មិត្តភាព និងកិច្ចសហប្រតិបត្តិការជប៉ុន-អាស៊ាន ក្នុងដំណើរ​លើ​មាគ៌ា​ឆ្ពោះទៅរក​ការ​អភិវឌ្ឍ​ ​និង​សមាហរណ​កម្ម​រួមគ្នា

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រីនៃ​កម្ពុជា​ និង​លោកជំទាវបណ្ឌិត​ ​បានចាកចេញ​ពី​ទី​ក្រុងភ្នំពេញ​នៅ​ថ្ងៃសុក្រនេះ​ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​លើក​ទី​ ​៥​០​ ​នៃ​មិត្តភាព​ ​និង​សហប្រតិបត្តិការ​អា​ស៊ាន​-​ជប៉ុន​ ​ ចាប់ពី​ថ្ងៃ​ទី​១​៦​ ​ដល់​ថ្ងៃ​ទី​១​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៣ នៅប្រទេសជប៉ុន​។​

​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​អា​ស៊ាន​ ​រួម​ទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត​ ​ ​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​ ​ដើម្បី​ចូលរួម​ព្រឹត្តិការណ៍កិច្ចប្រជុំកំពូលពិសេស ដើម្បីរំលឹកខួបលើកទី៥០ នៃមិត្ត ភាព និងកិច្ចសហប្រតិបត្តិការរវាងជប៉ុន-អាស៊ាន​។​ សម្តេច​តេ​ជោ នឹង​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​ឯកឧត្តម. Kishida Fumio នាយករដ្ឋមន្ត្រីជប៉ុន នៅខាងក្រៅកិច្ចប្រជុំកំពូលរំលឹកខួបលើកទី៥០ នៃមិត្តភាព និងសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងកម្មវិធីពាក់ព័ន្ធនៅទីក្រុងតូក្យូ។

ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​ជា​ប្រវត្តិសាស្ត្រ​នេះ នាយករដ្ឋមន្ត្រី​ជប៉ុន ឯកឧត្តម​ K​i​s​h​i​d​a​ ​F​u​m​i​o ​នឹង​ធ្វើជា​ស​ហ​​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុ​ស្សា​វ​រី​យ៍​ជា​មួយឯកឧត្តម​ Joko ​W​i​do​do​ ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​ ​និង​ជា​ប្រធាន​អា​ស៊ាន​សម្រាប់​ឆ្នាំ​២​០​២​៣​។​ ​

​សេចក្តីថ្លែង​ការណ៍​រួម​ដែល​នឹង​កំណត់​ចក្ខុវិស័យ​ថ្មី​សម្រាប់​ពេល​អនាគត​ ​ហើយ​ផែនការ​អនុវត្ត​របស់​ខ្លួន​ ​រួម​ទាំង​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​ជាច្រើន​នឹង​ត្រូវ​បាន​អនុម័ត​ជា​ឯកសារ​លទ្ធផល​របស់​ខ្លួន​ ​ដោយ​ផ្អែកលើ​ទំនាក់ទំនង​ “​ចិត្ត និងចិត្ត​” ​ដែល​មានការ​ជឿជាក់​គ្នា​ដែល​ត្រូវ​បាន​កសាង​ឡើង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជប៉ុន​-​អា​ស៊ាន​បន្ថែម​ទៀត​។​

នាយករដ្ឋមន្ត្រី​ជប៉ុន​ ​ឯកឧត្តម​ K​i​s​h​i​d​a​ ​F​u​m​i​o ក៏បានលើកឡើងក្នុងសារនៃកិច្ចប្រជុំ ដោយបញ្ជាក់ថា ឯកឧត្តម នឹង​សរុប​សកម្មភាព​នៃ​ទំនាក់ទំនង​ជប៉ុន​-​អា​ស៊ាន​ ​ក្នុងរយៈពេល​ពាក់​កណ្តាល​សតវត្ស​រ៍កន្លងមក​នេះ​ ​និង​ស្នើ​ឡើង​នូវ​ចក្ខុវិស័យ​ថ្មី​ ​ព្រមទាំង​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​សម្រាប់​អនាគត។

