World Bank ព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងមានកំណើនខ្សោយបំផុតនៅពាក់កណ្តាលទសវត្សរ៍

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNBC បានរាយការណ៌ពីការព្យាករណ៍របស់ធនាគារពិភពលោកថា សេដ្ឋកិច្ចពិភពលោកកំពុងឈានទៅរកកំណត់ត្រានៃកំណើនពាក់កណ្តាលទសវត្សរ៍ដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ។

កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ធនាគារពិភពលោក World Bank បានចេញផ្សាយរបាយការណ៍ “ទស្សនវិស័យសេដ្ឋកិច្ចសកល” ចុងក្រោយរបស់ខ្លួនថា កំណើនសេដ្ឋកិច្ចសកលត្រូវបានព្យាករណ៍ថានឹងថយចុះក្នុងឆ្នាំនេះ ដោយធ្លាក់ចុះពី ២,៦ ភាគរយក្នុងឆ្នាំ ២០២៣ ដល់ ២,៤​ ភាគរយនៅឆ្នាំ ២០២៤។ យ៉ាងណាមិញ គេរំពឹងថា កំណើននឹងកើនឡើងតិចតួចវិញ ២,៧ ភាគរយក្នុងឆ្នាំ ២០២៥ ហើយបើទោះបីជាសេដ្ឋកិច្ចពិភពលោកបង្ហាញភាពធន់ក្នុងការប្រឈមមុខនឹងហានិភ័យនៃវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២៣ ក៏ដោយ ប៉ុន្តែការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយនឹងបង្ហាញពីបញ្ហាប្រឈមថ្មីក្នុងរយៈពេលខ្លី។

លោក Ayhan Kose អនុប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោកបានលើកឡើងថា ពិភពលោកកំពុងមានសង្រ្គាមនៅអឺរ៉ុបខាងកើត គឺការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងជម្លោះធ្ងន់ធ្ងរនៅមជ្ឈិមបូព៌ា។ ការកើនឡើងនៃជម្លោះទាំងនេះអាចមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះតម្លៃថាមពលដែលអាចជះឥទ្ធិពលលើអតិផរណា ក៏ដូចជាកំណើនសេដ្ឋកិច្ច។ បន្ថែមពីនេះ ធនាគារពិភពលោកព្រមានថា ប្រសិនបើគ្មានការផ្លាស់ប្តូរទិសដៅធំមួយកើតឡើងនោះទេ នោះទស្សវត្សឆ្នាំ ២០២០ នឹងក្លាយជាទសវត្សរ៍ដែលខ្ជះខ្ជាយឱកាស។

យ៉ាងណាមិញ គេរំពឹងថា សេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍នឹងកើនឡើងត្រឹមតែ ៣,៩ ភាគរយក្នុងឆ្នាំ២០២៤។ លើសពីនេះ ធនាគារពិភពលោកបាននិយាយថា នៅចុងឆ្នាំនេះ ប្រជាជននៅបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ប្រហែល ១ ក្នុងចំណោម ៤ និងប្រហែល ៤០ ភាគរយនៃបណ្តាប្រទេសដែលមានចំណូលទាបនឹងប្រឈមភាពក្រីក្រជាងមុនពេលមានការរាតត្បាតកូវីដ-១៩ ក្នុងឆ្នាំ២០១៩ ទៅទៀត។ មិនត្រឹមតែប៉ុណ្ណោះ ទិន្នន័យបានបង្ហាញថា ពិភពលោកកំពុងបរាជ័យក្នុងការសម្រេចគោលដៅរបស់ខ្លួនក្នុងការធ្វើឱ្យទសវត្សរ៍ឆ្នាំ ២០២០ ទៅជា “ទសវត្សរ៍ផ្លាស់ប្តូរ” ក្នុងការដោះស្រាយភាពក្រីក្រខ្លាំង មានជំងឺឆ្លង និងការប្រែប្រួលអាកាសធាតុ។ យ៉ាងណាមិញ វានៅតែមានឱកាសមួយដើម្បីផ្លាស់ប្តូរ ប្រសិនបើរដ្ឋាភិបាលធ្វើសកម្មភាពយ៉ាងឆាប់រហ័សដើម្បីបង្កើនការវិនិយោគ និងពង្រឹងក្របខ័ណ្ឌគោលនយោបាយសារពើពន្ធ។

បន្ថែមពីនេះ លោក Kose បាននិយាយថា ការរីកចំរើននៃការវិនិយោគមានសក្តានុពលក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ និងជួយពួកគេបង្កើនល្បឿនការផ្លាស់ប្តូរថាមពល និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជាច្រើន។ ជាមួយគ្នានេះ ដើម្បីជំរុញឱ្យមានការរីកចម្រើនបែបនេះ ប្រទេសកំពុងអភិវឌ្ឍន៍ចាំបាច់ត្រូវអនុវត្តកញ្ចប់គោលនយោបាយដ៏ទូលំទូលាយ ដើម្បីកែលម្អក្របខ័ណ្ឌសារពើពន្ធ និងរូបិយវត្ថុ ពង្រីករំហូរពាណិជ្ជកម្មឆ្លងព្រំដែន និងហិរញ្ញវត្ថុ កែលម្អបរិយាកាសវិនិយោគ និងពង្រឹងគុណភាពនៃស្ថាប័ន។ វាគឺជាការងារដ៏លំបាក ប៉ុន្តែប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនធ្លាប់សម្រេចបានកាលពីមុនមក ហើយការធ្វើវាម្តងទៀតនឹងជួយទប់ទល់ការធ្លាក់ចុះដែលបានព្យាករណ៍៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា