ប្រជាពលរដ្ឋទូទៅ មិនមែនផ្ដល់តែសម្រាប់ OCIC ទេ មិនមែនអ្នកឧកញ៉ា ពុង ឃាវសែ ធ្វើផ្ទះហើយហាមគេចូលទេ ប៉ុន្ដែផ្ដល់ផលឱ្យប្រជាពលរដ្ឋទូទៅ នេះហើយជាការអភិវឌ្ឍពិតប្រាកដ គឺការចែកផលលាភទៅដល់ប្រជាពលរដ្ឋ»។

ស្ពានកោះនរា ជាសមិទ្ធផលថ្មីលើដីសន្តិភាព ប្រសិនបើគ្មានសន្តិភាពទេ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ។ សង្ឃឹមថាទៅថ្ងៃមុខរាជរដ្ឋាភិបាលបន្តការអភិវឌ្ឍបន្ថែមទៀត ដើម្បីសេដ្ឋកិច្ច និងការរស់នៅរបស់ប្រជាពលរដ្ឋបានប្រសើរឡើង។ ប្រជាពលរដ្ឋរស់នៅតំបន់ច្បារអំពៅ បានសំដែងការសប្បាយចិត្ត និងថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត អភិបាលរាជធានី និងក្រុមហ៊ុន OCIC ដែលបានខិតខំសហការគ្នាសាងសង់ស្ពាននេះ ដែលជួយសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ។ ខណៈដែលស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរា និងកោះពេជ្រសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នឹងជួយដល់ការកាត់បន្ថយ ការកកស្ទះចរាចរណ៍បានមួយកម្រិតថែមទៀត នៅតាមបណ្ដោយផ្លូវជាតិលេខ១ ។

ស្ពានកោះនរា គឺជាសមិទ្ធផលថ្មីមួយ ទៀត ដែលបានកើតជារូបរាងឡើងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ   ស្ពានបេតុងខ្សែកាបកោះនរា.កោះពេជ្រ សាងសង់ដោយក្រុមហ៊ុន OCIC មានប្រវែង៨២៤ម៉ែត្រ,ទទឹង ២៤ម៉ែត្រកន្លះ,ចែកចេញជា៤គន្លងគឺ២គន្លងសម្រាប់រថយន្ត,១គន្លងសម្រាប់ម៉ូតូនិងមួយគន្លងទៀតសម្រាប់អ្នកថ្មើជើងដែលបានបើកដំណើរការសាងសង់កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ ដោយចំណាយលើការសាងសង់អស់ប្រមាណ៣៨លានដុល្លារ។

អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC បានបញ្ជាក់ថា ការចំណាយរបស់ក្រុមហ៊ុនសម្រាប់គម្រោងកោះនរា ចាប់ពីដំបូងរហូតមកដល់ពេលនេះ ក្រុមហ៊ុនបានចំណាយជាង ៣០០លានដុល្លាររួចមកហើយ និងត្រូវចំណាយខ្ទង់រយលានដុល្លារបន្ថែមទៀត ដើម្បីឱ្យគម្រោងទីក្រុងរណបកោះនរានេះ អាចបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ នៅក្នុងឆ្នាំ២០២៥ខាងមុខ មិនរាប់បញ្ចូលការសាងសង់អគារ។

ដើម្បីរៀបចំទីក្រុងរណបកោះនរាឱ្យក្លាយជា Smart City, ក្រុមហ៊ុន OCIC បានធ្វើការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធដូចខាងក្រោម៖
ក- ស្ពានកោះនរា និងស្ពាននាគភ្លោះកោះនរា
ខ- សាងសង់បេតុងច្រាំងទន្លេ ប្រវែងសរុប៨,២០០ម៉ែត្រ
គ- ប្រព័ន្ធលូបង្ហូរក្រោមដី២ប្រភេទ គឺលូទឹកភ្លៀង និងលូទឹកកខ្វក់ ដែលជាប្រព័ន្ធលូទំនើប ហើយងាយស្រួល​​​គ្រប់គ្រង និងមិនប៉ះពាល់ដល់បរិស្ថាន និងទន្លេ។


ឃ- ប្រព័ន្ធទឹកស្អាត៖ ប្រព័ន្ធបំពង់ក្រោមដី សម្រាប់អគ្គីសនី និងខ្សែកាបអុបទិក
ង- អំពូលភ្លើងបំភ្លឺផ្លូវប្រភេទសូឡា ចំនួន៥០០បង្គោល
ច- ប្រព័ន្ធ Camera សុវត្ថិភាព សម្រាប់គ្រប់គ្រងសណ្តាប់ធ្នាប់ និងសន្តិសុខ
ឆ- ស្ថានីយបូមទឹក ការអភិវឌ្ឍន៍ទីក្រុងរណបកោះនរា តម្រូវឲ្យមានការប្តូរទីតាំងស្ថានីយ បូមទឹកនិរោធ របស់រដ្ឋាករទឹកស្វ័យតភ្នំពេញ។ ក្រុមហ៊ុន OCIC បានឯកភាពសាងសង់ ស្ថានីយបូមទឹកឆៅថ្មី ដោយបង្កើនទំហំពី ២៦ម៉ឺនm/ថ្ងៃ ទៅដល់ ៣៩ម៉ឺន m/ថ្ងៃ ដើម្បីឲ្យ ស្របតាមផែនការរបស់រដ្ឋាករទឹកស្វ័យតភ្នំពេញ ទៅថ្ងៃខាងមុខ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

ក្រុមហ៊ុនចិន បោះទុនចំនួន ១០ លានដុល្លារ លើដំណាំចេកនៅខេត្តក្រចេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ក្រុមហ៊ុនថ្មីមួយទៀតរបស់ចិន បានចូលមកបោះទុនចំនួន ១០ លានដុល្លារអាម៉េរិក វិនិយោគលើដំណាំចេកនៅក្នុងខេត្តក្រចេះ ភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលជាការរួមចំណែកដ៍សំខាន់ក្នុងការផ្តល់ការងារដល់ពលរដ្ឋខ្មែរ ក៍ដូចជាជំរុញរំហូរសេដ្ឋកិច្ចកម្ពុជា​

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ ជុំទី៣ នឹងវិលត្រឡប់មកវិញនាសប្ដាហ៍ទី២ នៃខែកញ្ញា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងត្រូវប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