អ្នកសេដ្ឋកិច្ចកំពុងព្រួយបារម្ភថា AI នឹងបង្កើនវិសមភាពភូមិសាស្ត្រនយោបាយ និងកំណើនសេដ្ឋកិច្ចទាប

បរទេស ៖ យោងតាមប្រភពព័ត៌មានពី Aljazeera បានរាយការណ៍ថា អ្នកសេដ្ឋកិច្ចកំពុងព្រួយបារម្ភអំពីបញ្ញាសិប្បនិម្មិត (AI) នឹងបង្កើនវិសមភាពជម្លោះភូមិសាស្ត្រនយោបាយ និងលក្ខខណ្ឌហិរញ្ញប្បទានតឹងតែង ដែលនឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកថយចុះ។

កាលពីថ្ងៃច័ន្ទកន្លងទៅនេះ មុនកិច្ចប្រជុំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក Weforum នៅ Davos មានការស្ទង់មតិពីប្រធានសេដ្ឋវិទូចំនួន ៦០ ដែលមកពីវិស័យឯកជន និងសាធារណៈ ហើយជាលទ្ធផល អ្នកសេដ្ឋកិច្ចជាង ៥៦ ភាគរយ បានព្យាករណ៍ពីស្ថានភាពសេដ្ឋកិច្ចពិភពលោកចុះខ្សោយ។ លើសពីនេះ អ្នកសេដ្ឋកិច្ចភាគច្រើនមើលឃើញថា កំណើនមធ្យម ឬខ្លាំងអាចនឹងកើតឡើងនៅក្នុងប្រទេសចិន និងសហរដ្ឋអាមេរិក ចំណែកឯកំណើនខ្សោយអាចកើតឡើងនៅអឺរ៉ុប ហើយយ៉ាងហោចណាស់មានកំណើនមធ្យមនៅអាស៊ីខាងត្បូង អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។

ទន្ទឹមនឹងនេះ ការស្ទង់មតិបានបង្ហាញថា ខណៈពេលដែលភាពជឿនលឿនផ្នែកបច្ចេកវិទ្យាអាចផ្តល់នូវកម្លាំងរុញច្រានថ្មីដល់ផលិតភាពសកល គោលនយោបាយដែលលើកកម្ពស់កំណើនប្រកបដោយគុណភាពគឺត្រូវការជាចាំបាច់ ដើម្បីស្តារសម្ទុះពិភពលោកឡើងវិញ និងកាត់បន្ថយផលប៉ះពាល់នៅផ្នែកចំណូល។ លើសពីនេះទៀត ៧០ ភាគរយនៃអ្នកដែលត្រូវបានស្ទង់មតិរំពឹងថា លក្ខខណ្ឌហិរញ្ញវត្ថុនឹងបន្ធូរបន្ថយនៅពេលដែលអតិផរណាធ្លាក់ចុះ និងភាពតឹងតែងនៅក្នុងទីផ្សារការងារអាចនឹងធូរស្រាលបើទោះបីជាធនាគារកណ្តាលកំពូលរបស់ពិភពលោកនិយាយថាអត្រាការប្រាក់បានឡើងដល់កំពូលក៏ដោយ។

យ៉ាងណាមិញ អ្នកសេដ្ឋកិច្ចភាគច្រើនកំពុងព្រួយបារម្ភពីឥទ្ធិពល AI ដោយព្យាករណ៍ថា វានឹងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកមានវិសមភាព។ អ្នកសេដ្ឋកិច្ចជាង ៩៤ ភាគរយរំពឹងថា AI នឹងជំរុញផលិតភាពយ៉ាងខ្លាំងនៅក្នុងសេដ្ឋកិច្ចដែលមានប្រាក់ចំណូលខ្ពស់ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ប៉ុន្តែក្នុងចំណោមនោះ ប្រមាណ ៥៣ ភាគរយបានព្យាករណ៍ថា AI នឹងមានផលប៉ះពាល់ដល់ប្រទេសប្រាក់ចំណូលទាប ព្រមទាំងបណ្តាលឱ្យមានការធ្លាក់ចុះនៃទំនុកចិត្តនៅទូទាំងទាំងប្រទេសដែលមានចំណូលខ្ពស់ និងសេដ្ឋកិច្ចទាបផងដែរ។ ទន្ទឹមនឹងការអភិវឌ្ឍន៍ភូមិសាស្ត្រនយោបាយ អ្នកសេដ្ឋកិច្ចជាង ៨៧ ភាគរយរំពឹងថា ឥទ្ធិពលនៃ AI នឹងបង្កឱ្យមានការប្រែប្រួលនៅក្នុងសេដ្ឋកិច្ចពិភពលោក ហើយក្នុងចំណោមនោះ មានប្រមាណ ៥៧ ភាគរយ ទាយថាលក្ខខណ្ឌទាំងនេះនឹងបង្កើនវិសមភាព និងបង្កើនការបែងចែកភូមិសាស្ត្រនយោបាយខាងជើង-ខាងត្បូងក្នុងរយៈពេល ៣ឆ្នាំខាងមុខ។

