រដ្ឋ​បាល​ខេត្តកំពត ចាប់ផ្ដើម​សាងសង់​ផ្លូវ​ថ្មី​ប្របមាត់ព្រែក​កំពង់បាយ​ ជាមួយនឹង​សួន​កម្សាន្ត​សម្រាប់​​ទាក់​ទាញ​ភ្ញៀវទេសចរ​

កំពត ៖ ផ្លូវ​ប្របមាត់ព្រែក​ក្នុងទី​រួម​ខេត្តកំពត ចាប់ពីចំណុច​​គល់​ស្ពាន​ថ្មី រហូតដល់គល់​ស្ពាន​ចាស់​​​​​ប្រវែង​ជាង​៧០០ម៉ែត្រ​ បានចាប់ផ្ដើម​បើក​ការដ្ឋានសាងសង់ជាផ្លូវការ​ហើយ ជាមួយ​នឹង​ការសាងសង់​សួន​កម្សាន្ត​តាមមាត់​ព្រែក ដែល​មាន​ចំណត់​រថយន្ត ឆ្នេរ​ខ្សាច់​សម្រាប់លេងទឹក និងលេង​កីឡាលើទឹកផ្សេងទៀ​ត​ផងដែរ ។ សមិទ្ធ​ផល​ថ្មីទាំង​នេះ នឹងលេច​រូប​រាង​នៅ​ពេល​ឆាប់​ៗ ហើយ​នឹងអាច​ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅ​សម្រាក​ និងកម្សាន្ត​នៅខេត្តកំពត​បន្ថែមទៀត ។

នៅក្នុង​អំឡុងពេល​ចុះពិនិត្យ ​​និង​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ប្រប​មាត់ព្រែក​កំពង់​បាយ នៅថ្ងៃទី ២៦ មីនា ២០២៤​ ឯឧត្តម ​ម៉ៅ​ ធនិន្ទ អភិបាលខេត្តកំពត​បានជំរុញឱ្យ​ក្រុមការងារ​ពន្លឿន​ការ​ស្ថាបនា​ឆ្នេរ​ខ្សាច់ថ្មីនៅលើទឹកដី​ខេត្តកំពត ដើម្បី​ឱ្យភ្ញៀវទេសចរ​បានចូលលេង​កម្សាន្ត​នៅពេលឆាប់ៗខាងមុខនេះ ។ ទន្ទឹមនឹង​នេះ អភិបា​លខេ​​ត្ត​កំពត​ ក៏បានស្នើឱ្យ​ពលរដ្ឋ​ដែល​រស់​នៅ​ជាប់​ដងព្រែក​កំពង់បា​យ ហើយបាន​សង់​សំណង់​ចូលក្នុង​ដី​ចំណែកព្រែក​កម្មសិទិ្ធសាធារណរបស់រដ្ឋ ចូលរួម​សហការ​រុះរើ​សំណង់​ ក៏ដូចជា​សហការ​ជាមួយ​ក្រុម​ការ​ងារ​​ជំនាញ ដើម្បី​ស្ថាបនាផ្លូវ​ថ្មីឱ្យ​បានរួចរាល់​ក្នុងពេល​ឆាប់ៗនេះដែរ ។​

ឯកឧត្តម​បន្តថា តំបន់​ឆ្នេរ​ខ្សាច់​កម្សាន្ត​ចន្លោះស្ពានថ្មី និ​ងស្ពាន​ចាស់​នេះ គឺជា​បេះដូង​នៃក្រុង​កំពត ហើយ​​នៅ​ពេ​ល​អនាគត​ទីតាំង​នេះ នឹង​ក្លាយជា​ទីតាំង​កម្សាន្ត​​ និ​ងសម្រាប់ការ​រៀប​ចំ​ព្រឹត្តិ​ការណ៍​ធំៗនៅពេល​មាន​បុណ្យ​ទាន​​ម្ដង​ម្កាល​ ។

អ្នក​អភិវឌ្ឍន៍ដីធ្លី និងអចលនទ្រព្យ​ក្នុង​ខេត្តកំពត​បានបង្ហាញពី​សុទិដ្ឋិនិយម​ចំពោះគម្រោងអភិវឌ្ឍន៍របស់​រដ្ឋ​បាលខេត្ត​ ដែលនឹងអាច​ទាក់ទាញភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ​មកសម្រាក​ និងកម្សាន្ត​នៅក្នុង​ខេត្ត​កំពត​បន្ថែមទៀត​ ហើយនឹងអាច​ធ្វើឱ្យតម្លៃដីធ្លីនៅខេត្តកំពត​មាន​ហាង​ឆេង​ឡើងវិញ ក៏ដូចជា​ទាក់ទាញ​វិនិយោគិន​ចូល​មក​អភិវឌ្ឍន៍​ក្នុង​ខេត្តកំពត​ ។

លោក ជិន ណារិន​ អ្នកអភិវឌ្ឍន៍គម្រោង​ដីធ្លី​ និង​ផ្ទះលំហែ​កាយ​មួយ​រូប​នៅខេត្តកំពត​បាន​ថ្លែងថា​ សមិទ្ធផល​ថ្មី​ក្នុង​ទឹក​ដី​​ខេត្តកំពត​ នឹង​អាចទាក់ភ្ញៀវទេសចរចូលមក​លេង​ខេត្តកំពត​កាន់​តែច្រើន ហើយនឹងធ្វើ​តម្រូវកា​រដីធ្លី​ស​ម្រា​ប់​សាងសង់​ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន ក៏ដូចជា​ផ្ទះលំហែកាយ​​កាន់តែកើនឡើង​ ជាមួយ​គ្នា​នោះ​ដែរ សម្រាប់ពលរដ្ឋ​ដែលត្រូវ​ការ​ផ្ទះ​លំ​ហែកាយ​នៅក្នុង​ខេត្តកំពត​ក៏​នឹង​មានកំណើនឡើង​ដូចគ្នា ។ ម្យ៉ាង​វិ​ញ​ទៀត ការសាងសង់រចនាសម្ព័ន្ធ និ​ងឆ្នេ​រខ្សាច់​ថ្មី​នៅតាមដងព្រែកកំពត​នេះ នឹង​ធ្វើឱ្យ​ភ្ញៀវទេសចរ​មាន​កន្លែង​កម្សាន្ត​ច្រើនជាង​មុន និងស្នាក់នៅក្នុង​ខេត្តកំពត​បានយូរជាងមុន ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជានឹងទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី តាមរយៈការចម្រាញ់យកប្រេងក្នុងពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កម្ពុជានឹងអាចទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី បន្ទាប់ពីគម្រោងវិនិយោគរោងចក្រកែច្នៃ ចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង (CNSL) នឹងត្រូវលេចចេញចុងឆ្នាំ ២០២៦ នេះ

ក្រុមហ៊ុនកូរ៉េចំនួន ៤ មានទុនសរុបជាង​ ២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្មនៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្ម និងរោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតនៅក្នុងខេត្តកំពង់ធំ​

អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កសិករគួរចេះផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សច្រើន និងចំណាយពេលវេលាយូរក្នុងការបង្កបង្កើនផល ងាកមកប្រើប្រាស់បច្ចេកវិទ្យាយថ្មីៗទៅតាមសម័យកាល ដើម្បីទទួលបានផលចំណេញខ្ពស់

អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន