ភ្នំពេញ ៖ ភ្នំពេញ គឺជាតំបន់សេដ្ឋកិច្ចពិសេសប្រចាំប្រទេស ហើយក៏ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សកម្មដែលមានភាពទាក់ទាញអ្នកវិនិយោគច្រើនជាងគេដើម្បីបណ្ដាក់ទុនវិនិយោគទៅលើអចលនទ្រព្យ ហើយក្នុងនោះគេសង្កេតឃើញអចលនទ្រព្យដែលផ្តោតទៅលើដីធ្លីនៅក្នុងខណ្ឌចំនួន៥ មានតម្លៃថ្លៃជាងគេ និងមានការអភិវឌ្ឍទៅលើសំណង់អគារច្រើន។

អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាបានបង្ហាញថា នៅក្នុងចំណោមខណ្ឌទាំង១៥ចំណុះរាជធានីភ្នំពេញ គេសង្កេតឃើញមានខណ្ឌចំនួន៥ ដែលមានតម្លៃដីធ្លីថ្លៃជាងគេ ដោយទីតាំងខ្លះមានតម្លៃលើសពី១ម៉ឺនដុល្លារអាមេរិកឯណោះក្នុងមួយម៉ែត្រការ៉េ ។
លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance បានឱ្យដឹងថា ខណ្ឌដែលមានតម្លៃដីធ្លីថ្លៃជាងគេនៅក្នុងរាជធានីភ្នំពេញ យើងឃើញមាននៅខណ្ឌបឹងកេងកង ខណ្ឌចំការមន ខណ្ឌដូពេញ និងខណ្ឌ៧មករា ។ ចំណែកខណ្ឌមួយទៀតដែលមើលឃើញថាជាតំបន់អភិវឌ្ឍន៍ខ្លាំងទៅលើអគារពាណិជ្ជកម្មថ្មីៗគឺខណ្ឌទួលគោក ។

លោកថា ៖
“ខណ្ឌបឹងកេងកង ត្រូវបានចាត់ទុកជាតំបន់ដែលមានតម្លៃដីធ្លីខ្ពស់ជាងគេ ហើយអ្នកទិញដីនៅតំបន់នេះភាគច្រើនទិញដើម្បីអភិវឌ្ឍន៍ជាអគារខ្ពស់ៗ ដោយមិនមែនទិញដើម្បីវិនិយោគទុកលក់ចំណេញបន្តទៀតនោះទេ ពីព្រោះថាដីប្រភេទនេះមានតម្លៃខ្ពស់រួចទៅហើយ ដូច្នេះវាមិនឱកាសក្នុងការឡើងថ្លៃបន្តទៀតឡើយ”
លោកបន្តថា ៖
“និយាយជារួមទៅក្នុងខណ្ឌទាំង៥ដែលបានរៀបរាប់ គឺមានតម្លៃអចលនទ្រព្យខ្ពស់ ក៏ប៉ុន្តែបើនិយាយពីអត្រានៃការឡើងថ្លៃអចលនទ្រព្យរួមទាំងដីធ្លីខណ្ឌទាំង៥មិនឡើងខ្ពស់ទេ។ តំបន់ដែលឃើញថាមានអត្រាកំណើនខ្ពស់យើងមើលឃើញមាននៅតំបន់នៅខណ្ឌព្រែកព្នៅ ខណ្ឌសែនសុខ ខណ្ឌច្បារអំពៅ ដូច្នេះ អ្នកវិនិយោគលើដីធ្លីដែលទិញដីនៅតំបន់ទាំងនេះ នឹងទទួលបានការចំណេញខ្ពស់។ ក្រៅពីនេះ ក៏មានតំបន់មួយចំនួនទៀតនៅខណ្ឌដង្កោ នៅម្ដុំផ្លូវ៦០ម៉ែត្រ និងតំបន់នៅតាមផ្លូវក្រវ៉ាត់ក្រុងទី២ជាដើម”

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងដែរថា ដីកណ្ដាលក្រុងជាដីសម្រាប់អភិវឌ្ឍន៍អគារខ្ពស់បានច្រើនជាន់ទើបអ្នកអភិវឌ្ឍន៍ទទួលបានប្រាក់ចំណេញ ចំណែកអ្នកវិនិយោគដីធ្លីដែលចង់បានប្រាក់ចំណេញ មិនគួរទិញដីកណ្ដាលក្រុងសម្រាប់ទុកលក់បន្តនោះទេ។ ដីធ្លីដែលអាចទទួលបានប្រាក់ចំណេញខ្ពស់គឺជាដីនៅជាយក្រុង និងមិនទាន់មានការអភិវឌ្ឍ ដូច្នេះគេអាចទិញទុករយៈពេល២-៣ឆ្នាំ ឬ៥ឆ្នាំនឹងបានផលកាន់តែច្រើន ។ លោកបន្តថា តំបន់ទាំង៥ នៅកណ្ដាលក្រុងភ្នំពេញ ជាតំបន់ដែលត្រូវអភិវឌ្ឍន៍អគារខ្ពស់ៗរួមមានខុនដូ និងអគារការិយាល័យរបស់ក្រុមហ៊ុនជាដើម។ អ្នកដែលចង់ស្នាក់នៅជិតកន្លែងធ្វើការ គេទិញខុនដូ ឬជួលអាផាត់មិនសម្រាប់ស្នាក់នៅ ហើយចុងសប្ដាហ៍គេអាចទៅលេងផ្ទះនៅជាយក្រុង ឬផ្ទះលំហែនៅតាមបណ្ដាខេត្ត ដូច្នេះហើយទើបមានការបែងចែកដីសម្រាប់អភិវឌ្ឍន៍ទៅតាមតំបន់នីមួយៗ ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content