ការទូទាត់ប្រាក់តាមឌីជីថលអាចផ្លាស់ប្តូរជីវិតរបស់ស្ត្រីនៅក្នុងឧស្សាហកម្មកាហ្វេរបស់ប្រទេសអេត្យូពី

បរទេស ៖ យោងតាមប្រភពពី Weforum បានលើកឡើងថា កម្លាំងពលកម្មស្ត្រីនៅប្រទេសអេត្យូពីមានចំណែក ៧៥ ភាគរយនៅក្នុងវិស័យកសិកម្មរបស់ប្រទេស ហើយការទូទាត់តាមប្រព័ន្ធឌីជីថលបានជួយសម្រួលដល់ការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ និងបង្កើតឱ្យមានសេដ្ឋកិច្ចរួមបញ្ចូលកាន់តែច្រើនសម្រាប់ប្រទេស។

នៅប្រទេសអេត្យូពី វិស័យកសិកម្មមានចំណែកជាង ១ ភាគ ៣ នៃសេដ្ឋកិច្ចរបស់ប្រទេស ហើយកម្លាំងពលកម្មស្ត្រីគឺជាឆ្អឹងខ្នងនៃវិស័យកសិកម្មរបស់អេត្យូពី។ ទន្ទឹមនឹងនេះ ជីវភាពរស់នៅរបស់ប្រជាជនអេត្យូពីប្រមាណ ១៥ លាននាក់ពឹងផ្អែកលើការផលិតកាហ្វេ។ ទោះបីជាស្ត្រីមានតួនាទីសំខាន់នៅក្នុងវិស័យក៏ដោយ ប៉ុន្តែការស្រាវជ្រាវបង្ហាញពីគម្លាតប្រាក់ចំណូលយេនឌ័រ ដោយស្ត្រីរកចំណូលបានត្រឹមតែ ៣៤ ភាគរយប៉ុណ្ណោះពីកាហ្វេ។ គម្លាតនេះកើតចេញពីកត្តាជាច្រើន រួមទាំងលទ្ធភាពទទួលបានដី ឥណទាន និងឱកាសទីផ្សារមានកម្រិតជាដើម។

យ៉ាងណាមិញ ការពង្រឹងលើការដាក់បញ្ចូលឌីជីថលបានយកឈ្នះលើឧបសគ្គនានា ដោយសារការបង់ប្រាក់ឌីជីថលផ្តល់នូវប្រយោជន៍ជាច្រើនរួមមានការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ ប្រតិបត្តិការកាន់តែរលូន និងតម្លាភាពកាន់តែច្រើន។ ទោះជាយ៉ាងណាក្តី ការសម្រេចបាននូវចក្ខុវិស័យនេះតម្រូវឱ្យមានដំណោះស្រាយលើឧបសគ្គដូចជា ការប្រើប្រាស់ទូរស័ព្ទនៅមានកម្រិត គម្លាតអក្ខរកម្មឌីជីថល បញ្ហាការតភ្ជាប់នៅក្នុងតំបន់ដាច់ស្រយាល និងកង្វះឧបករណ៍ហិរញ្ញវត្ថុសមរម្យសម្រាប់កសិករ។

Sara Yirga ប្រធាននៃ Ethiopia Chapter of International Women’s Coffee Alliance, (IWCA) បាននិយាយថា អេត្យូពីត្រូវការការខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីបញ្ចូលស្ត្រីទៅក្នុងទិដ្ឋភាពការទូទាត់តាមឌីជីថល។ លើសពីនេះ ពួកគេត្រូវការវិធីសាស្រ្តដ៏ទូលំទូលាយមួយលើសពីការអប់រំ និងយុទ្ធនាការការយល់ដឹង ដើម្បីដោះស្រាយ​ឧបសគ្គ​ដែល​រារាំង​ និង​ធានា​បាន​នូវ​ការផ្លាស់ប្តូរ​ដ៏​រលូន​ទៅក្នុង​ប្រព័ន្ធ​អេកូ​ហិរញ្ញវត្ថុ​ឌីជីថល។ IWCA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ សម្រាប់គាំទ្រដល់ស្ត្រីនៅក្នុងវិស័យកាហ្វេ ហើយអង្គការនេះមានគោលបំណងដោះស្រាយ​ឧបសគ្គដែលរារាំងកសិករស្ត្រីពីការដឹងយ៉ាងពេញលេញនូវអត្ថប្រយោជន៍ពីការនាំចេញឈានមុខគេមួយរបស់អេត្យូពី។

មិនត្រឹមតែប៉ុណ្ណោះ ការទូទាត់តាមឌីជីថលផ្តល់នូវដំណោះស្រាយចំពោះបញ្ហាប្រឈមក្នុងការចូលទៅកាន់ទីផ្សារ ការធានាបាននូវសំណងសមរម្យមួយ ដំណើរប្រតិបត្តិការប្រកបដោយតម្លាភាព ការតាមដានត្រឹមត្រូវ និងការពារការក្លែងបន្លំនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។ តាមរយៈការទទួលយកការទូទាត់តាមឌីជីថល​ Sara Yirga លើកឡើងពីប្រតិបត្តិការនៃអាជីវកម្មរបស់គាត់ថា កម្មកររបស់គាត់ទទួលបានប្រាក់ខែតាមរយៈការផ្ញើរចូលគណនីធនាគាររបស់ពួកគេដោយផ្ទាល់ ហើយវាជួយការពារការចំណាយមិនចាំបាច់របស់ពួកគេទៀតផង។

