គម្រោង​វិនិយោគ​របស់​ ADB នៅកម្ពុជា​មានទំហំទឹកប្រាក់​សរុប ២,៤ពាន់លានដុល្លារ​

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ីគឺជា​ដៃគូ​អភិវឌ្ឍន៍ដ៏សំខាន់​របស់​កម្ពុជា ហើយធនាគារ​នេះបានផ្ដល់ទាំង​ជំនួយ​និងកម្ចីជាច្រើនដល់​កម្ពុជាសម្រាប់​ឱ្យកម្ពុជា​យកទៅអភិវឌ្ឍគម្រោង​នានា​ដែលចាំបាច់ ។ គិតត្រឹមពាក់​ចុង​ត្រីមាសទី៣​ឆ្នាំ ២០២៣នេះ ធនាគារអភិវឌ្ឍន៍​អាស៊ី​​បាន​វិនិយោគ​លើគម្រោង​នានា​របស់ខ្លួននៅកម្ពុជា​មាន​​ទឹកប្រាក់​ប្រមាន២,៤ពាន់លានដុល្លារអាមេរិក ។នេះបើតាមរបាយការណ៍​របស់ធនាគារអភិវឌ្ឍន៍អាស៊ី​ចេញផ្សាយ​ពេលថ្មីៗនេះ ។

របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​បានបង្ហាញផងដែរថា​ចាប់តាំងពីឆ្នាំ​២០១៦​ដល់ឆ្នាំ ២០២២​ ខ្លួន​បានផ្ដល់​កម្ចី​ដល់​កម្ពុជា​ ជាមធ្យម​មាន​ទឹក​ប្រាក់៣៥០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ហើយក៏ខ្លួនក៏កំពុង​រៀប​ចំ​ យុទ្ធសាស្ត្រ​ភាពជាដៃគូ​ប្រចាំប្រទេស​រ្មី​របស់ខ្លួន​សម្រាប់​ប្រទេស​កម្ពុជា ពី​ឆ្នាំ​២០២៤​​ដល់ឆ្នាំ២០២៨​ ។

គម្រោង​វិនិយោគ​របស់ធនាគារអភិវឌ្ឍន៍អាស៊ី​នៅកម្ពុជា ឬអាច​ហៅម្យ៉ាងទៀតថា គម្រោងដែលកម្ពុជា​ទទួល​ប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍​ដើម្បីអភិ​វឌ្ឍ​ន៍​​​ប្រទេស​រួមមានគម្រោងថាមពល​អគ្គិសនី ដើម្បីឱ្យកម្ពុជា​មាន​ថា​ម​ពល អគ្គិសនីប្រើប្រាស់គ្រប់គ្រាន់​និងមានតម្លៃទាប​ជាងមុន គម្រោង​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនាសម្ព័ន្ធ ទាំង​នៅទី​ក្រុង​ និងតាមជនបទជាច្រើនទៀត និង​គម្រោងអភិវឌ្ឍ​ន៍​វិស័យទឹក​ស្អាត​ជាដើម ។​​

យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ បានបង្ហាញគិតត្រឹមពាក់​កណ្ដាលឆ្នាំ២០២៣​នេះ កម្ពុជា​បានជំពាក់​បំណុល​សាធារណទាំង​ក្នុងនិងក្រៅប្រទេស​មានចំនួនជាង​១០,៧​ពាន់​លានដុល្លារអាមេរិក​ប៉ុន្តែ ស្ថានភាពបំណុល​សាធារណៈបច្ចុប្បន្ន​របស់កម្ពុជា នៅតែត្រូវ​បានវាយតម្លៃថា ស្ថិត​នៅក្នុង​ភាព​អាច​គ្រប់​គ្រង​បាន​ ពោល​គឺ​នៅតែ​មាន​ ចីរភាព និង ហានិភ័យ​ទាប ដដែល បើទោះបីជា​សេដ្ឋកិច្ច​កម្ពុជា​ទទួល​រង​នូវ​ផល​ប៉ះពាល់​ពីការ​រីក​​រាលដាល​នៃវិបត្តិកូវីដ​១៩ និង​ពីកត្តា​ខាង​ក្រៅផ្សេងទៀត​ក្ដី ។​

ស្ថិតិ​បំណុល​សាធារណរបស់​ក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​បាន​ឱ្យដឹងថា កម្ចីដែល​កម្ពុជា​ទទួលពីដីគូ​អ​ភិ​វឌ្ឍ​ន៍​របស់ខ្លួន​ទាំង​ក្របខណ្ឌទ្វេភាគី និងពហុ​ភាគី គឺយកមក​អភិវឌ្ឃន៍​ហេដ្ឋារចនាសម្ព័ន្ធភាគច្រើន ពីព្រោះថា​​កម្ពុជា​មានតម្រូវការ​ចាំបាច់លើ​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា​ស្ពាន​​​ ថ្នល់​ ភ្លើង ទឹក​ជាដើម ។

ក្រៅពីកា​រិ​និយោគ​របស់​ធនាគារមួយនេះ ក៏​មាន​គម្រោង​វិនិយោគ​ជាច្រើន​ពី​ដៃគូអភិវឌ្ឍ​ន៍របស​កម្ពុជា និង​គម្រោង​វិនិយោគរបស់​វិនិយោគិន​ឯក​ជន​ពី​ក្រៅ​ប្រទេស​ជាច្រើនផងដែរ ​។ ថ្មីៗនេះ វត្តមាន​របស់​សម្ដេចធិបតី​ហ៊ុន ម៉ាណែតទៅ​កាន់​ប្រទេស​ចិន​និងសហរដ្ឋអាមេរិក ក៏រំពឹងថា​នឹងទាក់ទាញ​វិនិ​យោ​គមកពីប្រទេស​ទាំង​នោះ ចូលមកកម្ពុជា​បន្ថែម​នៅពេលឆាប់ៗ​ខាងមុខនេះផងដែរ​៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

AMRO ៖ កម្ពុជា រក្សាបានភាពធន់ផ្នែកសេដ្ឋកិច្ច និងមានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

ស្ថាប័នជំនាញអន្តរជាតិបានលើកឡើងថា កម្ពុជា នៅតែអាចរក្សាបានភាពធន់ផ្នែកសេដ្ឋកិច្ចបើទោះជាស្ថិតនៅក្នុងបរិការណ៍ដែលសកលលោកកំពុងជួបប្រទះបញ្ហាប្រឈមមួយចំនួនដូចជា ជម្លោះភូមិសាស្រ្តនយោបាយ និងការឡើងថ្លៃតម្លៃថាមពលក៏ដោយ

ចិន ​នឹងអនុគ្រោះពន្ធនាំចូល​ពី​បណ្តាប្រទេសទាំង៥៣ នៅទ្វីប​អាហ្វ្រិក ០​ % រហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៨

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

ចិន​ បានប្រកាសថា​ រដ្ឋាភិបាលក្រុងប៉េកាំង នឹងបន្ត​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​ ០ ភាគរយ ​សម្រាប់ការនាំចូលពី​បណ្តាប្រទេសនៅ​អាហ្វ្រិក​ទាំងអស់ ( ៥៣ ប្រទេស​) ដោយចាប់គិតចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៦នេះ រហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៨

អារ៉ាប់រួម សម្រេចចាកចេញពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេង(OPEC) និងបញ្ចប់សមាជិកភាពរយៈពេល៥៨ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

អារ៉ាប់រួម (UAE) បានសម្រេចចិត្តចាកចេញពីអង្គការនៃប្រទេសនាំចេញប្រេង (OPEC) ដែលនឹងចូលជាធរមាននៅថ្ងៃសុក្រ សប្ដាហ៦នេះ ជាមួយនឹងការបញ្ចប់សមាជិកភាពរយៈពេល ៥៨ ឆ្នាំ

ច្បាប់ភូមិបាល (ថ្មី) នឹងត្រូវដាក់ឱ្យប្រើប្រាស់ ដើម្បីឱ្យស្របតាមគោលនយោបាយ សេដ្ឋកិច្ច សង្គម របស់កម្ពុជាបច្ចុប្បន្ន

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/04/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តើមនូវសេចក្ដីព្រាងច្បាប់ភូមិបាល (ថ្មី) ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្ដែង រួមមាន ទី១ ផ្នែកទម្រង់ និងទី២​ ផ្នែកខ្លឹមសារ

ក្រុមហ៊ុន អុីអេហ្វជី កម្ពុជា EFG Cambodia ប្រកាសបិទអាជីវកម្ម ម៉ាកThe Pizza Company ដោយបញ្ចប់កិច្ចសហការទាំងស្រុង និងត្រៀមបង្ហាញសមិទ្ធផលថ្មីដែលល្អប្រសើរជាងមុន ឆាប់ៗនេះ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/04/2026

ក្រុមហ៊ុន អ៊ីអេហ្វជីកម្ពុជា បានសង្កេតឃើញថា អតិថិជននៅទូទាំងរាជធានីភ្នំពេញ បានចាប់អារម្មណ៍ និងកត់សម្គាល់ទៅលើម៉ាកសញ្ញារបស់ The Pizza Company គ្រប់ហាងទាំងអស់ ដែលបានបាំងដោយក្រណាត់ពណ៌ក្រហម

ឥណ្ឌា-នូវែលសេឡង់ ឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បន្ទាប់ពីចរចាអស់រយៈពេល ៩ ខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

ឥណ្ឌា និងនូវែលសេឡង់ បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីលើវិស័យពាណិជ្ជកម្ម ការអប់រំ និងការចល័តកម្លាំងពលកម្មជំនាញ

ការចិញ្ចឹមត្រីទទួលបានផលចំណេញច្រើន ប៉ុន្តែទាមទារឱ្យយកចិត្តទុកដាក់ខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 29/04/2026

កសិករអាចរកផលចំណេញបានខ្ពស់ពីការចិញ្ចឹមត្រី តែទន្ទឹមនឹងនោះ គឺត្រូវទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ជៀសវាងហានិភ័យកើតឡើងដោយប្រការណាមួយ ដែលនាំឱ្យខាតទាំងដើម ខាតទាំងចុង

អ្នកជំនាញ៖ កម្ពុជាគួរមានផែនការសកម្មភាពលើកកម្ពស់អក្ខរកម្មផ្នែកហិរញ្ញវត្ថុ ពង្រឹងគុណភាពឥណទាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 29/04/2026

ស្របពេលទំហំឥណទានបានកើនឡើងខ្ពស់ជាងផលិតផលក្នុងស្រុកសរុប (GDP) ខណៈចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋនៅមានកម្រិត អ្នកជំនាញហិរញ្ញវត្ថុបង្ហាញការយល់ឃើញថា កម្ពុជាគួរមានផែនការសកម្មភាពស្តង់ដារ (standard framework) មួយ

ធនាគារពិភពលោក អនុម័តកញ្ចប់ហិរញ្ញប្បទាន ៣០០ លានដុល្លារ ពង្រឹងសមត្ថភាពឡូហ្ស៊ីស្ទិកនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

កង្វះខាតនូវបណ្តាញផ្លូវដឹកជញ្ជូន និងសមត្ថភាពឡូហ្ស៊ីស្ទិកដែលមានភាពធន់ នៅតែជាឧបសគ្គដល់ការធ្វើពាណិជ្ជកម្ម និងការតភ្ជាប់ក្នុងតំបន់នៃប្រទេសកម្ពុជា

ប្រព័ន្ធវដ្តករសាស្ត្រហិរញ្ញវត្ថុប្រកបដោយចីរភាពសម្រាប់វិស័យធនាគារនៅកម្ពុជា ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/04/2026

ធនាគារជាតិនៃកម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធវដ្តករសាស្ត្រ (Taxonomy) ហិរញ្ញវត្ថុប្រកបដោយចីរភាពសម្រាប់វិស័យធនាគារនៅកម្ពុជា ជាផ្លូវការ ដើម្បីលើកកម្ពស់តម្លាភាព និងសង្គតិភាពក្នុងការអនុវត្តហិរញ្ញវត្ថុប្រកបដោយចីរភាព

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី