តោះ ! មកស្គាល់ក្រុមហ៊ុនដែលជាប់ជាអាជីវកម្មបរិយាបន្ន (Inclusive Business) ទាំង១៨ នៅកម្ពុជា

ភ្នំពេញ ៖ នៅក្នុងដំណាក់កាលទី១ ក្រោមការត្រួតពិនិត្យ និងវាយតម្លៃពីសំណាក់គណៈកម្មការយ៉ាងលម្អិត ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចាត់ក្រុមហ៊ុន សហគ្រាស ចំនួន១៨ ជាប់ជាប្រភេទអាជីវកម្មបរិយាបន្ន។

ក្រុមហ៊ុន និងសហគ្រាសទាំង១៨ ដែលត្រូវបានចាត់ចូលជាអាជីវកម្មបរិយាបន្នក្រោមកិច្ចគាំទ្រពីសំណាក់ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមមាន ៖ ក្រុមហ៊ុន ម៉ាយឌ្រីម ហូម, ក្រុមហ៊ុនប្រេវ័រ (កម្ពុជា) ម៉ាយក្រូឡាហ្វ៍ អ៊ិនសួរេន ភីអិលស៊ី, ក្រុមហ៊ុន អេស៊ីអ៊ី អេនើជី សឹលូសិន (ខេមបូឌា)ឯ.ក, ក្រុមហ៊ុន អុករ៉ា សូឡា ឯ.ក, ក្រុមហ៊ុន អេមរុរ៉ាយ ខេមបូឌា ឯ.ក , ក្រុមហ៊ុន លីលី ហ៊្វូដ អ៊ិនដាសទ្រី ឯ.ក, ក្រុមហ៊ុន ខ្មែរហ្គ្រីន ឆាលខូល ឯ.ក ,​ ក្រុមហ៊ុន ខ្មែរ វ៉ធើរ សឹបផ្លាយ ហូលឌីង ឯ.ក , ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរិនស៍ (ខេមបូឌា) ភីអិលស៊ី, ក្រុមហ៊ុន ហ្វា ភើហ្វមមីង សូសល អេនធើប្រាយ, ក្រុមហ៊ុន ហ្វេតរ៉ាយស៍ បាត់ដំបង អិលធីឌី , ក្រុមហ៊ុន វើលដ៍ប្រ៊ីដ ហូម ឯ.ក , ក្រុមហ៊ុនបញ្ជី ហ្វាញថេត ឯ.ក, ក្រុមហ៊ុន ស៊ីកនេតឈ័រ អហ្វ អេស៊ា ឯ.ក , សាខាក្រុមហ៊ុន សាន់ អ៊ីអ៊ីអ៊ី ភីធីអ៊ី អិលធីឌី, ក្រុមហ៊ុន សិប្បករអង្គរ ឯ.ក, ក្រុមហ៊ុន អេហ្គ្រីបាឌី ឯ.ក, និងក្រុមហ៊ុន ឡៃធីង អេនជីនារី ។

លោក អិន រដ្ឋា អនុប្រធានការិយាល័យ សហប្រតិបត្តិការ នៃនាយកដ្ឋានផែនការ ស្ថិតិ សហប្រតិបត្តិការ និងការងារអាស៊ាន ចំណុះអគ្គនាយកដ្ឋានកិច្ចការទូទៅ នៃក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា នៅពេលបច្ចុប្បន្ននេះ ដោយសារមានការផ្លាស់ប្ដូរ និងកែប្រែនូវលក្ខខណ្ឌមួយចំនួន ក្រសួងបាន និងកំពុងរៀបចំសមាសភាពក្រុមការងារតម្រង់ទិសអាជីវកម្មបរិយាបន្ន ក៏ដូចជាគណៈកម្មការវាយតម្លៃ និងទទួលស្គាល់អាជីវកម្មបរិយាបន្ន ព្រមទាំងរៀបចំលេខាធិការដ្ឋានថ្មី ដើម្បីឈានដល់ការប្រកាសជាសាធារណៈក្នុងការជ្រើសរើសអាជីវកម្មបរិយាបន្នក្នុងដំណាក់កាលទី២។

លោកបានបន្តថា ក្រសួងឧស្សាហកម្ម បាន និងកំពុងសហការជាមួយដៃគូផ្សេងទៀត ដើម្បីបង្កើតការបណ្ដុះបណ្ដាលជំនាញចាំបាច់ដល់ម្ចាស់អាជីវកម្ម ហើយក្រសួងក៏បានធ្វើការជាមួយក្របខណ្ឌអាស៊ានក្នុងការរៀបចំកម្មវិធីប្រកួតប្រជែង និងកិច្ចប្រជុំធុរកិច្ចធំៗផងដែរ។

លោក អិន រដ្ឋា បានបញ្ជាក់បន្ថែមទៀតថា៖ «តាមរយៈកម្មវិធីដែលយើងរៀបចំ ម្ចាស់អាជីវកម្មគាត់អាចយកអាជីវកម្មរបស់គាត់ទៅប្រកួតប្រជែង ហើយប្រសិនបើគាត់ឈ្នះ គាត់នឹងទទួលបានការ គាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុបន្ថែមទៀត»។

គួររំលឹកដែរថា អាជីវកម្មបរិយាប័ន្ន គឺជាអាជីវកម្មឈរលើគោលការណ៍ធុរកិច្ចដែលបង្កើតដំណោះស្រាយជា​ប្រព័ន្ធ មានភាពច្នៃប្រឌិត និងមានទ្រង់ទ្រាយធំ ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធរបស់​ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប (BoP និង B40)។ បន្ទាត់អាជីវកម្មបរិយាប័ន្ន ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ប្រាក់ចំណូលខ្ពស់​គួរសម និងបង្កើន​នូវស្តង់ដារ​ជីវភាពរស់នៅប្រសើរជាងមុនដល់ក្រុមមនុស្សដែលមានចំណូលទាបនៅបាតពីរ៉ាមីត ៤០% និងក្រុមមនុស្សដែលងាយរងគ្រោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា