ភ្នំពេញ ៖ បច្ចុប្បន្ននេះ ការសាងសង់អគារខ្ពស់ៗនៅកម្ពុជាកាន់តែមានចំនួនច្រើនឡើង ទាំងអគារខុនដូ ការិយាល័យ និងអាផាតមិន ហើយកំណើននៃអគារទាំងនេះ នឹងត្រូវការសេវាកម្មថែទាំអគារនៅពេលអនាគត ដូច្នេះតម្រូវការនៃសេវាកម្មថែទាំអគារទាំងនេះនឹងកើនឡើងខ្ពស់នៅពេលអនាគតដ៏ខ្លីខាងមុខនេះ។

លោក កឺក ណារិន អគ្គនាយកក្រុមហ៊ុន Chestertons Cambodia បានឱ្យដឹងថា សេវាកម្មគ្រប់គ្រងថែទាំអចលនទ្រព្យជាសេវាកម្មដែលពេញនិយមនៅបណ្ដាប្រទេសរីកចម្រើន និងប្រទេសដែលមានអគារខ្ពស់ៗជាច្រើន ប៉ុន្តែសម្រាប់កម្ពុជា ថ្វីត្បិតតែវាមិនទាន់ពេញនិយមខ្លាំង តែនៅពេលអនាគតវានឹងពេញនិយម និងមានតម្រូវការ ។

លោកបន្តថា ៖
“នាពេលកន្លងមក យើងបានសង្កេតឃើញថា នៅតាមបណ្ដាអគារនានាតែងជួបបញ្ហាប្រឈម ដោយសារតែគាត់ពិបាកក្នុងការរកអ្នកគ្រប់គ្រង និងថែទាំលើទ្រព្យរបស់គាត់ ដូចជាការខូចខាតម៉ាស៊ីនត្រជាក់ ជណ្ដើរយន្តមានបញ្ហាជាដើម ។ តែបើសិនម្ចាស់អគារនោះប្រគល់ទ្រព្យរបស់ខ្លួនឱ្យទៅក្រុមហ៊ុនសេវាកម្មគ្រប់គ្រង និងថែទាំអចលនទ្រព្យជាអ្នកមើលថែបន្តនឹងធ្វើឱ្យអតិថិជន ឬអ្នកដែលប្រើប្រាស់អគារនោះនឹងពេញចិត្ត លើសេវាកម្មហើយម្ចាស់អគារក៏នឹងទទួលបានការទុកចិត្តពីអតិថិជនរបស់ខ្លួនដែរ”
លោកបន្ថែមថា ៖
“សព្វថ្ងៃនេះយើងបានមើលឃើញថា ការផ្ដល់សេវាគ្រប់គ្រងអចលនទ្រព្យនៅមានកម្រិតនៅឡើយបើធៀបនឹងការរីកលូតលាស់នៃចំនួនអគារខុនដូ ការិយាល័យនិងបុរីជាដើម ។ ដូច្នេះតម្រូវការសេវាគ្រប់គ្រងអចលនទ្រព្យនៅពេលខាងមុខនេះនឹងត្រូវការកាន់តែច្រើន។ សេវាកម្មគ្រប់គ្រងមិនទាន់ស្តង់ដារមានច្រើនណាស់គឺការគ្រប់គ្រងបែបឱ្យតែបានៗមានច្រើន តែសេវាគ្រប់គ្រងស្តង់ដារត្រឹមត្រូវមានប្រសិទ្ធភាព គឺមានតិចតួច”
អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន World bridge ធ្លាប់បានលើកឡើងផងដែរថា សេវាកម្មថែទាំក្រោយការសាងសង់រឹតតែសំខាន់សម្រាប់គ្រប់គ្រង និងថែទាំអគារឱ្យមានប្រសិទ្ធភាព និងសម្រួលដល់ការរស់នៅ បំពេញតម្រូវការរបស់អតិថិជនដែលប្រើប្រាស់អគារនោះ ដូច្នេះក្នុងនាមជាអ្នកអភិវឌ្ឍន៍អគារខ្ពស់មួយរូបនៅកម្ពុជាតែងតែគិតគូរពីបញ្ហានេះ ។ យោងតាមរបាយការណ៍ដែលបង្ហាញដោយ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា គិតមកដល់ពេលនេះ នៅភ្នំពេញមានអគារខ្ពស់ៗជាង ១ ៦០០អគារ មានសំណង់បុរីផ្ទះល្វែងជាង ៣០០ទីតាំងបន្ថែមទៀត ខណៈដែលវត្តមានសំណង់អគារ និងសំណង់បុរីទាំងនេះ នឹងជំរុញឱ្យសេវាគ្រប់គ្រង និងថែទាំមានកំណើនខ្ពស់នៅពេលខាងមុខ ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 24/07/2026
អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ដើម្បីបង្កើនចំណូលគ្រួសារ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/07/2026
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ឱ្យមានលទ្ធភាព និងផលិតភាពខ្ពស់ ដើម្បីបង្កើនចំណូលគ្រួសារ




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content