រយៈពេល១​១​ខែ ​ឆ្នាំ​២​០​២​៣​ ​ចំណូល​ពី​កា​រលក់​សំបុត្រទស្សនា​រមណីយដ្ឋាន​អង្គរបានជិត៣៣ លានដុល្លារ

ភ្នំពេញ ៖ យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ​ ​ចំនួនភ្ញៀវទេសចរ​ ដែល​ចូល​ទិញ​ប​ណ្ណ ​ឬ​សំបុត្រ​ទស្សនា​អង្គរ​រយៈពេល​១​១​ខែ​ ​ក្នុងឆ្នាំ២០២៣​ ​គិតជា​ទឹកប្រាក់​បានប្រមាណ​ ​៣២,៥៥ លាន​ដុល្លារ​ ដែល​ចំនួន​នេះ​កើន​ឡើងជា​ង ២៦០ ភាគរយ​ ធៀប​នឹងរយៈពេលដូចគ្នា​ឆ្នាំ​២​០​២​២​។​

​​គ្រឹះស្ថាន​អង្គរបានបង្ហាញក្នុងសេចក្តីប្រកាស​ព័ត៌មាន កាលពី​ថ្ងៃទី​ ១ ខែធ្នូ បានឱ្យដឹងថា​ ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ​២០២៣ ភ្ញៀវទេសចរ​បរទេស​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន ៦៩៩ ៩៩៦​ នាក់​ដោយ​រក​ចំណូល​ពី​ការលក់​សំបុត្រ​បានចំនួន ​៣​២​ ​៥​៤​៦​ ​៨​៤​៧​ដុល្លារ​ ​បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន គឺ​ចំនួន​ភ្ញៀវ​ទិញ​សំបុត្រ បាន​កើនឡើង ២១០,៨៥​ ភាគរយ និង​ចំនួន​ប្រាក់​កើន ២៦១,១២ ​ភាគរយ​។​

ជាមួយនឹង​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ គ្រឹះស្ថាន​អង្គរ ក៏​រកចំណូលបានចំនួន ៦៨៥ ២៣៣​ ដុល្លារ​ ពី​ការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​បរទេស​ចូល​ទស្សនា​នៅ​ប្រាសាទ​កោះ​កេរ ដែលមាន​ចំនួន ១៨៤ ២០០​ ដុល្លារ និង​សំបុត្រ​ទូក​នៅ​កំពង់ផែ​ចុង​​ឃ្នៀ​ស ចំនួន ៥០១ ០៣៣ ​ដុល្លារផងដែរ​។​ សេចក្តីប្រកាសគ្រឹះស្ថាន​អង្គរ​ បាន​បញ្ជាក់ដែរ​ថា ​១​១​ខែ​នេះ​ ​ការ​ដក​ថវិកា​សម្រាប់​ចូល​មូលនិធិ​គន្ធ​បុប្ផា​ ​សរុប​ ​១​ ​៣​៩​៩​ ​៩​៩​២​ដុល្លារ​។​

​​សូមបញ្ជាក់ថា នៅក្នុងកំណត់ត្រា​កាលពី​ឆ្នាំ​ ២០១៩ ចំនួន​ភ្ញៀវទេសចរ​បរទេស​ច្រើន​បំផុត​មាន​ប្រមាណ​ជាង ៦,៦ ​លាន​នាក់ គឺ​គ្រឹះស្ថាន​អង្គរ​រក​ចំណូល​ពី​ការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​បរទេស​បាន​រហូតដល់​ជាង ៨០,៧ ​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័​ត៌​មាន​របស់​គ្រឹះស្ថាន​អង្គរ។

កាលពី​ឆ្នាំ​ ២០២២ គ្រឹះស្ថាន​អង្គរ​រក​ចំណូល​ពី​ការលក់​សំបុត្រ​ឱ្យ​ភ្ញៀវទេសចរ​បរទេស​បាន ១១,៧៨​ ​លាន​ដុល្លារ ក្នុងនោះ​ចំណូល​ពី​រមណីយដ្ឋាន​អង្គរ​ចំនួន​ ១១,៥៣​លាន​ដុល្លារ​, ប្រាសាទ​កោះ​​កែរ ៩០ ៤៥០​ ដុល្លារ និង​កំពង់ផែ​ចុង​ឃ្នៀ​ស ១៦៥ ៣០៨ ​ដុល្លារ​។​

