ហេតុផលនៅពីក្រោយការធ្លាក់ថ្លៃតម្លៃដីនៅកណ្តាល​រាជធានីភ្នំពេញ​ និងតាមបណ្តាខណ្ឌមួយចំនួន

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២៥នេះ តម្លៃដី​​នៅតាមបណ្ដាខណ្ឌ​នានាក្នុងរាជធានីភ្នំពេញ មានការធ្លាក់​ចុះគួរឱ្យកត់សម្គាល់បើធៀបនឹង​ឆ្នាំ២០២៣​​ និងឆ្នាំ២០២៤​ កន្លងទៅ ខណៈការទិញលក់​ក៏នៅមានសកម្មភាព​ហូរហែ ប៉ុន្តែមិនមមាញឹកពេកនោះទេ។

យោងតាមរបាយការណ៍របស់សមាគមអ្នកវាយតម្លៃ និងភ្នាក់​ងារអចលនវត្ថុកម្ពុជា​បានបង្ហាញថា នៅក្នុងឆមាស​ទី១ ឆ្នាំ២០២៥កន្លងទៅនេះ តម្លៃ​ដីធ្លីតាមបណ្ដាខណ្ឌនានាក្នុងរាជធានីភ្នំពេញ ​មានការធ្លាក់ចុះបន្តិចបើធៀបនឹង​ឆ្នាំ២០២៣ ​និង​ឆ្នាំ២០២៤ដែលមានសភាពទ្រឹង(មិនឡើង មិនចុអថ្លៃ) ជាក់ស្ដែង​ដីនៅតំបន់មួយចំនួនក្នុងខណ្ឌដូនពេញ ជាពិសេស សង្កាត់ផ្សារថ្មី១ និងសង្កាត់ផ្សារថ្មី២ ដែលធ្លាប់តែមានតម្លៃខ្ពស់ដល់ទៅ ១៣ ០០០ដុល្លារអាម៉េរិក​ក្នុងមួយម៉ែត្រ​ការ៉េ​ បានធ្លាក់មកនៅត្រឹមតែ​ ១១ ០០០ដុល្លារអាម៉េរិក​ក្នុងមួយម៉ែត្រការ៉េ​តែប៉ុណ្ណោះនៅឆ្នាំ២០២៥នេះ ។

បើតាម​លោក ​ឌិត ចណ្ណា អគ្គនាយក​ក្រុមហ៊ុន​ Lucky Realty បានមានប្រសាសន៍ឱ្យដឹងថា​ ការធ្លាក់ចុះតម្លៃដីធ្លី​ក្នុងឆ្នាំ២០២៥​នេះ បើធៀបនឹង​ឆ្នាំមុនៗ គឺដោយសារតែតម្រូវការ​មិនទាន់មានកំណើន​ដូច​មុនពេលសម័យ​កូន​វីដ​១៩ ។ ម្យ៉ាងទៀត​ សកម្មភាពអភិវឌ្ឍន៍គម្រោង​ថ្មីៗ​ ក្នុងរយៈពេល​ចុងក្រោយ​នេះ​ក៏មិនទាន់មាននោះដែរ ។

លោកបន្តថា ស្រ​បពេល​ដែលតម្លៃដី​មានការ​ថមថយ​មួយកម្រិត​បែបនេះ ការទិញលក់​នៅតែមានជា​ហូរហែ ហើយដីធ្លីដែលអាច​មានការទិញ-លក់ គឺជា​ដីដែលម្ចាស់ដាក់​លក់បន្ទាន់​ក្រោម​តម្លៃទីផ្សារ​ ហើយអ្នកដែលធនធានគ្រប់គ្រាន់ក៏ទិញ​ទុក​សម្រាប់​ត្រៀមផ្ដល់ជូន​អ្នកអភិវឌ្ឍន៍បន្តយកចំណេញនៅពេលអនាគត ប៉ុន្តែប្រសិនបើជា​ដីដែលប្រកាសដាក់លក់​ក្នុងតម្លៃទីផ្សារ គឺមិនមាន​អ្នកទិញនោះទេ ។

លោកបញ្ជាក់ថា តំបន់ដែលមានការទិញលក់​ដីធ្លី​ច្រើន​ក្នុងឆ្នាំ២០២៥នេះ គឺតំបន់នៅជុំវិញអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលទើប​បើក​ដំណើរការ​ថ្មីៗ ។ ជាក់ស្ដែង​ មួយរយៈនេះ អ្នក​វិនិយោគ​បានសម្លឹង​មើលទីតាំង​នៅតំបន់ជុំវិញអាកាស​យានដ្ឋានថ្មីនេះ​ច្រើន ​​ហើយស្វែងរក​ដីធ្លីដែលមានតម្លៃសមរម្យ​សម្រាប់ទុក​អភិវឌ្ឍន៍ ឬទុកលក់បន្ត​នៅពេលអនាគត ។

លោក ប៉ូ​ អ៊ាវ​គង់ អគ្គនាយកក្រុមហ៊ុន​អចលនទ្រព្យ​ Advance ក៏បានប្រាប់​ AMS Economy ឱ្យដឹងដែរថា ការទិញលក់ដីធ្លី​នៅក្នុងឆ្នាំ២០២៥នេះឃើញថា ​នៅតំបន់​ជាយក្រុង​នៅតែ​មានសកម្មភាព​ខ្លាំងជាង​នៅ​តំបន់​ក​ណ្ដា​ល​ក្រុង​ ដោយសារតែ​និន្នាការ និងតម្រូវការ​ដីធ្លីសម្រាប់អភិវឌ្ឍន៍នៅតំបន់ជាយក្រុង​មាន​ច្រើនជាង​នៅកណ្ដាលក្រុង ។

លោកបន្តថា ក្នុងមួយរយៈចុងក្រោយនេះ ការ​វិនិយោគលើ​រោងចក្រ​ ឧស្សាហកម្ម​​នៅតែមាន​ដំណើរការ​ និង​​មានរោងចក្រ​ថ្មីៗចូលមកកាន់កម្ពុជាជាបន្ត​បន្ទាប់ ដូច្នេះហើយតម្រូវការ​នៃការ​ប្រើប្រាស់ដីធ្លី​នៅជាយក្រុងសម្រាប់សង់រោងចក្រ ក៏ដូចជា​ឃ្លាំង​ស្តុកទំនិញ មានតម្រូវការ​ខ្ពស់។ ម្យ៉ាងទៀត សម្រាប់ដីធ្លីដែល​មានតម្លៃ​ថ្លៃជាង១៥ដុល្លារ​អាម៉េរិក​ ក៏មិនមានតម្រូវការប្រើប្រាស់​សម្រាប់​សាងសង់រោងចក្រ​ សហគ្រាសនោះដែរ ។​

សូមបញ្ជាក់ថា យោងតាម​របាយការណ៍វាយតម្លៃរបស់​សមាគមអ្នកវាយតម្លៃ​ និងភ្នាក់ងារអចលនវត្ថុកម្ពុជា​បានឱ្យដឹងថា ខណ្ឌដូនពេញ នៅតែជា​តំបន់ដែល​ដីធ្លីមានតម្លៃខ្ពស់ជាង​គេ​ក្នុងចំណោម​បណ្ដាខណ្ឌទាំង​១​៤​ទូទាំង​រាជធានី ហើយតំបន់ដែលមានតម្លៃដីធ្លីទាប​ក្នុងរាជធានីភ្នំពេញ គឺខណ្ឌនៅតាមជាយក្រុង ​ដូចជា ​ខណ្ឌកំបូល ខណ្ឌព្រែកព្នៅ និងតំបន់មួយចំនួនទៀតនៅក្នុងខណ្ឌដង្កោ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជនជាតិអាម៉េរិករាប់លាននាក់ សម្រេចចិត្តចាកចេញទៅរស់នៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

សកម្មភាពផ្លាស់ប្តូរទីលំនៅរបស់ពលរដ្ឋអាម៉េរិកជាច្រើនទៅក្រៅប្រទេសមានទំនោរកាន់តែច្រើនឡើង ពិសេសគឺធ្វើឡើងដោយយ៉ាងស្ងប់ស្ងាត់

កាសែតអាម៉េរិក WSJ ៖ កូរ៉េខាងជើង មានភាពជោគជ័យសេដ្ឋកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

កាសែតដ៏ល្បីឈ្មោះរបស់អាម៉េរិក The Wall Street Journal (WSJ) សរសេរថា កូរ៉េខាងជើងមានភាពជោគជ័យសេដ្ឋកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតនៅលើពិភពលោក

កម្ពុជានឹងទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី តាមរយៈការចម្រាញ់យកប្រេងក្នុងពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កម្ពុជានឹងអាចទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី បន្ទាប់ពីគម្រោងវិនិយោគរោងចក្រកែច្នៃ ចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង (CNSL) នឹងត្រូវលេចចេញចុងឆ្នាំ ២០២៦ នេះ

ក្រុមហ៊ុនកូរ៉េចំនួន ៤ មានទុនសរុបជាង​ ២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្មនៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្ម និងរោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតនៅក្នុងខេត្តកំពង់ធំ​

អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កសិករគួរចេះផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សច្រើន និងចំណាយពេលវេលាយូរក្នុងការបង្កបង្កើនផល ងាកមកប្រើប្រាស់បច្ចេកវិទ្យាយថ្មីៗទៅតាមសម័យកាល ដើម្បីទទួលបានផលចំណេញខ្ពស់

អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

Leave a Reply

Your email address will not be published.Required fields are marked *