អង្គការពាណិជ្ជកម្មពិភពលោក (WTO) ព្រមានថា ពន្ធគយរបស់ Donald Trump នឹងប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចសកលក្នុងឆ្នាំនេះ

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNN បានរាយការណ៍អំពីរបាយការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ថា ពន្ធគយរបស់ប្រធានាធិបតីអាម៉េរិក Donald Trump នឹងប៉ះពាល់ដល់សេដ្ឋកិច្ចជុំវិញពិភពលោកក្នុងឆ្នាំនេះ រួមទាំងសហរដ្ឋអាម៉េរិកខ្លួនឯងផងដែរ។

អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានព្យាករណ៍ថា ពន្ធគយនឹងធ្វើឲ្យកំណើនសេដ្ឋកិច្ចពិភពលោកកើនឡើងយឺត ជាពិសេស នៅអាម៉េរិកខាងជើង នឹងមានការធ្លាក់ចុះខ្លាំងជាងតំបន់ផ្សេងទៀត។ ការដាក់ពន្ធឆ្លើយតបឲ្យមានភាពស្មើគ្នារបស់ Trump កំពុងបង្កឲ្យចក្ខុវិស័យពាណិជ្ជកម្មពិភពលោកធ្លាក់ចុះយ៉ាងខ្លាំង។ WTO បានព្យាករណ៍ថា ពាណិជ្ជកម្មសកលសរុបនឹងធ្លាក់ចុះ ០,២ ភាគរយ បើប្រៀបធៀបទៅនឹងការព្យាករណ៍កំណើន ២,៧ ភាគរយ បើសិនគ្មានពន្ធ។ ពាណិជ្ជកម្មទំនិញ និងសេវាកម្មរវាងប្រទេស និងប្រទេសមានឥទ្ធិពលយ៉ាងសំខាន់ទៅលើសេដ្ឋកិច្ចពិភពលោក ហើយជាលទ្ធផល វាមានឥទ្ធិពលលើស្ថានភាពហិរញ្ញវត្ថុរបស់ប្រជាជន។ ការធ្លាក់ចុះនៃសេដ្ឋកិច្ចមានន័យថា ពលរដ្ឋទទួលបានប្រាក់ខែទាបជាមួយនឹងការចំណាយខ្ពស់ ការលំបាកផ្នែកហិរញ្ញវត្ថុសម្រាប់ប្រជាជនសាមញ្ញ និងការលំបាកផ្នែកចំណាយដោយក្រុមហ៊ុន និងរដ្ឋាភិបាល កាន់តែកើនឡើង។ WTO ព្យាករណ៍ថា ទិន្នផលសេដ្ឋកិច្ចពិភពលោកមានកំណើន ២,២ ភាគរយនៅឆ្នាំនេះ ប៉ុន្តែទាបជាងពីការព្យាករណ៍មុន ២,៨ ភាគរយនៅក្នុងសេណារីយ៉ូដែលមិនមានពន្ធបន្ថែម។

មិនត្រឹមតែប៉ុណ្ណោះ WTO បានព្យាករណ៍ថា ប្រសិនបើ Trump បន្តដាក់ពន្ធគយថ្មីលើដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិកបន្ទាប់ពីការផ្អាករយៈពេល ៩០ ថ្ងៃលើ នោះភាពមិនប្រាកដប្រជាទូទៅអំពីគោលនយោបាយពាណិជ្ជកម្មនឹងកាន់តែកើនឡើងខ្លាំង ហើយបរិមាណនៃការជួញដូរទំនិញនឹងធ្លាក់ចុះខ្លាំងជាង ១,៥ ភាគរយនៅទូទាំងពិភពលោកនៅឆ្នាំនេះ។ យ៉ាងណាក៏ដោយ ទោះបីជា Trump ពន្យារពេលយកពន្ធគយថ្មីរយៈពេល ៩០ ថ្ងៃក៏ពិតមែន ប៉ុន្តែចិនត្រូវបានដាក់ពន្ធគយ ១២៥% លើទំនិញរបស់ខ្លួនដែលបាននាំចេញទៅកាន់សហរដ្ឋអាម៉េរិក។ គេព្យាករណ៍ថា ចិនអាចប្តូរទិសដៅនាំចេញផលិតផលដែលកំណត់សម្រាប់សហរដ្ឋអាម៉េរិកទៅកាន់ប្រទេសផ្សេងទៀត ជាមួយនឹងការំពឹងថាការនាំចេញទំនិញរបស់ចិននឹងកើនឡើងចន្លោះពី ៤% ទៅ ៩% នៅតំបន់ផ្សេងៗក្រៅពីអាម៉េរិកខាងជើង ដែលអាចបង្កើនការប្រកួតប្រជែងនៅក្នុងទីផ្សារទាំងនោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

ឯកឧត្តម ​កៅ ​ថា​ច៖​ ​ការ​ប្រើប្រាស់​កម្ចី​វិនិយោគលើ​កសិកម្ម​មិន​មែន​ជា​កំហុស​ទេ ​បើ​មាន​ផែនការ​ផលិត​ ​និង​ការ​គ្រប់គ្រង​ហានិភ័យ​ច្បាស់លាស់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

​ឯកឧត្តម​បណ្ឌិត​ ​កៅ ​ថា​ច ​អគ្គ​នាយក​ (​ARDB​) ​និង​ជា​ប្រធាន​សមាគម​បណ្តាញ​កសិករ​តេជោ ​បាន​គូសបញ្ជាក់​ថា​៖​ «​ការ​ខ្ចី​ប្រាក់​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ដើម្បី​យក​ទៅ​វិនិយោគ​លើ​វិស័យ​កសិកម្ម​មិន​មែន​ជា​រឿង​ខុសឆ្គង​នោះ​ឡើយ​ ​បើ​មាន​ផែនការ​ផលិត​ ​និង​ការ​គ្រប់គ្រង​ហានិភ័យ​ ​នោះ​នឹង​ធ្វើឱ្យ​កសិករ​យើង​កាន់តែ​មាន​ជីវភាព​ធូរធារ ​អាច​រួចផុត​ពី​អន្ទាក់​បំណុល​»​

គម្រោង​វិនិយោគជាង ​៤៩០​ នៅខេត្តព្រះសីហនុ​ ជាមួយដើមទុន ​​៨,៤ពាន់​លានដុល្លារ ​​ទទួលបានការលើកទឹកចិត្តពិសេស​ពីរដ្ឋាភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

គម្រោងជាង ៤៩០ ដែលមានទីតាំងវិនិយោគនៅក្នុងខេត្តព្រះសីហនុ រាប់ទាំងគម្រោងដែលធ្លាប់ជាប់គាំង និងគម្រោងស្នើសុំវិនិយោគថ្មី ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាត និងផ្តល់ជូននូវគោលការណ៍លើកទឹកពិសេសក្រោមដើមទុនវិនិយោគសរុបប្រមាណ ៨,៤ពាន់លានដុល្លារ

ថាមពលស្អាត ក្លាយជាផ្នែកមួយនៃកំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/07/2026

ថាមពលស្អាតបានក្លាយជាវិស័យអាទិភាពដ៏លេចធ្លោ និងកំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំងរវាងប្រទេសមហាអំណាច និងជំរុញដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនចាប់យកមកអនុវត្តបន្ត

​អឺរ៉ុប ​ពិន័យ​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ចិន​ ​AliExpress​ ​ជា​ទឹកប្រាក់​ជិត​ ​៦៣០​ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​យក្ស​របស់​ចិន​ ​AliExpress​ ​ត្រូវបាន​សហភាព​អឺរ៉ុប​ពិន័យ​ជា​ប្រាក់​ជា​ប្រវត្តិសាស្ត្រ​រហូតដល់​ ​៥៥០​ ​លាន​អឺរ៉ូ ​(​ជិត​ ​៦៣០​ ​លាន​ដុល្លារ​អាម៉េរិក​) ​ដោយសារ​អនុញ្ញាតឱ្យ​មាន​ការ​លក់​ផលិតផល​ខុស​ច្បាប់​នៅលើ​កម្មវិធី​របស់​ខ្លួន​

ខេត្តតាកែវ រៀបចំខ្លួនទទួលទុនវិនិយោគប្រមាណ ១ ០០០លានដុល្លារពីក្រុមហ៊ុនធំៗរបស់ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តាកែវ ដែលជាខេត្តមួយមានសក្តានុពលសេដ្ឋកិច្ច បាន និងកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ហើយក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍គម្រោងវិនិយោគចម្រុះវិស័យ

ក្រុង​តេហេរ៉ង់ ​ព្រមាន​ប៊ុលហ្ការី​ជុំវិញ​ផែនការ​ចល័ត​ទ័ព​អាម៉េរិក​នៅ​មូលដ្ឋាន​ទ័ព​អាកាស​ ​Bezmer​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/07/2026

​អ៊ីរ៉ង់​បាន​ចេញ​ការ​ព្រមាន​ផ្ទាល់​មួយ​ទៅកាន់​ប្រទេស​ប៊ុលហ្ការី ​ដោយ​អំពាវនាវ​ដល់​ប្រទេស​នេះ​កុំ​អនុញ្ញាតឱ្យ​សហរដ្ឋ​អាម៉េរិក​ប្រើប្រាស់​ទឹកដី​ដែន​អាកាស ​ឬ​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​របស់​ខ្លួន​សម្រាប់​ប្រតិបត្តិការ​ណាមួយ​ ដែល​តម្រង់​ទិសដៅ​វាយប្រហារ​លើ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់​ឡើយ

Leave a Reply

Your email address will not be published.Required fields are marked *