ក្រុមប្រឹក្សាធុរកិច្ចរួម កម្ពុជា-ឥណ្ឌា ប្តេជ្ញាជំរុញពាណិជ្ជកម្ម ការវិនិយោគ និងធុរកិច្ចប្រទេសទាំងពីរ​

ភ្នំពេញ ៖ ក្រុមប្រឹក្សាធុរកិច្ចរួម កម្ពុជា-ឥណ្ឌា ត្រូវបានបង្កើតឡើងនៅទីក្រុងញ៉ូវដេលី ប្រទេសឥណ្ឌា កាលពីថ្ងៃទី២៣ ខែកម្ភៈ ឆ្នាំ២០២៤ ។ ក្រុមប្រឹក្សាមួយនេះមានគោលដៅជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគតាមរយៈកិច្ចពិភាក្សា និងសហប្រតិបត្តិការរវាងវិស័យឯកជននៃប្រទេសទាំងពីរត្រួសត្រាយផ្លូវនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឥណ្ឌា និងកម្ពុជា ឆ្ពោះទៅរកភាពរីកចម្រើន និងវិបុលភាពរួមគ្នានាពេលអនាគត។

សមាគមឧកញ៉ាកម្ពុជា និងសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា (FICCI) បានសហការរៀបចំបង្កើតឱ្យមាននូវក្រុមប្រឹក្សាធុរកិច្ចរួមកម្ពុជា-ឥណ្ឌា ព្រមទាំងការជ្រើសតាំងសមាសភាពដែលជាប្រធានក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនធំៗ ចូលរួមជាសមាជិក និងបំពេញតួនាទីជាលេខាធិការដ្ឋានរបស់ក្រុមប្រឹក្សាធុរកិច្ចរួមនេះផងដែរ។

នៅក្នុងពិធីសម្ពោធជាផ្លូវការនេះ ក៏មានការផ្គូរផ្គងដៃគូវិនិយោគរវាងភាគីទាំងពីរដោយរួមមានក្រុមធុរជនរបស់កម្ពុជាជាមួយនឹងក្រុមពាណិជ្ជកររបស់ឥណ្ឌាដែលសុទ្ធតែជាក្រុមហ៊ុនធំៗ កំពុងវិនិយោគលើវិស័យសំខាន់ៗដូចជា ៖ ការអភិវឌ្ឍន៍ជំនាញ, ការរុករក និងជីកយករ៉ែ, សុខាភិបាល, ផលិតកម្មកែច្នៃម្ហូបអាហារ, វិស័យសំណង់, ការស្រាវជ្រាវអប់រំ និងអចលនទ្រព្យជាដើម។

ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមក្នុងពិធីសម្ពោធជាផ្លូវការក្រុមប្រឹក្សាធុរកិច្ចរួមកម្ពុជា-ឥណ្ឌា បានថ្លែងថា៖

«ការបង្កើតក្រុមប្រឹក្សាធុរកិច្ចរួមកម្ពុជា-ឥណ្ឌា នឹងជួយជំរុញពាណិជ្ជកម្ម ការវិនិយោគ និងសកម្មភាពធុរកិច្ចផ្សេងទៀតរវាងប្រទេសទាំងពីរ ជាពិសេសគឺជួយពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកធុរកិច្ច បង្កើតនូវឱកាសក្នុងការបង្កើតបណ្តាញធុរកិច្ចសម្រាប់ធុរជន ម្ចាស់អាជីវកម្ម និងអ្នកជំនាញឧស្សាហកម្មផ្សេងៗទៀត ក៏ដូចជាដើម្បីពង្រីកសក្ដានុពលអាជីវកម្ម និងផលប្រយោជន៍ពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ»។

កិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាធុរកិច្ចរួមឥណ្ឌា-កម្ពុជា (ICJBC) នៅរដ្ឋធានីញូវដេលី នៃសាធារណរដ្ឋឥណ្ឌា អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា បានមានប្រសាសន៍ថា ៖

«ក្រុមប្រឹក្សា​ធុរកិច្ចរួមឥណ្ឌា-កម្ពុជា មានគោលបំណងបង្កើតឡើងនូវយន្តការពិគ្រោះយោល់ទ្វេភាគីដើម្បីឱ្យបណ្តាធុរជនដ៏មានសក្តានុពលនៃប្រទេសទាំងពីរអាចជជែកពិភាក្សាព្រមទាំងស្នើនូវដំណោះស្រាយផ្សេងៗដើម្បីបង្កើនសកម្មភាពពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការលើវិស័យនានារួមទាំងការលើកកម្ពស់​ និងការសម្របសម្រួលពាណិជ្ជកម្មក៏ដូចជាការផ្គូផ្គងដៃគូក្នុងវិស័យឧស្សាហកម្ម នវានុវត្តន៍ និង​សហ​គ្រិន​ភាព ព្រមទាំងកិច្ចសម្របសម្រួលលើបម្លាស់ប្តូរបច្ចេកវិទ្យារវាងភាគីទាំងពីរ ជាពិសេសផ្តោតទៅលើវិស័យអាទិភាពរួមមាន៖ កសិកម្ម,ផលិតកម្មកែច្នៃម្ហូបអាហារ,សុខាភិបាល, ឱសថ, សំណង់និងហេដ្ឋារចនាសម្ព័ន្ធ, ព័ត៌មានវិទ្យា, វិស័យអប់រំ,ទេសចរ​ណ៍, ឧស្សាហកម្មយានយន្តនិងវិស័យពាក់ព័ន្ធជាច្រើនទៀត»។

អ្នកឧកញ៉ា ហ៊ុន ឡាក់ បានមានប្រសាសន៍បន្តទៀតថា ៖ ក្រុមប្រឹក្សាធុរកិច្ចរួមឥណ្ឌា-កម្ពុជាបាន បោះជំហានយ៉ាងលឿនបំផុត ហើយភាពជោគជ័យនៃកិច្ចប្រជុំក៏ដូចជាពិធីប្រកាសជាផ្លូវការនេះពិតជាផ្តល់នូវសុទិដ្ឋិនិយមខ្ពស់។ ការពិភាក្សាដោយបើកចំហរ និងប្រកបដោយផ្លែផ្កាដែលភាគីទាំងពីរបានធ្វើនៅថ្ងៃនេះជាសក្ខីភាពនៃការប្តេជ្ញាចិត្តរួមគ្នារវាងធុរជន កម្ពុជា និងឥណ្ឌា ដើម្បីបង្កើតកាលានុវត្តភាពកម្រិតខ្ពស់បំផុតនៃកិច្ចសហប្រតិបត្តិការនៃវិស័យឯកជនរបស់ប្រទេសទាំងពីរ។

យោងសេចក្តីប្រកាសពត៌មានរបស់សមាគមឧកញ៉ាកម្ពុជា ក្រុមប្រឹក្សាធុរកិច្ចរួមគ្នានេះមាននាយកដ្ឋានជំរុញឧស្សាហកម្ម និងពាណិជ្ជកម្មផ្ទៃក្នុងប្រទេសជា លេខាធិការដ្ឋានសម្រាប់ភាគីឥណ្ឌា ចំណែកសមាគមឧកញ៉ាកម្ពុជាគឺជាលេខាធិការដ្ឋានសម្រាប់ភាគីកម្ពុជា។ ចំពោះកិច្ចប្រជុំ លើកដំបូងនៃក្រុមប្រឹក្សាធុរកិច្ចរួមឥណ្ឌា-កម្ពុជា បានធ្វើឡើងនៅរដ្ឋធានីញូវដែលីក្រោមការរៀបចំដោយ សហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា (FICCI) ខណៈដែលប្រតិភូនៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយ ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មអមដំណើរដោយធុរជនដែលជាថ្នាក់ដឹកនាំកំពូលៗនៃវិស័យឯកជននៅក្នុងប្រទេសកម្ពុជា។ សម្រាប់ប្រតិភូឥណ្ឌា ដឹកនាំដោយ លោក Rajesh Kumar Singh លេខាធិការនៃនាយកដ្ឋានជំរុញឧស្សាហកម្ម និងពាណិជ្ជកម្មផ្ទៃក្នុងប្រទេស និង ជាតំណាងក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា។ នៅក្នុងពិធីសម្ពោធជាផ្លូវការនេះក៏មានការផ្គូផ្គងដៃគូវិនិយោគរវាងភាគីទាំង ពីរដោយរួមមានក្រុមធុរជនរបស់កម្ពុជាជាមួយនឹងក្រុមពាណិជ្ជកររបស់ឥណ្ឌាដែលសុទ្ធតែជាក្រុមហ៊ុនធំៗផងដែរ។

សហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា និងសមាគមឧកញ៉ាកម្ពុជា ក៏នឹងចុះហត្ថលេខារួមគ្នាលើឯកសារ យោងសំខាន់ៗដើម្បីបង្កើតនូវយន្តការនៃកិច្ចប្រជុំប្រជុំឆ្នាំរបស់ក្រុមប្រឹក្សាធុរកិច្ចរួមនេះដោយនឹងត្រូវធ្វើឡើងនៅក្នុងប្រទេសឥណ្ឌា ឬនៅក្នុងប្រទេសកម្ពុជាពោលគឺអាស្រ័យលើការសម្រេចរវាងភាគីទាំងពីរ។

ចំពោះចំណុចសំខាន់ៗផ្សេងទៀតនៃក្រុមប្រឹក្សាធុរកិច្ចរួមគ្នារវាងឥណ្ឌា-កម្ពុជារួមមាន៖ ក្រុមប្រឹក្សានេះនឹងដឹកនាំរួមគ្នាដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃវិស័យឧស្សាហកម្មនៃប្រទេសនីមួយៗ ការបញ្ចូលនូវសមាជិកមកពីពហុវិស័យដែលតំណាងឱ្យក្រុមហ៊ុនឯកជនដែលមានចំណាប់អាម្មណ៍លើការអភិវឌ្ឍន៍ សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា និងកម្ពុជា និងយន្តការផ្លាស់ប្ដូរជាប្រចាំនូវព័ត៌មាន និងបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធទៅនឹងពាណិជ្ជកម្ម, ការវិនិយោគ និងនិន្នាការទី ផ្សាររបស់ប្រទេសទាំងពីរព្រមទាំង ការផ្ដល់អនុសាសន៍ជូនរដ្ឋាភិបាលនៃប្រទេសទាំងពីរដើម្បីកែលម្អបរិយាកាសធុរកិច្ច វិនិយោគនិងការបំពេញអាជីវកម្មនានា។

លោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានមានប្រសា​ស​ន៍​ថា៖

« ក្រុមប្រឹក្សាធុរកិច្ចរួមឥណ្ឌា-កម្ពុជា (ICJBC) នឹងផ្តល់នូវឱកាសដល់វិស័យឯកជនរវាងប្រទេសទាំងពីរបានចូលរួមពេញសិទ្ធិនិងជាផ្លូវការកម្រិតខ្ពស់បំផុតមួយ ដែលមានការគាំទ្រពេញទំហឹងពីរដ្ឋាភិបាលដែលប្រាកដជានឹងជំរុញសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគហើយពង្រឹងភាពជា ដៃគូទ្វេភាគីរវាងឥណ្ឌានិងកម្ពុជាកាន់តែខ្លាំងក្លាថែមទៀត។ ខ្ញុំសូមជូនពរគ្រប់ភាគីទាំងអស់ទទួលបាននូវភាពជោគជ័យ»។

ជាមួយគ្នានេះ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជាបានលើកឡើងថា ៖ «ពិធីប្រកាសជាផ្លូវការក្រុម ប្រឹក្សាធុរកិច្ចរួមឥណ្ឌា-កម្ពុជានេះ គឺជាបោះជំហានចូលទៅកាន់ទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ នេះ ជាគឺជាវេទិកាមួយដែលនឹងអនុញ្ញតឱ្យយើងកំណត់បាននូវបញ្ហាប្រឈម ថ្មីៗសម្រាប់បំពេញផលប្រយោជន៍សេដ្ឋកិច្ចជាតិទៅវិញទៅមក។» និងការប្រកួតប្រជែងនានាដើម្បីបង្កើតនូវកាលានុវត្តភាព»។


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)