អង្គការសង្គមស៊ីវិលរំពឹងនូវសន្តិសុខថាមពល ក្រោយរដ្ឋាភិបាលផ្ដោតការយកចិត្តទុកដាក់​លើគម្រោង​​ថាមពលកកើតឡើងវិញ

ភ្នំពេញ ៖ នាពេលថ្មីៗនេះ ក្រសួងរ៉ែ និងថាមពលបានចេញសេចក្ដីប្រកាសមួយស្ដីអំពីផែនការនៃការពន្លឿន​គម្រោងថាមពលកកើតឡើងវិញសម្រាប់រយៈពេលប្រាំពីរឆ្នាំខាងមុខ ដោយកសាងបន្ថែមនូវថាម​ពលពន្លឺព្រះអាទិត្យ និងបង្កើនប្រសិទ្ធភាពវារីអគ្គិសនី ព្រមទាំងកាត់បន្ថយការប្រើប្រាស់​ថាមពល​ធ្យូង​​ថ្មកម្រិតធំនៅប្រទេសកម្ពុជា។

យោងតាម​សេចក្តី​ប្រកាស​របស់ក្រសួងរ៉ែ​ និងថាមពល​​ផងដែរ ប្រទេសកម្ពុជា​នឹង​តម្លើង​គម្រោង​ថាមពល​​សូឡាចំនួន២ ជីហ្គាវ៉ាត់បន្ថែម​ ដែល​នេះ​ជា​ចំនួនកើនឡើង​ទ្វេ​ដងនៃផែនការក្រោមការ​ដឹកនាំ​​របស់រាជរដ្ឋាភិបាលនៅអាណត្តិមុន។ ក្រៅពីនោះ រដ្ឋាភិបាលកម្ពុជាក៏មាន​គម្រោងបន្ថែម​ទំហំផ្ទុកវារី​អគ្គិសនីថ្មីចំនួន ១ជីហ្គាវ៉ាត់ នៅឆ្នាំ ២០២៨ផងដែរ។ 

តាមរយៈការគិតគូរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីចំពោះវិស័យថាមពលស្អាតបែបនេះ អង្គការ Energy Lab ដែលជាអង្គការក្រៅរដ្ឋាភិបាលបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ និងថានេះជាមហិច្ឆតារបស់រដ្ឋា ភិបាលក្នុងការបង្កើនថាមពលស្អាតនៅក្នុងប្រទេសកម្ពុជា។

ទាក់ទិននឹងចំណុចនេះ លោក ណត្តារុណ ង៉ោ​ សឺន នាយកប្រចាំប្រទេសអង្គការអេននឺជីឡេប បានមានប្រសាសន៍ថា៖

«ការពង្រីកមហិច្ចតាថាមពលកកើតឡើងវិញនឹងជំរុញ​ឲ្យមានការផ្លាស់​ប្ដូរជាវិជ្ជមានយ៉ាងធំធេងក្នុង​ការពង្រឹងសន្តិសុខថាមពលរបស់កម្ពុជា តាមរយៈការប្រើប្រាស់សក្តា​នុពលពន្លឺព្រះអាទិត្យ​ ខ្យល់​​​​ និងទឹករបស់កម្ពុជា។»

លោកបន្ថែមទៀតថា អង្គការអេននឺជីឡេប រីករាយ​នឹងសហការជាមួយរាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ជំរុញឲ្យមានការវិភាគ​កាន់តែស៊ីជម្រៅ​​​ និងគ្រប់ជ្រុងជ្រោយដើម្បីជំរុញឲ្យមានអន្តរកាល​ថាមពលស្អាត។ ដែលនឹងរួមបញ្ចូលទាំងការវាយតម្លៃយ៉ាងលម្អិតអំពីគន្លឹះ​សំខាន់ៗដែលកម្ពុជា​អាចសម្របសម្រួលនិងរៀបចំថាមពលអាគុយ ប្រព័ន្ធទំនប់វារីអគ្គិសនី យានយន្តអគ្គិសនី និងបច្ចេកវិទ្យាថ្មីៗផ្សេងទៀតដើម្បីពង្រឹង​តុល្យភាព​បណ្ដាញអគ្គិសនី​​ និងភាពរឹងមាំរបស់សន្តិ​សុខថាមពល ព្រមទាំងរួមចំណែកដើម្បីសម្រេច​បាននូវគោលដៅ​អព្យាក្រឹតកាបូននៅឆ្នាំ​២០៥០ខាងមុខផងដែរ។

