រាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធ កំពុងជំរុញ និងលើកកម្ពស់វិស័យអាជីវកម្មបរិយាបន្ន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងជំរុញលើកកម្ពស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) ដែលជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចកម្ពុជា  ក្នុងការបំប្លែងខ្លួនពីអាជីវកម្មសង្គមធម្មតាទៅជាប្រភេទធុរកិច្ច ឬអាជីវកម្មបរិយាបន្ន (Inclusive business) ខណៈដែលស្ថាប័នរដ្ឋ និងឯកជនជាច្រើនកំពុងផ្តល់ជំនួយទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីជួយជំរុញឱ្យពួកគេអាចអភិវឌ្ឍបានប្រកបដោយនិរន្តរភាព។

តាមរយៈប្រតិបត្តិការអាជីវកម្មបរិយាបន្ន ប្រជាជនក្រីក្រដែលមានចំណូលទាបអាចមានឱកាសទទួលប្រាក់ចំណូល ផលិតផល និងសេវាកម្មពាក់ព័ន្ធចាំបាច់ក្នុងតម្លៃសមរម្យ និងការលើកកម្ពស់ជីវភាព។ បន្ថែមពីនេះ សម្រាប់ម្ចាស់អាជីវកម្មបានបង្កើតនូវផលវិជ្ជមានដល់សង្គម ហើយស្របពេលជាមួយគ្នានោះដែរក៏អាចរក្សាបាននូវផលចំណេញតាមរយៈនវានុវត្តន៍អាជីវកម្ម និងសម្រាប់ជាតិ ដែលជាសកម្មភាពចូលរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ និងទទួលបាននូវការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។

តើអ្វីទៅជាអាជីវកម្មបរិយាប័ន្ន?

យោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់លម្អិតថា អាជីវកម្មបរិយាប័ន្ន គឺជាអាជីវកម្មឈរលើគោលការណ៍ធុរកិច្ច ដែលបង្កើតដំណោះស្រាយជាប្រព័ន្ធ មានភាពច្នៃប្រតិដ្ឋ និងមានទ្រង់ទ្រាយធំ ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធរបស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប (BoP និង B40)។ បន្ទាត់អាជីវកម្មបរិយាប័ន្ន ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ប្រាក់ចំណូលខ្ពស់គួរសម និងបង្កើននូវស្តង់ដារជីវភាពរស់នៅប្រសើរជាងមុនដល់ក្រុមមនុស្សដែលមានចំណូលទាបនៅបាតពីរ៉ាមីត ៤០% និងក្រុមមនុស្សដែលងាយរងគ្រោះ។

ក្រុមហ៊ុនដែលមានអាជីវកម្មបរិយាបន្ន ត្រូវបានបែងចែកជា ៣ ប្រភេទ ទី១ ៖ គំរូអាជីវកម្មបរិយាបន្ន ត្រូវបានបង្កើតដោយក្រុមហ៊ុនខ្នាតមធ្យម និងខ្នាតធំ ដែលផ្តល់ការជះឥទ្ធិពលធំដល់សង្គម។ គំនិតផ្តួចផ្តើមអាជីវកម្មបរិយាបន្ន កើតចេញពីក្រុមហ៊ុនខ្នាតតូច និងសហគ្រាសសង្គមរកប្រាក់ចំណេញ។ ក្រុមហ៊ុន និងសហគ្រាសទាំងនោះជះឥទ្ធិពលតិចតួចដល់សង្គម និងមានលទ្ធភាពជោគជ័យតូចខាងពាណិជ្ជកម្ម ហើយជារឿយៗ ទាំងនេះក៏អាចជាប្រភេទធុរកិច្ចៗថ្មីផងដែរ។ សកម្មភាពអាជីវកម្មបរិយាបន្នភាគច្រើនកើតចេញពីក្រុមហ៊ុនខា្នតធំ (គំរូអាជីវកម្មបរិយាបន្ន) ក្រុមហ៊ុនខ្នាតតូច និងសហគ្រាសសង្គមរកប្រាក់ចំណេញ ក៏ដូចជាក្រុមហ៊ុនខ្នាតធំដែលបង្ហាញទំនួលខុសត្រូវសង្គមជាយុទ្ធសាស្ត្រ ដោយមិនមែនជាការផ្តល់អំណោយម្តងម្កាល ប៉ុន្តែសាកល្បងចាប់យកគំរូអាជីវកម្មបរិយាប័ន្ន ដែលមាននិរន្តរភាពជាងមុន។

ទី២៖ ប្រភេទអាជីវកម្មដែលរកប្រាក់ចំណេញ និងមានចលករសង្គម ៖ ក្រុមមនុស្សដែលជាគោលដៅ គឺជាក្រុមមនុស្សដែលស្ថិតនៅកម្រិតរបារពីរ៉ាមីត (BoP) ភាគច្រើនមានប្រាក់ចំណូលទាបនៅបាតពីរ៉ាមីត ៤០% នឹងមិនត្រូវបានរាប់បញ្ចូលក្នុងផ្នែកសង្គម​​ និងប្រព័ន្ធសេដ្ឋកិច្ច ដែលមានចំនួនច្រើនជាងប្រជាជនក្រីក្រខ្លាំង ខណៈពេលដែលលទ្ធផលគោលដៅមានភាពចាំបាច់ ក្រុមហ៊ុនអាជីវកម្មបរិយាបន្នក៏រួមបញ្ចូល និងលក់ទៅកាន់ក្រុមមនុស្សដែលមានជីវភាពធូរធាផងដែរ។

ទី៣៖ ការផ្តល់នូវឥទ្ធិពលវិជ្ជមានដល់សង្គម ៖ គោលបំណងផ្នែកសង្គមរបស់ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្ន គឺត្រូវផ្តល់នូវដំណោះស្រាយដ៏ពេញលេញ (មិនមែនត្រឹមតែជាការប៉ាន់ស្មាន ឬការចូលរួមចំណែកតូចតាច) ឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធរបស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប។ ចំពោះក្រុមមនុស្ស B40/BoP អាជីវកម្មបរិយាបន្នផ្តល់នូវដំណោះស្រាយសម្រាប់ប្រជាជនក្រីក្រតាមរយៈបណ្តាញច្បាស់លាស់ចំនួន២ផ្សេងគ្នា ពោលគឺទី១-ឱកាសរកប្រាក់ចំណូលខ្ពស់លើសអត្រាធម្មតា ឬអត្រាជាមធ្យមទូទៅផ្តល់ផលិតផល សេវាកម្មពាក់ព័ន្ធមានតម្លៃសមរម្យដល់ជនក្រីក្រដើម្បីលើកកម្ពស់ស្ថានភាព ជីវភាពរស់នៅប្រចាំថ្ងៃ។ទី២-ភាពច្នៃប្រតិដ្ឋរបស់បណ្តាក្រុមហ៊ុនអាជីវកម្មបរិយាបន្ន ភាពជោគជ័យនៃការធ្វើធុរកិច្ចនឹងនាំមកនូវការផ្តលឥទ្ធិពលជាវិជ្ជមានដល់សង្គមទៅវិញទៅមក ដើម្បីនាំមកនូវផលវិជ្ជមានជូនដល់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប ក៏ដូចជាការរកប្រាក់ចំណេញដល់ក្រុមហ៊ុនក្នុងអត្រាខ្ពស់ក្នុងពេលតែមួយ ដែលក្រុមហ៊ុន ស្ថិតក្នុងប្រភេទជាគំរូអាជីវកម្មបរិយាបន្ន ប្រភេទគំនិតផ្តួចផ្តើម និងប្រភេទសកម្មភាពអាជីវកម្មបរិយាបន្នត្រូវតែមានភាពច្នៃប្រឌិតខ្ពស់។

ឧទាហរណ៍ ៖ ទម្រង់អាជីវកម្មរបស់ក្រុមហ៊ុនអាជីវកម្មបរិយាបន្នជាច្រើនបានបង្ហាញយ៉ាងច្បាស់លាស់នូវការខិតខំដល់ការលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពផ្នែកយេនឌ័រ។ ក្រុមហ៊ុនអាជីវកម្មបរិយាបន្នមួយចំនួនទៀត ក៏បានយកចិត្តទុកដាក់ទៅលើដំណោះស្រាយបញ្ហាបរិស្ថានផងដែរបើទោះជាគោលបំណងចម្បងនៃអាជីវកម្មបរិយាបន្ន គឺការផ្តោតទៅលើប្រជាជនក្រីក្រមិនមែនបរិស្ថាន ឬការប្រែប្រួលអាកាសធាតុក្តី។

ឯកឧត្តម បណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ធ្លាប់បានមានប្រសាសន៍ថា វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ពិតជាមានសារសំខាន់ណាស់សម្រាប់ជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ ខណៈដែលនៅកម្ពុជាមានរហូតដល់ទៅប្រមាណជាង ៧៥ម៉ឺនសហគ្រាស និងផ្តល់ឱកាសការងារជាច្រើនដល់ពលរដ្ឋកម្ពុជា។

ជាមួយគ្នានេះ អាស្រ័យដោយមើលឃើញច្បាស់ពីភាពចាំបាច់ខាងលើ បច្ចុប្បន្ន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាតួអង្គយ៉ាងសំខាន់ បាន និងកំពុងជួយជំរុញ លើកកម្ពស់វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលមានសារសំខាន់ចំពោះសេដ្ឋកិច្ច ឱ្យមានភាពល្អប្រសើរ និងមាននិរន្តរភាពស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសអាចឈានទៅរកការបំប្លែងខ្លួនពីសហគ្រាសដែលជាប្រភេទអាជីវកម្មសង្គម ទៅជាអាជីវកម្មគំរូ ឬធុរកិច្ចបរិយាបន្ន៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី