មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បង្ហាញពីតួលេខនៃការព្យាករមកលើសេដ្ឋកិច្ចពិភពលោក

បរទេស៖ យោងតាមប្រភពព័ត៌មានពី Business Standard បានរាយការណ័៍ថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានផ្តល់នូវទស្សនវិស័យសេដ្ឋកិច្ចវិជ្ជមានសម្រាប់សហរដ្ឋអាមេរិកនៅឆ្នាំនេះ ខណៈពេលដែលបន្ថយការរំពឹងទុករបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចនៅអឺរ៉ុប និងមហាយក្សចិន។

កាលពីថ្ងៃអង្គារ៍កន្លងទៅ IMF បានព្យាករណ៍ថា សហរដ្ឋអាម៉េរិកនៅបន្តរក្សាតំណែងជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចពិភពលោក ដោយសារសេដ្ឋកិច្ចអាមេរិកនឹងកើនឡើង ២,៨ ភាគរយនៅឆ្នាំ២០២៤។ តួលេខនេះ បើទោះបីជាធ្លាក់ចុះបន្តិចពីកំណើន ២,៩ ភាគរយកាលពីឆ្នាំ២០២៣ ក៏ដោយ ប៉ុន្តែវាមានភាពប្រសើរជាងការព្យាករណ៍លើកមុនរបស់ IMF ដែលមានត្រឹម ២,៦ ភាគរយ។ កំណើនសេដ្ឋកិច្ចសហរដ្ឋអាមេរិកត្រូវបានជំរុញដោយការចំណាយរបស់អ្នកប្រើប្រាស់ដ៏រឹងមាំ។ យ៉ាងណាមិញ IMF បានកាត់បន្ថយការព្យារណ៍របស់ខ្លួនថា កំណើនសេដ្ឋកិច្ចអាមេរិកនឹងធ្លាក់ចុះមកនៅត្រឹម ២,២ ភាគរយនៅឆ្នាំ ២០២៥ ។ ជាមួយនឹងរដ្ឋបាលប្រធានាធិបតីថ្មី IMF យល់ឃើញថា ទីផ្សារការងាររបស់ប្រទេសនឹងបាត់បង់សន្ទុះខ្លះនៅឆ្នាំ២០២៥ ពោលគឺនៅពេលដែលរដ្ឋាភិបាលចាប់ផ្តើមស្វែងរកវិធីទប់ស្កាត់ឱនភាពថវិកាដ៏ធំដោយអាចនឹងការបន្ថយការចំណាយ ការដំឡើងពន្ធ ឬ ការអនុវត្តវិធីទាំងពីររួមគ្នា។

លើសពីនេះ IMF បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចចិននឹងមានអត្រា ៤,៨ ភាគរយនៅឆ្នាំ២០២៤នេះ និង ៤,៥ ភាគរយនៅឆ្នាំ២០២៥ ដែលធ្លាក់ចុះពី ៥,២ ភាគរយកាលពីឆ្នាំ២០២៣។ ការធ្លាក់ចុះកំណើនសេដ្ឋកិច្ចប្រទេសមហាអំណាចធំជាងគេទី២របស់ពិភពលោកមួយនេះបណ្តាលមកពីការធ្លាក់ចុះនៃទំនុកចិត្តអ្នកប្រើប្រាស់ និងវិបត្តិអចលនទ្រព្យ។ ក្រៅពីនេះ IMF បានព្យាករណ៍ថា តម្លៃ​ប្រាក់អឺរ៉ូរបស់សហភាពអឺរ៉ុបនឹងកើនឡើង ០,៨ ភាគរយនៅឆ្នាំនេះ ដែលកើនឡើងពី ០,៤ ភាគរយនៅឆ្នាំ២០២៣។ យ៉ាងណាមិញ តួរលេខនេះធ្លាក់ចុះបន្តិចពីការព្យារកណ៍លើកមុន ០​,៩ ភាគរយ។ មិនត្រឹមតែប៉ុណ្ណោះ សេដ្ឋកិច្ចអាល្លឺម៉ង់ដែលរងគ្រោះដោយការធ្លាក់ចុះនៃផលិតកម្ម និងអចលនទ្រព្យ មិនត្រូវបានរំពឹងថាកើនឡើងនោះទេនៅក្នុងឆ្នាំនេះ។

ទោះជាយ៉ាងណាក្តី​ IMF បានព្យាករណ៍ដែរថា អតិផរណានៅទូទាំងពិភពលោកកំពុងធ្លាក់ចុះពី ៦,៧ ភាគរយនៅឆ្នាំ២០២៣ មកត្រឹម ៥,៨ ភាគរយនៅឆ្នាំនេះ និងបន្តថយចុះដល់ ៤,៣ ភាគរយនៅឆ្នាំ ២០២៥ ។ លើសពីនេះ អតិផរណានឹងធ្លាក់ចុះកាន់តែលឿននៅក្នុងប្រទេសអ្នកមានពី ៤,៦ ភាគរយកាលពីឆ្នាំមុនមកត្រឹម ២,៦ ភាគរយនៅឆ្នាំនេះ។ IMF មើលឃើញថា ការខិតខំប្រឹងប្រែងប្រឆាំងនឹងអតិផរណាបានជំរុញឱ្យធនាគារកណ្តាលអាម៉េរិក (Fed) និងធនាគារកណ្តាលអឺរ៉ុប (ECB) កាត់បន្ថយអត្រាការប្រាក់ ហើយពួកគេស្ទើរតែអាចយកឈ្នះលើអតិផរណាបានទាំងស្រុង។

Pierre-Olivier Gourinchas ប្រធានសេដ្ឋវិទូរបស់ IMF បានលើកឡើថា ការប្រយុទ្ធប្រឆាំងនឹងអតិផរណាគឺស្ទើរតែទទួលបានជ័យជំនោះ ខណៈដែលអតិផរណានៅក្នុងប្រទេសភាគច្រើនកំពុងខិតជិតដល់គោលដៅរបស់ធនាគារកណ្តាល។ យ៉ាងណាមិញ IMF ក៏បានព្រមានដែរថា ទោះបីជាការចំណាយលើការខ្ចីប្រាក់មានអត្រាទាប ផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចជុំវិញពិភពលោក ប៉ុន្តែកំណើនប្រហែលជានឹងថយចុះផងដែរ ដោយសារឱនភាពថវិការរបស់រដ្ឋាភិបាល។ សេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករណ៍ថានឹងកើនឡើង ៣,២ ភាគរយទាំងក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ដែលទាបជាងអត្រាកំណើន ៣,៣ ភាគរយក្នុងឆ្នាំ២០២៣។ មុនពេលដែលមានការរាតត្បាតរំខានដល់សកម្មភាពសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ចសកលមានជាមធ្យមក្នុងអត្រា ៣,៨ ជារៀងរាល់ឆ្នាំនៅចន្លោះឆ្នាំ ២០០០ និង ២០១៩។

ទន្ទឹមនឹងនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បន្តសម្តែងការព្រួយបារម្ភថា ភាពតានតឹងភូមិសាស្ត្រនយោបាយរួមមាន ការប្រឆាំងគ្នារវាងសហរដ្ឋអាមេរិក និងចិន អាចធ្វើឱ្យពាណិជ្ជកម្មពិភពលោកមិនសូវមានប្រសិទ្ធភាព។ ជាងនេះទៅទៀត ប្រទេសជាច្រើនទៀតនឹងធ្វើអាជីវកម្មកាន់តែខ្លាំងឡើងជាមួយសម្ព័ន្ធមិត្តរបស់ពួកគេជាជាងស្វែងរកទំនិញបរទេសដែលមានតម្លៃទាប។ ទោះបីជាយ៉ាងណាក្តី IMF ព្យាករណ៍ថា ពាណិជ្ជកម្មសកលនឹងកើនឡើង ៣,‌១ ភាគរយនៅឆ្នាំនេះ និង ៣,៤ ភាគរយនៅឆ្នាំ២០២៥៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាបនិក​ ​DeepSeek​  ​កើន​ទ្រព្យ​ដល់​ ​៣៦​ ​ពាន់​លាន​ដុល្លារ​ ក្លាយជា​សេដ្ឋី​មាន​ជាង​គេ​ក្នុង​វិស័យ​ ​AI​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/07/2026

​ទ្រព្យសម្បត្តិ​សុទ្ធ​របស់​លោក​ ​Liang​ ​Wenfeng​ ​ស្ថាបនិក​ក្រុមហ៊ុន​ ​AI​ ​ដ៏​ល្បី​របស់​ចិន​ ​DeepSeek​ ​បាន​កើនឡើង​ដល់​ទៅ​ជាង​ទ្វេ​ដង​ ​បន្ទាប់ពី​ការ​កៀរគរ​ទុន​វិនិយោគ​បន្ថែម​ ដែល​វា​បាន​ធ្វើឱ្យ​សហគ្រិន​ជនជាតិ​ចិន​រូប​នេះ​បាន​ក្លាយជា​បុគ្គល ​​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​ជាង​គេ​បំផុត​លើ​លោក​

ចក្ខុវិស័យ​ និង​កំណែទម្រង់​សេដ្ឋកិច្ច​ស៊ីជម្រៅ​របស់​វៀតណាម​ និង​ហ្វីលីពីន​ ​បង្ហាញ​ពី​លទ្ធផល​ ​គួរ​រៀនសូត្រ​តាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

វៀតណាម​ និង​ហ្វីលីពីន ​ទើបតែ​ទទួលបាន​ការ​ដំឡើង​ចំណាត់ថ្នាក់​ថ្មី​ពី​ធនាគារ​ពិភពលោក​ ​World​ ​Bank​ ​ជា​ប្រទេស​អ្នក​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ​ឬ​ ​Upper​ ​Middle​ ​Income​ ​ប៉ុន្តែ​បើ​យើង​ក្រឡេក​ទៅ​មើល​កិច្ចខិតខំ​របស់​ប្រទេស​អាស៊ាន​ទាំង​ពីរ​នេះ​ ​គឺ​មិន​មែន​ជា​រឿង​ងាយស្រួល​ពេក ​និង​ឆាប់រហ័ស​នោះ​ឡើយ​

ហ្វីលីពីន -កម្ពុជា​ រួមដៃគ្នាលើកកម្ពស់វិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើការធ្វើជាប្រធានអាស៊ានរបស់សាធារណរដ្ឋហ្វីលីពីនក្នុងឆ្នាំ២០២៦

មន្ទីរសុរិយោដីខេត្តស្ទឹងត្រែង​ ជូនដំណឹងពីការ​ចែក​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​ដល់ពលរដ្ឋក្នុងស្រុកបុរីអូរ​ស្វាយសែនជ័យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/07/2026

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង​ ប្រកាសប្រគល់វិញ្ញា​បន​បត្រជូនម្ចាស់កម្មសិទ្ធិដីធ្លីនៅស្រុកបុរីអូរស្វាយ​សែនជ័យ នៅថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២៦

អាម៉េរិក​បង្វិល​សង​ប្រាក់​ ​៨១​ ​ពាន់​លាន​ដុល្លារ​ ក្រោយ​តុលាការ​កំពូល​សម្រេច​ថា​ ​ពន្ធ​បដិការ​របស់​ ត្រាំ ​ខុស​ច្បាប់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

រដ្ឋាភិបាល​អាម៉េរិក​សង​ប្រាក់​ពន្ធ​គយ​ ​៨១​ ​ពាន់​លាន​ដុល្លារ​ត្រឡប់​ទៅវិញ​ បន្ទាប់ពី​តុលាការ​កំពូល​សម្រេច​ថា​ ​ការ​ប្រមូល​ពន្ធ​គយ​បដិការ ​ដែល​ដាក់ចេញ​ដោយ​លោកប្រធានាធិបតី​ ​Donald​ ​Trump​ ​(​ដូណាល់ ​ត្រាំ​) ​ទាំងនោះ​ ​គឺ​ខុស​ច្បាប់

ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងផ្នែកឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មអន្តរជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/07/2026

ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៃឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មអន្តរជាតិ

ប៊ុល​ហ្ការី​-​អាល្លឺម៉ង់​ ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បញ្ញា​សិប្បនិម្មិត​ ​និង​មនុស្ស​យន្ត​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/07/2026

លោក​នាយក​រដ្ឋមន្ត្រី​ប៊ុលហ្ការី​  ​លោក​ ​Rumen​ ​Radev​ ​នៅសប្តាហ៍​នេះ​ ​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​វិទ្យាស្ថាន​ស្រាវជ្រាវ​ និង​គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​ធំ​ៗ​របស់​ប្រទេស​អាល្លឺម៉ង់​ ​នៅ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ ​ដើម្បី​ពិភាក្សា​អំពី​ការ​បន្ត​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេ​ភាគី​លើ​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ជាន់​ខ្ពស់​ ន​វានុវត្តន៍​ និង​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ

ជប៉ុន ផ្តល់ឥណទានសម្បទាន ១១៩លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ជប៉ុន ផ្តល់ឥណទានសម្បទាន ១១៩លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

កសិករ ​សេល ​រក្សា​ ​អាច​រក​ចំណូល​បាន​ដល់​ ​៣០០០​ ​ដុល្លារ​/​មួយ​ខែ ​ពីរបរ​ចិញ្ចឹម​កង្កែប

ជំនួញ, ព្រឹត្តិការណ៍

• 14/07/2026

ការ​ការ​ចិញ្ចឹម​កង្កែប​លក្ខណៈ​គ្រួសារ​ ​គឺជា​មុខរបរ​មួយ​ជួយ​លើកកម្ពស់​ជីវភាព​បាន​យ៉ាង​ល្អ ​ដោយសារ​កង្កែប​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ ជាក់ស្តែង​ កសិករ​ចិញ្ចឹមកង្កែបមួយ​រូប​ ​នៅ​ស្រុក​សង្កែ ​ខេត្ត​បាត់ដំបង​ ​កំពុង​ទទួលបាន​ជោគជ័យ​យ៉ាង​ខ្លាំង​។

ឥណ្ឌូណេស៊ី​ជា​ប្រទេស​ដំបូង​គេ​លើ​ពិភពលោក​ ​ប្រើប្រាស់​ម៉ាស៊ូត​ផ្ទុក​កម្រិត​ល្បាយ​ឥន្ធនៈ​ពី​ដូង​ប្រេង​ដល់​ ​៥០​ ​ភាគរយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ឥណ្ឌូណេស៊ី​ក្លាយជា​ប្រទេស​ដំបូង​គេ​បង្អស់​នៅលើ​ពិភពលោក​ ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ម៉ាស៊ូត​ដែល​មាន​ផ្ទុក​កម្រិត​ល្បាយ​ជីវឥន្ធនៈ​ខ្ពស់​ពី​ដូង​ប្រេង​ ​(​ប្រេង​ដូង​ឆៅ​) ​រហូត​ទៅដល់​ ​៥០​ ​ភាគរយ​