មជ្ឈមណ្ឌលជាតិផ្ដល់​ឈាម​ត្រូវ​ការឈាម​ប្រមាណ​ជិត​២០ម៉ឺន​ប្លោក​នៅឆ្នាំ២០២៤​

ភ្នំពេញ ៖ សម្រាប់ឆ្នាំ២០២៤​ ខាងមុខនេះ មជ្ឈ​មណ្ឌល​ជាតិ​ផ្ដល់ឈាម​​មានតម្រូវ​កា​រឈាម​ប្រមា​ណ​​ជិត​២០​ម៉ឺនប្លោក​ ខណៈ​ឆ្នាំ២០២៣​នេះ មានតម្រូវការឈាម​​១៧​ម៉ឺន​ប្លោក ប៉ុន្តែទទួល​បាន​ឈាមពីការ​បរិច្ចាគ​​មានត្រឹមតែ​ជាង​១២​ម៉ឺន​ប្លោកប៉ុណ្ណោះ ដូច្នេះ​មជ្ឈមណ្ឌលជាតិផ្តល់ឈាមបានអំពាវនាវ​ឱ្យសប្បុរសជន​ចូល​រួម​បរិច្ចាគ​​ឱ្យ​បាន​​ច្រើន​បន្ថែមទៀត​ដើម្បីសង្គ្រោះជីវិត​មនុស្ស​ ។​

នេះបើតាមប្រសាសន៍របស់លោកស្រី​វេជ្ជបណ្ឌិត​ មើក សាមាន ​អនុប្រធាន​មជ្ឈមណ្ឌល​ជាតិផ្ដល់​ឈាមនៅក្នុងពិធីទទួល​អំណោយឈាមពី​ថ្នាក់​ដឹក​នាំ​ និ​ងបុគ្គលិក​ធនាគារ​លីដាភីអិលស៊ី ​ នាព្រឹកថ្ងៃទី​២២ ខែធ្នូ ឆ្នាំ២០២៣​ នៅការិយាល័យ​កណ្ដាលរបស់​ធនាគារ​អេស៊ីលីដា ។

លោកស្រី​បន្តថា ជាទូទៅ​​តម្រូវការឈាម ​គឺមានប្រមាណ​១ភាគរយ​នៃចំនួន​ប្រជាជនសរុប​ទូទៅប្រទេស ជាក់ស្ដែង​ឆ្នាំ ២០២៣​នេះ ប្រជាជនកម្ពុជាសរុប​មាន​ប្រ​មាណ​ជិត​១៧​លាននាក់ ដូច្នេះ​តម្រូវការឈាម​គឺ​​មានប្រមាណ​១៧​ម៉ឺន​ប្លោក ​ខណៈដែលមជ្ឈមណ្ឌលជាតិផ្តល់ឈាមទទួលបាន​តែ​១២ម៉ឺន​ប្លោក​ប៉ុណ្ណោះពីការ​បរិច្ចាគ​នានា ហើយ​​​ក្នុងនោះ ធនា​គា​រអេ​ស៊ី​លី​ដា​​ជាដៃគូ​សំខាន់​មួយរបស់មជ្ឈមណ្ឌលជាតិផ្ដល់​ឈាម​ក្នុងការ​បរិច្ចាគឈាម​ជូន​មក​មជ្ឈម​ណ្ឌ​ល​​ដោ​​យក្នុងមួយ​ឆ្នាំធនាគារឯកជនមួយនេះបានរៀបចំ​ផ្ដល់ឈាម​រហូតដល់ទៅពីរ​ដង ហើយ​ក្នុង​មួយដងៗមានរាប់រយ​ប្លោក​ ។ ដោយឡែក សម្រាប់ឆ្នាំ ២០២៤​ កំណើ​ន​ប្រជាជន​អាច​នឹងកើនឡើង​បន្ថែម​ទៀត ដូច្នេះ​តម្រូវការឈាម​សម្រាប់​ស​ង្គ្រោះ​​​​ជីវិត​មនុស្ស​ក៏​នឹ​ង​កើនឡើងដូច​គ្នា ដោយអាចព្យាករណ៍នឹង​មានតម្រូវការ​ប្រមាណ​១៨​ទៅ១​៩ម៉ឺន​ប្លោក ដូច្នេះ​មជ្ឈមណ្ឌល​ជាតិផ្ដល់ឈាម​ត្រូវ​ស្វះស្វែងរក និងសូម​អំពា​វ​នាវ​​ដល់​សប្បុរសជន​ចូល​រួម​បរិច្ចាគ​ឈាមឱ្យបានច្រើនគ្នា។​

