សម្ដេចតេជោ ហ៊ុន សែន ជំរុញវិស័យកសិ-ទេសចរណ៍ ដោយការលើកស្ទួយកសិផលកម្ពុជា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យភាគីពាក់ព័ន្ធពិចារណាពង្រឹងវិស័យកសិ-ទេសចរណ៍ ដោយបានណែនាំនូវការដាក់ចេញទិសដៅការងាររវាងក្រសួងទេសចរណ៍ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងផ្នែកផលិតកម្ម លើកស្ទួយកសិផលកម្ពុជា តាមរយៈការផ្គត់ផ្គង់ទីផ្សារកសិកម្មទៅក្នុងវិស័យទេសចរណ៍នៅក្នុងស្រុក ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះ ក្នុងពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅក្រុងព្រះសីហនុ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ បានណែនាំឱ្យមានការលើកស្ទួយទីផ្សារកសិកម្មកម្ពុជា តាមរយៈការពង្រឹងវិស័យកសិ-ទេសចរណ៍ ដោយសម្ដេចបានគូសបញ្ជាក់ថា ត្រូវធ្វើយ៉ាងណាឱ្យទេសចរណ៍ក្លាយទៅជាទីផ្សាររបស់កសិករ និងផ្នែកផលិតផ្សេងៗទៀត។

សម្ដេចតេជោ បានគូសបញ្ជាក់ដែរថា ៖

“កន្លងមក កម្ពុជាភាគច្រើនទទួលភ្ញៀវទេសចរក្នុងក្របខ័ណ្ឌទេសចរណ៍ប្រវត្តិសាស្រ្ត ទេសចរណ៍ធម្មជាតិ ទេសចរណ៍វប្បធម៌ជាដើម ដែលកម្ពុជាមិនទាន់មានសក្តានុពលនៅឡើយទេលើទេសចរណ៍កែច្នៃ រួមមានកសិ-ទេសចរណ៍ ជាដើមនេះ ដែលកម្ពុជាអាចមានលទ្ធភាពធ្វើ ហើយបើសិនជាអនុវត្តជោគជ័យនោះនឹងបម្រើប្រយោជន៍ទាំងវិស័យកសិកម្ម និងវិស័យទេសចរណ៍”

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ៖

“ខ្ញុំនៅតែទទូចថា យើងត្រូវជំរុញការនាំចេញនៅនឹងកន្លែង ការនាំចេញមិនសំដៅទៅលើការនាំចេញឆ្លងកាន់ព្រំដែនទៅកាន់ប្រទេសក្រៅទេ ប្រជាកសិកររបស់យើងអាចដាំដុះចិញ្ចឹមសត្វ ហើយនាំចូលទៅកាន់សណ្ឋាគារឱ្យភ្ញៀវទេសចរបរទេសទទួលទាន ចាត់ទុកថា ជាផ្នែកមួយនៃការនាំចេញនៅនឹងកន្លែង។ ត្រូវជំរុញការផលិត ដើ​ម្បី​​ផ្គត់ផ្គង់ដល់ទេសចរ ដែលជាទិសដៅ«នាំចេញនៅនឹងកន្លែង»។ ប្រជាពលរដ្ឋរបស់យើងមានឱកាសច្រើនណា​ស់ដើម្បីចិញ្ចឹម និងបំពេញតម្រូវការរបស់ភ្ញៀវទេសចរអន្តរជាតិ ដែលកំពុងត្រលប់មកកម្ពុជាវិញជាបណ្ដើរ​ៗ រួមជា​មួយនឹងទេសចរក្នុងស្រុករាប់លាននាក់ផងដែរ។ យើងត្រូវខិតខំជំរុញការផលិតឱ្យត្រឹមត្រូវតាមស្ដង់ដារបម្រើឱ្យវិស័យទេសចរណ៍ ពិសេសត្រូវបង្កើតឱ្យមានខ្សែក្រវាត់បៃតងនៅក្នុងតំបន់ទេសចរណ៍”

សម្ដេចតេជោ បានបន្ថែមថា ៖

“យើងធ្វើយ៉ាងដូច្នេះ ជៀសវាងនូវការដែលយើងទទួលបានទេសចរណ៍ ប៉ុន្ដែផ្ទុយទៅវិញ យើងយកប្រាក់យ៉ាងច្រើនទៅទិញនូវរបស់របប ដើម្បីផ្គត់ផ្គង់ទេសចរណ៍ក្នុងស្រុក។ សូមឱ្យក្រសួងទេស​ចរណ៍រៀបចំផែនការធ្វើឱ្យទេសចរណ៍ក្លាយទៅជាទីផ្សារ របស់កសិកររបស់អ្នកផលិតតែម្ដង ដើម្បីជំរុញការលូតលាស់។ ដូច្នេះជាអនុសាសន៍ សូមស្នើជាថ្មីឱ្យអាជ្ញាធរខេត្តតំបន់ឆ្នេរសមុទ្រទាំង ៤ រួម ជាមួយបងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំង ៤ ត្រូវរួបរួមគ្នារក្សាឱ្យបាននូវកិត្តិនាមជា សមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសា​កលលោក និង ឱ្យស័ក្តិសមជាមួយ នឹងការទទួលបាននូវកិត្តិនាមជា «តារារះនាទិសនិរតី» ។ ជាមួយគ្នានេះក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍតំបន់ឆ្នេរ ការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់បម្រើឱ្យវិស័យទេសចរណ៍ និងការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ ទាំងការតភា្ជប់តាមផ្លូវគោក និងតាមផ្លូវដែក និងតាមផ្លូវអាកាស”

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកវិស័យ​ទេសចរណ៍ ជាវិស័យអាទិភាព និងជា «មាសបៃតង» រួមចំណែកដល់ការអភិវឌ្ឍសង្គម- សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលជូនប្រជាជនដោយផ្ទាល់ និងដោយប្រយោល ជំរុញការនាំចេញនៅនឹងកន្លែង បង្កើនចំណូលជាតិ ទ្រទ្រង់កំណើនសេដ្ឋកិច្ច ចូលរួមដល់ការអភិរក្សវប្បធម៌ និងថែរក្សាការពារបរិស្ថាន និងធនធានធម្មជាតិរបស់យើងប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ពិសេសរួមចំណែកសម្រេចគោលដៅអភិវឌ្ឍន៍ទៅជា «កម្ពុជាជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០» និង «ជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០»៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញតាមទម្រង់​អេឡិចត្រូនិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/06/2026

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញ តាមទម្រង់​អេឡិចត្រូនិក ដើម្បីពន្លឿន និងសម្រួលពាណិជ្ជកម្ម

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ៣៦១បណ្ណ បានប្រគល់ជូនប្រជាពលរដ្ឋមកពីភូមិ​ចំនួន​២​ក្នុងឃុំ​ខ្នាចរមាស ស្រុកបវេល

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/06/2026

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ៣៦១បណ្ណ បានប្រគល់ជូនប្រជាពលរដ្ឋមកពីភូមិ​ចំនួន​២​ក្នុងឃុំ​ខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង

ឆ្នាំ២០២៦ រដ្ឋាភិបាល​គ្រោងចំណាយលើវិស័យអប់រំ ១ ១១៨លានដុល្លារ ខណៈឆ្នាំ២០២៧ គ្រោងចំណាយ​ប្រមាណ ១ ១៧២លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការ​ចំណាយក្នុងវិស័យ​អប់រំនៅតែកើន​មិនមានការ​ថយ​ចុះនោះទេ ជាក់ស្ដែង​ ពិដានគោលនៃការ​ចំណាយ​ឆ្នាំ២០២៦ ចេញជា​ច្បាប់ថវិកា​មាន​ចំនួន ៤ ៤៧៤ពាន់លានរៀល ឬប្រមាណ ១ ១១៨​លានដុល្លារអាម៉េរិក​

ការពហិកាទំនិញថៃ និងការប្រើប្រាស់ផលិតផលក្នុងស្រុក ជាចលករយ៉ាងសំខាន់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងពង្រីក SME

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការបន្តពហិកាទំនិញថៃ និងការប្រើប្រាស់ផលិតផលក្នុងស្រុក ( Local Products) គឺជាកាតាលីករ ឬជាកម្លាំងចលករដ៏មានឥទ្ធិពលក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍន៍សង្គមមួយឱ្យមានចីរភាព

អ្នកជំនាញសេដ្ឋកិច្ចវិស័យឯកជនព្រមានពីការចំណាយរបស់ពលរដ្ឋអាម៉េរិកកើនឡើងខ្ពស់ ខណៈមន្ត្រីរដ្ឋាភិបាលនិយាយថា ជាសញ្ញាល្អរបស់សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

អ្នកជំនាញសេដ្ឋកិច្ចវិស័យឯកជនព្រមានពីការចំណាយរបស់ពលរដ្ឋអាម៉េរិកកើនឡើងខ្ពស់ ខណៈមន្ត្រីរដ្ឋាភិបាលនិយាយថា ជាសញ្ញាល្អរបស់សេដ្ឋកិច្ច

ប្រទេសចំនួន ៣ របស់ទ្វីបអាម៉េរិកខាងត្បូងកើបលុយពីការនាំចេញប្រេង ខណៈសង្គ្រាមនៅមជ្ឈិមបូព៌ាបន្តអូសបន្លាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ម៉េរិកខាងត្បូងកំពុងបង្កើនការនាំចេញប្រេងរបស់ពួកគេច្រើនជាងសហរដ្ឋអាម៉េរិក ដោយសារអ្នកផលិតសំខាន់ៗនៅក្នុងតំបន់បានជំរុញការផលិត និងនាំចេញទៅកាន់ពិភពលោកដែមិនត្រូវការឆ្លងកាត់ច្រកសមុទ្រ Hormuz

ការ​ចុះបញ្ជីម៉ាក​សម្គាល់ភូមិ​សាស្ត្រទំនិញលើផលិតផល​ជាតិ​ ជួយរុញទីផ្សា​រ និង​បង្កើនតម្លៃបន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការ​ចុះបញ្ជីម៉ាក​សម្គាល់ភូមិសាស្ត្រទំនិញ លើផលិតផលរបស់ខ្មែរ បានផ្ដល់​អត្ថ​ប្រយោជន៍​ ដូចជាការ​បញ្ជាក់ពីអត្តសញ្ញាណ និង​ប្រភពដើម​ បង្កើនតម្លៃផលិតផល និងការពារ​ផលិតផល​ពីការ​ក្លែងបន្លំ​ជាដើម។

៥ខែដំបូងឆ្នាំ២០២៦ វៀតណាមទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបជិត ២៥ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិរបស់វៀតណាម បានឱ្យដឹងថា ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ កន្លងទៅនេះ វៀតណាម ទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) បានឈានដល់ ២៤,៨១ ពាន់លានដុល្លារ

បំណុលសាធារណៈកម្ពុជាកើនជាង ១៣ ពាន់លានដុល្លារ ប៉ុន្តែនៅតែអាចគ្រប់គ្រងបាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ បំណុលសាធារណៈរបស់កម្ពុជាកើនឡើងដល់ ១៣,៣០ពាន់លានដុល្លារអាមេរិក ក្នុងនោះ ៩៦% ត្រូវនឹងប្រមាណជា ១២,៧០ ពាន់លានដុល្លារ

ទីផ្សារកាហ្វេនៅកម្ពុជា មានតម្រូវការប្រមាណ ២ម៉ឺនតោន ខណៈការផ្គត់ផ្គង់មានត្រឹមជាង ១ពាន់តោន ទាមទារបង្កើនការដាំដុះបន្ថែម

Top News, ជំនួញ, ព្រឹត្តិការណ៍

• 04/06/2026

ទីផ្សារកាហ្វេនៅកម្ពុជា មានតម្រូវការប្រមាណ ២ម៉ឺនតោន ខណៈការផ្គត់ផ្គង់មានត្រឹមជាង ១ពាន់តោន ទាមទារបង្កើនការដាំដុះបន្ថែម