ក្រសួង​រៀបចំដែនដី​ កំពុង​ពន្លឿន​ដោះស្រាយ​គម្រោង​អចលនទ្រព្យ​ដែលមាន​បញ្ហា​​តាំងពីវិបត្តិកូវីដ​១៩

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

ភ្នំពេញ ៖ ចាប់តាំងពី​កម្ពុជា ក៏ដូចជា​ពិភពលោក​បានជួបប្រទះ​បញ្ហា​វិបត្តិ​កូវី​ដ១៩ និង​បញ្ហា​សេដ្ឋកិច្ចនោះ មាន​គ​ម្រោ​​​ង​អភិវឌ្ឍន៍​អចលនទ្រព្យ​ជាច្រើន​បានជួបប្រទះនឹង​បញ្ហា​ ខណៈគិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ ក្រសួង​រៀបចំ​ដែន​ដី​ ន​គ​រូ​បនី​យ​ក​ម្ម​​ និ​ង​សំណ​ង់​​​ បាន​ដោះស្រាយ​​គម្រោងអភិវឌ្ឍន៍​ដែលមានបញ្ហា​បានចំនួន ៩ គ​ម្រោង​ហើយក្នុងចំណោម​គម្រោង​ជួបបញ្ហា​ទាំងអស់ចំនួន៣៧ និង​កំពុង​ពន្លឿន​ការ​ដោះស្រាយ​ជា​បន្តបន្ទាប់ ។ នេះបើតាម​ប្រសាសន៍សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុង​សេចក្ដី​ថ្លែង​ការណ៍ពិសេស​កាលពីរាត្រីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ។

សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា​ តាមរយៈ​ក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម​ និងសំណង់​ បាន និងកំពុងខិតខំសម្របសម្រួល​ដោះស្រាយគម្រោងអភិវឌ្ឍន៍​អចលនទ្រព្យ​ដែល​កំពុង​មាន​បញ្ហា​ ដោយឈរ​លើគោលការណ៍ សម្របសម្រួល​ និងច្បាប់ ដើម្បីស្វែងរក​ច្រក​ចេញក្នុងគ្រា​លំបាក និង​ស្រ​ប​​តាមយុទ្ធសាស្ត្រ​ឈ្នះឈ្នះ ។ ជាក់ស្ដែង​ក្នុង​ចំ​ណោម​គម្រោង​ដែល​កំពុង​មានបញ្ហា​ ​៣៧​ គម្រោង​ ក្រ​សួងបាន​បញ្ចប់​នីតិ​វិធីនូវ​កម្រិត​ក្រសួង​ បានចំនួន ៩​គម្រោង​ និង​បន្ត​ដោះស្រាយ​គម្រោង​ដែ​ល​នៅសេស​សល់ ។

សម្ដេចធិបតី ក៏បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធ ដែល​រួមមានម្ចាស់​បុរី ម្ចាស់​បំណុល និងអតិថិជន​ ដែល​បាន​ផ្ដល់​ការ​យោគ​យល់​ និងសហការ​ជាមួ​យ​ក្រសួងរៀបចំដែនដី នគរូប​នីយកម្ម​ និងសំណង់ ដើម្បីព្យាយាម​សម្របសម្រួល​ដោះស្រាយ​បញ្ហា​នេះ ហើយក៏សូមឱ្យ​គ្រប់ភាគីទាំងអស់​បន្ត​ចូលរួម​ដើម្បី​ដោះស្រាយ​បញ្ចប់​បានឆាប់ៗនៅពេលខាង​មុខ ។

ជាកា​រកត់សម្គាល់​​ ក្នុងរយៈពេលចុងក្រោយនេះ ជាពិសេសចាប់តាំងពីដើមឆ្នាំ២០២៤ គេតែងសង្កេតឃើញ​ក្រសួង​រៀបចំដែន​ដី នគរូប​នីយកម្ម​ និងសំណង់​ ប្រកាស​អញ្ជើញ​អតិ​ថិ​ជ​ន​​​ដែលបានទិញលំនៅឋាន​របស់គម្រោងអភិវឌ្ឍ​ន៍​ដែល​មានបញ្ហា​មក​ចូល​រួម​ដោះស្រាយ​នៅ​ក្នុង​ក្រសួង​ ហើយជាលទ្ធផល គម្រោង​ជាច្រើន​ត្រូវ​បានដោះស្រាយ​ចប់សព្វគ្រប់ជា​ស្ថាពរ​ ហើយក្រសួងក៏បាន និងកំពុង​បន្ត​​​ដោះស្រាយបញ្ហាជា​បន្តបន្ទាប់​ចំពោះ​គម្រោង​ដែល​មានបញ្ហា​ជាមួយអតិថិជន ។

ឯកឧត្តម ​សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ បាន​ថ្លែង​កោតសរសើរ​ចំពោះ​ក្រុមការងារ​ដោះស្រាយ​វិវាទ​របស់ក្រសួង​រៀប​ចំដែន​ដី នគរូប​នីយកម្ម​ និង​សំ​ណ​​​ង់​​ ដែលបានព្យាយាម​ដោះស្រាយ​បញ្ចប់បញ្ហា​ជា​បន្តបន្ទាប់ ដូចជា ​បញ្ហា​រវាង​អតិថិជន​ និង​បុរី​​ពិភពថ្មី, បញ្ហា​​រវាងអតិថិជន និង​គម្រោងរបស់បុរីខេភី ម៉នដានី​ រួមជាមួយនឹងបញ្ហារវាងអតិថិជន និងគម្រោងរបស់បុរី VIP ជាដើម ។

គួរ​បញ្ជាក់ថា​ ក្រៅពីការ​ដោះស្រាយ​បញ្ហា​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យដែល​បានបន្សល់​ក្នុងអំឡុង​វិបត្តិ​កូ​វីដ​​​​​​​១៩ និងវិបត្តិសេដ្ឋកិច្ច​សកល ក្រសួង​រៀបចំ​ដែនដី​ នគរូប​នីយកម្ម​​​​ និង​សំ​ណ​ង់ ក៏បាន​ដោះស្រាយនូវ​បញ្ហា​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ ដែល​បានកើតឡើងតាំងពីយូរយាណាស់មកហើយ និង​បានដោះស្រាយរួចរាល់រាប់​ពាន់​ករណី​ម​ក​​​ហើយ និង​បន្ត​ដោះស្រាយបន្ថែមទៀត​ ដើម្បី​បញ្ចប់​​នៅពេលឆាប់ៗ ។​ ទន្ទឹមនឹង​នេះ​ក្រសួង​ក៏​នឹង​​ពន្លឿន​ការវាស់វែង និងចុះបញ្ជី​ដីធ្លីទូទាំង​ប្រទេស​ឱ្យបានចប់សព្វ​គ្រប់​ទាំងជា​ង ៧លាន​ក្បាល​ដីនៅមុន​ឆ្នាំ២០៣០​ខាង​មុខ​នេះផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

ក្រុមហ៊ុនចិន បោះទុនចំនួន ១០ លានដុល្លារ លើដំណាំចេកនៅខេត្តក្រចេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ក្រុមហ៊ុនថ្មីមួយទៀតរបស់ចិន បានចូលមកបោះទុនចំនួន ១០ លានដុល្លារអាម៉េរិក វិនិយោគលើដំណាំចេកនៅក្នុងខេត្តក្រចេះ ភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលជាការរួមចំណែកដ៍សំខាន់ក្នុងការផ្តល់ការងារដល់ពលរដ្ឋខ្មែរ ក៍ដូចជាជំរុញរំហូរសេដ្ឋកិច្ចកម្ពុជា​

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ ជុំទី៣ នឹងវិលត្រឡប់មកវិញនាសប្ដាហ៍ទី២ នៃខែកញ្ញា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងត្រូវប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

Leave a Reply

Your email address will not be published.Required fields are marked *