កម្ពុជាមានរោងចក្រធុនធំជាង ២១០០ មានទុនវិនិយោគជាង ១៨ពាន់លានដុល្លារ

ភ្នំពេញ ៖ បច្ចុប្បន្ន នៅកម្ពុជាមានរោងចក្រធុនធំសរុបចំនួន ២១២៥រោងចក្រ ដែលមានទុនវិនិយោគសរុបចំនួន ១៨ ៥៦៦.៣លានដុល្លារ។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ឯកឧត្តមបណ្ឌិត ហេង សុខគង់ បានឱ្យដឹងថា នៅឆ្នាំ២០២៣កន្លងទៅនេះ កម្ពុជាមានរោងចក្របង្កើតថ្មីចំនួន ២៤១រោងចក្រ និងមានដើមទុនវិនិយោគប្រមាណ ១ ៨៧៥.៨លានដុល្លារ ហើយក្នុងនោះមានរោងចក្រចំនួន៨ ដែលបានសុំអាជ្ញាបណ្ណពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងការផ្គុំ និងដំឡើងយានយន្តនៅកម្ពុជា ដែលក្នុងនោះមានក្រុមហ៊ុនចំនួន៥ហើយដែលបានដំណើរការជាផ្លូវការ។

ឯកឧត្តមបានបញ្ជាក់ថា ក្រុមហ៊ុនខ្មែរទី១ ដែលបានដំឡើងឡានខ្មែរមុនគេគឺក្រុមហ៊ុន GTV Motor ហើយនៅខែឧសភាខាងមុខនេះ ក្រុមហ៊ុនតូយ៉ាតា ក៏នឹងសម្ពោធជាផ្លូវការក្នុងការផលិតរថយន្ត Pick up និង SUV នៅកម្ពុជាផងដែរ ។

ជាមួយគ្នានេះឯកឧត្តមបណ្ឌិត ហេង សុខគង់ បានស្នើដល់ក្រុមហ៊ុនរថយន្តជួយពិនិត្យលទ្ធភាពប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដូចជា សំបកកង់រថយន្តរបស់រោងចក្រ Sailun នៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ដែលអាចផលិតសំបកកង់ឡានមួយថ្ងៃបានរហូតដល់ ៣៥ ០០០គ្រាប់។

ទាក់ទងវិស័យយានយន្តវិស័យនេះ ឯកឧត្តមបានឱ្យថឹងថា ៖ នៅឆ្នាំ២០១៩ កម្ពុជាបាននាំចេញគ្រឿងបង្គុំយានយន្តបានប្រមាណជាង២០០លានដុល្លារអាម៉េរិក និងគ្រឿងបរិក្ខារអេឡិចត្រូនិកបានប្រមាណជាង៩០០លានដុល្លារ។

យោងតាមលោក សឿន ដារ៉ា នាយកប្រតិបត្ដិសហព័ន្ធឧស្សាហកម្មយានយន្ដកម្ពុជា (CAIF) គិតមកដល់ពេលនេះ កម្ពុជាមានគម្រោងរោងចក្រដំឡើងរថយន្ដថ្មីសរុបចំនួន៩ក្រុមហ៊ុន។

ក្រុមហ៊ុនដែលបានតំឡើងរោងចក្ររថយន្ដថ្មីបានរួចរាល់ មានចំនួន៥ក្រុមហ៊ុន រួមមាន៖ ក្រុមហ៊ុន Hyundai Camko Motor, ក្រុមហ៊ុន Daehan Auto ក្រុមហ៊ុន RMA Cambodia (Ford) ក្រុមហ៊ុន K Cambodia (Isuzu) ក្រុមហ៊ុនGTV Motor។ក្រុមហ៊ុនទាំងនេះ គឺនាំចូលគ្រឿងបង្គំ ដើម្បីតំឡើងជារថយន្ដថ្មី សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ។

លោកបន្ដទៀតថា៖ សម្រាប់ក្រុមហ៊ុនផ្សេងទៀតដែលកំពុងរៀបចំនិងត្រៀមបើកដំណើរការ រួមមាន៖ ក្រុមហ៊ុន HGB Motors Assembly, ក្រុមហ៊ុន EM Automotive, , ក្រុមហ៊ុន Toyata Tsusho Manufacturing, ក្រុមហ៊ុន China Matrix Technology Group-Horche។

កត្ដាដែលធ្វើឲ្យមានការកើនឡើងនូវរោងចក្រដំឡើងរថយន្ដថ្មីនៅកម្ពុជា ដោយសារតែកំណើនសេដ្ឋកិច្ចកម្ពុជា មានភាពល្អប្រសើរ និងកំណើននៃការប្រើប្រាស់រថយន្ដថ្មី ក៏មានការកើនឡើង និងមានការលើកទឹកចិត្ដដល់អ្នកវិនិយោគនៅក្នុងប្រទេសកម្ពុជាពីរាជរដ្ឋាភិបាល។ ការដំឡើងរោងចក្ររថយន្ដថ្មីនៅកម្ពុជា ជួយបង្កើនចំណូលជូនប្រជាពលរដ្ឋ ដោយបានបង្កើតការងារ និងជំនួសឲ្យការនាំចូលរថយន្ដថ្មី ទាំងស្រុងពីក្រៅប្រទេស និងចូលរួមចំណែកក្នុងសេដ្ឋកិច្ចជាតិ ជាមួយនឹងចំណូលពន្ធផ្សេងៗ។ លើសពីនោះទៀត ក៏បានបង្កើនសមត្ថភាពរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកឲ្យកាន់តែមានជំនាញ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)