ផ្អែកទៅលើការទស្សន៍ទាយថាជិត ៣ ភាគ ៤ នៃការកើនឡើងផលិតភាពដោយសារ AI នៅទូទាំងឧស្សាហកម្ម ត្រូវបានគេរំពឹងថា AI នឹងជួយកែលម្អក្នុងការស្រាវជ្រាវ ការអភិវឌ្ឍន៍ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងវិស្វកម្ម software។

ទោះជាយ៉ាងណាក្តី ការទស្សន៍ទាយអំពីផលចំណេញសេដ្ឋកិច្ចពី AI ត្រូវបាននាំមកនូវផលប៉ះពាល់ដែលអាចកើតមាននៃបច្ចេកវិទ្យាសម្រាប់ការងារ វិសមភាព និងសង្គមជាទូទៅផងដែរ។ អ្នកសេដ្ឋកិច្ចបានសម្តែងការព្រួយបារម្ភអំពីហានិភ័យនៃស្វ័យប្រវត្តិកម្ម ការផ្លាស់ទីលំនៅការងារ និងការធ្លាក់ចុះ។ ប្រធានសេដ្ឋវិទូជិត ៣ ភាគ ៤ មិនបានព្យាករណ៍ពីឥទ្ធិពលជាវិជ្ជមានលើការងារក្នុងប្រទេសដែលមានចំណូលទាបទេ ខណៈដែល ១៧ ភាគរយផ្សេងទៀតមិនប្រាកដប្រជា។ របាយការណ៍នេះបានកត់សម្គាល់ថា អ្នកសេដ្ឋកិច្ចភាគច្រើនរំពឹងថា នឹងមានការផ្លាស់ប្តូរទីលំនៅ។

Weform បានលើកឡើងដែរថា ទោះបីជាមានភស្តុតាងបង្ហាញពីឥទ្ធិពលទូលំទូលាយនៃ AI លើកម្លាំងពលកម្មក៏ដោយ ប៉ុន្តែនៅពេលអនាគតដ៏ខ្លី AI ទំនងជានឹងផ្លាស់ប្តូរជាជាងការលុបបំបាត់ការងារ ជាមួយនឹងផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរលើគុណភាពការងារ។

Saadia Zahidi នាយកគ្រប់គ្រង Weforum បាននិយាយថា ការដោះស្រាយបញ្ហាប្រឈមធំៗនឹងទាមទារឱ្យមានការស្តារឡើងវិញនូវកំណើនសេដ្ឋកិច្ចពិភពលោក ប៉ុន្តែកត្តាកំណើនតែមួយគឺមិនគ្រប់គ្រាន់នោះទេ។ ទន្ទឹមនឹងនេះ បច្ចេកវិទ្យានឹងត្រូវលើកឡើងជាផ្នែកធំនៃរបៀបវារៈនៃកិច្ចប្រជុំនៅ Davos ក្នុងឆ្នាំនេះ ដោយមានប្រធានបទគឺ « AI ជាកម្លាំងជំរុញសម្រាប់សេដ្ឋកិច្ច និងសង្គម»៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ហ្វីលីពីន -កម្ពុជា​ រួមដៃគ្នាលើកកម្ពស់វិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើការធ្វើជាប្រធានអាស៊ានរបស់សាធារណរដ្ឋហ្វីលីពីនក្នុងឆ្នាំ២០២៦

មន្ទីរសុរិយោដីខេត្តស្ទឹងត្រែង​ ជូនដំណឹងពីការ​ចែក​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​ដល់ពលរដ្ឋក្នុងស្រុកបុរីអូរ​ស្វាយសែនជ័យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/07/2026

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង​ ប្រកាសប្រគល់វិញ្ញា​បន​បត្រជូនម្ចាស់កម្មសិទ្ធិដីធ្លីនៅស្រុកបុរីអូរស្វាយ​សែនជ័យ នៅថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២៦

អាម៉េរិក​បង្វិល​សង​ប្រាក់​ ​៨១​ ​ពាន់​លាន​ដុល្លារ​ ក្រោយ​តុលាការ​កំពូល​សម្រេច​ថា​ ​ពន្ធ​បដិការ​របស់​ ត្រាំ ​ខុស​ច្បាប់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

រដ្ឋាភិបាល​អាម៉េរិក​សង​ប្រាក់​ពន្ធ​គយ​ ​៨១​ ​ពាន់​លាន​ដុល្លារ​ត្រឡប់​ទៅវិញ​ បន្ទាប់ពី​តុលាការ​កំពូល​សម្រេច​ថា​ ​ការ​ប្រមូល​ពន្ធ​គយ​បដិការ ​ដែល​ដាក់ចេញ​ដោយ​លោកប្រធានាធិបតី​ ​Donald​ ​Trump​ ​(​ដូណាល់ ​ត្រាំ​) ​ទាំងនោះ​ ​គឺ​ខុស​ច្បាប់

ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងផ្នែកឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មអន្តរជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/07/2026

ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៃឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មអន្តរជាតិ

ប៊ុល​ហ្ការី​-​អាល្លឺម៉ង់​ ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បញ្ញា​សិប្បនិម្មិត​ ​និង​មនុស្ស​យន្ត​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/07/2026

លោក​នាយក​រដ្ឋមន្ត្រី​ប៊ុលហ្ការី​  ​លោក​ ​Rumen​ ​Radev​ ​នៅសប្តាហ៍​នេះ​ ​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​វិទ្យាស្ថាន​ស្រាវជ្រាវ​ និង​គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​ធំ​ៗ​របស់​ប្រទេស​អាល្លឺម៉ង់​ ​នៅ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ ​ដើម្បី​ពិភាក្សា​អំពី​ការ​បន្ត​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេ​ភាគី​លើ​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ជាន់​ខ្ពស់​ ន​វានុវត្តន៍​ និង​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ

ជប៉ុន ផ្តល់ឥណទានសម្បទាន ១១៩លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ជប៉ុន ផ្តល់ឥណទានសម្បទាន ១១៩លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

កសិករ ​សេល ​រក្សា​ ​អាច​រក​ចំណូល​បាន​ដល់​ ​៣០០០​ ​ដុល្លារ​/​មួយ​ខែ ​ពីរបរ​ចិញ្ចឹម​កង្កែប

ជំនួញ, ព្រឹត្តិការណ៍

• 14/07/2026

ការ​ការ​ចិញ្ចឹម​កង្កែប​លក្ខណៈ​គ្រួសារ​ ​គឺជា​មុខរបរ​មួយ​ជួយ​លើកកម្ពស់​ជីវភាព​បាន​យ៉ាង​ល្អ ​ដោយសារ​កង្កែប​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ ជាក់ស្តែង​ កសិករ​ចិញ្ចឹមកង្កែបមួយ​រូប​ ​នៅ​ស្រុក​សង្កែ ​ខេត្ត​បាត់ដំបង​ ​កំពុង​ទទួលបាន​ជោគជ័យ​យ៉ាង​ខ្លាំង​។

ឥណ្ឌូណេស៊ី​ជា​ប្រទេស​ដំបូង​គេ​លើ​ពិភពលោក​ ​ប្រើប្រាស់​ម៉ាស៊ូត​ផ្ទុក​កម្រិត​ល្បាយ​ឥន្ធនៈ​ពី​ដូង​ប្រេង​ដល់​ ​៥០​ ​ភាគរយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ឥណ្ឌូណេស៊ី​ក្លាយជា​ប្រទេស​ដំបូង​គេ​បង្អស់​នៅលើ​ពិភពលោក​ ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ម៉ាស៊ូត​ដែល​មាន​ផ្ទុក​កម្រិត​ល្បាយ​ជីវឥន្ធនៈ​ខ្ពស់​ពី​ដូង​ប្រេង​ ​(​ប្រេង​ដូង​ឆៅ​) ​រហូត​ទៅដល់​ ​៥០​ ​ភាគរយ​

ធនាគារ ជីប ម៉ុង ធនាគារខ្មែរ ឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពពីអន្តរជាតិធំៗចំនួន ២ សម្រាប់ឆ្នាំ២០២៦ ពីស្ថាប័ន Global Banking & Finance Review

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 14/07/2026

ធនាគារ ជីប ម៉ុង ធនាគារខ្មែរ ឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពពីអន្តរជាតិធំៗចំនួន ២ សម្រាប់ឆ្នាំ២០២៦ ពីស្ថាប័ន Global Banking & Finance Review

មុខរបរចិញ្ចឹមក្តាមថ្ម កំពុងជួយឱ្យប្រជាសហគមន៍នេសាទជាប់មាត់សមុទ្រមានជីវភាពកាន់តែប្រសើរ

Top News, ជំនួញ, ព្រឹត្តិការណ៍

• 13/07/2026

ក្រៅពីរបរនេសាទតាមបែបប្រពៃណី ប្រជាសហគមន៍នេសាទជ្រលងក្នុងខេត្តព្រះសីហនុ បានចាប់យករបរចិញ្ចឹមក្តាមថ្មបន្ថែមមួយទៀត ដើម្បីបង្កើនចំណូលគ្រួសារ