សហគ្រាសធុនមីក្រូ តូច និងមធ្យម ជាកម្លាំងចលករជំរុញនវានុវត្តន៍ ការងារ កំណើនសេដ្ឋកិច្ច ផ្គត់ផ្គង់ខ្សែច្រវ៉ាក់ផលិតកម្ម

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាពេលថ្មីៗនេះបានចេញអនុក្រឹត្យស្តីពីទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ដោយសម្រេចកំណត់យកថ្ងៃទី២៧ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម។

តើសហគ្រាសធុនមីក្រូ តូច និងមធ្យម និងទិវានេះ មានសារៈសំខាន់បែបណាខ្លះ?

លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម (FASMEC) បានសម្តែងការអបអរសាទរ និងពេញចិត្ត​ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានសម្រេចបង្កើតទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា។

ឧកញ៉ា តែ តាំងប៉ បានមានប្រសាសន៍ថា៖

« ការសម្រេចបង្កើតទិវានេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ និងគាំទ្រសកម្មភាពរបស់សហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត សំដៅឈានទៅជំរុញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា»។

លោកឧកញ៉ា បានបញ្ជាក់ផងដែរថា ដើម្បីជំរុញការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងបង្កើតទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ឧកញ៉ា គ្រោងនឹងគៀរគរសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាទាំងអស់ ដើម្បីចូលរួមរៀបចំទិវានេះ។ លើសពីនេះ ឧកញ៉ា នឹងអញ្ជើញសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលជាសមាជិកសមាគមមកជួបសំណេះសំណាល ពិសាអាហារសាមគ្គីមហាគ្រួសារ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរខែមេសាខាងមុខនេះ។

លោកឧកញ៉ា ក៏បានបញ្ជាក់ថាកម្មវិធីនេះគ្រោងនឹងរៀបចំជារៀងរាល់ឆ្នាំ ដើម្បីលើកទឹកចិត្តដល់សហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា ដែលបានខិតខំលើកកម្ពស់សេដ្ឋកិច្ចជាតិនាពេលកន្លងមក។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានឯកឧត្តម ហែម វណ្ឌី ជារដ្ឋមន្ត្រី បានលើកឡើងថា៖

«​​ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម មានសារៈសំខាន់ដើម្បីលើកកម្ពស់ និងផ្តល់តម្លៃដល់វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា បង្កើតការងារ ជំរុញការផ្គត់ផ្គង់ខ្សែច្រវ៉ាក់ផលិតកម្ម និងពង្រីកទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ»។

ក្រសួងបានបញ្ជាក់ថា ៖ អនុក្រឹត្យ​​នេះ​បង្ហាញ​ពី​តួនាទីដ៏​សំខាន់​របស់សហគ្រាស​ធុនមីក្រូ ​តូច និង​មធ្យម ​ជាកោសិកា​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ។ ដោយទទួលស្គាល់ថាសហគ្រាស​ធុនមីក្រូ ​តូច និង​មធ្យម ជាកម្លាំងចលករដើម្បីជំរុញនវានុវត្តន៍ ការងារ និងកំណើន​​សេដ្ឋកិច្ច រាជរដ្ឋាភិបាលបានផ្តល់អាទិភាពដល់គំនិតផ្តួចផ្តើមក្នុងការពង្រឹង និងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រាស​ធុនមីក្រូ ​តូច និង​មធ្យមនៅកម្ពុជា។

សូមជម្រាបថា ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលភារៈក្នុងការរៀបចំទិវាជាតិសហគ្រាសធុនមីកូ្រ តូច និងមធ្យម ដោយសហការជាមួយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ សហគ្រាសឯកជន សមា​គម សហគមន៍ គ្រឹះស្ថានសិក្សានានា និងភាគីពាក់ព័ន្ធ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់សារពត៌មាន AMS Economy ថា ក្នុងនាមសភាពាណិជ្ជកម្មកម្ពុជា សូមស្វាគមន៍ និងអបអរសាទរចំពោះអនុក្រឹត្យនេះ។ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម នឹងជួយលើកតម្កើង និងជំរុញទឹកចិត្តសហគ្រាសធុនតូចនិងមធ្យម ។

អ្នកឧកញ៉ា បានបន្តថា ៖ សភាពាណិជ្ជកម្មកម្ពុជាតែងតែយកចិត្តទុកដាក់ចំពោះសហគ្រាសធុនតូចនិងមធ្យម។ នៅកម្ពុជាជាង៩០ភាគរយនៃអាជីវកម្មទាំងអស់ស្ថិតនៅក្នុងវិស័យ SME ។ វិស័យនេះមានការរីកចម្រើនច្រើន ហើយបញ្ហាប្រឈមជាច្រើនត្រូវបានដោះស្រាយ។

អ្នកឧកញ៉ាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា៖

« ក្រោយការចេញអនុក្រឹត្យស្តីពីទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមនេះ ខ្ញុំជឿថានឹងជួយលើកទឹកចិត្តបន្ថែមដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចរបស់យើង»។

បើយោងតាមមជ្ឈមណ្ឌលកម្ពុជា 4.0 បានឱ្យដឹងថា ៖ សហគ្រាសធុនតូច និងមធ្យមបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ច និងសង្គមដូចជា ជំរុញកំណើនសេដ្ឋកិច្ច ដោយបានបង្កើនឱកាសការងារ និងបន្ថែមចំណូលពន្ធ, កាត់បន្ថយវិសមភាពប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក ,ជំរុញផលិតភាពជាតិដោយបានបង្កើនផលិតផល និងសេវាកម្មដែល អាចតម្រូវទីផ្សារក្នុងស្រុក និងអន្តរជាតិ,ជំរុញសហគ្រិនភាពក្នុងប្រទេស,ជំរុញនវានុវត្តន៍ដែលអាចបង្កើតជាគំនិតល្អៗ ក្នុងការដោះស្រាយបញ្ហានានានៅក្នុងសង្គម។

ប្រភពដដែលនេះ បានឱ្យដឹងទៀតថា៖សហគ្រាសធុនតូច និងមធ្យម បែងចែកជា ៣ វិស័យ រួមមាន វិស័យកសិកម្ម វិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងពាណិជ្ជកម្ម។ វិស័យនីមួយៗត្រូវភ្ជាប់នូវលក្ខខណ្ឌតម្រូវ ២ គឺ៖ ១). ចំនួនបុគ្គលិក និង២). ទំហំផលរបរប្រចាំឆ្នាំ ឬ ទំហំទ្រព្យសកម្ម។ សម្រាប់លក្ខខណ្ឌទី២ ក្រសួង ស្ថាប័នពាក់ព័ន្ធអាចប្រើប្រាស់លក្ខខណ្ឌណាមួយក៏បាន និងទ្រព្យសកម្មមិនមានសង្គតិភាពក្នុងការកំណត់សហគ្រាសជាប្រចាំឆ្នាំSMEs ត្រូវយកលក្ខខណ្ឌដែលមានកម្រិតខ្ពស់ជាងគេ។

សម្រាប់វិស័យកសិកម្ម សហគ្រាសធុនតូចត្រូវបានកំណត់សម្រាប់ស្ថាប័ន ដែលមានបុគ្គលិកចន្លោះពី ៥ ទៅ ៤៩ នាក់ ជាមួយនិងផលរបរប្រចាំឆ្នាំ ចាប់ពី ៦២ ២៥០ ដុល្លារទៅ ២៥០ ០០០ ដុល្លារ។ ទំហំទ្រព្យសកម្មសម្រាប់ សហគ្រាសធុនតូចត្រូវបានកំណត់ពី ៥០ ០០០ ទៅ ២៥០ ០០០ ដុល្លារ។ សហគ្រាសធុនមធ្យមត្រូវបានកំណត់ថាជាស្ថាប័នដែលមានបុគ្គលិក ចន្លោះពី ៥០ ទៅ ១៩៩នាក់ ដែលមានផលរបរប្រចាំឆ្នាំពី ២៥០ ០០១ទៅ ១ ០០០ ០០០ ដុល្លារ។ ទំហំទ្រព្យសម្បត្តិសម្រាប់សហគ្រាសធុនមធ្យម ត្រូវបានកំណត់ពី ២៥០ ០០១ ទៅ ៥០០ ០០០ ដុល្លារ។

សម្រាប់វិស័យសេវាកម្ម និងពាណិជ្ជកម្ម សហគ្រាសធុនតូចត្រូវបានកំណត់ សម្រាប់ស្ថាប័នដែលមានបុគ្គលិកចន្លោះពី ៥ ទៅ ៤៩ នាក់ ដែលមានផល របរប្រចាំឆ្នាំចាប់ពី ៦២ ៥០០ ទៅ ២៥០ ០០០ ដុល្លារ។ ទំហំទ្រព្យសកម្ម សម្រាប់សហគ្រាសខ្នាតតូចត្រូវបានកំណត់ពី ៥០ ០០០ ទៅ ២៥០ ០០០ ខណៈដែលសហគ្រាសធុនមធ្យមត្រូវបានកំណត់សម្រាប់ស្ថាប័ន ដែលមានបុគ្គលិកចន្លោះពី ៥០ ទៅ ៩៩ នាក់ ដែលមានផលរបរប្រចាំឆ្នាំ ពី ២៥០ ០០១ ទៅ ១ ៥០០ ០០០ ដុល្លារ។ ទំហំទ្រព្យសម្បត្តិសម្រាប់ សហគ្រាសមធ្យមត្រូវបានកំណត់ពី ២៥០ ០០១ ទៅ ៥០០ ០០០ ដុល្លារ។

សម្រាប់វិស័យឧស្សាហកម្ម សហគ្រាសធុនតូចត្រូវបានកំណត់ជាស្ថាប័ន ដែលមានបុគ្គលិកចន្លោះពី ៥ ទៅ ៤៩ នាក់ និងមានផលរបរប្រចាំឆ្នាំចាប់ពី ៦២ ៥០០ ទៅ ៤០០ ០០០ ដុល្លារ។ ទំហំទ្រព្យសកម្មសម្រាប់សហគ្រាស ខ្នាតតូចត្រូវបានកំណត់ពី ៥០ ០០០ ទៅ ៥០០០០០ដុល្លារ។សហគ្រាស ធុនមធ្យមត្រូវបានកំណត់សម្រាប់ស្ថាប័នដែលមានបុគ្គលិកចន្លោះពី ៥០ ទៅ ១៩៩នាក់ដែលមានផលរបរប្រចាំឆ្នាំពី ៤០ ០០០១ ទៅ ២ ០០០ ០០០ ដុល្លារ។ ទំហំទ្រព្យសកម្មសម្រាប់សហគ្រាសមធ្យមត្រូវបានកំណត់ពី ៥០០ ០០១ ទៅ ១ ០០០ ០០០ ដុល្លារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 09/06/2026

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែៗ

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