​គ្រឹះស្ថាន​អង្គរ គឺជា​គ្រឹះស្ថានសាធារណៈ ​ស្ថិតក្រោម​អាណា​ព្យា​បាល​ហិរញ្ញវត្ថុ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ។ ការប្រមូល​ចំ​ណូ​ល​របស់​គ្រឹះស្ថាន​អង្គរ​រួមមាន រមណីយដ្ឋាន​អង្គរ​, ប្រា​សាទ​កោះ​កេរ​, និង​សំបុត្រ​ទូក​នៅ​កំពង់ផែ​ចុង​ឃ្នៀ​ស​។ តម្លៃ​សំបុត្រ​ចូល​ទស្សនា​រមណីយ​ដ្ឋា​ន​អង្គរ ត្រូវបាន​ចែកចេញជា៣ប្រភេទ គឺ​សំបុត្រ​ចូល​ទស្សនា ១ ​ថ្ងៃ​មានតម្លៃ៣៧​ដុល្លារ​, រយៈ​ពេល ៣​ថ្ងៃ តម្លៃ៦២ដុល្លារ និង៧​ថ្ងៃ មានតម្លៃ៧២​ដុល្លារ​។

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ បាន​ថ្លែងក្នុង​ពិធី​បិទ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​១០ ដែល​ប្រារព្ធ​ធ្វើ​នៅ​ខេត្ត​កែប កាលពី​ថ្ងៃទី​៣ ខែធ្នូ​បានឱ្យដឹងថា កម្ពុជាបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤,៤លាន​​នាក់ក្នុងរយៈពេល ១០ខែ នៃឆ្នាំ២០២៣ ដែលចំនួននេះមានការកើនឡើងគំហុកប្រមាណ ១៨០ ភាគរយ ពីចំនួន ១,​៥៧​ លាននាក់ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ឯកឧត្តម សុខ សូកេន បានមានប្រសាសន៍​​ថា​ ​កម្ពុជា​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ទទួល​បាន​ភ្ញៀវ​បរទេស​ប្រមាណ​ ៥,៤ ​លាន​នាក់​ក្នុង​ឆ្នាំ​ ២០២៣​​ ។

របាយការណ៍​​របស់​រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល​ (SSCA) ​បាន​បង្ហាញ​ថា​ ​ចំនួន​អ្នកដំណើរ​តាម​ផ្លូវអាកាស​ដែល​ឆ្លងកាត់​អាកាសយានដ្ឋាន ​ដែល​ទើបនឹង​ចាប់​ផ្តើម​ថ្មី​បាន​កើន​ឡើង​ដល់​ ​៣​ ​២​០​០​ ​នាក់​ក្នុង​មួយ​ថ្ងៃ​ ​ពោល​គឺ​កើន​ឡើង​ពី​មធ្យម​ភាគ​ប្រចាំថ្ងៃ​ពីមុន ​ដែល​មាន​ចំនួន​ ​២​ ​៦​០​០​នាក់​ ​។​ ​អាកាសយានដ្ឋាន​បាន​កត់ត្រា​ចលនា​ហោះហើរ​ប្រចាំថ្ងៃ​ចំនួន​ ​៤​២​ ​ក្នុង​ខែ​តុលា​ ​កើន​ឡើង​ពី​ ​៣​៤​ ​ក្នុង​ខែមុន។

ក្រសួងទេសចរណ៍ ក៏បានព្យាករណ៍ថា ចំនួនភ្ញៀវអន្តរជាតិមកទស្សនាកម្ពុជា នឹងកើនឡើងដល់ ៧ លាននាក់នៅឆ្នាំ២០២៥  ព្រោះថា ទេសចរណ៍ គឺជាសសរស្តម្ភមួយ ក្នុងចំណោមសសរស្តម្ភទាំងបួន ដែលជួយដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បន្ថែមពីលើការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ កសិកម្ម សំណង់ និងអចលនទ្រព្យ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកសេដ្ឋកិច្ច ៖ តម្លៃប្រេងនៅកម្ពុជានឹងធ្លាក់ចុះ ខណៈ​ប្រេងនៅទីផ្សារសកល​ស្រុតថ្លៃបន្តិចមកវិញ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/03/2026

សេដ្ឋវិទូបានបង្ហាញពីក្ដីរំពឹងថា តម្លៃប្រេងនៅកម្ពុជា នឹងធ្លាក់ចុះស្របពេលដែលទីផ្សារថាមពលពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំង​ ខណៈរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអះអាងថា តម្លៃប្រេងឥន្ធនៈ​កម្ពុជា ពឹងផ្អែក​លើ​ថ្លៃដើម​នៃ​ការនាំចូល

ចិន បង្ហាញពិភពលោកពីស្ថិរភាពថាមពលដ៏រឹងម៉ាំទោះប្រេងឆៅឡើងលើស១០០ដុល្លារក្នុង១បារ៉ែល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/03/2026

ឥទ្ធិពលនៃសង្គ្រាមដែលជំរុញឱ្យតម្លៃប្រេងឡើងថ្លៃមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រទេសចិនដូចទៅនឹងប្រទេសផ្សេងទៀតនោះឡើយ ដោយហេតុថា ប្រទេសមហាយក្សចិន មានស្តុកប្រេងយុទ្ធសាស្ត្រយ៉ាងសន្ធឹកសន្ធាប់

SME កម្ពុជា មានសក្ដានុពល ប៉ុន្តែមិនទាន់រឹងមាំពេញលេញក្នុងការប្រកួតប្រជែងពីគុណភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/03/2026

បច្ចុប្បន្ន សហគ្រាសធុនតូច និងមធ្យម (SME) កម្ពុជា មានសក្ដានុពល ប៉ុន្តែបើធៀបនឹងប្រទេសជិតខាងគឺមិនទាន់រឹងមាំពេញលេញនៅឡើយក្នុងការប្រកួតប្រជែងពាក់ព័ន្ធទៅនឹងគុណភាព សោភ័ណភាពនៃការវេចខ្ចប់ និងការនាំចេញជាសកល

ក្រុមហ៊ុនដឹកជញ្ជូនធំៗដំឡើងថ្លៃ ក្រោយតម្លៃប្រេងឡើងខ្ពស់ និងត្រូវប្តូរផ្លូវដែលមានរយៈពេលយូរជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/03/2026

ភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ាបានធ្វើឲ្យបណ្តាក្រុមហ៊ុនដឹកជញ្ជូនធំៗនៅលើពិភពលោកដំឡើងថ្លៃដឹកជញ្ជូនដោយសារតែតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់ និងត្រូវប្តូរផ្លូវក្នុងការដឹកជញ្ជូនដែលមានរយៈពេលយូរជាងមុន

បុណ្យទន្លេឆ្នាំនេះរំពឹងថា អាចស្រូបទាញទេសចរចូលទៅកម្សាន្តនៅខេត្តក្រចេះបានច្រើនកុះករ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/03/2026

អ្នកជំនាញក្នុងវិស័យទេសចរណ៍រំពឹងថា បុណ្យទន្លេក្នុងឆ្នាំ ២០២៦ ខាងមុខនេះ នឹងអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាកម្សាន្ត និងស្វែងយល់សក្ដានុពលខេត្តក្រចេះបានច្រើន

កម្ពុជា នឹងដំណើរការរោងចក្រថាមពលពន្លឺព្រះអាទិត្យធំបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងខែនេះ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/03/2026

កម្ពុជា នឹងភ្ជាប់គម្រោងថាមពលពន្លឺព្រះអាទិត្យធំជាងគេនៅអាស៊ីអាគ្នេយ៍ទៅនឹងបណ្តាញអគ្គិសនីជាតិ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ

ទឹកដោះគោស្រស់ពីម៉ាឡេស៊ី កំពុងទាញយកចំណែកទីផ្សារនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/03/2026

ក្រុមហ៊ុនផលិតទឹកដោះគោ​ស្រស់របស់ប្រទេសម៉ាឡេស៊ី បាននិងកំពុងទាញយកចំណែកទីផ្សារនៅកម្ពុជា និងគ្រោងពង្រីកវត្តមានបន្ថែមនៅប្រទេសមួយនេះ ដែលកំពុងងាកចេញពីការប្រើប្រាស់ផលិតផលពី​ប្រទេសថៃ​ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។

ចិន អាចនឹងពង្រីកពាណិជ្ជកម្មបន្ថែមទៀតជាមួយអាស៊ាន ដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុករបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/03/2026

ចិន អាចនឹងពង្រីកទំហំពាណិជ្ជកម្មបន្ថែមទៀតជាមួយសហគមន៍ប្រជាជាតិអាស៊ី-អាគ្នេយ៍ ហៅកាត់អាស៊ានបន្ថែមទៀត ដើម្បីសម្រេចគោលដៅរបស់ខ្លួនក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចស្របតាមផែនការរយៈពេល ៥ ឆ្នាំ

ជីកសិកម្មឡើងថ្លៃស្របពេលវិបត្តិប្រេងឥន្ទនៈកំពុងមានសម្ពាធ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/03/2026

តម្លៃជីកសិកម្មនៅលើទីផ្សារបានបង្ហាញពីសញ្ញានៃការឡើងថ្លៃជាងឆ្នាំកន្លងទៅ ដោយសារតម្លៃនៃការផលិត ក៏ដូចជាថ្លៃដឹកជញ្ជូនកើនឡើងដែលបណ្តាលមកពីវិបត្តិប្រេងឥន្ធនៈដែលលកំពុងកើតមាន និងរងសម្ពាធ

មីស៊ីលរបស់មហាអំណាចនៅតែបន្តប្លោងដាក់គ្នា កំពុងគំរាមឧស្សាហកម្មទេសចរដ៏ធំសម្បើមនៅមជ្ឈិមបូព៍ា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/03/2026

មីស៊ីលរបស់មហាអំណាចនៅតែបន្តប្លោងដាក់គ្នា កំពុងគំរាមឧស្សាហកម្មទេសចរដ៏ធំសម្បើមនៅមជ្ឈឹមបូព៍ា ហើយអាចឈានដល់ការដួលរលំ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)