Hybrid Social Solutions Asia ជួយសម្រួលគ្រួសារចំណូលទាបក្នុងការប្រើប្រាស់ផលិតផល​ពន្លឺ​ព្រះអាទិត្យ

បរទេស៖ យោងតាមប្រភពពី Inclusivebusiness.Net បានលើកឡើងថា នៅក្នុងប្រទេសហ្វីលីពីន ប្រជាជនប្រមាណ ២០ លាននាក់នៅក្នុងភូមិ និងតំបន់ជនបទចំនួន ៥០ ០០០ កំពុងរស់នៅក្នុងផ្ទះដែលគ្មានអគ្គិសនីប្រើប្រាស់ ឬមិនសូវមានអគ្គិសនីប្រើប្រាស់។ វាផ្ទុយស្រឡះពីអ្នករស់នៅក្នុងទីក្រុងជាង ៩៨ ភាគរយដែលអាចប្រើប្រាស់អគ្គិសនីបានយ៉ាងគ្រប់គ្រាន់។

ជាដំណោះស្រាយទៅលើបញ្ហាគ្មានអគ្គិសនីប្រើប្រាស់នៅតាមតំបន់ជនបទ និងតំបន់ដាច់ស្រយាលទាំងនេះ Hybrid Social Solutions Asia បានធ្វើការជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ (MFIs) ដើម្បីអាចផ្គត់ផ្គង់ និងផលិតថាមពលពីពន្លឺព្រះអាទិត្យដែលមានតម្លៃសមរម្យ ក្នុងនាមជាសហគ្រាសសង្គមដែលរកប្រាក់ចំណេញក្រោយការបង្កើតឡើងនៅឆ្នាំ ២០១០។

ក្រុមហ៊ុនបានចាប់ដៃគូជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងស្រុកនានា ដូចជា CARD Bank, Inc. និង Negros Women for Tomorrow ដើម្បីណែនាំ និងផ្តល់ទីផ្សារផលិតផលថាមពលពន្លឺព្រះអាទិត្យ (អំពូលសូឡា អាគុយ បន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យ និងឧបករណ៍ប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ) ដល់គ្រួសារដែលមានចំណូលទាប។ ក្រៅពីនេះ​ ក្រុមហ៊ុន​ក៏​លក់​ផលិតផល​ពន្លឺ​ព្រះអាទិត្យ​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផង​ដែរ ខណៈពេលពួកគេកំពុងជំរុញគម្រោងផ្គត់ផ្គង់ដល់អតិថិជនឲ្យធំទូលាយជាងមុន ដូចជា អ្នកទិញជាសហគ្រាសខ្នាតតូច ពាណិជ្ជកម្ម និងស្ថាប័នផ្សេងៗ។ ជាក់ស្ដែង កាលពីឆ្នាំ២០២២ Hybrid Social Solutions Asia រកប្រាក់ចំណូលបានចំនួន ៤ លានដុល្លារ ហើយត្រូវបានគេចាត់ទុកថាកំពុងស្ថិតនៅលើផ្លូវដើម្បីឈានដល់គោលដៅប្រាក់ចំណូលចន្លោះ ១១ ទៅ ១៥ លានដុល្លារត្រឹមឆ្នាំ២០២៥។

Hybrid Social Solutions បានដំណើរការមជ្ឈមណ្ឌលថាមពលព្រះអាទិត្យចំនួន ១១ កន្លែងនៅក្នុងតំបន់ Luzon និង Visayas ហើយសង្ឃឹមថានឹងបើកមជ្ឈមណ្ឌលចំនួន ៩ បន្ថែមទៀតនៅពេលអនាគត។ ក្រុមហ៊ុននេះត្រូវបានកំណត់គោលដៅថានឹងមានមជ្ឈមណ្ឌលថាមពលពន្លឺព្រះអាទិត្យចំនួន ៣៥ បន្ថែមទៀតនៅឆ្នាំ២០២៥។ ជាធម្មតា មជ្ឈមណ្ឌលនីមួយៗរកប្រាក់ចំណូលប្រហែល ៣៦ ០០០ ដុល្លារអាម៉េរិកក្នុងមួយខែ ជាមួយនឹងប្រាក់ចំណេញប្រហែល ៨ ០០០ ដុល្លារអាម៉េរិកក្នុងមួយខែ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនមានបុគ្គលិកសរុប ៣៣០នាក់។ រហូតមកដល់ពេលនេះ ​ភូមិ​ចំនួន​ជាង ៤ ០០០ កន្លែងមាន​លទ្ធភាព​ប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ពួកគេ និងអ្នកខ្ចីជាស្ត្រីប្រហែល ៨៨ ២០០ នាក់អាចទទួលបានហិរញ្ញប្បទានសម្រាប់ថាមពលពន្លឺព្រះអាទិត្យ។ ក្រៅពីនេះ ក្រុមហ៊ុនក៏សហការជាមួយកសិករ និងអ្នកនេសាទផងដែរ។

