Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

សៀមរាប ​៖ ក្រៅពីជួយទាក់ទាញទេសចរអន្តរជាតិ និងក្នុងស្រុក ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium បានជួយថែរក្សា និងអភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលជាសត្វកម្រ។ ភ្ញៀវ​ទេសចរ​ទាំង​ក្នុង និង​ក្រៅ​ស្រុក ដែល​បាន​មក​លេង​ទី​នេះ គឹ​មិន​ត្រឹម​បាន​កម្សាន្ត​មើល​សត្វ​ប្លែក​ៗ​ និង​ស្រស់​ស្អាត​ប៉ុ​ណ្ណោះ​ទេ តែថែមទាំង​ទទួល​បាន​ចំណេះដឹង​ផ្សេង​ៗអំពី​សត្វព្រៃ​កម្រ​ និង​សត្វ​នៅ​ក្នុង​ទឹកសាប​ និង​ទឹកប្រៃ​ផង​ដែរ​។

លោក អុល វណ្ណដា អ្នកគ្រប់គ្រងទូទៅឧទ្យានកម្សាន្ត Angkor Wildlife & Acqurius បានឲ្យដឹងថា៖ ក្រុមហ៊ុនគ្រោងចំណាយទុនវិនិយោគប្រមាណ៧០លានដុល្លារ លើផ្ទៃដីទំហំ ១០០ហិកតា ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនទើបតែធ្វើការអភិវឌ្ឍន៍បានចំនួន១១ហិកតាប៉ុណ្ណោះ ខណៈដែលបច្ចុប្បន្ននេះ ឧទ្យានកម្សាន្ត Angkor Wildlife & Acqurs បានផ្តល់ការងារឲ្យប្រជាពលរដ្ឋខ្មែរចំនួន១៤០នាក់។

អ្នកគ្រប់គ្រង​ទូទៅ​នៃ​ឧទ្យាន​ Angkor Wildlife & Aquarium រូបនេះបានឱ្យ​ដឹង​ទៀតថា​ ៖

«នៅ​ទី​នេះ មាន​សត្វ​ចម្រុះ ដែលភាគ​ច្រើន​ជា​សត្វ​ក្នុងស្រុក ហើយ​សត្វ​ក្នុងស្រុក​យើង ខ្លះ​គឺជា​សត្វ​អភិរក្ស និង​សត្វ​មួយ​ចំនួន​ត្រូវ​បាន​នាំ​ចូល ប៉ុន្តែ​សុទ្ធតែ​ជា​សត្វ​ស្ថិត​នៅ​ក្នុងលក្ខខណ្ឌ​ការងារ​ និង​អភិរក្ស​ទាំងអស់ ព្រោះ​នៅ​ទី​នេះ​មិនមែន​ជា​សួនសត្វដែល​យើង​ទិញ​យក​មក​ដាក់​តាំង​បង្ហាញ​នោះ​ទេ តែ​ជា​កន្លែង​ដែល​ផ្តល់​ជម្រក​ឱ្យ​សត្វ ដើម្បី​ឱ្យ​សត្វ​មានការ​រស់នៅ​មួយ​ដ៏​ល្អ​ប្រសើរ ប្រ​សិន​ណា​វា​ឈឺ​យើង​នឹង​ជួយ ហើយ​ប្រសិនជា​កំពុង​មានការ​គំរាមកំ​ហែង យើង​ត្រូវ​ជួយ​សង្គ្រោះ​វា ​។ នៅ​ពេល​យើង​ជួយ​សង្គ្រោះ​បាន​ហើយ យើង​ត្រូវ​យក​វា​ទៅ​ប្រលែង​នៅ​ដែន​ជម្រក​អភិរក្ស​នៅ​សៀម​ប៉ា​ង» ​។

លោក អុល វណ្ណ​ដា បាននិយាយថា ៖​

«បន្ទាប់​ពី​​បាន​ទស្សនា​រួច​ហើយ ភ្ញៀវភាគច្រើន​​តែងតែ​លើក​ឡើង​ថា ហាក់​ទទួល​បាន​នូវ​បទ​ពិសោធន៍​ថ្មី​ៗ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ពិសេស​ត្រី​ទឹកសាប​ (​ស្តេច​ត្រី​ទន្លេមេគង្គ​) ដូច​ជា ត្រី​រាជ​ និង ត្រី​គល់រាំង ត្រី​ប៉ា​សេ​អ៊ី ជាដើម ​។ សម្រាប់​ត្រី​ទឹកប្រៃ យើង​មាន​ដូច​ជា បបែល ​(​ច្រើន​ប្រភេទ​) ឆ្លាម (២ ​ទៅ​ ៣​ប្រភេទ​) និង​សត្វព្រៃ​មាន​ដូច​ជា ខ្លាធំ ភេ ខ្លាឃ្មុំ​ ។ យើង​មានផ្ទះ​សត្វ​ល្មូ​ន​ផង​ដែរ ដែល​មាន​ដូច​ជា​សត្វ​ពស់ ទាំង​មាន​ពិស​និង​អត់​ពិស ចំនួន​ច្រើន​ប្រភេទ ដូចនេះ​បងប្អូន​អាច​ដឹង​ថា​ពស់​ប្រភេទ​ណា​យើង​អាច​ទៅ​ជិត ពស់​ប្រភេទ​ណា​យើង​មិន​គួរ​ទៅ​ជិត​»។

ឧទ្យាន​កម្សាន្ត Angkor Wildlife & Aquarium មាន​ទីតាំង​ស្ថិត​នៅ​ភូមិ ខ្ចាស់ ឃុំ​ក្បូន ស្រុក​សូទ្រនិគម ក្នុង​ខេត្តសៀមរាប ​។ ឧទ្យាន​នេះ​បាន​បើក​ដំណើរការ​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​ ០១ ខែវិច្ឆិកា ឆ្នាំ​ ២០២២ ក្រោម​ទុន​វិនិយោគ​រួម​គ្នា​រវាង​ម្ចាស់​ភាគហ៊ុន​ខ្មែរ អា​មេ​រិ​ក និង​ជប៉ុន តម្លៃ​ ៧០ ​លាន​ដុល្លារ​អា​មេ​រិ​ក លើ​ផ្ទៃដី​សរុប ១០០​ ហិ​កតា (ស្ថិតក្នុងផែនការមេ)​។ តម្លៃ​សំបុត្រចូលទស្សនាសម្រាប់​ជនជាតិ​ខ្មែរ​តម្លៃពី​ ៥.៥០ ទៅ ១១ ដុល្លារ​ក្នុង​ម្នាក់ ​សម្រាប់​ភ្ញៀវ​បរ​ទសម្នាក់តម្លៃ២០​ដុល្លារ​​ ។

បច្ចុប្បន្ន​ទើបតែ​ដំណើរការ​គំរោង​ទី​១​លើ​ផ្ទៃដី ១០​ ហិ​កតា​ប៉ុណ្ណោះ គឺ​នៅ​មាន​គំរោង​ទី​ ២ ​និង​ទី​ ៣​បន្ថែម​ទៀត​ ។ ប្រសិនបើ​មានការ​គាំទ្រ​ពី​សំណាក់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ នោះ​យើង​នឹង​អាច​បន្ត​ទៅ​គំរោង​ទី​២​និង​ទី​៣ ដែល​អាច​ចេញ​ជា​រូបរាង​បន្តបន្ទាប់​ទៀត​។ បច្ចុបន្ន​ឧទ្យាន​នេះ​មាន​បុគ្គលិក​បម្រើ​ការងារ​មាន​ចំនួន​ ១៤០ ​នាក់ (១១ ​នាយកដ្ឋាន​និង​ផ្នែក​) តែ​ផ្នែក​អភិរក្ស​សត្វ​មាន​ត្រឹមតែ ១៦​នាក់​ប៉ុណ្ណោះ​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ហ្វីលីពីន -កម្ពុជា​ រួមដៃគ្នាលើកកម្ពស់វិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើការធ្វើជាប្រធានអាស៊ានរបស់សាធារណរដ្ឋហ្វីលីពីនក្នុងឆ្នាំ២០២៦

មន្ទីរសុរិយោដីខេត្តស្ទឹងត្រែង​ ជូនដំណឹងពីការ​ចែក​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​ដល់ពលរដ្ឋក្នុងស្រុកបុរីអូរ​ស្វាយសែនជ័យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/07/2026

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង​ ប្រកាសប្រគល់វិញ្ញា​បន​បត្រជូនម្ចាស់កម្មសិទ្ធិដីធ្លីនៅស្រុកបុរីអូរស្វាយ​សែនជ័យ នៅថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២៦

អាម៉េរិក​បង្វិល​សង​ប្រាក់​ ​៨១​ ​ពាន់​លាន​ដុល្លារ​ ក្រោយ​តុលាការ​កំពូល​សម្រេច​ថា​ ​ពន្ធ​បដិការ​របស់​ ត្រាំ ​ខុស​ច្បាប់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

រដ្ឋាភិបាល​អាម៉េរិក​សង​ប្រាក់​ពន្ធ​គយ​ ​៨១​ ​ពាន់​លាន​ដុល្លារ​ត្រឡប់​ទៅវិញ​ បន្ទាប់ពី​តុលាការ​កំពូល​សម្រេច​ថា​ ​ការ​ប្រមូល​ពន្ធ​គយ​បដិការ ​ដែល​ដាក់ចេញ​ដោយ​លោកប្រធានាធិបតី​ ​Donald​ ​Trump​ ​(​ដូណាល់ ​ត្រាំ​) ​ទាំងនោះ​ ​គឺ​ខុស​ច្បាប់

ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងផ្នែកឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មអន្តរជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/07/2026

ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៃឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មអន្តរជាតិ

ប៊ុល​ហ្ការី​-​អាល្លឺម៉ង់​ ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បញ្ញា​សិប្បនិម្មិត​ ​និង​មនុស្ស​យន្ត​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/07/2026

លោក​នាយក​រដ្ឋមន្ត្រី​ប៊ុលហ្ការី​  ​លោក​ ​Rumen​ ​Radev​ ​នៅសប្តាហ៍​នេះ​ ​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​វិទ្យាស្ថាន​ស្រាវជ្រាវ​ និង​គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​ធំ​ៗ​របស់​ប្រទេស​អាល្លឺម៉ង់​ ​នៅ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ ​ដើម្បី​ពិភាក្សា​អំពី​ការ​បន្ត​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេ​ភាគី​លើ​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ជាន់​ខ្ពស់​ ន​វានុវត្តន៍​ និង​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ

ជប៉ុន ផ្តល់ឥណទានសម្បទាន ១១៩លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ជប៉ុន ផ្តល់ឥណទានសម្បទាន ១១៩លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

កសិករ ​សេល ​រក្សា​ ​អាច​រក​ចំណូល​បាន​ដល់​ ​៣០០០​ ​ដុល្លារ​/​មួយ​ខែ ​ពីរបរ​ចិញ្ចឹម​កង្កែប

ជំនួញ, ព្រឹត្តិការណ៍

• 14/07/2026

ការ​ការ​ចិញ្ចឹម​កង្កែប​លក្ខណៈ​គ្រួសារ​ ​គឺជា​មុខរបរ​មួយ​ជួយ​លើកកម្ពស់​ជីវភាព​បាន​យ៉ាង​ល្អ ​ដោយសារ​កង្កែប​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ ជាក់ស្តែង​ កសិករ​ចិញ្ចឹមកង្កែបមួយ​រូប​ ​នៅ​ស្រុក​សង្កែ ​ខេត្ត​បាត់ដំបង​ ​កំពុង​ទទួលបាន​ជោគជ័យ​យ៉ាង​ខ្លាំង​។

ឥណ្ឌូណេស៊ី​ជា​ប្រទេស​ដំបូង​គេ​លើ​ពិភពលោក​ ​ប្រើប្រាស់​ម៉ាស៊ូត​ផ្ទុក​កម្រិត​ល្បាយ​ឥន្ធនៈ​ពី​ដូង​ប្រេង​ដល់​ ​៥០​ ​ភាគរយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ឥណ្ឌូណេស៊ី​ក្លាយជា​ប្រទេស​ដំបូង​គេ​បង្អស់​នៅលើ​ពិភពលោក​ ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ម៉ាស៊ូត​ដែល​មាន​ផ្ទុក​កម្រិត​ល្បាយ​ជីវឥន្ធនៈ​ខ្ពស់​ពី​ដូង​ប្រេង​ ​(​ប្រេង​ដូង​ឆៅ​) ​រហូត​ទៅដល់​ ​៥០​ ​ភាគរយ​

ធនាគារ ជីប ម៉ុង ធនាគារខ្មែរ ឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពពីអន្តរជាតិធំៗចំនួន ២ សម្រាប់ឆ្នាំ២០២៦ ពីស្ថាប័ន Global Banking & Finance Review

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 14/07/2026

ធនាគារ ជីប ម៉ុង ធនាគារខ្មែរ ឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពពីអន្តរជាតិធំៗចំនួន ២ សម្រាប់ឆ្នាំ២០២៦ ពីស្ថាប័ន Global Banking & Finance Review

មុខរបរចិញ្ចឹមក្តាមថ្ម កំពុងជួយឱ្យប្រជាសហគមន៍នេសាទជាប់មាត់សមុទ្រមានជីវភាពកាន់តែប្រសើរ

Top News, ជំនួញ, ព្រឹត្តិការណ៍

• 13/07/2026

ក្រៅពីរបរនេសាទតាមបែបប្រពៃណី ប្រជាសហគមន៍នេសាទជ្រលងក្នុងខេត្តព្រះសីហនុ បានចាប់យករបរចិញ្ចឹមក្តាមថ្មបន្ថែមមួយទៀត ដើម្បីបង្កើនចំណូលគ្រួសារ