ដើម្បីរួមចំណែកក្នុងការពង្រឹងសន្តិសុខថាមពលនេះទៀតសោត អង្គការអេននឺជីឡេប ក៏នឹងសិក្សា​ពីជម្រើស​​ និងគម្រោងដែលអាចធានាថា ឧស្ម័នធម្មជាតិថ្មីដែលបានស្នើ​ឡើង​នឹងមាន​ភាពបត់បែន​ និងសមត្ថភាពគ្រប់គ្រាន់ដើម្បីគាំទ្រដល់ការបង្កើតថាមពលកកើតឡើងវិញ ។

លោក ណត្តារុណ ង៉ោ​ សឺន ក៏បានបន្តសង្កត់ធ្ងន់ផងដែរថា៖

«អង្គការអេននឺជីឡេប ត្រៀមខ្លួនរួចជា​ស្រេចក្នុងការពន្លឿនអន្តរកាលថាមពលនេះ ដើម្បីជាប្រយោជន៍​ដល់ប្រជាជនកម្ពុជាទាំងអស់ និងឈានទៅរកសេដ្ឋកិច្ចកាន់តែល្អប្រសើរ សន្តិសុខថាមពលកាន់តែរឹងមាំ និងសង្គមដែលមាន​បរិយាកាសកាន់តែបៃតង»។

គួរបញ្ជាក់ថា អង្គការអេននឺជីឡេប គឺជាអង្គការមិនមែន​រដ្ឋាភិបាល ដែលមានគោលដៅបង្កើន​បរិមាណ​​ថាមពលស្អាតនៅកម្ពុជា ព្រមទាំងជម្រុញឲ្យកម្ពុជាអាចសម្រេចបាននូវគោល​ដៅ​អភិវឌ្ឍន៍ឆ្នាំ​ ២០៣០ របស់ខ្លួន និងក្លាយជាប្រទេសដែលមានស្ថានភាពចំណូលមធ្យមកម្រិតខ្ពស់៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទីផ្សារ​លំនៅឋានតម្លៃមធ្យមនៅប៉ែកខាងត្បូងរាជធានីភ្នំពេញនៅតែមានតម្រូវការ​ពីពលរដ្ឋ​ដែលត្រូវការ​ពិត​ប្រាកដ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/06/2026

ទីផ្សារ​លំនៅឋាន​នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ នៅតែមានតម្រូវការ​ពីប្រជាពលរដ្ឋ ខណៈអ្នកអភិវឌ្ឍន៍នៅតែបន្ត​សាងសង់ដើម្បី​ផ្គត់ផ្គង់ទៅតាមតម្រូវការជាក់ស្ដែង

ក្រុមហ៊ុន Samsung Electronics យកឈ្នះ Micron Technology ជាលើកដំបូងក្នុងការផ្គត់ផ្គង់ឈីប​រថយន្តលំដាប់ទី១ របស់ពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/06/2026

Samsung Electronics មានចំណែក ៤០ ភាគរយនៃទីផ្សារឈីបរថយន្តសរុបរបស់ពិភពលោកកាលពី២០២៥ ដែលកើនឡើងពី ៣៥ ភាគរយនៅក្នុងឆ្នាំ ២០២៤រ ចំណែកទីផ្សាររបស់ក្រុមហ៊ុនអាម៉េរិក Micron ធ្លាក់ចុះពី ៤០ ភាគរយទៅ ៣៥ ភាគរយដែលធ្លាក់មកនៅចំណាត់ថ្នាក់ទីពីរ។

អ្នកជំនាញវិស័យឯកជន និងរដ្ឋ ជំរុញឱ្យសហគ្រាសផលិតពង្រឹងគុណភាព ខណៈពលរដ្ឋបន្តពហិការឈប់ប្រើទំនិញថៃ

ជំនួញ, ព្រឹត្តិការណ៍

• 01/06/2026

ស្របពេលដែលពលរដ្ឋខ្មែរនាំគ្នាពហិការឈប់ប្រើផលិតផលថៃ និងបានងាកមកគាំទ្រផលិតផលក្នុងស្រុកវិញ ក្រុមអ្នកជំនាញក្នុងវិស័យឯកជន និងរដ្ឋ បានជំរុញឱ្យសហគ្រាសផលិតត្រូវគិតគូរពីគុណភាព ការវេចខ្ចប់ និងកក្តាតម្លៃ ​

អ្នកជំនាញអាជីវកម្មល្បីៗវ័យក្មេងក្នុងស្រុក ចែករំលែកចំណេះដឹង គំនិតថ្មី និងការបង្កើតម៉ាកយីហោខ្មែរឱ្យរឹងមាំ

ជំនួញ, ព្រឹត្តិការណ៍

• 01/06/2026

សូមជម្រាបថា វេទិកា Proudly-ខ្មែរ គឺជាកម្មវិធីសិក្ខាសាលាពេញមួយថ្ងៃ និងជាការតាំងពិព័រណ៍ផលិតផលខ្មែរ ដែលផ្សារភ្ជាប់យុវជនកម្ពុជា ជាមួយម្ចាស់អាជីវកម្ម និងម៉ាកយីហោ(Brand) ក្នុងស្រុកនានា

វិបត្តិភូមិសាស្ត្រនយោបាយ រុញច្រានការនាំចេញរថយន្តចិនយ៉ាងគំហុកទៅកាន់នូវែលសេឡង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/06/2026

ការកើនឡើងយ៉ាងគំហុកដល់ទៅ ៥០ ភាគរយនៃតម្លៃប្រេងសកល ដោយសារជម្លោះដ៏តានតឹងនៅមជ្ឈិមបូព៌ា បានជម្រុញឱ្យមានរលកនៃការនាំចេញរថយន្តពីប្រទេសចិនមកកាន់ប្រទេសនូវែលសេឡង់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមិនធ្លាប់មានពីមុនមក

អាស៊ាន គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ នាខែវិច្ឆិកា ខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/06/2026

ប្រទេសជាសមាជិកអាស៊ាន គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ដ៏សំខាន់មួយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ នៅខែវិច្ឆិកា បន្ទាប់ពីបញ្ចប់ការចរចាក្នុងសប្តាហ៍នេះ

សហគ្រិនខ្មែរ និងផ្សារអុីអន បញ្ចប់ពិព័រណ៍ផលិតផលក្នុងស្រុកលើកទី១១

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 01/06/2026

សហគ្រិនខ្មែរ ក្នុងកិច្ចសហការជាមួយផ្សារអុីអន (ខេមបូឌា) បានប្រកាសបិទបញ្ចប់ជុំទី១ នៃពិព័រណ៍ផលិតផលក្នុងស្រុកឆ្នាំ២០២៦ បន្ទាប់ពីបានដំណើរការអស់រយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែឧសភា នៅគ្រប់សាខាទាំងបីនៃផ្សារអុីអន

ប្រព័ន្ធផ្សព្វផ្សាយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកចំណេះដឹងហិរញ្ញវត្ថុទៅកាន់សាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 01/06/2026

ប្រព័ន្ធផ្សព្វផ្សាយ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកព័ត៌មានត្រឹមត្រូវ និងចំណេះដឹងហិរញ្ញវត្ថុទៅកាន់សាធារណជន ជាមួយនឹងការបកស្រាយបរិបទឱ្យងាយយល់ និងជួយឱ្យប្រជាពលរដ្ឋស្គាល់ទាំងឱកាស ហានិភ័យ សិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន

ការធ្វើពហិការ​លើទំនិញថៃ គឺជាឱកាសល្អ​​បំផុត​សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/06/2026

ប់តាំង​ពីយោធា​ថៃ​បានបើកការឈ្លានពាន​លើទឹកដីកម្ពុជា កាលពីអំឡុងខែឧសភា ២០២៥ រហូតដល់ពេលនេះ ពលរដ្ឋ​កម្ពុជា​ស្ទើរតែទូទាំ​ងប្រទេស​បាន​នាំគ្នាធ្វើពហិការ​លើ​ទំនិញរបស់ថៃ

អឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ជាង ២៣០ លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/05/2026

ហភាពអឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ ២០០ លានអឺរ៉ូ (២៣២ លានដុល្លារអាម៉េរិក) ដោយសារបំពាននឹងច្បាប់ហាមឃាត់លក់ផលិតផលខុសច្បាប់

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី