​ វិ​ស័​យ​ទេសចរណ៍​ និង​ការធ្វើដំណើរ​ក្នុង​ឆ្នាំ​២​០​២​៤​ ​អាចនឹងឈាន​ដល់ក​ម្រិ​ត​មុន​ជំងឺរាតត្បាត​

ភ្នំពេញ ៖ យោង​តាម​ការសិក្សា​ថ្មី​លើ​វិ​ស័​យ​ទេសចរណ៍​ ​និង​ការធ្វើដំណើរ​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ (​World​ ​Economic​ ​Forum​-​W​E​F​) ដែល​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ពេលថ្មីៗនេះបានបង្ហាញថា ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ​និង​ការ​រួមចំណែក​របស់​វិ​ស័​យ​ទេសចរណ៍​ដូចជា​ការធ្វើដំណើរនៅក្នុងឆ្នាំ២០២៤នេះ​ ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​អាចវិល​ត្រលប់​ដូចទៅនឹង​ក​ម្រិ​ត​មុន​ជំងឺរាតត្បាត ​ដោយសារតែការ​ការ​ដក​បម្រាម​នៃ​ការធ្វើដំណើរ​ទាក់ទង​នឹង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ដែលគាំទ្រដល់វិស័យទេសចរណ៍។​

សម្រាប់ប្រទេសដែលស្ថិត​ក្នុង​បញ្ជី​សេដ្ឋកិច្ច​កំពូល​ឆ្នាំ​២​០​២​៤​ រួមមាន​ សហរដ្ឋអាមេរិក​ អេស្ប៉ា​ញ​ ​ជប៉ុន​ ​បារាំង​ ​និង​អូស្ត្រាលី​ ខណៈដែលប៉ែក​មជ្ឈិមបូព៌ា​មាន​អត្រា​ស្ទុះ​ងើបឡើង​វិញ​ខ្ពស់​បំផុត​ក្នុង​ការ​មកដល់​នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ (​២​០​ ​ភាគរយ​លើស​ពី​ក​ម្រិ​ត​ឆ្នាំ​២​០​១​៩​) ស្របពេលដែល​អឺរ៉ុប​ ​អាហ្វ្រិក​ ​និង​អាមេរិក​ ​ត្រូវ​បាន​បង្ហាញ​ពី​ការ​ស្ទុះ​ងើបឡើង​វិញ​យ៉ាង​ខ្លាំង​ប្រហែល​ ​៩​០​ភាគរយ​ ​ក្នុង​ឆ្នាំ​២​០​២​៣​។​

លោក​ ​Franc​i​s​co​ ​Bet​t​i​ ​ប្រធាន​ក្រុម​ឧស្សាហកម្ម​សកល​ នៅ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​បាន​ថ្លែង​ថា ​ ៖

« ឆ្នាំនេះ​ ជា​ចំណុចនៃ​របត់​មួយ​សម្រាប់​វិ​ស័​យ​ទេសចរណ៍​ ​និង​ការធ្វើដំណើរ​ ​ដែល​យើង​ដឹង​ថា​មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​កំណើន​ ​និង​បម្រើ​សហគមន៍​តាមរយៈ​បរិវត្តន៍​កម្ម​សេដ្ឋកិច្ច​ ​និង​សង្គម​»។​

ជាមួយគ្នានេះ ឧស្សាហកម្ម​ទេសចរណ៍​សកលលោក​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ងើបឡើង​វិញ​ក្នុង​ក​ម្រិ​ត​ទាបនៅឡើយ ហើយ​ភាគច្រើន​ត្រូវ​បាន​ជំរុញ​ដោយ​កំណើននៃ​តម្រូវ​ការ​នៅ​ទូទាំង​ពិភពលោក​ ​ដែល​ស្រប​ពេលជាមួយ​នឹង​ជើង​ហោះហើរ​មាន​កាន់តែ​ច្រើន​ ​ខណៈដែលកា​របើក​ច្រក​អន្តរជាតិ​កាន់តែ​ប្រសើរ​ ​និង​មានចំណាប់អារម្មណ៍​វិនិយោគ​កាន់តែ​ច្រើន​លើ​តំបន់​ទេសចរណ៍​ធម្មជាតិ​ ​និង​វប្បធម៌៌។​

ក្នុងចំណោម​ប្រទេស​ដែល​ជាប់​ពិន្ទុ​​កំពូល​ទាំង​៣​០​ ​ក្នុង​ឆ្នាំ​២​០​២​៤​ ​មានចំនួន​ ២​៦​ ​ជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ខ្ពស់​ ​ដោយ​ប្រទេស​ ១​៩​ ​មាន​មូលដ្ឋាន​នៅ​អឺរ៉ុប​ ​៧​នៅ​អាស៊ី​-​ប៉ាស៊ីហ្វិក​ ​៣​នៅ​អាមេរិក​ ​និង​១​ (អេ​មី​រ៉ា​ត​អា​រ៉ាប់​រួម​) ​នៅ​តំបន់​មជ្ឈិមបូព៌ា​ ​និង​តំបន់​អាហ្វ្រិក​ខាងជើង​ (​MEN​A​)​។​ ​ប្រទេស​កំពូល​ទាំង​១​០​ ​ក្នុង​ឆ្នាំ​២​០​២​៤​ ​គឺ​សហរដ្ឋអាមេរិក​ អេស្ប៉ា​ញ​ ​ជប៉ុន​ ​បារាំង​ ​អូស្ត្រាលី​ ​អាល្លឺម៉ង់​ ​ចក្រភពអង់គ្លេស​ ​ចិន​ ​អ៊ីតាលី​ ​និង​ស្វីស​។​

