ភ្នំពេញៈ ក្នុងឆមាសទី១ ឆ្នាំ២០២២ រាជរដ្ឋាភិបាលតាមរយៈ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានប្រមូលពន្ធពីសម្ភារៈសំណង់ និងកម្រៃផ្សេងៗ បានចំនួន ៣២១,៦ ពាន់លានរៀលស្មើនឹង ៦,១ % នៃចំណូលសរុបចំនួន ៥ ២៥៩.៥ ពាន់លានរៀលស្មើនឹងប្រមាណ ១ ២៩៤.៤លានដុល្លារអាមេរិក កើនឡើងប្រមាណ១២ % ធៀបនឹងចំណូលប្រមូលបានក្នុងឆមាសទី១ ឆ្នាំ២០២១។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា បញ្ជាក់ថា លទ្ធផលនេះ គឺសម្រេចបាន ៥០,២% នៃផែនការដែលកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ បើគិតតាមប្រភេទពន្ធ និងអាករ ឃើញថា អាករពិសេសមានចំនួន ១ ៩៧៧,៧ ពាន់ លានរៀល, អាករលើតម្លៃបន្ថែមមានចំនួន ១ ៩៩៦ ពាន់លានរៀល, ពន្ធគយមានចំនួន ៩៨៩,៨ ពាន់លានរៀល, អាករបន្ថែមលើផលិតផលប្រេងមានចំនួន ១៨៩,៤ ពាន់លានរៀល, និងអាករនាំចេញនិងកម្រៃផ្សេងៗមានចំនួន ១០៦,៦ ពាន់លានរៀល ។

ចំពោះចំណូលតាមក្រុមទំនិញ ឃើញថា យានយន្តនិងគ្រឿងចក្រមានចំនួន ២ ៣៧១.៥ ពាន់លានរៀល, ទំនិញចម្រុះមានចំនួន ១ ៤៥៦.១ ពាន់លានរៀល, ផលិតផលតេលសិលាមានចំនួន ១ ១១០.៣ ពាន់លានរៀល, និងសម្ភារសំណង់ និងកម្រៃផ្សេងៗមានចំនួន ៣២១,៦ ពាន់លានរៀល ។ ទំហំនៃការនាំចេញក្នុងឆមាសទី១ ឆ្នាំ២០២១ ធៀបនឹងឆមាសទី១ ឆ្នាំ២០២២ សម្រាប់ផលិតផលកាត់ដេរមានចំនួន ៦ ៥៦១.៩ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១ ៨៤០.៦ លានដុល្លារអាមេរិក ស្មើនឹង ៣៩%,ផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា គ្រឿងបំណែកអេឡិចត្រូនិក កង់ ផលិតផលពីឈើ ផលិតផលប្លាស្ទិច គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានចំនួន ២ ៦៥៩.១ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៧៥៩,៤ លានដុល្លារអាមេរិក ស្មើនឹង ៤០% និងការនាំចេញកសិផលមានចំនួន ១ ៧៤១ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១៦០,៥លានដុល្លារអាមេរិក ស្មើនឹង ១០,២% ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ចាស់សហគ្រាសក្នុងស្រុកទទួលស្គាល់អំពីផលប៉ះពាល់ដល់ផលិតកម្មដោយសារការឡើងថ្លៃប្រេង
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 12/03/2026
ម្ចាស់សហគ្រាសផលិតក្នុងស្រុកមួយចំនួនបាននាំគ្នាសម្តែងក្តីបារម្ភពីបញ្ហាប្រេងឡើងថ្លៃ ដែលអាចប៉ះពាល់ដោយផ្ទាល់ដល់ចង្វាក់ផលិតកម្មរបស់ខ្លួន និងប្រឈមចំណាយថ្លៃដើមកាន់តែខ្ពស់
អ្នកសេដ្ឋកិច្ច ៖ តម្លៃប្រេងនៅកម្ពុជានឹងធ្លាក់ចុះ ខណៈប្រេងនៅទីផ្សារសកលស្រុតថ្លៃបន្តិចមកវិញ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 11/03/2026
សេដ្ឋវិទូបានបង្ហាញពីក្ដីរំពឹងថា តម្លៃប្រេងនៅកម្ពុជា នឹងធ្លាក់ចុះស្របពេលដែលទីផ្សារថាមពលពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំង ខណៈរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអះអាងថា តម្លៃប្រេងឥន្ធនៈកម្ពុជា ពឹងផ្អែកលើថ្លៃដើមនៃការនាំចូល
SME កម្ពុជា មានសក្ដានុពល ប៉ុន្តែមិនទាន់រឹងមាំពេញលេញក្នុងការប្រកួតប្រជែងពីគុណភាព
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 11/03/2026
បច្ចុប្បន្ន សហគ្រាសធុនតូច និងមធ្យម (SME) កម្ពុជា មានសក្ដានុពល ប៉ុន្តែបើធៀបនឹងប្រទេសជិតខាងគឺមិនទាន់រឹងមាំពេញលេញនៅឡើយក្នុងការប្រកួតប្រជែងពាក់ព័ន្ធទៅនឹងគុណភាព សោភ័ណភាពនៃការវេចខ្ចប់ និងការនាំចេញជាសកល




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content