ក្រសួងពាណិជ្ជកម្មបានបើកកិច្ចប្រជុំបន្ទាន់ជាមួយតំណាងផ្សារទំនើបនានា ដើម្បីជួយសម្របសម្រួល និងរកដំណោះស្រាយទៅលើផលលំបាករបស់អាជីវកម្មផ្សារទំនើបនៅកម្ពុជា ជាពិសេសផ្សារដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្របិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល។
ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្ម តាមរយៈកិច្ចប្រជុំអនឡាញ (Zoom Video Call) កាលពីថ្ងៃទី20 ខែមេសា ឆ្នាំ2021 បានមានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្មបានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវី-19 និងដើម្បីរក្សារស្ថេរភាពតម្លៃទំនិញផលិតផលនៅលើទីផ្សារ ជាពិសេសគឺផលិតផលស្បៀងអាហាររបស់ប្រជាពលរដ្ឋ។
ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើដល់ម្ចាស់ផ្សារទំនើបទាំងអស់ចូលរួមសហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការដាក់លក់ទំនិញរបស់ខ្លួនក្នុងវេបសាយរបស់ក្រសួងពាណិជ្ជកម្ម ឬសហការដឹកជញ្ជូនទំនិញជូនប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ និងតំបន់ក្រហម។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងកោតសរសើរដល់ម្ចាស់ផ្សារទំនើបទាំងអស់ដែលកន្លងមកបានរក្សារស្ថេរភាពថ្លៃទំនិញបានល្អ ទោះបីស្ថិតក្នុងគ្រាលំបាកយ៉ាងណាក៏ដោយ។
ជាការស្នើសុំពីតំណាងផ្សារទំនើបបានសំណូមពរដល់ក្រសួងពាណិជ្ជកម្មក្នុងការជួយសម្របសម្រួលចំពោះបញ្ហាធំៗមួយចំនួន ដែលខ្លួនកំពុងតែប្រឈមមុខ ក្នុងនោះរួមមាន ការធ្វើដំណើររបស់បុគ្គលិកទៅ-មកដើម្បីបំពេញការងារ ការលំបាកក្នុងការដឹកជញ្ជូនទំនិញធ្លងពីខេត្តចូលមករាជធានីភ្នំពេញ និងការនាំចូលទំនិញពីក្រៅប្រទេស ដើម្បីផ្គត់ផ្គង់តម្រូវការនៅក្នុងស្រុក។
តមទៅនឹងការលើកឡើងពីតំណាងផ្សារទំនើប ឯកឧត្តមរដ្ឋលេខាធិការបានទទួលយកសំណើរ ដើម្បីពិចារណាក្នុងស្វែងរកវិធីសាស្ត្រ និងដំណោះស្រាយ ធ្វើយ៉ាងណាអាចជួយដល់ដំណើរការនៃការផ្គត់ផ្គង់ចំណីអាហារនៅក្នុងអំឡុងពេលនេះអាចប្រព្រឹត្តទៅបានល្អប្រសើរ។ គួរបញ្ជាក់ថា កិច្ចប្រជុំខាងលើនេះក៏មានវត្តមានរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ នាយកដ្ឋានកិច្ចការណ៍ពិព័រណ៍ជាច្រើនរូប។ ដោយឡែកភាគីខាងតំណាងផ្សារទំនើបមានការចូលរួមពីតំណាងផ្សារទំនើប Aeon Mall, តំណាងផ្សារទំនើប Makro Phnom Phenh, តំណាងផ្សារទំនើប Lucky, តំណាងផ្សារទំនើប Bayon, តំណាងផ្សារទំនើប Supper Store, តំណាងផ្សារទំនើប Chip Mong និងតំណាងផ្សារទំនើប Bio Mart ផងដែរ៕

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ៊ីរ៉ង់ បង្ហាញលទ្ធផលវាយលុកមូលដ្ឋានទ័ពអាម៉េរិករយៈពេល ១៥ ថ្ងៃចុងក្រោយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/07/2026
កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ហៅកាត់ថា IRGC បានធ្វើការបង្ហាញរបាយការណ៍នៃប្រតិបត្តិការវាយកម្ទេចគោលដៅជាមូលដ្ឋានទ័ពអាម៉េរិកជាច្រើនកន្លែងក្នុងតំបន់ក្នុងរយៈពេលនៃការប៉ះទង្គិចគ្នាចុងក្រោយបំផុតចន្លោះពីថ្ងៃទី ៨ ដល់ថ្ងៃទី ២៣ ខែកក្កដា កន្លងមកនេះ

ពលរដ្ឋអាល្លឺម៉ង់ ជាង៧០ភាគរយ គ្មានជំនឿចិត្តលើប្រសិទ្ធភាពវិស័យយោធាក្នុងករណីប្រទេសជួបសង្គ្រាម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/07/2026
ប្រជាជនអាល្លឺម៉ង់ដ៏ច្រើនលើសលប់មិនមានជំនឿចិត្តទៅលើកងកម្លាំងប្រដាប់អាវុធ និងកងកម្លាំងការពារជាតិរបស់ខ្លួននោះទេថា អាចមានសមត្ថភាពការពារប្រទេសពីការវាយប្រហារណាមួយពីប្រទេសបច្ចាមិត្តនៅពេលអនាគត

KNN GROUP របស់អ្នកឧកញ៉ា ជាម ឃុនណាត វិនិយោគរោងចក្រដំឡើងរថយន្តនៅខេត្តកណ្តាល
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 27/07/2026
ដោយសារការជឿជាក់យ៉ាងមុតមាំបំផុត ទៅលើ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ KNN GROUP សម្រេចចិត្តវិនិយោគបង្កើតរោងចក្រតម្លើងរថយន្តចំនួនទឹកប្រាក់២៨ លានដុល្លាសហរដ្ឋអាមេរិក

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
ប្រទេសអ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក




វិថីហិរញ្ញវត្ថុ





















































Account
Security
Favourite Content