បណ្តាក្រុមហ៊ុនយក្សបែបអាហារ Fast Food ប្រើយុទ្ធសាស្ត្រទប់ទល់នឹងការធ្លាក់ចុះសេដ្ឋកិច្ចអាមេរិក

បរទេស ៖ ស្ថានភាពសេដ្ឋកិច្ចអាមេរិកនៅតែមិនទាន់មានភាពល្អប្រសើរនៅឡើយ ហើយអត្រានៃការចាយវាយក្នុងស្រុកចាប់ផ្តើមធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈដែលអ្នកសេដ្ឋកិច្ចជាច្រើនបានបង្ហាញពីការព្រួយបារម្ភថា បញ្ហាប្រឈមនឹងការធ្លាក់ចុះសេដ្ឋកិច្ចនេះអាចបន្តរហូតទៅដល់ចុងឆ្នាំ២០២៤នេះ។

នៅក្នុងស្ថានភាពសេដ្ឋកិច្ចមិនប្រាកដប្រជានេះ បណ្តាអាជីវកម្មជាច្រើនបានទទួលរងឥទ្ធិពលអវិជ្ជមាន ហើយក្នុងនោះសូម្បីតែអាជីវកម្មបែបអាហារ Fast Food ក៏មានផលលំបាកក្នុងដំណើរការអាជីវកម្មរបស់ខ្លួនដែរ ។ ជាក់ស្ដែង ក្រុមហ៊ុនយក្សអាមេរិក McDonald’s បានប្រតិកម្មទៅនឹងផលប៉ះពាល់នេះមុនគេ ដោយសារតែវាបានធ្វើឲ្យតួលេខលក់របស់ខ្លួនធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

ជាយុទ្ធសាស្ត្រក្នុងការទប់ទល់នឹងស្ថានភាពដ៏អាក្រក់នេះ កាលពីខែមុន McDonald បានរៀបចំកញ្ចប់អាហារដែលមានតម្លៃត្រឹមតែ៥ដុល្លារប៉ុណ្ណោះចូលទៅក្នុងទីផ្សាររបស់ខ្លួនក្នុងគ្រាដែលជាងពាក់កណ្តាលឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានមើលឃើញអត្រាលក់បានកើនឡើងតិចតួចបំផុត ពោលគឺមិនដល់២ភាគរយផងធៀបទៅនឹងតួលេខកាលពីឆ្នាំកន្លងទៅ។

បុគ្គលិកជាន់ខ្ពស់របស់ McDonald’s បាននិយាយថា ក្នុងពេលនេះអ្វីដែលអតិថិជនកំពុងស្វែងរកនោះគឺជាទំនិញដែលមានគុណតម្លៃសម្រាប់សេដ្ឋកិច្ច ដែលនេះជាហេតុធ្វើឲ្យប្រមូសិនកញ្ចប់អាហារតម្លៃ៥ដុល្លាររបស់ខ្លួនបានទទួលជោគជ័យ ហើយបណ្តាហាងទាំងអស់របស់ក្រុមហ៊ុនជាង៩៣ភាគរយបាននាំគ្នាទាមទារសុំឲ្យមានការបន្តផ្តល់ប្រមូសិននេះបន្ថែមទៀត។

CNBC បានរកឃើញថា McDonald’s មិនមែនជាក្រុមហ៊ុនអាហារ Fast Food តែម្នាក់ឯងនោះទេដែលបានទទួលស្គាល់អំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់អាមេរិកនៅពេលនេះដោយក្រៅពីនោះក៏មានក្រុមហ៊ុន Pepsi និងក្រុមហ៊ុន Coca Cola ផងដែរ។

កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុន Coca Cola បានបង្ហាញអំពីតួលេខកើនឡើងយឺតយ៉ាវបំផុតដែលខ្លួនទទួលបាននៅក្នុងត្រីមាសទី២កន្លងទៅ ថ្វីត្បិតតែតម្លៃនៃផលិតផលរបស់ក្រុមហ៊ុនបានកើនឡើង ប៉ុន្តែវាបានធ្វើឲ្យចំនួននៃការទិញមានការធ្លាក់ចុះគួរឲ្យកត់សំគាល់។

នាយកប្រតិបត្តិក្រុមហ៊ុន Pepsi លោក Ramon Laguarta បាននិយាយថា ទីផ្សារអាមេរិក ពេលនេះមានអ្នកប្រើប្រាស់ដែលចង់ឲ្យក្រុមហ៊ុនគិតគូរអំពីតម្លៃឡើងវិញដើម្បីបន្តប្រើប្រាស់ម៉ាកយីហោរបស់ខ្លួន ខណៈដែល​ការទាមទារឱ្យមានការបញ្ចុះតម្លៃលើមុខទំនិញ​ជាតម្រូវការចំពោះមុខស្ទើរគ្រប់គ្រួសារនៅ​សហរដ្ឋអាមេរិក៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី