កម្ពុជា បានរៀបចំយុទ្ធសាស្ត្រអាជីវកម្មបរិយាប័ន្នចំនួន៨ ដើម្បីអាចដំណើរការប្រកបដោយភាពរលូន

ភ្នំពេញ ៖ យោងតាមការផ្សព្វផ្សាយដោយ KhmerSME បានបង្ហាញថា នៅក្នុងអំឡុងឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងឧស្សាហកម្ម និងសិប្បកម្ម (បច្ចុប្បន្នក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ – MISTI) បានធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹង UNESCAP និងបណ្តាញសកម្មភាពអាជីវកម្មបរិយាប័ន្ន ឬ iBAN (Inclusive Business Action Network ) ដើម្បីរៀបចំរបាយការណ៍ស្ថានភាពទីផ្សារអាជីវកម្មបរិយាប័ន្ននៅកម្ពុជា។ របាយការណ៍បានសិក្សាអំពីក្រុមហ៊ុនដែលមានគំរូគំនិតផ្តួចផ្តើម និងសកម្មភាពអាជីវកម្មបរិយាប័ន្ន, របាយការណ៍វាយតម្លៃបរិយាកាសអំណាយផលសម្រាប់អាជីវកម្មបរិយាប័ន្ន និងរបាយការណ៍ផ្តល់សេចក្តីណែនាំសម្រាប់ការជំរុញអាជីវកម្មបរិយាប័ន្ន។

ដោយឡែក នៅក្នុងឆ្នាំ២០២០ ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) បានគាំទ្រដល់សេចក្តីណែនាំយុទ្ធសាស្ត្រនៃរបាយការណ៍ស្ថានភាពទីផ្សារអាជីវកម្មបរិយាប័ន្ននៅកម្ពុជា និងបានរៀបចំយុទ្ធសាស្ត្រអាជីវកម្មបរិយាប័ន្នកម្ពុជា (IBeeC Strategy) ជាមួយនឹងការផ្សព្វផ្សាយយ៉ាងទូលាយជាសាធារណៈ ដែលក្នុងនោះរួមមាន ៨ ចំណុច ដូចជា ៖

១. ការរៀបចំកិច្ចគាំទ្រដល់អាជីវកម្មបរិយាប័ន្នតាមរយៈក្រុមប្រឹក្សាភិបាលអាជីវកម្មបរិយាប័ន្ន ជនបង្គោល អាជីវកម្មបរិយាប័ន្ន និងភាគីពាក់ព័ន្ធ គណៈកម្មការវាយតម្លៃទទួលស្គាល់ និងលេខាធិការដ្ឋានអាជីវកម្មបរិយាប័ន្ន

២. ការផ្សព្វផ្សាយ និងការអភិវឌ្ឍចំណេះដឹងអំពីអាជីវកម្មបរិយាប័ន្ន (រួមមានការសិក្សា កម្មវិធីសិក្ខាសិលា វីដេអូផ្សព្វផ្សាយ និងការប្រើប្រាស់បណ្តាញសង្គម)

៣. កម្មវិធីវាយតម្លៃ និងកម្មវិធីពានរង្វាន់អាជីវកម្មបរិយាប័ន្ន ដែលនឹងប្រព្រឹត្តទៅ ២ដង ក្នុង១ឆ្នាំ

៤. កម្មវិធីបង្វឹកអាជីវកម្មបរិយាប័ន្ន ការណែនាំ និងការកសាងសមត្ថភាព

៥. អភិវឌ្ឍការគាំទ្រដល់គោលនយោបាយ និងអត្ថប្រយោជន៍អាជីវកម្មបរិយាប័ន្ន (ឧ.ការផ្តល់អាទិភាពក្នុងលទ្ធកម្មសាធារណៈ ការរួមបញ្ចូលអាជីវកម្មបរិយាប័ន្នក្នុងបទប្បញ្ញត្តិផ្សេងៗសម្រាប់ច្បាប់វិនិយោគថ្មី)

៦. ការរៀបចំបង្កើតនូវកញ្ចប់ថវិកាអត្ថប្រយោជន៍សម្រាប់កាត់បន្ថយហានិភ័យអាជីវកម្មបរិយាប័ន្ន និងនវានុវត្តន៍សង្គម

៧. ការរៀបចំតាមដាន និងរាយការណ៍អំពីលទ្ធផលអាជីកម្មបរិយាប័ន្ន ក៏ដូចជាបរិបទនៃការចូលរួមចំណែករបស់វិស័យឯកជនដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

៨. ការជំរុញការផ្លាស់ប្តូរអំពីអាជីវកម្មបរិយាប័ន្នថ្នាក់តំបន់ក្នុងបរិបទអាស៊ាន (រួមមានដូចជាការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាជីវកម្មបរិយាប័ន្នអាស៊ាន និងពានរង្វាន់អាជីវកម្មបរិយាប័ន្នអាស៊ាន)

សូមជម្រាបដែរថា កម្ពុជាជាប្រទេសទី១ ដែលអនុវត្តនូវគោលការណ៍ណែនាំសម្រាប់ការលើកកម្ពស់អាជីវកម្មបរិយាប័ន្ននៅក្នុងអាស៊ាន តាមរយៈយុទ្ធសាស្ត្រដ៏ខ្ជាប់ខ្ជួន។

ដោយឡែក យុទ្ធសាស្ត្រអាជីវកម្មបរិយាប័ន្នកម្ពុជា ត្រូវបានអនុវត្តតាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) និងភាគីពាក់ព័ន្ធផ្សេងៗពីរាជរដ្ឋាភិបាល សមាគមអាជីវកម្ម អ្នកសម្របសម្រួល អ្នកវិនិយោគ ក្រុមហ៊ុន និងដៃគូអភិវឌ្ឍន៍ (រួមមានអង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ ហៅកាត់ GIZ) ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)