លោកស្រីវេជ្ជបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងកម្មករនិយោ​ជិត​ធ​នាគា​​រ អេស៊ីលីដា ភីអិលស៊ី គ្រប់លំដាប់ថ្នាក់ ដែលបាន​បរិច្ចាគ​​ឈាម​ជូនមជ្ឈមណ្ឌលជាតិ​ផ្តល់ឈាម ដើម្បីជួយសង្រ្គោះដល់​ជនរងគ្រោះ​ដែលត្រូវ​ការឈាមជា​ចាំបាច់។

លោ​ក​ លី ថៃ អនុ​ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ការបរិច្ចាគឈាមពិ​តជា​មាន​សា​រៈ​សំ​ខាន់ខ្លាំងណាស់ក្នុងការជួយសង្គ្រោះ​ជន​រង​គ្រោះ និង​​អ្នក​​ជំ​ងឺ​​ដែលត្រូវការ​ឈាម ដើម្បី​ព្យា​បាល​ជំងឺ ។ ម្យ៉ាងវិញទៀតការចូលរួមចំណែកក្នុងកិច្ចការសង្គមដ៏មានសារៈសំខាន់មួយនេះ កម្មករ​និយោជិត ធនា​គា​រ​ អេស៊ីលីដា បានចូល​រួម​បរិច្ចាគ​ឈាមដោយ​ស្ម័គ្រចិត្ត​ចំនួន ០៦ដង រួចមកហើយ។

លោក​បន្តថា សម្រាប់កម្មវិធីបរិច្ចាកឈាមនៅថ្ងៃនេះជាលើកទី ០៧ ហើយ ដែលកម្មករនិយោជិតធនាគារអេស៊ីលីដាគ្រប់​លំដាប់ថ្នាក់នៅ​ការិ​យា​ល័​យកណ្តាល និងសាខាជុំវិញរាជធានីភ្នំពេញ សរុបចំនួន ១៧៨ នាក់ (ស្ត្រី​មាន​ចំនួន ៦៩នាក់) បានបន្តចូលរួមបរិច្ចាគឈាម ដើម្បីរួមចំណែកក្នុងសកម្មភាពសង្គម​ និង​​មនុស្សធម៌ សម្រាប់​បំពេ​ញតម្រូវ​ការកង្វះឈាមក្នុងការជួយសង្គ្រោះអាយុជីវិតជូន​ដល់​មជ្ឈមណ្ឌលជាតិ​ផ្តល់​ឈាម ជាពិសេស​សម្រាប់ជួយជីវិត​មនុស្ស ដែលត្រូ​វកា​រ​សង្គ្រោះ​​បន្ទាន់។ ដោយឡែក សម្រាប់កម្មករនិយោជិត ធនាគារ អេស៊ីលីដា នៅតាមបណ្តាសាខា​ខេត្ត សរុបចំនួន ៤១០នាក់ (ស្រ្តីចំនួន ៩៣នាក់) ក៏បាន​ចូល​រួមបរិច្ចាគឈាមនៅតាមមន្ទីរពេទ្យបង្អែក​នៃ​ខេត្តនីមួយៗផងដែរ ​។

លោក​បាន​លើក​ទឹកចិត្ត​ដល់​សប្បុរសជន​ទាំងអស់​ចូលរួម​បរិច្ចាគឈាម​ ដើម្បីជួយសង្គ្រោះជីវិត​មនុស្សឱ្យ​បានគ្រប់ៗគ្នា​ ហើយកា​របរិច្ចាគឈាមនេះដែរ មិន​ប៉ះពាល់ដល់​សុខភាពនោះទេ ផ្ទុយទៅវិញ វាបានធ្វើឱ្យ​សុខភាព​របស់យើ​ងប្រសើរ​ឡើង  ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី