សម្តេចធិបតី លើកទឹកចិត្តគ្រប់ប្រភេទផ្នែកពន្ធដារ ពន្ធគយ ដើម្បីពង្រីកសក្តានុពលវិស័យស្រូវអង្ករ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងគាំទ្រអំពីការពង្រីកសក្តានុពលនៃវិស័យស្រូវអង្ករកម្ពុជា ដោយរាជរដ្ឋាភិបាល បានដាក់ចេញវិធានការសំខាន់ៗមួយចំនួន ក្នុងនោះ មានការលើកទឹកចិត្តគ្រប់ប្រភេទទៅលើផ្នែកពន្ធដារ និងពន្ធគយ លើការនាំចេញអង្ករ និងនាំចូលគ្រឿងបរិក្ខារម៉ាស៊ីនកិនស្រូវ ជាពិសេសរោងម៉ាស៊ីនកិនស្រូវ ដើម្បីមានលទ្ធភាពអាចពង្រឹង និងពង្រីកសក្តានុពលរបស់ខ្លួនលើសមត្ថភាពនៃការបំពាក់ឡសម្ងួតជាដើម។

សម្តេចធិបតីបានសម្តែងការគាំទ្រនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០​២៤ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។ វេទិកាស្រូវអង្ករកម្ពុជា បានរៀបចំឡើងក្រោមប្រធានបទ «ការប្រែក្លាយច្រវាក់ផ្គត់ផ្គង់ស្រូវអង្គរ កម្ពុជាឱ្យកាន់តែមានភាពធន់ បរិយាបន្ន និងនិរន្តរភាព»។

សម្តេចធិបតី បានគូសបញ្ជាក់ថា៖ ដើម្បីជួយដល់វិស័យស្រូវ អង្ករកម្ពុជា រាជរដ្ឋាភិបាល បានដាក់ចេញវិធានការសំខាន់ៗមួយចំនួន ដែលក្នុងនោះរួមមានការលើកទឹកចិត្តគ្រប់ប្រភេទ ទៅផ្នែកពន្ធដារ និងពន្ធគយ លើការនាំចេញអង្ករ និងនាំចូលគ្រឿងបរិក្ខារម៉ាស៊ីនកិនស្រូវចាប់តាំងពីឆ្នាំ២០១១ រហូតដល់បច្ចុប្បន្ន ។ គោលនយោបាយនេះ ក៏បានជំរុញឱ្យមានការរីកចម្រើនជាជំហានៗ ហើយផលិតកម្មស្រូវបានកើនដល់១២,​៤​៥លានតោន (ស្រូវសើម) នៅឆ្នាំ២០២២- ២០២៣ និងបាននាំចេញអង្ករចំនួន ៦៥៦ពាន់តោន ដែលគិតជាទឹកប្រាក់បានចំនួន ៤៦៦លានដុល្លារសហរដ្ឋអាមេរិក ខណៈដែលការនាំចេញស្រូវចំនួន៤,៣៩លានតោន គិតជាទឹកប្រាក់បានចំនួន១,៣២ពាន់លានដុល្លារសហរដ្ឋអាមេរិក។

ឆ្នាំ២០២៣ ការនាំចេញស្រូវ និងអង្ករ មានទឹកប្រាក់សរុបចំនួន ១,៧៩ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយអ្វីដែលរឹតតែប្រសើរឡើងថែមទៀតនោះ គឺក្នុងរយៈពេល ១២ខែ (ខែសីហាឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤) រាជរដ្ឋាភិបាលអាណត្តិទី៧ បានជំរុញ និងលើកកម្ពស់វិស័យស្រូវអង្ករកម្ពុជាឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់ គឺការនាំចេញអង្ករបានចំនួន ៧០៥,៦៣៨ តោន និងការនាំចេញស្រូវបានចំនួន៥,០២៧,៣៦៩តោន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជាមួយនឹងវិធានការគោលនយោ​បាយឥណទានរបស់រាជរដ្ឋាពិបាលតាមរយៈធនាគារអភិវឌ្ឍនិងកសិកម្ម ARDB បានធ្វើឱ្យវិស័យស្រូវអង្គរកម្ពុជា ជាពិសេសរោងម៉ាស៊ីនកិនស្រូវមានលទ្ធភាពពង្រឹង និងពង្រីកសក្តានុពលរបស់ខ្លួន លើសមត្ថភាពនៃការបំពាក់ឡសម្ងួត ដែលអាចសម្ងួតស្រូវបានចំនួន៥០ ពាន់តោនក្នុងមួយថ្ងៃ ឃ្លាំងស្តុកស្រូវបានចំនួន២លានតោន ក្នុង១វគ្គ បំពាក់បរិក្ខារកិន កែឆ្នៃអង្ករ ដែលមានភាពទំនើប និងបច្ចេកវិទ្យាចុងក្រោយរបស់ពិភពលោក ដូចបណ្ដាប្រទេសនានា ដែលផលិតអង្ករសម្រាប់កិនកែច្នៃ និងនាំចេញផងដែរ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវ កម្មវិធីគោលនយោបាយាអាទិភាព ចំនួន៣សម្រាប់វិស័យកសិកម្មគឺ៖ ទី១-ការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃផលិតផល តាមរយៈកម្មវិធីហិរញ្ញប្បទាន។ ទី២-ការដាក់ពង្រាយមន្ត្រីកសិកម្ម នៅតាម ឃុំ-សង្កាត់ និងទី៣-ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដែលកម្មវិធីគោលនយោបាយទាំងបីនេះ បាននឹងកំពុងអនុវត្តយ៉ាងសកម្ម ដែលក្នុងនោះមានកម្មវិធីហិរញ្ញ ប្បទានចំនួន ១០០ លានដុល្លារ របស់រាជរដ្ឋាភិបាលសម្រាប់រក្សាលំនឹងតម្លៃស្រូវផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/06/2026

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​ទៀត និងទទួលបានទំនុកចិត្តពីអតិថិជន

តម្លៃសាច់គោហក់ឡើងខ្ពស់នៅលើទីផ្សារ ខណៈកម្ពុជាបានបិទការនាំចូលពីប្រទេសថៃ

ជំនួញ, ព្រឹត្តិការណ៍

• 10/06/2026

ចាប់តាំងពីដើមឆ្នាំ២០២៦រហូតមក តម្លៃសាច់គោស្រស់នៅលើទីផ្សារមានការកើនឡើងខ្ពស់ខុសពីឆ្នាំ២០២៥ ពោលគឺចាប់តាំងពីបិទការនាំចូលពីប្រទេសថៃ ដែលធ្វើឱ្យទាំងអាជីវករ ក៏ដូចជាអ្នកចិញ្ចឹមមានទឹកចិត្តសប្បាយរីករាយ

កម្ពុជានឹងទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី តាមរយៈការចម្រាញ់យកប្រេងក្នុងពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កម្ពុជានឹងអាចទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី បន្ទាប់ពីគម្រោងវិនិយោគរោងចក្រកែច្នៃ ចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង (CNSL) នឹងត្រូវលេចចេញចុងឆ្នាំ ២០២៦ នេះ

ក្រុមហ៊ុនកូរ៉េចំនួន ៤ មានទុនសរុបជាង​ ២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្មនៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្ម និងរោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតនៅក្នុងខេត្តកំពង់ធំ​

អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កសិករគួរចេះផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សច្រើន និងចំណាយពេលវេលាយូរក្នុងការបង្កបង្កើនផល ងាកមកប្រើប្រាស់បច្ចេកវិទ្យាយថ្មីៗទៅតាមសម័យកាល ដើម្បីទទួលបានផលចំណេញខ្ពស់

អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