ប្រេស៊ីល ប្ដឹងក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD និងក្រុមហ៊ុនម៉ៅការសំណង់ពីរទៀត ទារសំណងជិត ៤៦ លានដុល្លារ

បរទេស៖ យោងតាមប្រភពព័ត៌មានពី AP News បានរាយការណ៍ថា រដ្ឋអាជ្ញាប្រេស៊ីលបានប្តឹងក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD និងក្រុមហ៊ុនម៉ៅការសំណង់ពីរទៀតពីបទប្រើប្រាស់កម្មករក្នុងលក្ខខណ្ឌការងារដូចទាសករ និងចូលរួមក្នុងការជួញដូរមនុស្ស។

ការិយាល័យអយ្យការការងារនៅរដ្ឋ Bahia បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេកំពុងទាមទារសំណងខូចខាតចំនួន ២៥៧ លានរៀលប្រេស៊ីល (ជិត ៤៦ លានដុល្លារ) ពីក្រុមហ៊ុន BYD, ក្រុមហ៊ុន China JinJiang Construction Brazil និង ក្រុមហ៊ុន Tecmonta Equipamentos Inteligentes ។ ការដាក់បណ្ដឹង​នេះពាក់ព័ន្ធទៅនឹង​ការ​ស៊ើបអង្កេត​មួយដែល​នាំ​ឱ្យ​មាន​ការ​ជួយ​សង្គ្រោះ​កម្មករ​ចិន​ចំនួន ២២០ នាក់​​ពី​ការដ្ឋាន​សំណង់​រោងចក្រ​ថ្មី​របស់ BYD ក្នុង​ទីក្រុង Camaçari កាលពី​ឆ្នាំ​មុន។

រដ្ឋអាជ្ញាប្រេស៊ីល បាននិយាយថា កម្មករទាំងនោះត្រូវបាននាំមកប្រេស៊ីលក្រោមការក្លែងបន្លំជាមួយទិដ្ឋាការដែលមិនត្រូវនឹងការងាររបស់ពួកគេ។ លក្ខខណ្ឌការងារមានភាពអមនុស្សធម៌បំផុត ដោយទីលំនៅចំនួន ៥ ស្ថិតនៅក្រោមក្រុមហ៊ុន BYD, JinJiang និង Tecmonta ។ កម្មករមួយចំនួនបានដេកនៅលើគ្រែដោយគ្មានពូក និងត្រូវទិញរបស់របរផ្ទាល់ខ្លួន រួមទាំងអាហារជាដើម។ លើសពីនេះ វាមានបន្ទប់ទឹកតិចតួចណាស់ ហើយមិនមានការបែងចែកយេនឌ័រនោះទេ។ ក្នុងចំណោមកន្លែងទីលំនៅមួយ វាមានបង្គន់អនាម័យមួយប៉ុណ្ណោះសម្រាប់មនុស្ស ៣១ នាក់ ដែលកម្មករត្រូវបង្ខំចិត្តក្រោកពីម៉ោង ៤ ទៀបភ្លឺ ដើម្បីរៀបចំខ្លួនមុនពេលទៅធ្វើការ។ មិនត្រឹមតែប៉ុណ្ណោះ លិខិតឆ្លងដែនរបស់កម្មករត្រូវបាន​រឹបអូស​ ខណៈដែលពួកគេកំពុង​ធ្វើ​ការ​ក្រោមកិច្ចសន្យា​ការងារ​បំពាន​ច្បាប់ ​ធ្វើការលើសម៉ោង និង​គ្មាន​ការ​សម្រាក​ប្រចាំ​សប្តាហ៍នោះទេ។

យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ តំណាងក្រុមហ៊ុន BYD នៅមិនទាន់បានឆ្លើយតបទៅនឹងករណីនេះទេ ប៉ុន្តែក្រុមហ៊ុននេះធ្លាប់និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានសហការជាមួយនឹងការស៊ើបអង្កេតតាំងពីដំបូង ហើយនឹងផ្តល់ការអត្ថាធិប្បាយបន្ថែមទៀតពីករណីនេះ។ BYD អះអាងថា ខ្លួនគោរពច្បាប់របស់ប្រទេសប្រេស៊ីល និងបទប្បញ្ញត្តិការងារអន្តរជាតិ។ កាលពីខែធ្នូ អ្នកនាំពាក្យរបស់ក្រុមហ៊ុន BYD បានជំទាស់នឹងព័ត៌មានពាក់ព័ន្ធនឹងស្ថានភាពអាក្រក់នៅឯការដ្ឋានសំណង់របស់ខ្លួនក្នុងប្រទេសប្រេស៊ីល ដោយនិយាយថា ការចោទប្រកាន់នេះគឺមានគោលបំណងលាបពណ៌លើម៉ាកយីហោរបស់ចិន៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៥ខែដំបូងឆ្នាំ២០២៦ វៀតណាមទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបជិត ២៥ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិរបស់វៀតណាម បានឱ្យដឹងថា ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ កន្លងទៅនេះ វៀតណាម ទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) បានឈានដល់ ២៤,៨១ ពាន់លានដុល្លារ

បំណុលសាធារណៈកម្ពុជាកើនជាង ១៣ ពាន់លានដុល្លារ ប៉ុន្តែនៅតែអាចគ្រប់គ្រងបាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ បំណុលសាធារណៈរបស់កម្ពុជាកើនឡើងដល់ ១៣,៣០ពាន់លានដុល្លារអាមេរិក ក្នុងនោះ ៩៦% ត្រូវនឹងប្រមាណជា ១២,៧០ ពាន់លានដុល្លារ

ទីផ្សារកាហ្វេនៅកម្ពុជា មានតម្រូវការប្រមាណ ២ម៉ឺនតោន ខណៈការផ្គត់ផ្គង់មានត្រឹមជាង ១ពាន់តោន ទាមទារបង្កើនការដាំដុះបន្ថែម

Top News, ជំនួញ, ព្រឹត្តិការណ៍

• 04/06/2026

ទីផ្សារកាហ្វេនៅកម្ពុជា មានតម្រូវការប្រមាណ ២ម៉ឺនតោន ខណៈការផ្គត់ផ្គង់មានត្រឹមជាង ១ពាន់តោន ទាមទារបង្កើនការដាំដុះបន្ថែម

ថៃ ស្ថិតក្នុងចំណោម ៥៤ ប្រទេស ដែលអាម៉េរិកត្រៀមដំឡើងពន្ធគយ ពាក់ព័ន្ធនឹងការប្រើកម្លាំងពលកម្មបង្ខំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

ប្រទេសថៃកំពុងស្ថិតក្នុងចំណោម ៥៤ ប្រទេស ដែលត្រូវបានអាម៉េរិក ត្រៀមនឹងដំឡើងពន្ធ ១២,៥ ភាគរយ ដោយសារបរាជ័យក្នុងការហាមឃាត់ការផលិតទំនិញ ដែលប្រើប្រាស់កម្លាំងពលកម្មបង្ខំ

កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលការវិនិ​យោគមកកាន់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

ប្រទេសកម្ពុជា និងធអាល្លឺម៉ង់ ប្តេជ្ញាចិត្តយ៉ាងមុតមាំ ​ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូជាមួយកម្ពុជា ដែលគ្រប់ដណ្តប់លើវិស័យជាច្រើនសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច និងបាន​ប្តេជ្ញាចិត្តសម្របសម្រួលជំរុញឱ្យមានការវិនិយោគកាន់តែច្រើនឡើង ពីប្រទេសអាល្លឺម៉ង់មកកាន់កម្ពុជា

មហាយក្សចិន ប្រកាសផែនការមេដើម្បីពន្លឿនការធ្វើទំនើបកម្មវិស័យកសិកម្ម និងជនបទ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/06/2026

ក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសជាផ្លូវការនូវផែនការមេដ៏ទូលំទូលាយមួយ ក្នុងគោលបំណងពន្លឿនការធ្វើទំនើបកម្មវិស័យកសិកម្ម និងតំបន់ជនបទរបស់ប្រទេស

កំណើនថាមពលពន្លឺព្រះអាទិត្យរបស់កម្ពុជា ​លើសពី​ផែនការដែលបានគ្រោងទុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

យោងតាមរបាយការណ៍ស្រាវជ្រាវរបស់វិទ្យាស្ថានវិភាគសេដ្ឋកិច្ចថាមពល និងហិរញ្ញវត្ថុ(IEEFA) បង្ហាញថា ថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជា ពេលនេះបានឈានដល់ជិត ១.៥ ជីហ្គាវ៉ាត់ ដែលបានលើសពីគោលដៅផ្លូវការកំណត់ដំបូងសម្រាប់រយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ ២០៣០ ដល់ឆ្នាំ ២០៣៥

ក្រុមហ៊ុនអាម៉េរិក បោះទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តដំបូងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

Ford ដែលគេស្គាល់ថាជាក្រុមហ៊ុនផលិតរថយន្តធំរបស់អាមេរិក បានសម្រេចបោះទុនវិនិយោគប្រមាណជាង ២៦ លានដុល្លារសហរដ្ឋអាម៉េរិក​ បង្កើតរោងចក្រផលិតគ្រឿងបង្គុំដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា

អាម៉េរិក ត្រៀមដំឡើងពន្ធគយពី ១០% ទៅ ១២,៥% លើ ៦០ ប្រទេស ពាក់ព័ន្ធនឹងការនាំចូលទំនិញប្រើកម្លាំងពលកម្មបង្ខំ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/06/2026

ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក (USTR) ស្នើរដំឡើងពន្ធគយពីអត្រា ១០% ទៅ ១២,៥% លើសេដ្ឋកិច្ចចំនួន ៦០ ប្រទេស បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបើកការស៊ើបអង្កេតលើដៃគូពាណិជ្ជកម្មដែលបរាជ័យក្នុងការហាមឃាត់នាំចូលទំនិញដែលប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ

ស្វែងយល់ពីចំណេះដឹងហិរញ្ញវត្ថុ ៖ ការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 03/06/2026

ការផ្តល់ឥណទានដោយការទទួលខុសត្រូវ គឺជាការអនុវត្តរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការផ្តល់កម្ចីដល់អតិថិជនដោយផ្អែកលើក្រមសីលធម៌ វិជ្ជាជីវៈ និងការគិតគូរយ៉ាងល្អិតល្អន់ពីផលប្រយោជន៍ និងសមត្ថភាពពិតប្រាកដរបស់អ្នកខ្ចី

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published.Required fields are marked *