មជ្ឈមណ្ឌលថាមពលពន្លឺព្រះអាទិត្យរបស់ Hybrid Social Solutions Asia មានកន្លែងស្នាក់នៅសម្រាប់បុគ្គលិក ការិយាល័យ ឃ្លាំងស្តុកទុក បន្ទប់តាំងបង្ហាញ និងមានបង្កើតជាសិក្ខាសាលាដើម្បីផ្តល់ចំណេះដឹងទាំងបុគ្គលិក ទាំងប្រជាជនដែលជាអ្នកប្រើប្រាស់ផងដែរ។ ជាមួយគ្នានេះ ដើម្បីបង្កើនការផ្សព្វផ្សាយអំពីសេវាកម្មដល់អតិថិជន ក្រុមហ៊ុនបានជួលបុគ្គលិកជំនាញផ្នែកទីផ្សារ និងបុគ្គលិកជំនាញផ្នែកបច្ចេកទេសមកពីសហគមន៍ដែលមជ្ឈមណ្ឌលមានទីតាំងនៅទីនោះ។ ក្រុមហ៊ុនផ្តល់ជូននូវការលើកទឹកចិត្ត និងរង្វាន់ដល់បុគ្កលិកផ្នែកទីផ្សារលក់ផលិតផល ដើម្បីលើកទឹកចិត្តដល់ការរួមចំណែករបស់ពួកគេចំពោះក្រុមហ៊ុន និងសេវាកម្មដែលពួកគេផ្តល់ដល់អ្នកប្រើប្រាស់នៅក្នុងសហគមន៍។

មិនត្រឹមតែប៉ុណ្ណោះ ភាគច្រើននៃអតិថិជនរបស់ Hybrid Social Solutions Asia បានមកពីអតិថិជនរបស់មីក្រូហិរញ្ញវត្ថុ MFIs ដែលជាដៃគូពួកគេ ហើយប្រហែល ៩៨ ភាគរយគឺជាស្ត្រី។ កញ្ចប់ថាមពលព្រះអាទិត្យត្រូវបានរួមបញ្ចូលក្នុងកញ្ចប់ប្រាក់កម្ចីពិសេស ហើយអាចទទួលបានការចាប់អារម្មណ៍ពីអ្នកខ្ចីតាមរយៈការបង់រំលស់។ ជាឧទាហរណ៍ ជំនួសឱ្យការបង់ថ្លៃថាមពលពន្លឺព្រះអាទិត្យដែលមានតម្លៃ ១៧៧​ ដុល្លារអាម៉េរិក អ្នកប្រើប្រាស់អាចបង់ ១,៧៧ ទៅ ២,៦៥ ដុល្លារអាម៉េរិកក្នុងមួយសប្តាហ៍។ លើសពីនេះ ក្រុមហ៊ុនធានាផ្តល់ការជួសជុល និងសេវាកម្មគាំទ្របន្ទាប់ពីទទួលបានសំណើជួសជុល ឬសុំជំនួយក្រោយរយៈពេល ៧ ថ្ងៃ។

ទាក់ទងនឹងផ្នែកការពារបរិស្ថាន Hybrid Social Solutions បានធ្វើការជាមួយអ្នកផ្គត់ផ្គង់បច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យឈានមុខគេ ដូចជា Sun King ជាដើម ដើម្បីផ្តល់ផលិតផលថាមពលពន្លឺព្រះអាទិត្យប្រើប្រាស់បានយូរសម្រាប់ការប្រើប្រាស់យូរអង្វែងនៅតំបន់ជនបទ។ ផលិតផលរបស់ពួកគេរួមមាន ចង្កៀងថាមពលព្រះអាទិត្យ អាគុយ បន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យ និងឧបករណ៍ប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ប្រើប្រាស់តែ ១/១០ នៃថាមពលសរុបប៉ុណ្ណោះ។ ជាឧទាហរណ៍ ទូរទស្សន៍របស់ពួកគេដំណើរការប្រើថាមពលតែ ១០ ទៅ ១២ វ៉ាត់ប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងទូរទស្សន៍អគ្គិសនីធម្មតាប្រើប្រាស់ថាមពល ១០០ ទៅ ១៥០ វ៉ាត់។ បន្ថែមពីនេះ ក្រុមហ៊ុនក៏បានតាមដានផលប៉ះពាល់បរិស្ថាន ដូចជា ការកាត់បន្ថយការបំភាយឧស្ម័នកាបូនិកប្រហែល ៦៤ ០០០ តោនចាប់ពីឆ្នាំ ២០១០-២០២០ ជាមួយនឹងគោលដៅឈានដល់ ៦៣០ ០០០ តោនត្រឹមឆ្នាំ ២០២៥។ Hybrid Social Solutions បានលើកឡើងថា ចង្កៀងពន្លឺព្រះអាទិត្យមួយអាចកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់បាន ១៣០ គីឡូក្រាមក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនេះ តាមរយៈការបង្ហាញក្នុងតំបន់ និងព្រឹត្តិការណ៍លើកកម្ពស់ការយល់ដឹងដែលដឹកនាំដោយបុគ្គលិកមជ្ឈមណ្ឌលថាមពលពន្លឺព្រះអាទិត្យ មនុស្សកាន់តែច្រើនបានចាប់អារម្មណ៍នឹងថាមពលស្អាត និងអាចកកើតឡើងវិញ។ វិធីនេះជួយផ្សព្វផ្សាយចំណេះដឹងផ្នែកបរិស្ថាន និងនិរន្តរភាពនៅក្នុងសហគមន៍មូលដ្ឋាន។

យ៉ាងណាមិញ Hybrid Social Solutions ជួបនឹងបញ្ហាប្រឈមដ៏សំខាន់មួយ គឺការយល់ឃើញអវិជ្ជមានពីសាធារណៈជនមួយចំនួនចំពោះថាមពលពន្លឺព្រះអាទិត្យ ដោយសារពួកគេមានបទពិសោធន៍មិនល្អពីការប្រើប្រាស់ផលិតផលដែលមានតម្លៃទាបនៅក្នុងកញ្ចប់ជំនួយ។ ការផ្សារភ្ជាប់ទៅនឹងបទពិសោធន៍អវិជ្ជមានទាំងនេះធ្វើឱ្យទីផ្សារកាន់តែពិបាកសម្រាប់ក្រុមហ៊ុន។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហានេះ Hybrid Social Solutions បានយកចិត្តទុកដាក់ចំពោះទំនាក់ទំនងរវាងពួកគេ និងអតិថិជន ដោយអតិថិជនត្រូវបានបណ្តុះបណ្តាលទល់មុខគ្នាអំពីរបៀបថែទាំផលិតផលពន្លឺព្រះអាទិត្យរបស់ពួកគេ។

គោលបំណងនៃគំរូអាជីវកម្មរបស់ Hybrid Social Solutions គឺជួយសម្រួលដល់ការផ្លាស់ប្តូរនៃការប្រើប្រាស់ថាមពលកកើតឡើងវិញ និងបច្ចេកវិទ្យានៅក្នុងផ្ទះប្រកបដោយនិរន្តរភាព។ ក្រុមហ៊ុននេះបានផ្សារភ្ជាប់អ្នកពាក់ព័ន្ធក្នុងស្រុក អ្នកផលិតបច្ចេកវិទ្យាថាមពលព្រះអាទិត្យ និងអង្គការក្នុងស្រុក ដើម្បីសម្រួលដល់ការជ្រៀតចូលទីផ្សារក្នុងស្រុកឲ្យកាន់តែទូលាយជាងមុន។ ស្របពេលនេះដែរ ក្រុមហ៊ុនបានលើកឡើងថា ដើម្បីជំរុញការប្រើប្រាស់ឲ្យកាន់តែមានប្រសិទ្ធភាព រដ្ឋាភិបាលគួរជួយផ្សព្វផ្សាយ និងលើកកម្ពស់ការធ្វើអាជីវកម្មបរិយាបន្នបែបបៃតង ដូចជា Hybrid Social Solutions ព្រមទាំងបន្ធូរបន្ថយពន្ធ ឬមិនបង់ពន្ធសម្រាប់ផលិតផលថាមពលព្រះអាទិត្យ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី