លោក ​សន សៀប ៖ CVEA កំពុង​បង្កើន​ធនធានមនុស្ស​​ដើម្បី​ចូល​រួមក្នុងការផ្ដល់​សេវាកម្ម​វិស័យ​អចលនទ្រព្យ​កម្ពុជា​

ភ្នំពេញ ៖​ លោក​ សន សៀប ប្រធានសមាគម​អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ​បានថ្លែង​នៅក្នុង​កិច្ច​សម្ភាសន៍​មួយ​កាលពីពេលថ្មីៗនេះ​ថា សមាគម​​បាន និងកំពុង​ដើរ​តួនា​ទី​សំ​ខាន់​ក្នុងការផលិត​ធនធានមនុស្ស​ដើម្បី​ចូលរួមក្នុងការផ្ដល់​សេវាកម្ម​ប្រកបដោយគុណភាពនៅក្នុងវិស័យ​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា។

លោកបានមានប្រសាសន៍ឱ្យដឹងថា​ ​កន្លងមក​ និង​ពេល​បច្ចុប្បន្ន​នេះ សមាគម​បានរៀបចំ​នូវ​ការ​បណ្ដុះប​ណ្ដា​ល​​វគ្គ​ខ្លីៗដល់​អ្នកដែល​រកស៊ីក្នុងវិស័យ​អចលនទ្រព្យ​ ដើម្បីឱ្យ​ពួក​គាត់​ទទួល​បានចំណេះដឹង​បន្ថែមពី​វិស័យ​អចលនទ្រព្យ​ ។ ​ក្រៅពីនោះ​សមាគម​ក៏បានសហការ​ជាមួយសាកល​វិទ្យាល័យមួយ​ចំនួនបង្រៀន​ផ្នែក​រដ្ឋ​បា​ល​​ដីធ្លី ដែលជាការ​ចូលរួម​ជួយ​ដល់ការ​បណ្ដុះ​បណ្ដាលធនធាន​មនុស្ស​ក្នុងការ​វាយ​តម្លៃវិស័យ​អចល​ន​ទ្រ​ព្យ​​​ផងដែរ ។​

លោកបន្តថា​ សម្រាប់​សមាគម​ខ្លួន​ឯង​បានរៀបចំនូវ​វគ្គ​បណ្ដុះបណ្ដាល​ក្នុងមួយឆ្នាំ ២ ​ទៅ ៣ ​ដង​ ដូចជា ​ជំនាញ​វាយតម្លៃអចលនវត្ថុ​ ជំនាញភ្នាក់ងារអចលនវត្ថុ​ និង​ជំនាញ​គ្រប់គ្រង​អច​ល​នទ្រព្យ ដែលជំនាញ​ទាំង ៣ ​នេះ​មាន​សារ​សំខាន់​ណាស់​ក្នុងការ​ជួយ​ជំរុញ​វិស័យអចលនទ្រព្យ​ឱ្យកាន់តែរីក​ចម្រើន​ និង​មានគុណភាព។

លោកបញ្ជាក់ថា​ ៖

«​​ បច្ចុប្បន្ន ទីផ្សារ​អចលនទ្រព្យ​ក្នុង​ប្រទេ​ស​កម្ពុជា​មានការ​រីតលូតលាស់​​គួរឱ្យ​កត់សម្គាល់​ ជាក់​ស្ដែង​ក្នុង​ប្រទេស​កម្ពុជា​មានតំបន់​ឧស្សាហកម្ម​ច្រើន ការ​រៀបចំ​តំបន់​កសិកម្ម​ធំៗក៏មានច្រើន ហើយទាំងអស់​នេះ សុទ្ធតែ​ត្រូវការ​ភ្នាក់​ងារ​ផ្ដល់​កា​រប្រឹក្សា​ និង​អ្នកវាយតម្លៃអចលនវត្ថុ​ ដើម្បីជួយកំណត់​តម្លៃ​សម្រាប់អ្នក់​ចង់លក់ និងអ្នកទិញអចលនទ្រព្យ​​» ។

អ្នកជំនាញនៃវិស័យ​នេះជាច្រើន​បាន​និយាយ​ស្រដៀងគ្នា​ជុំវិញ​ការ​ត្រៀមខ្លួន​ក្នុងការ​ទទួល​យកឱកាស​អភិ​វ​ឌ្ឍន៍​វិស័យ​អចលនទ្រព្យ​នៅក្នុងប្រទេស​កម្ពុជា ក្នុងនោះ​ធនធាន​មនុស្ស​ក្នុងវិស័យ​អចលនទ្រព្យ​គឺ​មាន​សារ​​សំខាន់​ណាស់ ​។ មានធនធានមនុស្ស​ហើយ​ត្រូវ​ធ្វើឱ្យ​ធនធានមនុស្ស​នោះស្របច្បាប់ ដោយ​ត្រូវ​ចុះបញ្ជី​នៅ​ក្នុង​ក្រសួង​ស្ថាប័ន​ត្រឹមត្រូវ ពោលគឺបើជា​ក្រុមហ៊ុន​ត្រូវ​ជា​ក្រុមហ៊ុន​ដែលមានអាជ្ញា​បណ្ណ​ពី​ក្រសួង​ និងមិនត្រូវ​ធ្វើ​ការ​ ឬធ្វើសកម្មភាពក្រៅផ្លូវ​ច្បាប់ ។​

បើតាម​ប្រធានសមាគម​អ្នកវាយតម្លៃ និងភ្នាក់ងារ​អចលនវត្ថុ​ (CVEA) លោក​ សន សៀប បានប្ដេជ្ញា​ក្នុងការ​ប្រមូល​ធនធានមនុស្ស​ដែលកំពុងធ្វើ​សកម្មភាព​នៅខាងក្រៅឱ្យចូលមក​ក្នុងស​មាគម​ ដើម្បីរួម​គ្នា​ពង្រឹង​គុណ​ភាព​​ផ្ដល់​សេវា​ក្នុងវិស័យ​អចលនទ្រព្យ​ដល់​វិនិយោគិន​ ទាំង​ក្នុង ​និងក្រៅ​ប្រទេស៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)