សាររបស់ ឯកឧត្តម​ K​i​s​h​i​d​a​ ​F​u​m​i​o បានបញ្ជាក់ថា ឆ្នាំនេះ គឺខួបលើកទី៥០នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងជប៉ុន-អាស៊ាន ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត។ ចាប់តាំងពីប្រទេសជប៉ុនបានចាប់ផ្តើមកិច្ចសន្ទនាជាលើកដំបូងជាមួយអាស៊ានក្នុងឆ្នាំ១៩៧៣ មុនប្រទេសដទៃទៀតនៃពិភពលោក ប្រទេសជប៉ុនបានដើរជាមួយអាស៊ានលើមាគ៌ាឆ្ពោះទៅរកការអភិវឌ្ឍ និងសមាហរណកម្មរួមគ្នា។ ជប៉ុនបានគាំទ្រដល់ការអភិវឌ្ឍតំបន់អាស៊ានតាមរយៈកិច្ចសហប្រតិបត្តិការអភិវឌ្ឍក្នុងវិស័យផ្សេងៗ។

លើសពីនេះទៀត ជប៉ុន និងអាស៊ាន គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់គ្នាទៅវិញទៅមក ហើយទំហំពាណិជ្ជកម្មជាមួយកម្ពុជាបានកើនឡើង១០ដង ពីចំនួនសរុបប្រមាណ ២២០លានដុល្លារក្នុងឆ្នាំ២០០៥ ដល់ប្រមាណ ២.២ប៊ីលានដុល្លារក្នុងឆ្នាំ២០២២។

ប្រទេសជប៉ុន គឺជាអ្នកវិនិយោគផ្ទាល់ធំទីពីរនៅក្នុងអាស៊ានបន្ទាប់ពីសហរដ្ឋអាមេរិក ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការវិនិយោគផ្ទាល់របស់ប្រទេសជប៉ុននៅបណ្តាប្រទេសអាស៊ានជាមធ្យម គឺប្រមាណ ២.៣ទ្រីលានយ៉េន(ស្មើនឹងប្រមាណ ១៩.៣ ប៊ីលានដុល្លារអាមេរិក) ជារៀងរាល់ឆ្នាំ។

បច្ចុប្បន្ន ចំនួនក្រុមហ៊ុនជប៉ុននៅអាស៊ានមានប្រមាណ ១៥ ០០០ ក្រុមហ៊ុន ហើយពួកគេកំពុងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់អាស៊ាន ដោយបញ្ចូលនូវភាពរស់រវើកនៃតំបន់អាស៊ានដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ទៅក្នុងសេដ្ឋកិច្ចរបស់ជប៉ុន ជាមួយនឹងការបង្កើតផលិតផល សេវាកម្ម និងការងារនៅក្នុងប្រទេសអាស៊ាននីមួយៗ។

ប្រទេស​ជប៉ុន​ ​និង​អា​ស៊ាន ក៏​បាន​ឆ្លង​កាត់​បញ្ហា​ប្រឈម​ជាច្រើន​ ​រួម​ទាំង​វិបត្តិរូបិយប័ណ្ណ​អាស៊ី​ឆ្នាំ​១​៩​៩​៧​ ​ការ​រញ្ជួយ​ដី​ដ៏​ធំ​នៅ​ស៊ូ​ម៉ា​ត្រា​ ​និង​រលក​យក្ស​ស៊ូ​ណា​មិ ​នៅ​មហាសមុទ្រ​ឥណ្ឌា​ឆ្នាំ​២​០​០​៤​ ​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​នៅ​ប្រ​ទេស​ជប៉ុន​ឆ្នាំ​២​០​១​១​ ​និង​វិបត្តិ​ជំងឺ​កូ​វីដ-១៩​ ដែល​បាន​ចាប់ផ្តើម​នៅ​ឆ្នាំ​២​០​១​៩​ជាដើម​ ​ដែល​យើង​បាន​ឈោង​ចាប់​ដៃ​ទៅ​រក​គ្នា​ ​ហើយ​បង្ហាញ​ខ្លួន​យើង​ថា​ជា​ ​«​ដៃគូ​ដែល​គួរ​ឱ្យ​ទុក​ចិត្ត​»​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា