កម្ពុជា – ​ជប៉ុន ចាប់ដៃគ្នាពង្រីកប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ និងបង្កើនឱ្យ​មាន​ជើងហោះហើរ​ត្រង់កាន់តែច្រើន​

ភ្នំពេញ ៖ នៅក្នុងដំណើរទស្សនកិច្ច​របស់​ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ទៅកាន់ប្រទេស​ជប៉ុន បានជួប​ពិភាក្សាការងារជាមួយ​​អភិបាលខេត្តអៃឈិ នៃប្រទេសជប៉ុន អំពីការ​បង្កើតកិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ថ្មីៗបន្ថែមទៀត​រវាង​កម្ពុជា និង​ខេត្តអៃឈិ​ប្រទេស​ជប៉ុន ជាពិសេសជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់រវាងបណ្តាខេត្ត ក្រុងរបស់ជប៉ុនផ្សេងទៀតជាមួយកម្ពុជា ។​

នៅក្នុងកិច្ចជំនួបពិភាក្សា​នេះ ភាគីទាំងពីរបានបង្ហាញទស្សនរួមគ្នាថា ទាំងប្រទេស​កម្ពុជា​ដែលជា​តារា​ទើប​នឹង​រះពោរពេញដោយកាលានុវត្ត​ និ​ងខេត្តអៃឈិ​ប្រទេសជប៉ុន ដែលមានសេដ្ឋកិច្ច​នាំមុខ​គេមួយ​ដែរនៅក្នុងប្រទេស​ជប៉ុន មានសក្ដានុពល​ទេសចរណ៍ និង​បេតិកភណ្ឌពិភពលោក​ដូចគ្នា ក៏ដូចជាប្រពៃណីទំនៀមទម្លាប់​គួរឱ្យចាប់អារម្មណ៍​ ជាពិសេស ទំនាក់ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ជប៉ុន ជាង​៧២​ឆ្នាំមកហើយនោះ ​ត្រូវ​បានដំឡើង​កម្រិត​ជា​ដៃគូយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​ គឺពិតជា​កត្តាជួយ​បំពេញបន្ថែម​គ្នាទៅវិញទៅមក​ ដើម្បីរួមគ្នា​ជំរុញវិស័យ​ទេសចរណ៍រវាង​ប្រទេសទាំង​ពីរ គឺកម្ពុជា និង​ជប៉ុន ។

នៅក្នុងជំនួប​នោះដែរ ភាគីទាំងពីរ បាន​ប្ដេជ្ញា​ក្នុងការ​រួមគ្នាផ្សព្វផ្សាយសក្ដានុពល​ទេសចរណ៍​ដល់​ប្រជាជន​នៃ​ប្រទេសទាំងពីរ ការពិនិត្យលទ្ធភាពរៀបចំព្រឹត្តិការណ៍​ជំរុញទេសចរណ៍ ការ​ជំរុញជើងហោះហើរ​ត្រង់ ដើម្បីឱ្យ​មានកំណើនទេសចរកើនឡើង​ជាលំដាប់​ពីមួយឆ្នាំទៅមួយឆ្នាំ ។

ឯកឧត្តម ​ហួត ហាក់ រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា​បានថ្លែងថា ការធ្វើពិពិធកម្មទីផ្សារទេសចរណ៍ថ្មីបន្ថែមរវាងប្រទេសកម្ពុជា និងខេត្តអៃឈិ (Aichi Prefecture) នៃប្រទេសជប៉ុន នឹងជួយឱ្យមានកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរកាន់តែកើនឡើង​មួយកម្រិតទៀត ។​ ជាមួយគ្នានេះ ឯកឧត្តមក៏បានស្នើឱ្យក្រុមហ៊ុនទេសចរណ៍ជប៉ុន MS Tourist Ltd.  បន្តជួយ និងបង្កើនភ្ញៀវទេសចរជប៉ុនមកទស្សនាកម្ពុជា​ឱ្យកាន់តែច្រើ​ន​​​បន្ថែមទៀត ខណៈក្រុមហ៊ុនេះ​បានជួយក្នុងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា​រហូតមក តាមរយៈការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងការនាំភ្ញៀវទេសចរជប៉ុនមកទស្សនានៅកម្ពុជាក្នុងចំនួនគួរឱ្យកត់សំគាល់កន្លងមកនេះ ខណៈដែលក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥កន្លងទៅនេះ ទេសចរជប៉ុន ដែលបានមកទស្សនា និងកម្សាន្តនៅកម្ពុជា មានចំនួន៧៣.០០០នាក់ ។

គួរ​រម្លឹកថា ​ក្នុងវិស័យទេសចរណ៍កម្ពុជា ទើបតែសម្រេច​បាននូវសមិទ្ធផលថ្មីមួយជា​ប្រវត្តិសាស្ត្រ គឺការ​បើកប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ នៅភាគខាង​ត្បូងរាជធានីភ្នំពេញ ។ តាមរយៈអាកាស​យានដ្ឋានអន្តរជាតិនេះដែរ​ កម្ពុជា​រំពឹងថានឹង​ទទួលបាន​ភ្ញៀវទេសចរបរទេស​មក​ទស្សនា​​ និងសម្រាកនៅកម្ពុជា​កាន់តែច្រើន ដោយសារតែការតភ្ជាប់​ជើង​ហោះហើរ​ត្រង់​ពីបណ្ដាប្រទេស​នានាលើពិភពលោក ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ហ្វតតេ និង កម្ពុជារី សហការរៀបចំសិក្ខាសាលាជាលើកដំបូង ស្តីពី «ថាមពលពន្លឺព្រះអាទិត្យ និងការធានារ៉ាប់រង – ការពារការវិនិយោគ និងប្រតិបត្តិការអាជីវកម្ម» ដើម្បីគាំទ្រវិនិយោគិនក្នុងស្រុក និងក្រៅស្រុក និងពង្រឹងការគ្រប់គ្រងហានិភ័យតាមស្តង់ដាអន្តរជាតិ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/05/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងរហ័សនៃវិស័យថាមពលកកើតឡើងវិញ និងការការពារទ្រព្យសម្បត្តិគម្រោងបៃតង ក្រុមហ៊ុន  ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) និងក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា (កម្ពុជារី) បានសហការរៀបចំសិក្ខាសាលាកម្រិតខ្ពស់លើកដំបូងបង្អស់ ស្តីពី «ថាមពលពន្លឺព្រះអាទិត្យ និងការធានារ៉ាប់រង៖ ការពារការវិនិយោគ និងប្រតិបត្តិការអាជីវកម្ម»

ក្រុមហ៊ុន អប្សរា មេឌា សឺវីស (AMS) និងសមាគមធនាគារនៅកម្ពុជា សហការគ្នាផលិត​ និងផ្សព្វផ្សាយមាតិកាលើកកម្ពស់ការយល់ដឹងអំពីការឆបោកតាមអ៊ីនធឺណិត

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/05/2026

ក្រុមហ៊ុន អប្សរា មេឌា សឺវីស (AMS) និងសមាគមធនាគារនៅកម្ពុជា សហការគ្នាផលិត​ និងផ្សព្វផ្សាយមាតិកាលើកកម្ពស់ការយល់ដឹងអំពីការឆបោកតាមអ៊ីនធឺណិត

ចិន​ រឹតបន្តឹងការគ្រប់គ្រងលើអ្នកជំនាញ AI ដើម្បីសម្រេចគោលដៅ ៥ឆ្នាំ លើវិស័យផលិតកម្ម និងស្វ័យប្រវត្តិកម្ម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/05/2026

រដ្ឋាភិបាលចិន បានប្តេជ្ញាក្នុងការរឹតបន្តឹងលើការធ្វើដំណើរទៅក្រៅប្រទេសសម្រាប់អ្នកជំនាញផ្នែកបញ្ញាសិប្បនិម្មិត​ AI កម្រិតខ្ពស់នៅក្នុងវិស័យបច្ចេកវិទ្យា

ក្រសួងរៀបចំដែនដី កំពុងពន្លឿនការចុះបញ្ជីដីធ្លីឲ្យចប់រួចរាល់ក្នុងរយៈពេល ៦ខែខាងមុខនេះ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 27/05/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយនឹងក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានប្រជុំគ្នារិះរកវិធានការថ្មីៗបន្ថែមទៀត ដើម្បីពន្លឿនការរៀបចំឯកសារ និងការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ

រដ្ឋាភិបាល ស្នើ​ឱ្យ​អ្នកដាំស្រូវ ងាកមកដាំដំណាំឧស្សាហកម្មសម្រាប់នាំចេញ 

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/05/2026

​ដោយ​កត់សម្គាល់ថា បរិមាណស្រូវ​ផលិតបាន​នៅកម្ពុជា លើសតម្រូវការក្នុងរង្វង់ ៧ លានតោន ក្នុង ១ ឆ្នាំ សម្រាប់នាំចេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យ​ប្រជាកសិករដែលនិយមដាំដុះដំណាំស្រូវ ប្ដូរទៅដាំដំណាំឧស្សាហកម្មវិញ

ក្រុមហ៊ុនកែច្នៃជ័រកៅស៊ូលំដាប់ទី៤ នៅលើពិភពលោក ចូលមកបោះទុនវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/05/2026

គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ដែលគេស្គាល់ថាជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនកែច្នៃជ័រកៅស៊ូធំជាងគេលំដាប់ទី៤ លើពិភពលោក បានបោះទុនវិនិយោគប្រមាណ ៣០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃជ័រកៅស៊ូនៅកម្ពុជា

តម្លៃទីផ្សាររបស់ក្រុមហ៊ុនផលិតឈីបកូរ៉េខាងត្បូង SK Hynix កើនឡើងជាង ១ ទ្រីលានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/05/2026

តម្លៃទីផ្សាររបស់ក្រុមហ៊ុនផលិតឈីបកូរ៉េខាងត្បូង SK Hynix កើនឡើងលើស ១ ទ្រីលានដុល្លារ ដោយសារតម្រូវការខ្ពស់នៃបន្ទះឈីបបញ្ញាសិប្បនិម្មិត AI។

ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ជាឧបករណ៍គន្លឹះក្នុងការលើកកម្ពស់តម្លាភាពសេដ្ឋកិច្ចនិងធុរកិច្ច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/05/2026

ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងពន្ធដារនៅកម្ពុជា បានឈានដល់ជំហានរបត់ថ្មីមួយទៀត តាមរយៈការដាក់ឱ្យអនុវត្តកាន់តែទូលំទូលាយនូវ «ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា»

កម្ពុជា ត្រូវបានចាត់ចូលក្នុងបញ្ជីទេសចរណ៍ពិភពលោកល្អបំផុតនៅរដូវកាលបៃតង ឆ្នាំ២០២៦

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/05/2026

កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសគោលដៅទេសចរណ៍អាស៊ីអាគ្នេយ៍ចំនួនពីរ ដែលត្រូវបានចាត់ចូលក្នុងបញ្ជីទេសចរណ៍ល្អបំផុតក្នុងរដូវកាលបៃតង (Green Season) ឆ្នាំ២០២៦ របស់ទស្សនាវដ្តី Wanderlust នៃចក្រភពអង់គ្លេស

មេធនាគារ ARDB លើកទឹកចិត្តឱ្យកសិករគិតពីតម្លៃថ្លៃដើមផលិត ជៀសវាងធ្វើកសិកម្មខាតចុងខាតដើម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/05/2026

កសិកម្ម គឺជាវិស័យមួយដែលប្រៀបបានទៅនឹងជន្ទល់សេដ្ឋកិច្ចជាតិដ៏សំខាន់ រាប់ទាំងការធ្វើកសិកម្មចម្រុះ កសិកម្មបែបធម្មជាតិ កសិកម្មតាមកិច្ចសន្យា​​ ក៏ដូចជាកសិ-អេកូឡូស៊ី ហើយក៏ជាប្រភពស្បៀងដែលមិនអាចខ្វះបាន

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published.Required fields are marked *