បរទេស៖ កាលពីដើមឆ្នាំ2021នេះ ប្រទេសថៃធ្លាប់បានធ្វើការព្យាករទៅលើកំណើនសេដ្ឋកិច្ចជាតិរបស់ខ្លួនថាអាចនឹងសម្រេចបានក្នុងរង្វង់ប្រមាណ3ភាគរយ ប៉ុន្តែដោយសារតែការធ្លាក់ចុះនូវចំនួនទេសចរអន្តរជាតិមកកាន់ប្រទេសរបស់ខ្លួន រួមជាមួយនឹងការចាយវាយរបស់ប្រជាជនក្នុងស្រុកធ្លាក់ចុះខ្លាំងដោយសារតែបញ្ហានៃវិបត្តិជំងឺកូវីដ-19 រលកទី3ដែលកំពុងវាយប្រហារនោះ បានបណ្តាលឲ្យការព្យាករពីកំណើនសេដ្ឋកិច្ចនេះធ្លាក់ចុះមកនៅត្រឹម1.8ភាគរយវិញ។

ជាមួយនឹងការទម្លាក់ចុះការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចខាងលើនេះ ធនាគារជាតិថៃក៏បានធ្វើការកែប្រែទៅលើចំនួននៃការព្យាករទៅលើកំណើនភ្ញៀវទេសចរបរទេសដែលនឹងធ្វើដំណើរចូលក្នុងប្រទេសពី 3 លាននាក់កាលពីលើកមុនមកត្រឹមតែ 7 សែននាក់ប៉ុណ្ណោះសម្រាប់ឆ្នាំនេះ ហើយទម្លាក់ចុះពី 21.5 លាននាក់មកត្រឹមតែ 10 លាននាក់ប៉ុណ្ណោះនៅក្នុងឆ្នាំ2022 ខាងមុខនេះ។
បន្ថែមពីនេះ ធនាគារជាតិថៃ ក៏បានកាត់បន្ថយការព្យាករពីទំហំនៃកំណើនសេដ្ឋកិច្ចជាតិរបស់ខ្លួនសម្រាប់ឆ្នាំ2022ផងដែរ ដែលអាចសម្រេចបានប្រមាណ 3.9 ភាគរយប៉ុណ្ណោះ ហើយប្រសិនបើស្ថានភាពនៃការឆ្លងរីករាលដាលនៃវីរុសកូវីដនៅតែបន្ត និងមិនមានភាពថមថយទេ នោះការព្យាករនេះក៏នឹងអាចធ្លាក់ចុះខ្លាំងជាងនេះបន្ថែមទៀតផង។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើប្រទេសថៃអាចឆ្លងកាត់រលកវាយប្រហារដោយសារវិបត្តិជំងឺកូវីដលើកទី3នេះបានក្នុងពេលឆាប់ៗនេះ នោះវាក៏អាចបានត្រឹមជួយគាំទ្រទៅដល់សកម្មភាពចាយវាយក្នុងស្រុក (Domestic Consumption) សម្រាប់ឆ្នាំក្រោយតែប៉ុណ្ណោះ ខណៈដែលបច្ចុប្បន្នការព្យាករសម្រាប់ការចាយវាយក្នុងស្រុកនេះ ត្រូវបានទម្លាក់ចុះមកនៅត្រឹមតែ 2.5 ភាគរយ ដែលផ្ទុយកាលពីដើមឆ្នាំធ្លាប់បានព្យាករណ៍ថាមាន 3 ភាគរយ៕


អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញតាមទម្រង់អេឡិចត្រូនិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/06/2026
កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញ តាមទម្រង់អេឡិចត្រូនិក ដើម្បីពន្លឿន និងសម្រួលពាណិជ្ជកម្ម

ការពហិកាទំនិញថៃ និងការប្រើប្រាស់ផលិតផលក្នុងស្រុក ជាចលករយ៉ាងសំខាន់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងពង្រីក SME
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 05/06/2026
ការបន្តពហិកាទំនិញថៃ និងការប្រើប្រាស់ផលិតផលក្នុងស្រុក ( Local Products) គឺជាកាតាលីករ ឬជាកម្លាំងចលករដ៏មានឥទ្ធិពលក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍន៍សង្គមមួយឱ្យមានចីរភាព




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content