កាកសំណល់អាហារ ឬសំណល់ផ្ទះបាយ គឺជាបញ្ហាមួយក្នុងចំណោមបញ្ហាដ៏ធ្ងន់ធ្ងរផ្សេងទៀតដែលបាន និងកំពុងតែដាក់បន្ទុកយ៉ាងខ្លាំងដល់បរិស្ថានរស់នៅរបស់មនុស្ស ក៏ដូចជាពិភពលោកជារៀងរាល់ថ្ងៃ។

ជារៀងរាល់ថ្ងៃ កាកសំណល់អាហាររាប់លានតោនត្រូវបានគេបោះបង់ចោល ឬប្រហែលជា៣០ភាគរយនៃអាហារដែលមនុស្សនៅទូទាំងពិភពលោកប្រើប្រាស់ជាប្រចាំ ហើយមិនត្រឹមតែប៉ុណ្ណោះកាកសំណល់ទាំងនោះបានចូលរួមបំពុលអាកាសធាតុដល់ទៅប្រមាណ១០ភាគរយនៃការបំពុលអាកាសនៅលើភពផែនដី។ នេះបើយោងតាមការស្រាវជ្រាវដោយ WWF ។

ក្រុមអ្នកវិទ្យាសាស្ត្រ និងក្រុមហ៊ុនអាជីវកម្មកើតថ្មីជាច្រើនកំពុងស្វះស្វែងរកវិធីក្នុងការរិះរកដំណោះស្រាយបញ្ហារួមគ្នាដោយផ្តោតសំខាន់ទៅលើការកែច្នៃម្ហូបអាហារដែលត្រូវបានបោះបង់ចោលទៅជាអាហារដែលអាចទទួលទានឡើងវិញបាន។
នៅក្នុងចំណោមនៃដំណោះស្រាយជាច្រើនដែលត្រូវបានលើកឡើង ក្នុងនោះឃើញមានក្រុមហ៊ុនអាជីវកម្មថ្មី (Business Start-up) របស់ប្រទេសសិង្ហបុរីមានឈ្មោះថា SinFooTech បានរកឃើញវិធីដ៏សាមញ្ញមួយដែលអាចច្នៃយកទឹកតៅហ៊ូដែលជាធម្មតាត្រូវបានគេបោះបង់ចោលទៅផលិតបានជាស្រាដ៏មានឱជារសមួយប្រភេទទៅវិញ។ ទឹកតៅហ៊ូ ដែលបានមកពីសង្វាក់ផលិតកម្មផលិតតៅហ៊ូមានសារជាតិកាល់ស្យូមខ្ពស់ និងសារជាតិចិញ្ចឹមខ្ពស់ ប៉ុន្តែដោយសារតែវាមិនអាចមានអាយុកាលយូរថ្ងៃ ដូចនេះទើបធ្វើឲ្យ SinFooTech រកឃើញវិធីសាស្ត្រដ៏សាមញ្ញមួយប្រែក្លាយវាទៅជាប្រភេទភេសជ្ជៈបែបអាល់កុលជំនួសវិញ។

ទឹកតៅហ៊ូដែលត្រូវបានបោះចោលពីរោងចក្រផលិតតៅហ៊ូត្រូវបាន SinFooTech ប្រមូលយកដោយបន្ថែមសារជាតិស្ករស និងមេដំបែមួយចំនួនមុនពេលយកទៅបិតទុកចោលរយៈពេល៦សប្តាហ៍ដើម្បីក្លាយទៅជាស្រាសមួយប្រភេទ និងត្រូវបានដាក់ឈ្មោះថា Sachi ។ ក្រោយបិត និងក្លាយទៅជាស្រាហើយនោះ Sachi មានសារធាតុអាល់កុលប្រមាណជា៥,៨ភាគរយប៉ុណ្ណោះ ប៉ុន្តែវាមានរសជាតិផ្អែមឆ្ងាញ់បែបស្រាប្រភេទ dessert wine ។
មិនត្រឹមតែមានគុណភាពរសជាតិឆ្ងាញ់ និងមានតម្លៃផលិតតិចនោះទេ Sachi គឺជាផលិតផលថ្មីដែលស្ថិតនៅក្នុងសង្វាក់ផលិតកម្មដែលមាននិរន្តភាព និងប៉ះពាល់តិចតួចបំផុតសម្រាប់បរិស្ថានផងដែរ ខណៈដែលបច្ចុប្បន្នត្រូវបានគេដាក់លក់ និងចរាចរនៅតាមទីផ្សារនានានៅទូទាំងប្រទេសជាមួយនឹងតម្លៃចាប់ពី១៥ដុល្លារប៉ុណ្ណោះក្នុងមួយដបដោយបូកបញ្ចូលជាមួយនឹងពន្ធរួចរាល់។ គួរឲ្យដឹងដែរថា បច្ចេកវិទ្យាច្នៃប្រឌិតកាកសំណល់អាហារទៅជាអាហារថ្មីសម្រាប់ប្រើប្រាស់ឡើងវិញមិនមែនមានតិចតួចនោះទេនៅពេលបច្ចុប្បន្ន ហើយក្រៅពីនោះគេសង្កេតឃើញមានដូចជានៅចក្រភពអង់គ្លេស ក៏មានការកែច្នៃកម្ទេចនំប័ងទៅជាស្រាបៀរដូចគ្នា ខណៈដែលនៅប្រទេសសិង្ហបុរីគេទាញយកទឹកកខ្វក់ផលិតទៅជាទឹកស្អាតសម្រាប់ប្រើប្រាស់ឡើងវិញ ដែលបានធ្វើឲ្យមានការកាត់បន្ថយកាកសំណល់រាប់តោន និងទទួលបានប្រាក់ចំណូលមកវិញរាប់លានដុល្លារផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/04/2026
បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content