OpenAI ប្តូរគោលការណ៍ចាស់ ហើយងាកមកធ្វើការឲ្យយោធាអាមេរិកលើគម្រោងគួរឲ្យចាប់អារម្មណ៍មួយចំនួន

បរទេស ៖ កំពូលក្រុមហ៊ុនបច្ចេកវិទ្យាវ៉ៃឆ្លាត AI ដ៏ល្បីល្បាញ OpenAI ដែលបានចាប់កំណើតតាំងតែពីឆ្នាំ២០១៥នោះ កំពុងបានធ្វើឲ្យពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសលើមុខងារនៃបច្ចេកវិទ្យា ChatGPT របស់ខ្លួនដែលវាទើបតែបានដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំ២០២២កន្លងទៅប៉ុណ្ណោះ។

ចាប់តាំងពីដំបូងមក OpenAI ព្រមទាំងម្ចាស់ភាគហ៊ុនវិនិយោគទាំងអស់បានដាក់ការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ថា នឹងមិនចូលរួមពាក់ព័ន្ធទៅនឹងសកម្មភាពយោធារបស់រដ្ឋាភិបាលអាមេរិកឡើយ ប៉ុន្តែអ្វីៗហាក់ដូចជាមិនមានការស្ថិតស្ថេររហូតនោះឡើយ ដោយថ្មីៗនេះ OpenAI បានធ្វើការប្រកាសគួរឲ្យភ្ញាក់ផ្អើលថា នឹងចាប់ផ្តើមសហការជាមួយនឹងកងកម្លាំងយោធាអាមេរិកដើម្បីអភិវឌ្ឍគម្រោងមួយចំនួនដែលក្នុងនោះផ្តោតសំខាន់ទៅលើបញ្ហា Cybersecurity ឬសន្តិសុខតាមប្រព័ន្ធអនឡាញ។

អនុប្រធានក្រុមហ៊ុន OpenAI អ្នកនាង Anna Makanju ថ្លែងនៅក្នុងបទសំភាសមួយជាមួយនឹងក្រុមអ្នកកាសែត The Bloomberg កាលពីថ្ងៃអង្គារដើមសប្តាហ៍កន្លងមកនេះនាទីក្រុងដាវ៉ូស ប្រទេសស្វីស ក្នុងព្រឹត្តិការណ៍វេទិកាសេដ្ឋកិច្ចពិភពលោក World Economic Forum បានធ្វើការអះអាងអំពីកិច្ចសហប្រតិបត្តិការដែលគួរឲ្យភ្ញាក់ផ្អើលនេះ។

អ្នកនាង Anna បានបញ្ជាក់ថា តាំងតែពីឆ្នាំ២០២៣មក ChatGPT របស់ក្រុមហ៊ុន OpenAI បានចាប់ផ្តើមធ្វើការអភិវឌ្ឍនូវមុខងារដ៏សំខាន់មួយសម្រាប់ក្រសួងការពារជាតិដោយមានការចូលរួមការងារពីភ្នាក់ងារស្រាវជ្រាវយោធារបស់អាមេរិកហៅកាត់ថា DARPA ដោយសង្ឃឹមថាវានឹងអាចស្វែងរកវិធីសាស្ត្រមួយចំនួនក្នុងប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ ក៏ដូចជាវិធីសាស្ត្រក្នុងការទប់ស្កាត់កុំឲ្យមានករណីធ្វើអត្តឃាតពីសំណាក់ក្រុមមន្ត្រីយោធាចាស់ៗ និងចូលនិវត្ត។

នាង Anna បន្តទៀតថាថ្មីៗនេះក្រុមហ៊ុនបានសម្រេចចិត្តធ្វើការកែសម្រួលគោលការណ៍សេវាកម្ម ឬ Term of service នៅ ChatGPT ត្រង់ចំណុច Military and Warfare ដែលត្រឡប់មកវិញនូវការអនុញ្ញាតឲ្យមានលទ្ធភាពក្នុងការប្រើប្រាស់មុខងាររបស់ ChatGPT មួយចំនួនសម្រាប់វិស័យយោធាជំនួសវិញ។

តាមការប្រកាសដោយ OpenAI បានឲ្យដឹងដែរថា ក្រុមហ៊ុនក៏កំពុងធ្វើការជាមួយនឹងរដ្ឋាភិបាលអាមេរិកដើម្បីពង្រឹងសន្តិសុខអនឡាញឲ្យបានកាន់តែល្អប្រសើរនូវចំពោះមុខព្រឹត្តិការណ៍បោះឆ្នោតសកលដែលកាន់តែខិតចូលមកដល់នោះផងដែរ ទាំងមុខងារស្វែងរកព័ត៌មានមិនពិត និងមុខងារបំផ្លាញការក្លែងបន្លំសម្លេងឆ្នោតផងដែរ។

ទោះបីជាយ៉ាងណាក្តី ការផ្លាស់ប្តូរនេះហាក់ដូចជាមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលឡើយដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ពិភពលោក និងមានមូលដ្ឋាននៅអាមេរិកនោះគឺតែងតែសហការជាមួយនឹងក្រសួងការពារជាតិអាមេរិកក្នុងការអភិវឌ្ឍគម្រោងនានាដែលក្នុងនោះ រួមមាន Microsoft Corp ដែលជាអ្នកវិនិយោគធំជាងគេរបស់ OpenAI ផងព្រមទាំងក្រុមហ៊ុន Anthropic ផង និង Google ផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ត្រីមាសទី ១ សេដ្ឋកិច្ចចិន កើនឡើងល្អលើសពីការរំពឹងទុករហូតដល់ប្រមាណ ៥ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

នៅក្នុងរយៈពេល៣ខែដំបូង ដើមឆ្នាំ២០២៦កន្លងទៅនេះ កំណើនសេដ្ឋកិច្ចរបស់ចិនបានកើនឡើងល្អប្រសើរ និងលើសពីការរំពឹងទុកនៅក្នុងរង្វង់ប្រមាណ ៥%

សម្តេចធិបតី ថ្លែងអំណរគុណដល់គ្រប់ភាគីដែលចូលរួមបំពេញភារកិច្ចក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រកបដោយភាពរីករាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់គ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ និងធានាបាននូវបរិយាកាសសប្បាយរីករាយ សុវត្ថិភាព

ទំហំទឹកប្រាក់នាំចូលទំនិញពីប្រទេសថៃ ធ្លាក់ចុះ ៤២,៤ភាគរយ នៅត្រីមាស​ទី១ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

៣ខែ ដើមឆ្នាំ២០២៦នេះ ការ​នាំចូលទំនិញពីប្រទេស​ថៃមកកាន់កម្ពុជា​ មានទំហំទឹកប្រាក់ប្រមាណ ៥១៤លានដុល្លារអាម៉េរិកប៉ុណ្ណោះ បើប្រៀបធៀបទៅនឹ​ងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២៥​កន្លងទៅ​ ដែលមានទំហំរហូតដល់ ៨៩៣លានដុល្លារអាម៉េរិកនោះ

ហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈិមបូព៌ា អាចត្រូវការលុយប្រមាណ ៥៨ពាន់លានដុល្លារដើម្បីជួសជុលដោយសារសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សង្គ្រាមនៅមជ្ឈិមបូព៌ា បានធ្វើឲ្យតំបន់មួយនេះខ្ទេចខ្ទំហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ និងត្រូវចំណាយលុយជួសជុលសរុបដល់ទៅប្រមាណ ៥៨ ពាន់លានដុល្លារ

នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/04/2026

បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)