១១ខែ ​ក្រោយការ​បង្កើត​រដ្ឋាភិបាលថ្មី​ កម្ពុជាទទួលបានទុនវិនិយោគ​ប្រមាណ៦​ពាន់​លានដុល្លារ​អាមេរិកពី​គម្រោង​ចំនួន ​២៣៧​

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

ភ្នំពេញ ៖ ចាប់តាំងពី​ការកកើត​រាជរដ្ឋាភិបាល​ថ្មី អាណត្តិទី៧ មក​ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុប​ចំនួន២៣៧​គម្រោង ដោយមានទុនវិនិយោគ​ប្រមាណ​ជាង​៦​ពាន់​លា​ន​ដុល្លា​រ​អាមេរិក ក្នុង​នោះ វិនិយោ​គិន​ចិ​ន​​​បានរួម​ចំណែក​ក្នុងការ​វិនិយោគនៅ​​កម្ពុជា​ច្រើនជាង​គេ ​។

ឯកឧត្តម ​ស៊ុន ចាន់​ថុល ឧបនាយករដ្ឋមន្ត្រី និងជា​អនុប្រធានទី​១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានថ្លែង​នៅថ្ងៃទី​១៤ ខែសីហា ឆ្នាំ២០២៤ ​ឱ្យដឹងថា​ កត្តា​សុខសន្តិភាព​ ស្ថិរភាព នយោបាយ និង​កំណើន​សេដ្ឋកិច្ចរបស់​កម្ពុជា​ ធ្វើឱ្យ​វិនិយោគិន​ក្នុង និងក្រៅ​ប្រទេស​ជឿជាក់​លើ​ការដឹកនាំរបស់រាជរដ្ឋាភិបាល​កម្ពុជា និង​បា​ន​បោះ​ទុ​ន​វិ​និ​​យោ​គជា​បន្តបន្ទាប់​។ ជាក់ស្ដែង​រយៈ​ពេល​១១ខែ​ក្រោយការ​បង្កើត​រាជរដ្ឋាភិបាល​ថ្មី​ដឹកនាំដោយសម្ដេច​មហា​ប​វ​រ​​ធិ​បតី ហ៊ុន ម៉ាណែត ​​កម្ពុជាទទួលបានទុនវិនិយោគ​ជាង​៦​ពាន់​លានដុល្លារ​អាមេរិក​ បើធៀបនឹង​១១ខែមុន​នេះ មាន​ការ​កើន​ឡើងរហូតដល់​២២០ភាគរយ ។​

ឯកឧត្តម​បាន​មានប្រសាសន៍​បន្តថា រាជរដ្ឋាភិបាល​ក៏បានខិតខំទាក់ទាគ់​វិនិយោគិនពី​បរទេស​ឱ្យចូលមក​បណ្ដាក់ទុនវិនិយោគ​នៅកម្ពុជា​បន្ថែម ទន្ទឹមនឹង​នោះដែរ​ រាជ​រដ្ឋា​ភិបាលក៏​បាន​សាង​សង់​​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដើម្បីទាក់ទាញ​វិនិយោគិន​បរទេស ដូចជា​សាងសង់​ស្ពាន​ឆ្លងទន្លេ​ ទាំង​នៅភ្នំពេញ​និងបណ្ដាខេត្ត សាង​​សង់​ព្រែកជីកហ្វូណនតេជោ​ ដែលទើប​បើក​ការដ្ឋាន​កាល​ពី​ពេល​ថ្មីៗ​នេះជាដើម ។​

ឯកឧត្ត​មឧបនាយករដ្ឋមន្ត្រី​បាន​បន្ថែមឱ្យដឹងថា ​នៅខែក្រោយនេះ ឯកឧត្តម​នឹង​ដឹក​នាំប្រតិភូ​កម្ពុជា​ដែលមានមន្ត្រី​រាជរដ្ឋាភិបាល​ និ​ងវិនិយោគិនកម្ពុជា​ទៅបំពេញទស្សនកិច្ច​នៅ​ប្រទេស​ចិន សហ​រដ្ឋ​អាមេរិក​ ប្រទេស​ក្នុងតំបន់​មជ្ឈិម​បូព៌ា​ និងបណ្ដា​ប្រទេស​តំបន់អឺរ៉ុប​ ដើម្បីទាក់ទាញ​វិនិយោគិន​នៅបណ្ដា​ប្រទេស​ទាំង​នោះចូល​មក​ក​ម្ពុជា​​​ស្វែ​ងរក​ដៃគូក្នុងស្រុក​បណ្ដា​ក់​ទុនវិនិយោគរួម​គ្នា ។