លើសពីនេះ ការដាក់បញ្ចូលហិរញ្ញវត្ថុបែបអីជីថល គឺជាច្រកផ្លូវទៅកាន់ការពង្រឹងសេដ្ឋកិច្ច ដោយកិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបានគាំទ្រដោយគោលនយោបាយដែលកំពុងវិវត្ត។ យុទ្ធសាស្រ្តទូទាត់ឌីជីថលជាតិ (NDPS) របស់អេត្យូពី គឺជាកត្តាជំរុញដ៏សំខាន់ឆ្ពោះទៅរកការសម្រេចបាននូវឌីជីថលអេត្យូពីត្រឹមឆ្នាំ២០២៥ ដែលផ្តោតសំខាន់ទៅលើការអនុវត្តឌីជីថលប្រកបដោយការទទួលខុសត្រូវ។ បន្ថែមពីនេះ វាបានធ្វើឱ្យមានការវិវឌ្ឍយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់ការបែងចែកយេនឌ័រ ដោយផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព តម្លាភាព ការចូលរួមផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី ការដាក់បញ្ចូលផ្នែកហិរញ្ញវត្ថុ និងការរីកចម្រើនជារួម។ ទន្ទឹមនឹងនេះ សេវាកម្មហិរញ្ញវត្ថុឌីជីថល ជាពិសេសប្រាក់ចល័តបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ ហើយសេវាកម្មប្រាក់ចល័តរបស់អេត្យូពី “telebirr” ត្រូវបានរាយការណ៍ថា វាទាក់ទាញអតិថិជនចំនួន ៣៤,៣ លាននាក់ ជាមួយនឹងតម្លៃប្រតិបត្តិការសរុបចំនួន ១២,៣ ពាន់លានដុល្លារ។

ស្របពេលនេះដែរ ផែនការសកម្មភាពឈានដល់សមភាពហិរញ្ញវត្ថុសម្រាប់ស្ត្រីសង្កត់ធ្ងន់លើសារៈសំខាន់នៃការដាក់បញ្ចូលហិរញ្ញវត្ថុជាមូលដ្ឋានគ្រឹះសម្រាប់ការពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រី។ វាគូសបញ្ជាក់អំពីជំហានដែលអាចត្រូវបានអនុវត្តដើម្បីដោះស្រាយឧបសគ្គជាក់លាក់ដែលស្ត្រីប្រឈមមុខក្នុងការទទួលបានសេវាហិរញ្ញវត្ថុ ដែល​ជា​ការ​តបស្នង​​អាច​ឱ្យ​ពួកគេ​វិនិយោគ​ក្នុង​ការ​ពង្រីក​អាជីវកម្ម និង​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ពួកគេ។ មួយវិញទៀត ការទូទាត់តាមប្រព័ន្ធឌីជីថលអាចជំរុញឱ្យមានទិដ្ឋភាពកសិកម្មប្រកបដោយសមធម៌ជាងមុន ដោយអនុញ្ញាតឱ្យស្ត្រីបង្កើនផលិតភាព កែលម្អគុណភាព ពង្រីកទីផ្សាររបស់ពួកគេ និងទទួលយកការអនុវត្តប្រកបដោយនិរន្តរភាព។

Sara បានសង្កត់ធ្ងន់អំពីការផ្លាស់ប្តូរនៃការទូទាត់តាមឌីជីថលថា ការទូទាត់តាមឌីជីថលអាចត្រូវការពេលវេលា ប៉ុន្តែសម្រាប់ស្ត្រីក្នុងវិស័យកសិកម្ម វាធ្វើឱ្យពួកគេចេះគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ។ ការស្រាវជ្រាវបង្ហាញថា ស្ត្រីទទួលបានតែ ៣៤ ភាគរយនៃធនធានបន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេលមួយឆ្នាំ។ ដូច្នោះហើយ ការដាក់បញ្ចូលនូវប្រព័ន្ធហិរញ្ញវត្ថុឌីជីថល ស្ត្រីអាចសម្រេចចិត្តពីរបៀបចំណាយ ឬសន្សំ និងការគ្រប់គ្រងលើជម្រើសហិរញ្ញវត្ថុរបស់ពួកគេ ដោយសារឌីជីថលមានសុវត្ថិភាព និងលឿន។

នៅពេលដែលប្រទេសអេត្យូពីឆ្ពោះទៅរកអនាគតឌីជីថល ការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលនៅក្នុងឧស្សាហកម្មកាហ្វេនឹងមិនត្រឹមតែផ្តល់ឱ្យស្ត្រីនូវឧបករណ៍សម្រាប់កំណត់អនាគតហិរញ្ញវត្ថុរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ភាពរីកចម្រើនសេដ្ឋកិច្ចទាំងមូលរបស់ប្រទេសជាតិផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា