សភាពាណិជ្ជកម្មកម្ពុជា ៖ អាមរិក គឺជាទីផ្សារនាំចេញដ៏ធំ និងជាដៃគូវិនិយោគដ៏ចម្បងរបស់កម្ពុជា

ភ្នំពេញ៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា អាមរិក គឺជាទីផ្សារនាំចេញដ៏ធំមួយរបស់កម្ពុជា ហើយអាមរិកក៏ជាដៃគូវិនិយោគដ៏ចម្បងរបស់កម្ពុជាផងដែរ ជាក់ស្ដែងនាពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុនធំៗជាច្រើនរបស់អាមរិក បាន និងកំពុងវិនិយោគនៅកម្ពុជាលើវិស័យជាច្រើន។

ក្នុងឱកាសជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចអាមេរិក នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានជម្រាបជូនគណៈប្រតិភូធុរកិច្ចអាមេរិកអំពីការអភិវឌ្ឍសេដ្ឋកិច្ច កាលានុវត្តភាព កម្លាំងពលកម្មវ័យក្មេង និងទីផ្សារដ៏ទូលំទូលាយរបស់កម្ពុជា។

អ្នកឧកញ៉ា លឹម ហេង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូធុរកិច្ចអាមេរិក និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃទស្សនកិច្ចនេះថា ជាការរួមចំណែកដ៏សំខាន់ដល់ការជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរព្រមទាំងបានជំរុញលើកទឹកចិត្តធុរជនអាមេរិកចាប់ដៃគូជាមួយធុរជនកម្ពុជាដើម្បីទាញយកកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា។

គួរជម្រាបថា៖ គណៈប្រតិភូធុរកិច្ចអាមេរិក ដែលកំពុងបំពេញបេសកកម្មធុរកិច្ចនៅកម្ពុជានាពេលនេះ រួមមាន ក្រុមហ៊ុនមកពីវិស័យបច្ចេកវិទ្យា កសិកម្ម អប់រំ និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃ។ ដោយឡែក ក្រុមហ៊ុនធំៗរបស់អាមេរិកដែលបានវិនិយោគនៅកម្ពុជា រួមមាន ក្រុមហ៊ុន Caltex, Chevron, Coca-Cola, Unocal, Conoco, Jupiter, Northbridge និង R.M. Asia ហើយថ្មីៗនេះក្រុមហ៊ុន Ford បានបើករោងចក្រដំឡើងរថយន្តនៅខេត្តពោធិ៍សាត់ផងដែរ។

លោក គឹមឆា ហួត ប្រធានគណៈប្រតិភូធុរកិច្ចអាមេរិក និងជាប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានបញ្ជាក់ថា៖ ក្រុមហ៊ុនអាមេរិកដែលអញ្ជើញមកបំពេញបេសកកម្មធុរកិច្ចនៅកម្ពុជា មានបំណងសិក្សារស្វែងយល់អំពីបរិយាកាសទីផ្សារកម្ពុជា និងស្វែងរកដៃគូសហប្រតិបត្តិការផ្អែកទៅតាមវិស័យរៀងៗខ្លួន។

លោកបានសង្កត់ធ្ងន់ថា៖ ក្នុងចំណោមក្រុមហ៊ុនសំខាន់ៗ ដែលចូលរួមក្នុងបេសកកម្មធុរកិច្ចរួមមាន៖ ក្រុមហ៊ុន Plug and Play ដែលជាក្រុមហ៊ុនបង្កើតថ្នាលនវានុវត្តន៍សាកល និងក្រុមហ៊ុន CK One Marketing, Inc., ជាក្រុមហ៊ុនតំណាងឲ្យ អ្នកចែកចាយធំៗនៅអាមេរិក Costco Wholesale Worldwide និងSprouts Farmer’s Market ។

លើសពីនេះទៅទៀត California State University ដែលជាសាកលវិទ្យាល័យដ៏ធំមួយនៅរដ្ឋកាលីហ្វ័រញ៉ាក៏បានបង្ហាញពីចំណាប់អារម្មណ៍ទៅលើកិច្ចសហប្រតិបត្តិការលើវិស័យអប់រំជាមួយវិស័យឯកជន និង ស្ថាប័នរដ្ឋនៅកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនអាមេរិកផ្សេងៗទៀតដែលបានបរិយាយអំពីចំណាប់អារម្មណ៍ក្នុងការវិនិយោគក្នុងប្រទេសកម្ពុជា និងជំរុញកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មជាមួយធុរជនកម្ពុជាថែមមួយកម្រិតទៀត។

សភាពាណិជ្ជកម្មកម្ពុជា រួមនិងការិយាល័យតំណាងសភាពាណិជ្ជកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក តែងតែជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា – សហរដ្ឋ​អាមេរិក ដើម្បីផលប្រយោជន៍រួមគ្នា។ បេសកកម្មធុរកិច្ចនាពេលនេះពិតជាមានសារៈសំខាន់ដល់ការកសាងភាពជាដៃគូពាណិជ្ជកម្មដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

សូមជម្រាបថា ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិកឈានដល់ ៨,៤៥ ប៊ីលានដុល្លារក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២៤ កើនឡើង ៩,៧ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ នេះបើយោងតាមទិន្នន័យនាំចូល-នាំចេញរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៤ កម្ពុជាបាននាំចេញទំនិញទៅសហរដ្ឋអាមេរិកមានតម្លៃ ៨.២៣ ប៊ីលានដុល្លារ កើនឡើង ៩.៨ ភាគរយ ហើយការនាំចូលវិញមានតម្លៃ២១៧ លានដុល្លារ កើនឡើង ៧.៥ ភាគរយ។ ទំនិញនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក រួមមានសម្លៀកបំពាក់ ផលិតផលធ្វើដំណើរ កង់ និងផលិតផលប្រើប្រាស់ផ្សេងៗទៀត ខណៈដែលទំនិញដែលកម្ពុជានាំចូលពីសហរដ្ឋអាមេរិកមានដូចជា រថយន្ត គ្រឿងចក្រ គ្រឿងអលង្ការ គ្រឿងសម្អាង គ្រឿងអេឡិចត្រូនិក និងទំនិញប្រើប្រាស់ផ្សេងៗទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

Leave a Reply

Your email address will not be published.Required fields are marked *