គួររំលឹកដែរថា សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយរកដ្ឋមន្ត្រី​តែងតែជំរុញ​ឱ្យមន្ត្រីជាន់ខ្ពស់​ និង​មន្ត្រីថ្នាក់ខេត្ត​​​ទាក់ទាញ​វិនិយោគិន​​បរទេស និងក្នុង​ស្រុក​ ដើម្បីបណ្ដាក់ទុនវិនិយោគ​​នៅតាមតំបន់​នានា​ទូទាំង​ប្រទេស បង្កើតការងារ​ជូន​ប្រជាពលរដ្ឋ​នៅតាមមូលដ្ឋាន និង​បង្កើ​តប្រាក់ចំណូល​ដល់​ពលរដ្ឋ​នៅតាមមូលដ្ឋាន ដោយមិនចាំបាច់​មកធ្វើ​ការនៅរាជធានីភ្នំពេញ ដែលត្រូវ​ចំណាយទៅ​លើ​​ថ្លៃផ្ទះ ថ្លៃធ្វើដំណើរ​ និង​ចំណាយ​ផ្សេងៗទៀត​ ។

យោងតាម​របាយការណ៍របស់​ក្រុ​ម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កាលពីពេលថ្មីៗបានបង្ហាញថា ក្នុង​រយៈ​ពេល៧ខែ​ដើមឆ្នាំ ២០២៤​នេះ​កម្ពុជា​ទទួលបានទុនវិនិយោគប្រមាណ៣,៦​ពាន់​លាន​ដុល្លារ​អាមេរិក ពីគម្រោង​ចំនួន​២៣៤​​​​គម្រោង​ទាំង​ក្រុមហ៊ុន​វិនិយោគថ្មី និងក្រុមហ៊ុនពង្រីក​ផលិត​កម្មវិនិយោគ​នៅក្នុងប្រទេស​កម្ពុជា​ ។​

បើតាមរបាយការណ៍​របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បានបង្ហាញផងដែរថា គម្រោង​ភាគច្រើន​ដែល​ត្រូវ​បាន​ក្រុម​​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​អនុម័ត​​កន្លងមក​នេះ​គឺគម្រោង​ក្នុងវិស័យ​ឧស្សា​ហកម្ម​រោងចក្រ​ និងមាន​ទី​តាំ​ង​​​នៅ​តាមបណ្ដាខេត្ត​នៅជាប់រាជធានីភ្នំពេញ ​និង​តាមព្រំដែន​កម្ពុជា ។

ការ​វិនិយោគលើ​រោងចក្រ​ឧស្សាហកម្ម​​​ក្នុង​ប្រទេស​កម្ពុជា ក៏បាន​ចូលរួម​ចំណែក​ដល់​ការ ដល់​តម្រូវការ​ប្រើ​ប្រាស់​ដីធ្លី​ក្នុងពេ​ល​ស្ថានភាពអចលនទ្រព្យ​ក្នុងប្រទេស​កម្ពុជា​ហាក់​មិនទាន់មាន​សកម្មភាព​ប្រសើរ​ដូ​ច​មុន​ស្ថានភាពកូវីដ​១៩ ។

លោក ​ប៉ូ អ៊ាវគង់ អគ្គ​នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Advance បានមានប្រសាសន៍ថា ការ​វិនិយោគ​លើ​រោង​ចក្រ​​ឧស្សាហកម្ម​​បច្ចុប្បន្ន​នេះ​ យើងឃើញថា​បានងាកចេញពីភ្នំពេញ​ទៅកាន់​តំបន់​​ជាយៗរាជធានីភ្នំពេញ និតាមបណ្ដាខេត្ត​ជាប់ភ្នំពេញ​ ដូចជា​កំពង់ស្ពឺ កណ្ដាល​តាកែវ ​ជាដើម​​ ។​ សម្រាប់នៅតំបន់ជាប់​រាជធានីភ្នំពេញ ឃើញថា​តំបន់ប៉ែកខាងត្បូង​ និងប៉ែក​ខាង​លិច​ភ្នំពេញជា​តំបន់មានសក្ដានុពល​ក្នុងការទាក់ទាញ​ការ​វិនិយោគលើរោង​ចក្រ​ ឧស្សាហកម្ម ដែលធ្វើឱ្យ​ដីធ្លីសម្រាប់​ប្រើប្រាស់​កាន់តែមានតម្រូវការ​ខ្ពស់ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

ក្រុមហ៊ុនចិន បោះទុនចំនួន ១០ លានដុល្លារ លើដំណាំចេកនៅខេត្តក្រចេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ក្រុមហ៊ុនថ្មីមួយទៀតរបស់ចិន បានចូលមកបោះទុនចំនួន ១០ លានដុល្លារអាម៉េរិក វិនិយោគលើដំណាំចេកនៅក្នុងខេត្តក្រចេះ ភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលជាការរួមចំណែកដ៍សំខាន់ក្នុងការផ្តល់ការងារដល់ពលរដ្ឋខ្មែរ ក៍ដូចជាជំរុញរំហូរសេដ្ឋកិច្ចកម្ពុជា​

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ ជុំទី៣ នឹងវិលត្រឡប់មកវិញនាសប្ដាហ៍ទី២ នៃខែកញ្ញា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងត្រូវប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

Leave a Reply

Your email address will not be published.Required fields are marked *