លទ្ធផល​បាន​គូស​បញ្ជាក់​ថា​ ​ជាទូទៅ​សេដ្ឋកិច្ច​ដែល​មាន​ប្រាក់ចំណូល​ខ្ពស់​នៅតែ​បន្ត​មាន​លក្ខខណ្ឌ​អំណោយផល​បន្ថែម​ទៀត​សម្រាប់​ការ​អភិវឌ្ឍន៍​វិ​ស័​យ​ធ្វើដំណើរ​ ​និង​ទេសចរណ៍​ ​ដែល​ត្រូវ​បាន​ជួយ​ដោយ​បរិយាកាស​ធុរកិច្ច​ដែល​អំណោយផល​ ​ទី​ផ្សារ​ការងារ​ប្រកបដោយ​ភាពសកម្ម​ ​គោល​នយោបាយ​ធ្វើដំណើរ​បើកចំហ​ ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ដឹកជញ្ជូន​ ​និង​ទេសចរណ៍​រឹង​មាំ​ ​និង​ការ​ទាក់ទាញ​បែប​ធម្មជាតិ​ ​វប្បធម៌​ ​និង​សកម្មភាព​ក្រៅពី​ការ​ក​ម្សាន្ត​ដែល​មានការ​អភិវឌ្ឍន៍​យ៉ាងល្អ​។​

បើទោះជា​វិ​ស័​យ​នេះ​បាន​ធូរ​ស្បើយ​ពី​វិបត្តិ​សុខភាព​ពិភពលោក​ក៏ដោយ​ ​ក៏​វា​នៅតែ​ប្រឈមមុខនឹង​បញ្ហា​ខាងក្រៅ​ផ្សេងទៀត​ ​រាប់​ចាប់ពី​ការ​កើន​ឡើង​នៃ​ហា​និ​ភ័យ​ម៉ា​ក្រូ​សេដ្ឋកិច្ច​ ​ភូមិសាស្ត្រនយោបាយ​ ​និង​បរិស្ថាន​ ​រហូតដល់​បង្កើន​ការ​ត្រួតពិនិត្យ​លើ​ការ​អនុវត្ត​ប្រកបដោយ​ចីរភាព​របស់​ខ្លួន​ ​និង​ឥទ្ធិពល​នៃ​បច្ចេកវិទ្យា​ឌី​ជី​ថល​ថ្មីៗ​ ​ដូចជា​ទិន្នន័យ​ធំ​ ​និង​បញ្ញា​សិប្បនិម្មិត​។​

លើស​ពី​នេះ​ ​កង្វះ​កម្លាំង​ពលកម្ម​កំពុង​បន្ត​កើតមាន​ ​ហើយ​សមត្ថភាព​ផ្លូវអាកាស​ ​ការ​វិនិយោគ​ដើមទុន​ ​ផលិតភាព​ ​និង​កត្តា​ផ្គត់ផ្គង់​ក្នុង​វិ​ស័​យ​ផ្សេងទៀត​ ​មិនបាន​បំពេញ​នូវ​តម្រូវ​ការដែល​កើន​ឡើង​នោះ​ទេ​។​ ​អ​តុល្យភាព​នេះ​ ​កាន់តែ​អាក្រក់​ឡើង​ដោយ​អតិផរណា​សកល​ ​ដែល​ធ្វើ​ឱ្យ​ការ​ឡើងថ្លៃ​ទំនិញ​ ​និង​សេវាកម្ម​។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងប្រាប់ AMS ថា សម្រាប់ប្រទេសកម្ពុជា​ធៀបទៅនឹងតួលេខនៃការសិក្សារបស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោកនេះ​ អាចបញ្ជាក់បានថា នៅពេលឆាប់ខាងមុខនេះ កម្ពុជាក៏នឹងអាចវិលត្រឡប់​ទៅដូច​ក​ម្រិ​ត​មុន​មានជំងឺរាតត្បាត​កូវីដ-១៩។

លោកជំទាវ ឆាយ ស៊ីវលីន បានគូសបញ្ជាក់ថា ៖ «សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំមើលឃើញថា ការរំពឹង​ថា​អាចនឹង​វិល​ត្រឡប់​ទៅ​ក​ម្រិ​តដូច​មុន​ជំងឺរាតត្បាត កូវីដ-១៩ គឺដោយសារភាពជាក់ស្ដែងដែលយើងមើលឃើញ និងកំពុងមានទាំងនៅក្នុងតំបន់ និងក្នុងប្រទេស ។ ប៉ុន្តែ បើយើងក្រឡេកមើលគុណភាពនៃអ្នកដំណើរមកកម្ពុជា សម្រាប់អ្នកដំណើរទេសចរសុទ្ធដែលមកកម្សាន្តនៅកម្ពុជានាពេលកន្លងមកនេះនៅមិនទាន់ដូចកាលពីមុននៅឡើយទេ​ ហើយការហោះហើរផ្លូវអាកាសចូលមកកម្ពុជា ក៏មិនទាន់បានស្មើហ្នឹងកាលពីមុនវិបត្តិកូវីដ-១៩ដែរ ដែលយើងត្រូវការពេលវេលាបន្ថែមទៀត»


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា