ធនាគារពិភពលោក (World Bank) ព្រមានថា តម្លៃប្រេងអាចឡើងថ្លៃលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល

បរទេស៖ យោងតាមប្រភពពី The Guardian បានរាយការណ៍ពីការព្យាករណ៍របស់ធនាគារពិភពលោកថា ការកើនឡើងយ៉ាងធ្ងន់ធ្ងរនៃភាពតានតឹងនៅមជ្ឈិមបូព៌ានឹងជំរុញឱ្យតម្លៃប្រេងឡើងថ្លៃលើសពី ១០០ដុល្លារក្នុងមួយបារ៉ែល និងផ្លាស់ប្តូរនិន្នានៃការធ្លាក់ចុះអតិផរណាពិភពលោក។

ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ១,១២ ភាគរយ ឬ ៨៩,០១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៩២ ឬ ៨៣,៥៧ ដុល្លារក្នុងមួយបារ៉ែល។ យ៉ាងណាមិញ ធនាគារពិភពលោក (World Bank) បន្ថែមថាការព្យាករណ៍របស់ខ្លួនថា ប្រេងឆៅមានតម្លៃជាមធ្យម ៨៤ ដុល្លារក្នុងមួយបារ៉ែលនៅឆ្នាំនេះនឹងបង្ហាញពីសុទិដ្ឋិនិយមនៅក្នុងព្រឹត្តិការណ៍នៃវិបត្តិកាន់តែអាក្រក់ទៅៗ។

មិនត្រឹមតែប៉ុណ្ណោះ ការភ័យខ្លាចនៃសង្គ្រាមនៅមជ្ឈិមបូព៌ាកាន់តែរីកធំបាននាំឱ្យមានការកើនឡើងនៃតម្លៃប្រេង និងតម្លៃប្រេងឥន្ធនៈដែលមានតម្លៃថ្លៃសម្រាប់អ្នកបើកបរយានយន្ត។ ប្រេងឆៅ Brent កំពុងជួញដូរនៅតម្លៃ ៨៧ ដុល្លារក្នុងមួយបារ៉ែល ខណៈពេលដែលប្រេងឥន្ធនៈមួយលីត្រនៅចក្រភពអង់គ្លេសបានឡើងថ្លៃលើសពី ១,៥០ ផោន(១,៨៨ ដុល្លារអាម៉េរិក) ជាលើកដំបូងចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន។ បន្ថែមពីនេះ របាយការណ៍ទីផ្សារទំនិញចុងក្រោយបំផុតរបស់ធនាគារពិភពលោកបានបង្ហាញថា ការរំខានការផ្គត់ផ្គង់ដែលទាក់ទងនឹងជម្លោះកម្រិតមធ្យមអាចបង្កើនតម្លៃប្រេងឆៅ Brent ជាមធ្យមដល់ ៩២ ដុល្លារក្នុងមួយបារ៉ែលនៅឆ្នាំនេះ។ ដូច្នោះហើយ ការរំខានកាន់តែធ្ងន់ធ្ងរអាចជំរុញតម្លៃប្រេងលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល ដែលអាចបង្កើនអតិផរណាពិភពលោកជិត ១ ភាគរយនៅឆ្នាំ ២០២៤ នេះ។

ទីផ្សារហិរញ្ញវត្ថុបានកាត់បន្ថយការរំពឹងទុករួចហើយអំពីទំហំ និងល្បឿននៃការកាត់បន្ថយអត្រាការប្រាក់ក្នុងឆ្នាំនេះ ដើម្បីឆ្លើយតបទៅនឹងអតិផរណាដែលមិនងាយធ្លាក់ចុះជាងការរំពឹងទុក។ លោក Indermit Gill ប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោកបាននិយាយថា អតិផរណាសកលនៅតែមិនងាយធ្លាក់ចុះ ខណៈដែលតម្លៃទំនិញគឺជាកត្តាជំរុញដ៏សំខាន់នៃអតិផរណា។ មូលហេតុបែបនេះមានន័យថា អត្រាការប្រាក់អាចនៅតែខ្ពស់ជាងការរំពឹងទុកនាពេលបច្ចុប្បន្នទាំងឆ្នាំនេះ និងឆ្នាំក្រោយ។ ស្របពេលពិភពលោកស្ថិតក្នុងគ្រាដែលងាយរងគ្រោះ វិបត្តិថាមពលអាចរារាំងកត្តាជាច្រើនក្នុងការកាត់បន្ថយអតិផរណាក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។

លើសពីនេះ ធនាគារពិភពលោកបាននិយាយថា ការកើនឡើងភាពតានតឹងនៃជម្លោះនៅមជ្ឈិមបូព៌ាក៏អាចជំរុញឱ្យតម្លៃឧស្ម័នធម្មជាតិ ជី និងអាហារឡើងថ្លៃផងដែរ។ ១/៥ នៃការនាំចេញឧស្ម័នធម្មជាតិរាវ (LNG) ឆ្លងកាត់ច្រកសមុទ្រ Hormuz ហើយប្រសិនបើការផ្គត់ផ្គង់ត្រូវបានរំខាន នោះតម្លៃជីដែលពឹងផ្អែកលើ LNG ក្នុងផលិតកម្មរបស់ពួកគេនឹងឡើងថ្លៃយ៉ាងខ្លាំងផងដែរ ហើយឥទ្ធិពលបែបនេះទំនងជាជំរុញឱ្យតម្លៃអាហារឡើងថ្លៃដូចគ្នា៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី