ពន្ធដារ​ ប្រមូលចំណូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទបានជាង ​១០០ ​លាន​ដុល្លារ ក្នុងឆ្នាំ២០២២

ភ្នំពេញ​ ៖ អគ្គនាយកដ្ឋាន​ពន្ធដា​របានបង្ហាញពីលទ្ធផលនៃការ​រកចំណូលបាន​ជា​ង​ ១០០ ​លាន​ដុល្លារ​អាមេរិកពីការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទក្នុង​ឆ្នាំ​២០២២ ស្មើនឹង​ ១២៣% នៃ​ផែនការ ដែលឆ្លុះបញ្ចាំង​អំពី​ប្រសិទ្ធភាព និង​ការបង្ក​ភាពងាយស្រួល​ដល់​អ្នក​ប​ង់​ពន្ធ​​ក្នុងការធ្វើ​ទំនើបកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​​។

​ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋាន​ពន្ធដា​រ (GDT) បាន​ថ្លែងឱ្យដឹងថា

“ការប្រមូល​ចំណូល​ពន្ធលើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទនៅក្នុង​ឆ្នាំ​២០២២ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២១ មានការ​កើនឡើង ហើយ​នៅក្នុង​ឆ្នាំនេះ ដោយ​សម្រេចបាន​១២៣​ភាគរយនៃ​ផែនការ​ស្មើ​ប្រហែល​ជាង១០០​លាន​ដុល្លារ។ ចំណូល​ពន្ធ​មធ្យោបាយទាំង​នេះ​មានការ​កើនឡើង ​លើស​ផែនការ ដោយសារ​វិធានការ​ប្រមូលតាមរយៈ​ប្រព័ន្ធ​ព័ត៌មានវិទ្យា ជាពិសេស​អគ្គនាយកដ្ឋានបាន​បង្កើត​នូវ​កម្មវិធី GDTTaxpayer App សម្រាប់​បង់ពន្ធ​”

ឯកឧត្តម គង់ វិបុល បានបញ្ជាក់ថា ៖

“កម្មវិធី GDT Taxpayer App មានការ​កើនឡើងជាលំដាប់ ដោយសារ​តែមាន​កំណើន​ប្រើប្រាស់លើ​ការបង់ពន្ធតាមរយៈ​ពេល App នេះមាន​ជាង​៥០% បើ​ធៀប​នឹង​ឆ្នាំ​កន្លងទៅ​។ កម្មវិធី GDT Taxpayer App គឺ​បានសម្រួល​ដល់​ម្ចាស់​យានយន្ដ ដែល​ត្រូវ​បង់ពន្ធ​ប្រចាំឆ្នាំ មិនចាំបាច់​ទៅ​ធនាគារ និង​អង្គភាព​ពន្ធដារ ដើម្បី​បង់ពន្ធ​នោះទេ គឺអាច​បង់​តាម​រយៈពេល App នេះ និង​មានការ​ដឹកជញ្ជូន​សលា​កប​ត្រ​ពន្ធ ដល់ផ្ទះ​ទៀតផង”

ឯកឧត្តម គង់ វិបុល បានបញ្ជាក់ថា គិត​ត្រឹម​ដំណាច់​ខែតុលា​ ឆ្នាំ ២០២២ អគ្គនាយកដ្ឋាន​ពន្ធដា​រ បានធ្វើការ​កៀរគរ​ចំណូល​ពន្ធ​ជាង ​២ ៩០០ លាន​ដុល្លារ​កើន​២៦​ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នាក្នុងឆ្នាំកន្លងទៅ​នេះ ដោយ​ការប្រមូល​ពន្ធ​នេះ​សម្រេចបាន​ជាង​១០៤​ភាគរយ​នៃ​ផែន​ការដែល​រដ្ឋាភិបាល​បានកំណត់​សម្រាប់​ឆ្នាំ២០២២​ នេះ។

​លោកបណ្ឌិត  គី សេរី​វឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច​ និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃ​រាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា ធុរជនកាលបើ​និយាយ​រឿងបង់​ពន្ធ​តែង​ខ្លាចរអារដូច​ប្រជា​ពលរដ្ឋ​ខ្មែរ​បារម្ភពីបំណុលដែរ។ ដូច្នេះ ការលាតត្រដាង ការបង្ហាញឱ្យ​ច្បាស់ពី​បំណុល​​ រដ្ឋាភិបាល​យើង ដោយធៀបនឹងផលិតផលសរុបក្នុងស្រុក GDP ប៉ុនណានោះ វាលែងទៅជាបញ្ហាហើយ។

លោកបណ្ឌិតបានគូស​បញ្ជាក់ថា ៖

“យើង​សង្កេតឃើញ​អំពី​ការបន្ត​កំណែទម្រង់​ស៊ីជម្រៅ​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ បន្តធ្វើ​ទំនើបកម្ម ដើម្បី​គ្រប់គ្រង​ការប្រមូល​ពន្ធ​បន្ថែម និង​ផ្តល់​សេវា​ឱ្យ​បានល្អ​ដល់​អ្នក​ជាប់ពន្ធ នោះការភ្ញាក់រឭក​របស់​អ្នក​ជាប់ពន្ធ​លើ​កាតព្វកិច្ច​ពន្ធ និង​តម្លាភាព​ក្នុងការ​បង់ពន្ធ​បាន​ចូលរួមចំណែក​ធ្វើឱ្យមាន​ការបន្ត​កើនឡើង​ចំណូល​ពន្ធ​របស់​កម្ពុជា​​”

សូមជម្រាបថា ចាប់ពីឆ្នាំ ២០១៤-២០២២ អគ្គនាយកដ្ឋានពន្ធដារបានបង្កើតប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានបានចំនួន ៥២ ប្រព័ន្ធ និង១៩ កម្មវិធី ព្រមទាំងបាន និងកំពុងធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធនិងកម្មវិធីទាំងនោះជាបន្តបន្ទាប់។ ការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គឺជាគោលការណ៍ស្នូលនៃកំណែទម្រង់ និងទំនើបកម្មនៃអគ្គនាយកដ្ឋានពន្ធដារ ដើម្បីឈានទៅបង្កើតប្រព័ន្ធពន្ធដារដ៏រឹងមាំ និងបង្កភាពងាយស្រួលដល់អ្នកជាប់ពន្ធក្នុងការបង់ពន្ធ ប៉ុន្តែពិបាកក្នុងការគេចវេះពន្ធ។

យោងតាមទិន្នន័យនៃការប្រើប្រាស់ E-filing ប្រមាណ 97% នៃអ្នកជាប់ពន្ធដែលបានធ្វើការប្រកាសពន្ធតាមប្រព័ន្ធអនឡាញ ដូច្នោះអគ្គនាយកដ្ឋានពន្ធដារនឹងបញ្ចប់ការដាក់ឯកសារលិខិតប្រកាសពន្ធតាម e-upload ចាប់ពីខែមករា ឆ្នាំ២០២៣ នេះតទៅ។ ម៉្យាងទៀត អគ្គនាយកដ្ឋានពន្ធដារក៏បានអភិវឌ្ឍ TOI E-Filing រួចរាល់ ហើយគ្រោងនឹងដាក់ឱ្យអនុវត្តសម្រាប់ការដាក់លិខិតប្រកាសបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំខាងមុខ។ ចាប់ពី​ខែមករា ឆ្នាំ​២០២៣ នឹងមាន​ការត្រួតពិនិត្យ​នៅតាម​ដងផ្លូវគ្រប់​រាជ​ធានី​-​ខេត្ត​ទាំងអស់ ចំពោះ​អ្នក​ដែល​មិនបាន​បង់ពន្ធលើ​មធ្យោបាយ​ធ្វើដំណើរ ខណៈ​ការប្រមូល​ពន្ធលើ​មធ្យោ​បាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទបានបញ្ចប់​តាំងពី​ចុងខែ​វិច្ឆិកា​កន្លងទៅនេះ​​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

ឯកឧត្តម ​កៅ ​ថា​ច៖​ ​ការ​ប្រើប្រាស់​កម្ចី​វិនិយោគលើ​កសិកម្ម​មិន​មែន​ជា​កំហុស​ទេ ​បើ​មាន​ផែនការ​ផលិត​ ​និង​ការ​គ្រប់គ្រង​ហានិភ័យ​ច្បាស់លាស់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

​ឯកឧត្តម​បណ្ឌិត​ ​កៅ ​ថា​ច ​អគ្គ​នាយក​ (​ARDB​) ​និង​ជា​ប្រធាន​សមាគម​បណ្តាញ​កសិករ​តេជោ ​បាន​គូសបញ្ជាក់​ថា​៖​ «​ការ​ខ្ចី​ប្រាក់​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ដើម្បី​យក​ទៅ​វិនិយោគ​លើ​វិស័យ​កសិកម្ម​មិន​មែន​ជា​រឿង​ខុសឆ្គង​នោះ​ឡើយ​ ​បើ​មាន​ផែនការ​ផលិត​ ​និង​ការ​គ្រប់គ្រង​ហានិភ័យ​ ​នោះ​នឹង​ធ្វើឱ្យ​កសិករ​យើង​កាន់តែ​មាន​ជីវភាព​ធូរធារ ​អាច​រួចផុត​ពី​អន្ទាក់​បំណុល​»​

គម្រោង​វិនិយោគជាង ​៤៩០​ នៅខេត្តព្រះសីហនុ​ ជាមួយដើមទុន ​​៨,៤ពាន់​លានដុល្លារ ​​ទទួលបានការលើកទឹកចិត្តពិសេស​ពីរដ្ឋាភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

គម្រោងជាង ៤៩០ ដែលមានទីតាំងវិនិយោគនៅក្នុងខេត្តព្រះសីហនុ រាប់ទាំងគម្រោងដែលធ្លាប់ជាប់គាំង និងគម្រោងស្នើសុំវិនិយោគថ្មី ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាត និងផ្តល់ជូននូវគោលការណ៍លើកទឹកពិសេសក្រោមដើមទុនវិនិយោគសរុបប្រមាណ ៨,៤ពាន់លានដុល្លារ

ថាមពលស្អាត ក្លាយជាផ្នែកមួយនៃកំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/07/2026

ថាមពលស្អាតបានក្លាយជាវិស័យអាទិភាពដ៏លេចធ្លោ និងកំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំងរវាងប្រទេសមហាអំណាច និងជំរុញដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនចាប់យកមកអនុវត្តបន្ត

​អឺរ៉ុប ​ពិន័យ​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ចិន​ ​AliExpress​ ​ជា​ទឹកប្រាក់​ជិត​ ​៦៣០​ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​យក្ស​របស់​ចិន​ ​AliExpress​ ​ត្រូវបាន​សហភាព​អឺរ៉ុប​ពិន័យ​ជា​ប្រាក់​ជា​ប្រវត្តិសាស្ត្រ​រហូតដល់​ ​៥៥០​ ​លាន​អឺរ៉ូ ​(​ជិត​ ​៦៣០​ ​លាន​ដុល្លារ​អាម៉េរិក​) ​ដោយសារ​អនុញ្ញាតឱ្យ​មាន​ការ​លក់​ផលិតផល​ខុស​ច្បាប់​នៅលើ​កម្មវិធី​របស់​ខ្លួន​

ខេត្តតាកែវ រៀបចំខ្លួនទទួលទុនវិនិយោគប្រមាណ ១ ០០០លានដុល្លារពីក្រុមហ៊ុនធំៗរបស់ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តាកែវ ដែលជាខេត្តមួយមានសក្តានុពលសេដ្ឋកិច្ច បាន និងកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ហើយក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍គម្រោងវិនិយោគចម្រុះវិស័យ

ក្រុង​តេហេរ៉ង់ ​ព្រមាន​ប៊ុលហ្ការី​ជុំវិញ​ផែនការ​ចល័ត​ទ័ព​អាម៉េរិក​នៅ​មូលដ្ឋាន​ទ័ព​អាកាស​ ​Bezmer​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/07/2026

​អ៊ីរ៉ង់​បាន​ចេញ​ការ​ព្រមាន​ផ្ទាល់​មួយ​ទៅកាន់​ប្រទេស​ប៊ុលហ្ការី ​ដោយ​អំពាវនាវ​ដល់​ប្រទេស​នេះ​កុំ​អនុញ្ញាតឱ្យ​សហរដ្ឋ​អាម៉េរិក​ប្រើប្រាស់​ទឹកដី​ដែន​អាកាស ​ឬ​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​របស់​ខ្លួន​សម្រាប់​ប្រតិបត្តិការ​ណាមួយ​ ដែល​តម្រង់​ទិសដៅ​វាយប្រហារ​លើ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់​ឡើយ