ឥណ្ឌា សាកល្បងបណ្ដុះពពកជាលើកដំបូង​លើរដ្ឋធានីញូវដេលី ដែលពោរពេញទៅដោយខ្យល់ពុល និងផ្សែងអ័ព្ទខ្មៅ

បរទេស ៖ ឥណ្ឌា បានសាកល្បងបណ្ដុះពពកជាលើកដំបូង​លើរដ្ឋធានីញូវដេលីដែលពោរពេញដោយផ្សែងអ័ព្ទខ្មៅ ដើម្បីបង្កើតភ្លៀងសិប្បនិម្មិត និងលាងសម្អាតមេរោគចេញពីខ្យល់ពុល នេះបើយោងតាមការរាយការណ៍ពីសារព័ត៌មាន CNA ។

អាជ្ញាធរទីក្រុងញូវដេលី បានធ្វើការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌា Kanpur សម្រាប់ការបណ្តុះពពកសាកល្បងនៅរសៀលថ្ងៃព្រហស្បតិ៍ សប្ដាហ៍កន្លងទៅ ដោយប្រើយន្តហោះធុនស្រាល Cessna។ យ៉ាងណាមិញ គេ​នៅមិន​ទាន់​ដឹង​ច្បាស់​ទេថា តើ​សារធាតុ​គីមី​អ្វីខ្លះ​ត្រូវ​បាន​គេ​ប្រើ​ក្នុង​ការ​ធ្វើ​តេស្តនៃការបណ្តុះពពក ​ដើម្បី​បង្កើត​ទឹក​ភ្លៀង ?

លោក Manjinder Singh Sirsa ប្រធាននាយកដ្ឋានបរិស្ថានទីក្រុង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការហោះហើរសាកល្បងត្រូវបានធ្វើឡើងរួចរាល់ ដើម្បីត្រួតពិនិត្យសមត្ថភាពនៃដុំពពកក្នុងការត្រៀមខ្លួន និងគ្រប់គ្រងរបស់យន្តហោះ ក៏ដូចជាការវាយតម្លៃសមត្ថភាពនៃឧបករណ៍ និងការសម្របសម្រួលក្នុងចំណោមភ្នាក់ងារពាក់ព័ន្ធទាំងអស់។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្រ្ដីរបស់ទីក្រុងញូវដេលីលោក Rekha Gupta បបានង្ហាញក្តីសង្ឃឹមថា ប្រសិនបើលក្ខខណ្ឌអំណោយផល ទីក្រុងនឹងទទួលបានភ្លៀងសិប្បនិម្មិតជាលើកដំបូងនៅថ្ងៃទី២៩ ខែតុលាខាងមុខនេះ។

ការបណ្ដុះពពក គឺជាការបាញ់អំបិល ឬសារធាតុគីមីផ្សេងទៀតចូលទៅក្នុងពពកដោយការប្រើប្រាស់យន្តហោះដើម្បីបង្កជាភ្លៀងសិប្បនិម្មិត។ វិធីសាស្ត្របណ្ដុះពពកដើម្បីបង្កើតភ្លៀងសិប្បនិម្មិតត្រូវបានបង្កើត​ឡើង​ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៤០ ដែលត្រូវបានអនុវត្តដោយប្រទេស​​ជា​ច្រើន​ ដើម្បី​កាត់​បន្ថយ​គ្រោះ​រាំង​ស្ងួត និងប្រយុទ្ធប្រឆាំង​នឹង​ភ្លើង​ឆេះ​ព្រៃជាដើម។

គួរបញ្ជាក់ដែរថា ទីក្រុងញូវដេលី មានចំនួនប្រជាជនសរុបជាង ៣០ លាននាក់កំពុងរស់នៅ និងជាប់ចំណាត់ថ្នាក់ជារដ្ឋធានីដែលមានការបំពុលខ្យល់ខ្លាំងបំផុតរបស់ពិភពលោក ជាមួយនឹងផ្សែងអ័ព្ទយ៉ាងធ្ងន់ធ្ងរគ្របដណ្តប់ពេញមេឃរាល់រដូវរងា។ ជាតិពុលនៅក្នុងខ្យល់ត្រជាក់បង្កើតជាការបំភាយដ៏គ្រោះថ្នាក់ គួបផ្សំជាមួយនឹងការដុតដំណាំ ការបំពុលពីរោងចក្រ និងចរាចរណ៍នៃយានយន្ត។ លើសពីនេះ ជាតិពុលមានកម្រិតខ្ពស់ដល់ទៅ PM2.5 ដែលភាគល្អិតៗនៅក្នុងខ្យល់បង្កជាមេរោគមហារីកតូចល្មមអាចចូលទៅក្នុងចរន្តឈាម ជាពិសេស អត្រាគ្រោះថ្នាក់អាចកើនឡើងជាងការកំណត់របស់អង្គការសហប្រជាជាតិទៅលើសុខភាពប្រចាំថ្ងៃរបស់ប្រជាជនទូទៅ។ មិនត្រឹមតែប៉ុណ្ណោះ ការបំពុលកាន់តែកើនឡើងខ្ពស់នៅក្នុងសប្តាហ៍កន្លងទៅនេះបន្ទាប់ពីមានការបាញ់កាំជ្រួចជាច្រើនថ្ងៃដើម្បីប្រារព្ធពិធីបុណ្យ Diwali ដែលជាពិធីបុណ្យរបស់សាសនាហិណ្ឌូ។ អ្នកវិទ្យាសាស្ត្របានព្រមានថា តំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូក៏កំពុងទទួលរងនូវហានិភ័យ និងប៉ះពាល់ដល់ទ្រង់ទ្រាយដើមជាបន្តបន្ទាប់ដោយសារតែខ្យល់ពុល៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *