តម្លៃប្រេងសាកលឡើងថ្លៃបន្តិច ដោយសារការព្រួយបារម្ភលើការរំខានការផ្គត់ផ្គង់នៅមជ្ឈិមបូព៌ា

បរទេស៖​ យោងតាមប្រភពពី Investing បានរាយការណ៍ថា តម្លៃប្រេងបានឡើងថ្លៃនៅក្នុងទីផ្សារអាស៊ីកាលពីថ្ងៃសុក្រ ខណៈដែលមានការព្រួយបារម្ភលើការរំខានការផ្គត់ផ្គង់នៅមជ្ឈិមបូព៌ា បើទោះបីជាមានការរំពឹងទុកលើការដំឡើងប្រាក់បៀវត្សរ៍នៅក្នុងវិស័យសំខាន់ៗរបស់សហរដ្ឋអាមេរិកក៏ដោយ។

ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃ ០,៦ ភាគរយ ឬ ៧៨,០២ ដុល្លារក្នុងមួយបារ៉ែល ខណៈពេលដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate បានឡើងថ្លៃ ០,៧ ភាគរយ ឬ ៧៨,៨៣ ដុល្លារក្នុងមួយបារ៉ែល ។

ក្នុង​សប្តាហ៍​នេះផងដែរ ជម្លោះ​ដែល​កំពុង​បន្ត​នៅ​សមុទ្រ​ក្រហម​បានបង្ហាញពី​ភាព​តានតឹង​មួយ​ចំនួន​ ​ខណៈ​ដែល​កងកម្លាំង​ដឹកនាំ​ដោយ​អាមេរិក​បាន​ប៉ះទង្គិច​ជាមួយ​ក្រុម Houthi ដែល​មាន​សម្ព័ន្ធមិត្ត​អ៊ីរ៉ង់​។ ទន្ទឹមនឹងនោះ សង្រ្គាមអ៊ីស្រាអែល-ហាម៉ាសកំពុងរាលដាលទៅក្នុងប្រទេសលីបង់។ បន្ថែមពីនេះ ស៊ីរីបានបញ្ឈប់ផលិតកម្មប្រេងនៅកន្លែងផលិតប្រេងដ៏ធំបំផុតរបស់ខ្លួន ដោយសារតែការតវ៉ានៅក្នុងតំបន់ធ្វើឲ្យខាតបង់ប្រហែល ៣០០ ០០០ ធុងក្នុងមួយថ្ងៃសម្រាប់ការផ្គត់ផ្គង់ក្រៅបណ្តាញ។

ស្របពេលដែលការព្រួយបារម្ភអំពីការរំខានមួយចំនួនចំពោះការផ្គត់ផ្គង់នៅមជ្ឈិមបូព៌ា វាបានជំរុញឱ្យមានការឡើងថ្លៃតម្លៃប្រេងឆៅនៅសប្តាហ៍នេះ និងការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងស្តុកផលិតផលប្រេងរបស់សហរដ្ឋអាមេរិក។ លើសពីនេះ ការស្ទុះងើបឡើងវិញនៃប្រាក់ដុល្លារក៏មានឥទ្ធិពលលើតម្លៃប្រេងផងដែរ ដោយសារតម្លៃប្រាក់ដុល្លារបានឡើងដល់កម្រិតខ្ពស់វិញក្នុងរយៈពេល ៣ សប្តាហ៍បន្ទាប់ពីមានភាពមិនច្បាស់លាស់ចំពោះផែនការរបស់ធនាគារកណ្តាលអាម៉េរិកសម្រាប់ការកាត់បន្ថយអត្រាការប្រាក់។

គេរំពឹងថា អត្រាការប្រាក់ទាបនឹងជំរុញសកម្មភាពសេដ្ឋកិច្ច និងអាចជំរុញឱ្យមានតម្រូវការប្រេងកើនឡើងនៅក្នុងឆ្នាំនេះ។ យ៉ាងណាមិញ រហូតមកដល់ពេលនេះ តម្រូវការត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ ខណៈដែលសេដ្ឋកិច្ចតាមបណ្តាប្រទេសសេដ្ឋកិច្ចធំៗស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងពីអត្រាការប្រាក់ខ្ពស់ក្នុងការផ្តល់ប្រាក់កម្ចី។

គួរឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ទិន្នន័យផ្លូវការបានបង្ហាញថា ស្តុកប្រេងសាំងរបស់សហរដ្ឋអាម៉េរិកបានកើនឡើងច្រើនជាង ១០ លានបារ៉ែលក្នុងមួយសប្តាហ៍ដល់ថ្ងៃទី ២៩ ខែធ្នូ។ អ្នកវិភាគបាននិយាយថា ស្តុកប្រេងសរុបបានធ្លាក់ចុះប្រហែល ៥ លានបារ៉ែល ដោយសារសហរដ្ឋអាម៉េរិកបំពេញឱនភាពផ្គត់ផ្គង់ពីការរំខាននៅមជ្ឈិមបូព៌ា។ យ៉ាងណាក៏ដោយ បើទោះបីជាតម្រូវការមិនទាន់មានខ្លាំងខ្លា ប៉ុន្តែផលិតកម្មរបស់សហរដ្ឋអាមេរិកនៅជាប់ក្នុងកំណត់ត្រាកម្រិតខ្ពស់ ខណៈដែលការនាំចេញបានកើនឡើងផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា