ទស្សនៈវិជ្ជាបុរាណចិន និងដើមឫស្សី ដែលអាជីវករ និងពាណិជ្ជករគ្រប់គ្នាគួររៀនសូត្រ

បរទេស ៖ កំណើនសេដ្ឋកិច្ចចិនដ៏ខ្លាំងក្លាក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ បានរុញច្រានឲ្យប្រទេសមួយនេះក្លាយទៅជាប្រទេសកំពូលដែលស្ថិតនៅក្នុងលំដាប់ប្រទេសអ្នកមានឥទ្ធិពល និងទ្រព្យច្រើនបំផុតមួយក្នុងពិភពលោកនាពេលបច្ចុប្បន្ន។

អាជីវកម្ម និងពាណិជកម្មក្នុងស្រុកទាំងអស់ គឺជាចលករដ៏សំខាន់បំផុតដែលចូលរួមក្នុងការលើកកំពស់ដល់កិច្ចការងារអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយពិតណាស់ថា មេដឹកនាំក្រុមហ៊ុនតូច-ធំក្នុងស្រុកទាំងអស់ គឺជាអ្នកដែលតែងតែដើរតាមគោលការណ៍ជាមូលដ្ឋាន និងទស្សនៈវិជ្ជាបុរាណចិនដ៏ខ្ជាប់ខ្ជួនរហូតមកដែរ។

ដូច្នេះ មេដឹកនាំនៃក្រុមហ៊ុន អាជីវកម្ម និងពាណិជ្ជកម្មនានានៅក្នុងតំបន់ផ្សេងទៀតនៃពិភពលោកមិនគួរមើលរំលងនោះឡើយ។ ចង់ដឹងទេថា តើអ្វីទៅជាទស្សនៈវិជ្ជាបុរាណចិនដ៏មានប្រសិទ្ធភាពក្នងការរៀបចំខ្លួនធ្វើជំនួញ អាជីវកម្ម ពាណិជ្ជកម្ម ក៏ដូចជាគ្រប់គ្រងអាជីវកម្មឲ្យទទួលបានភាពជោគជ័យរឹងមាំបែបនេះ ?

ការគ្រប់គ្រងគឺជាកិច្ចការងារស្នូលក្នុងដំណើរប្រព្រឹត្តទៅនៃវិន័យធ្វើការ និងការរស់នៅតាមបែបជាប្រពៃណីផង និងវិទ្យាសាស្ត្រផង។ ការ​គ្រប់​គ្រង​តាម​បែបបុរាណ​ចិន​ក៏​ត្រូវ​បាន​បង្កប់​ដោយ​ការ​តម្រង់​ទិស​ទស្សនវិជ្ជា​ដ៏​រឹងមាំ ហើយក្នុងនោះដើម​ឫស្សី​ត្រូវបានគេលើកយកមកប្រៀបធៀប​ដ៏​មាន​ប្រយោជន៍​ដើម្បី​ជួយ​ស្រាយនូវ​ខ្លឹមសារ​ទាំងស្រុងនៃការរកស៊ី។

ជាការពិតណាស់ ដើម​ឫស្សី​មាន​លក្ខណៈ​ពិសេស ​និង​មានគុណ​តម្លៃ​ជា​ច្រើនក្នុងផ្នត់គំនិតរបស់ពលរដ្ឋចិនតាំងតែពីយូរណា់ស់មកហើយ។ ត្បិតជាដើម​សរសៃ និងមាន​ប្រហោង ​ទម្ងន់​ស្រាល ប៉ុន្តែវាអាចបត់បែនបានយ៉ាងច្រើនអាស្រ័យតាមគេយកទៅច្នៃជាអ្វីក៏បាន ចាប់ពីសំភារៈប្រើប្រាស់ រហូតទៅដល់លំនៅដ្ឋានដ៏រឹងម៉ាំ ហើយបើនិយាយពីភាព​ធន់វិញ ដើមឫស្សីចាស់ពិតជារឹងម៉ាំល្អទោះក្នុងស្ថានភាព​អាកាសធាតុ​អាក្រក់បែបណាក៏ដោយ។

ឫស្សី លូតលាស់បានយ៉ាងឆាប់រហ័ស និងមានភាពរស់រវើកឥតឈប់ឈរ។ ឫសរបស់វាដែល​ជាប់នឹង​ដើម​ឫស្សីតូចៗអាចបង្ហាញពី​កម្លាំង​រួម​មិនអាចកាត់ថ្លៃបាន។

គុណសម្បត្តិនៃដើមឫស្សីត្រូវបានគេលើកយកមកបញ្ជាក់នៅក្នុងទស្សនវិជ្ជាលើការគ្រប់គ្រងរបស់ចិន។ អ្នកដឹកនាំធុរកិច្ចជនជាតិចិន តែងតែធ្វើតាមគោលការណ៍ណែនាំដែលចាក់ឫសជ្រៅស្រដៀងគ្នាទៅនឹងដើមឫស្សីយ៉ាងដូច្នោះ ជាពិសេសការចេះបត់បែន និងភាពធន់ ការលើកកម្ពស់ការងារជាក្រុមប្រៀបដូចជាឫសដែលគាំទ្រដល់ដើមរបស់វាយ៉ាងដូច្នោះដែរ។

ខាងក្រោមនេះ គឺជាការតភ្ជាប់គ្នារវាងគុណតម្លៃនៃដើមឫស្សីទៅនឹងទស្សនៈវិជ្ជាបុរាណចិន លើការគ្រប់គ្រងរបស់ចិន ទាំងប្រភេទអាជីវកម្ម ពាណិជ្ជកម្ម ក៏ដូចជាធុរកិច្ចទូទៅផងដែរ។ ជាមួយគ្នានេះ ការតភ្ជាប់គ្នាខាងលើនេះ ត្រូវបានបែងចែកជា៤ចំណុចដែលបង្ហាញពីគុណតម្លៃរបស់ដើមឬស្សីដែលក្នុងនោះរួមមាន ៖ ទី១- ការបំពេញមុខងារបានច្រើននិងមានភាពបត់បែន, ទី២ គឺភាពរីកចម្រើនលឿន និងភាពបៃតងល្អ , ទី៣ ការតភ្ជាប់នៃឫសរបស់ឫស្សីដែលមានភាពតូចៗល្អិតនៅក្រោមដី និងទី៤ គឺជាភាពរឹងម៉ាំ អត់ធ្មត់ខ្លាំងនៅគ្រប់លក្ខខណ្ឌអាកាសធាតុ។

សម្រាប់ទស្សនវិជ្ជាបុរាណចិនទាំង៤ចំណុចនេះ ត្រូវបានយកមកបកប្រែទៅក្នុងកិច្ចការងារសំខាន់ៗចំនួន ៤ របស់រដ្ឋាភិបាល ក្នុងការគ្រប់គ្រងប្រទេសកាលពីសម័យអតីតកាលដែលទី១នោះគឺភាពរហ័សរហួន និងគុណភាពនៃប្រព័ន្ធអប់រំ និងយោធាការពារជាតិ, ទី២ ភាពរឹងមាំនៃការបន្តការរៀនសូត្រឥតឈប់ឈរ , ទី៣ គឺជាការពង្រឹងខ្លួនឲ្យរឹងម៉ាំទៅលើសង្គម និងគ្រួសារ ហើយទី៤ គឺជាប្រវត្តិនៃការរស់នៅរបស់ពលរដ្ឋចិនប្រឈមមុខទៅនឹងវិបត្តិមនុស្ស និងធម្មជាតិដ៏អាក្រក់ៗជាច្រើនលើកច្រើនសារ។

ដោយឡែក ចុងក្រោយសម្រាប់ការប្រៀបធៀបគ្នាទៅនឹងទស្សនវិជ្ជានៃការគ្រប់គ្រងតាមបែបចិនវិញនោះ ទី១ គេអាចចាត់ទុកថា គឺជាភាពរហ័សរហួននៃក្រុមការងារ និងភាពបត់បែនគ្រប់ឧបសគ្គ, ទី២ គឺជាការបន្តការរៀនសូត្រ និងបណ្តុះបណ្តាលក្រុមការងារ, ទី៣ ការប្រមូលកេរ្ត៍ឈ្មោះនៅក្នុងសង្គមតាមរយៈសកម្មភាពនានា និងការផ្តល់អត្ថប្រយោជន៍ជូនសង្គមវិញ ហើយទី៤ គឺជាភាពរឹងម៉ាំនៅគ្រប់ឧបសគ្គ និងបញ្ហាដែលក្រុមហ៊ុនរកស៊ីអាចជួបប្រទះ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី