ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន និងកំពុងពិចារណាលើការអនុញ្ញាតឱ្យខេត្ត/ក្រុងមួយចំនួនទៀតមិនតម្រូវពាក់ម៉ាសបន្ថែមពីលើខេត្តចំនួន៤ដែលបានអនុញ្ញាតរួចរាល់ រួមមានខេត្តស្ទឹងត្រែង មណ្ទលគីរី រតនៈគីរី និងខេត្តព្រះវិហារ។

ក្រោយការមើលឃើញជាក់ស្ដែងពីការថមថយចុះនៃចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅកម្ពុជាគួរឱ្យកត់សម្គាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ បាន និងកំពុងពិចារណាដាក់ខេត្ត ស្រុក មួយចំនួនបន្ថែមទៀតដែលអនុញ្ញាតឱ្យមិនតម្រូវពាក់ម៉ាស់ទៀតនោះទេ ដែលការអនុញ្ញាតនេះបានចូលរួមចំណែកក្នុងការកាត់បន្ថយចំណាយរបស់ប្រជាជនទៅលើការទិញម៉ាស់ប្រើប្រាស់ជាប្រចាំថ្ងៃ។

សម្ដេចបានបន្តឱ្យដឹងទៀតថា នៅពេលណាភាពស៊ាំនៅក្នុងសហគមន៍កាន់តែមានភាពរឹងមាំ នោះកាតព្វកិច្ចពាក់ម៉ាស់នឹងត្រូវបានកាត់បន្ថយ ដូច្នេះសូមអំពាវនាវដល់ប្រជាជនទូទៅត្រូវតែស្វះស្វែងទទួលយកវ៉ាក់សាំងដូសជំរុញទី៣ ឬទី៤ ឱ្យបានគ្រប់គ្នា ដើម្បីអាចការពារខ្លួនពីការឆ្លងនៃជំងឺកូវីដ។
ទោះជាយ៉ាងណាក៏ដោយ សម្ដេចតេជោ បានអំពាវនាវដល់ប្រជាជនទូទៅនៅតែព្យាយាមអនុវត្តនូវវិធានការសុខាភិបាល និងរក្សាការអនុវត្ត វិធានការ ៣កុំ ៣ការពារ ដើម្បីអាចកាត់ផ្តាច់ការរាលដាលប្រកបដោយប្រសិទ្ធភាពខ្ពស់។
គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ការចាក់វ៉ាក់សាំងនៅកម្ពុជាសម្រេចបានដូចខាងក្រោម ៖
– អាយុ ១៨ឆ្នាំ ឡើងទៅ = ១០២.៧៦%
– អាយុ ១២-១៧ឆ្នាំ = ១០០.២១%
– អាយុ ០៦-១១ឆ្នាំ = ១០៧.៩៤%
– អាយុ ០៥ឆ្នាំ = ១២៥.១៦%

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ៊ីរ៉ង់ បង្ហាញលទ្ធផលវាយលុកមូលដ្ឋានទ័ពអាម៉េរិករយៈពេល ១៥ ថ្ងៃចុងក្រោយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/07/2026
កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ហៅកាត់ថា IRGC បានធ្វើការបង្ហាញរបាយការណ៍នៃប្រតិបត្តិការវាយកម្ទេចគោលដៅជាមូលដ្ឋានទ័ពអាម៉េរិកជាច្រើនកន្លែងក្នុងតំបន់ក្នុងរយៈពេលនៃការប៉ះទង្គិចគ្នាចុងក្រោយបំផុតចន្លោះពីថ្ងៃទី ៨ ដល់ថ្ងៃទី ២៣ ខែកក្កដា កន្លងមកនេះ

ពលរដ្ឋអាល្លឺម៉ង់ ជាង៧០ភាគរយ គ្មានជំនឿចិត្តលើប្រសិទ្ធភាពវិស័យយោធាក្នុងករណីប្រទេសជួបសង្គ្រាម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/07/2026
ប្រជាជនអាល្លឺម៉ង់ដ៏ច្រើនលើសលប់មិនមានជំនឿចិត្តទៅលើកងកម្លាំងប្រដាប់អាវុធ និងកងកម្លាំងការពារជាតិរបស់ខ្លួននោះទេថា អាចមានសមត្ថភាពការពារប្រទេសពីការវាយប្រហារណាមួយពីប្រទេសបច្ចាមិត្តនៅពេលអនាគត

KNN GROUP របស់អ្នកឧកញ៉ា ជាម ឃុនណាត វិនិយោគរោងចក្រដំឡើងរថយន្តនៅខេត្តកណ្តាល
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 27/07/2026
ដោយសារការជឿជាក់យ៉ាងមុតមាំបំផុត ទៅលើ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ KNN GROUP សម្រេចចិត្តវិនិយោគបង្កើតរោងចក្រតម្លើងរថយន្តចំនួនទឹកប្រាក់២៨ លានដុល្លាសហរដ្ឋអាមេរិក

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
ប្រទេសអ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content