យោងតាមរបាយការណ៍ចុងក្រោយដែលត្រូវបានចេញផ្សាយដោយ The World Economic Forum បានបង្ហាញថា តួលេខនៃចំនួនអ្នក ពិការភ្នែកនៅលើសកលលោកសរុបពេលនេះមានរហូតទៅដល់៤០លាននាក់ ហើយចំនួននេះនឹងបន្តកើនឡើងខណៈដែលពលរដ្ឋវ័យចំណាស់ក៏កើនឡើងដែរនោះ។

ជាមួយគ្នានេះអ្នកជំនាញកំពុងបង្ហាញនូវក្តីព្រួយបារម្ភថា តើសកលលោកនឹងអាចជួយគាំទ្រដល់ការធ្វើដំណើររបស់ក្រុមជនពិការ និងក្រុមអន់ថយការមើលឃើញទាំងនោះដោយរបៀបណានាពេលអនាគត។ ដោយសារមើលឃើញបញ្ហាបែបនេះហើយកម្មវិធីទូរស័ព្ទថ្មីមួយត្រូវបានបង្កើតឡើងដែលមានឈ្មោះថា Waymap ជាកម្មវិធីទូរស័ព្ទដ៏ប្លែកមិនធ្លាប់មានតាមរយៈបច្ចេកវិទ្យាជួយបង្ហាញផ្លូវធ្វើដំណើរដល់អ្នកប្រើប្រាស់ជាជនពិការភ្នែកយ៉ាងមានប្រសិទ្ធភាព។

បច្ចុប្បន្នកម្មវិធីនេះកំពុងត្រូវបានដាក់ឲ្យសាកល្បងដំណើរការនៅក្នុងទីក្រុងឡុងជាមួយនឹងក្រុមជនពិការភ្នែកស្ម័គ្រចិត្តជាច្រើននាក់។កម្មវិធីនេះអាចជួយបង្ហាញផ្លូវ ជាពិសេសជួយសម្រួលដល់ការធ្វើដំណើរតាមមធ្យោបាយសាធារណៈបានយ៉ាងងាយស្រួលបំផុត។ Waymap អាចធ្វើការណែនាំផ្លូវតាមរយៈសម្លេង។ ឧទាហរណ៍ ដូចជាការប្រាប់ពីជំហ៊ានដែលត្រូវដើរ និងមុំ ដឺក្រេដែលត្រូវដើរ ទីតាំងសម្រាប់ទិញសំបុត្រជាដើម។ សម្រាប់អ្នកប្រើប្រាស់ហើយដោយសារតែក្នុងចំងាយ១ម៉ែត្រជុំវិញស្មាតហ្វូនកម្មវិធីនេះអាចកំណត់ទីតាំងបានយ៉ាងច្បាស់ដែលសូម្បីតែមិនមានប្រើប្រាស់អ៊ិនធឺណេត ឬ GPS ក៏ដោយ។
Waymap ប្រើប្រាស់ Sensor ដែលមាននៅលើស្មាតហ្វូនដើម្បីប្រមូលទិន្នន័យនៃការធ្វើដំណើរប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់បូកបញ្ចូលទិន្នន័យដែលមានស្រាប់នៅលើ map ដើម្បីអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគណនាផ្លូវ និងការបង្ហាញផ្លូវឲ្យបានត្រឹមត្រូវបំផុតទាំងនៅទីសាធារណៈ និងនៅខាងក្នុងអគារនានាក្តី ព្រោះតែជនពិការភាគច្រើនពួកគេនឹងប្រើប្រាស់ផ្លូវធ្វើដំណើរមិនច្រើនពេកនោះទេដើម្បីអាចកត់ត្រាបាន។ គួរឲ្យដឹងដែរថា ក្រុមជនពិការភ្នែកចំនួន១០នាក់កំពុងប្រើប្រាស់កម្មវិធីនេះក្នុងការសាកល្បងនៅទីក្រុងអង់គ្លេស ហើយបានអះអាងថាពួកគេពិតជាមានភាពងាយស្រួលក្នុងការធ្វើដំណើរជាងមុន ហើយបើតាមការបញ្ជាក់ដោយក្រុមអ្នកបង្កើតកម្មវិធី Waymap បានឱ្យដឹងថា ផែនការបន្ទាប់របស់ខ្លួនកម្មវិធីនេះនឹងត្រូវយកទៅប្រើប្រាស់នៅក្នុងទីក្រុងវ៉ាស៊ីនតោនរបស់ប្រទេសអាមេរិក៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា កំពុងបោះជំហ៊ានឆ្ពោះទៅអភិវឌ្ឍន៍វិស័យកម្មន្តសាលកម្រិតខ្ពស់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/03/2026
កម្ពុជា បាន និងកំពុងបោះជំហានឆ្ពោះទៅមុខ ឈានទៅរកកាអភិវឌ្ឍវិស័យកម្មន្តសាលកម្រិតខ្ពស់ តាមរយៈបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្តជាដើម
ក្រសួងរៀបចំដែនដី សហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ប្រែក្លាយភូមិឋានពលរដ្ឋទៅជាបុរីជនបទ និងកសាងខឿនសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 05/03/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយភូមិឋានពលរដ្ឋឱ្យទៅជាបុរីជនបទ និងកសាងខឿនសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរ
ប្រធានាធិបតីប៊ុលហ្គារីអះអាងថា បញ្ហានៅអ៊ីរ៉ង់ មិនអាចគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួនឡើយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/03/2026
ថ្នាក់ដឹកនាំកំពូលរបស់ ប៊ុលហ្គារី អះអាងថា គ្មានការគំរាមកំហែង ឬគ្រោះថ្នាក់ណាមួយដែលអាចប៉ះពាល់ដល់បញ្ហាសន្តិសុខជាតិរបស់ប៊ុលហ្គារីនោះឡើយ បើទោះជាជម្លោះយោធារវាងសហរដ្ឋអាម៉េរិក អ៊ីស្រាអែល និងអ៊ីរ៉ង់នៅតែបន្តភាពតានតឹងក៏ដោយ




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content